បណ្តាញសង្គម

ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែ​​ប្រជា​ពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន ទៅ​ប្រទេស​ថៃ!

យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន ៧នាក់ទៀត បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ៣០ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែ​​ប្រជា​ពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន...

សូមប្រុងប្រយ័ត្ន! ២ថ្ងៃជាប់គ្នា ស្លា.ប់ ២នាក់ នៅទីតាំង​តែមួយ ជិត​អាងចម្រោះទឹកស្អាត ទី១

ជាលើកទី២ ហើយ នៅចំណុចស្ពានជិតអាងចម្រោះទឹកស្អុយ ទី១ បន្ទាប់ពីរថយន្តព្រុស គឺរថយន្តលុចស៊ីស RX 300 ជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នោះ បានកើតឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅផ្លូវមិត្តភាព (ផ្លូវលេខ៨០០) ត្រង់ចំណុចស្ពាន ជិតអាងចម្រោះទឹកស្អាត ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុ /ខេត្តព្រះសីហនុ។

អាន​បន្ត៖ សូមប្រុងប្រយ័ត្ន! ២ថ្ងៃជាប់គ្នា ស្លា.ប់ ២នាក់ នៅទីតាំង​តែមួយ...

មឹក​ដាក់​គីមី ត្រូវ​មន្ត្រី​ជំនាញ​ដកហូត ៦៨​គីឡូក្រាម ពី​កន្លែង​លក់​គ្រឿង​សមុទ្រ​នៅ​ផ្លូវ​ត្រឡោក​បែក

មន្ត្រីជំនាញ នៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បានសហការជាមួយមន្ត្រី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ ចល័តផ្នែកម្ហូបអាហារ បន្តចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ ក្នុងនោះមន្ត្រីជំនាញ រកឃើញមឹកបកធំ ចំនួន ៦៨គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ។

អាន​បន្ត៖ មឹក​ដាក់​គីមី ត្រូវ​មន្ត្រី​ជំនាញ​ដកហូត ៦៨​គីឡូក្រាម...

លេខ​ទូរ​សព្ទ ២​ខ្សែ របស់​ប៉ូលិស​ និង​ប៉េ​អ៊ឹម ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង

អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរសព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវការជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ស្មោះត្រង់តាមវិជ្ជាជីវៈ ។

អាន​បន្ត៖ លេខ​ទូរ​សព្ទ ២​ខ្សែ របស់​ប៉ូលិស​ និង​ប៉េ​អ៊ឹម ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង

នៅប៉ៃលិន មានអ្នកយកឥវ៉ាន់ ផ្ញើទៅ​ក្រុង​បាត់​ដំបង លុះខាងក្រុមហ៊ុនសង្ស័យ បើកមើល ស្រាប់​តែ​​មាន​រឿង​ស្មាន​មិន​ដល់!!!

កាលពីម៉ោង ៩ និង ២០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទូរស័ព្ទទៅខាងក្រុមហ៊ុន J&T Express ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្ញើឥវ៉ាន់ទៅកាន់ខេត្តបាត់ដំបង។

អាន​បន្ត៖ នៅប៉ៃលិន មានអ្នកយកឥវ៉ាន់ ផ្ញើទៅ​ក្រុង​បាត់​ដំបង លុះខាងក្រុមហ៊ុនសង្ស័យ បើកមើល...

ចាប់​ផាកពិន័យ​រឿង​អត់​មួក​ អត់​កញ្ចក់ បែរជា​បែកធ្លាយ​ខ្ទេច​រឿង​ម៉ូតូ​កំពុង​ជិះ

កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌ៧មករា បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍នៅវិទ្យាល័យបាក់ទូក ហើយក៏ឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលជិះម៉ូតូមួយគ្រឿងអត់ពាក់មួកសុវត្ថិភាព រួចធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញឧបករណ៍កាច់.កម៉ូតូមួយកំប្លេរ បន្ទាប់មកធ្វើការសួរនាំទើបដឹងថា ម៉ូតូដែលពួកគេកំពុងតែជិះនេះ គឺទើបតែលួចគេបាន ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះនាំមកកាន់ប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីសួរនាំតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ មុខវិទ្យាល័យបាក់ទូក ផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

អាន​បន្ត៖ ចាប់​ផាកពិន័យ​រឿង​អត់​មួក​ អត់​កញ្ចក់ បែរជា​បែកធ្លាយ​ខ្ទេច​រឿង​ម៉ូតូ​កំពុង​ជិះ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ជនសង្ស័យ​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ប៉ង​រំ​លោ​.​ភ​ក្មេង​ស្រី​ម្នាក់

សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោ.ភសេ.ពស.ន្ថវៈ លើក្មេ.ងស្រីជាអនីតិជន ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ជនសង្ស័យ​ម្នាក់ បញ្ជូន​ទៅ​តុលាការ...

ហួសចិត្ត​លោក​ចោរ លួច​បាន​៥០០​ក្រវិល​កំប៉ុង​ តែនៅ​បន្ត​គាស់​ផ្សង​រក​រង្វាន់​ធំ សមត្ថកិច្ច​មក​ទាន់ ចាប់ខ្លួន

ពិតជារឿងដ៏ហួសចិត្តនឹងលោកចោរម្នាក់ ដែលបានចូលគាស់តូបលក់ចាបហួយមួយកន្លែង ក្នុងបំណងគាស់ក្រវិលភេសជ្ជៈ ស្រាបៀរ ដើម្បីយករង្វាន់ ពេលលួចបានប្រមាណ ៥០០ក្រវិលកំប៉ុងហើយ លោកចោរមិនអស់ចិត្តទេ នៅគាស់ផ្សងតាមរករង្វាន់ធំបន្តទៀត កំពុងតែជក់ចិត្តអ៊ុតរករង្វាន់ធំនោះ ស្រាប់តែសមត្ថកិច្ចមកទាន់ និងចាប់ឃាត់ខ្លួនតែម្តងទៅ ។

អាន​បន្ត៖ ហួសចិត្ត​លោក​ចោរ លួច​បាន​៥០០​ក្រវិល​កំប៉ុង​ តែនៅ​បន្ត​គាស់​ផ្សង​រក​រង្វាន់​ធំ...

ចៅសង្កាត់​រង​ទី​១​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្តឹង​ទៅ​តុលាការ រឿង​ជំពាក់​លុយ​ជិត​២០​ម៉ឺន​ដុល្លារ

លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ដែលមហាជនបានស្គាល់ថា ជាថៅកែដីឡូត៍ដ៏ល្បីល្បាញ និងជាបុរសមានប្រជាប្រិយភាពក្នុងខេត្តសៀមរាបផងនោះ ត្រូវបានប្រជាពលរដ្ឋមួយក្រុមប្តឹងទៅតុលាការរឿងជំពាក់លុយជិត ២០ម៉ឺនដុល្លារអាមេរិក ហើយគេចវេសមិនព្រមសងតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។

អាន​បន្ត៖ ចៅសង្កាត់​រង​ទី​១​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្តឹង​ទៅ​តុលាការ...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ នៅ​ខណ្ឌ​បឹង​កេងកង

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ករណីឆក់ទូរសព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ នៅ​ខណ្ឌ​បឹង​កេងកង

ឆេះផ្ទះជាន់ទី៣ នៅកណ្តាលទីរួមខេត្តកំពង់ធំ! ​ឡានទឹក​ បា.ញ់មិនដល់!

មួយពព្រឹចភ្នែក ផ្ទះល្វែងនៅជាន់ទី៣ ត្រូវភ្លើងឆេះហ្មត់។ ហេតុការណ៍នេះ កើតឡើងនៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺនៅជិតវិមានឯករាជ្យ កណ្តាលទីរួមខេត្តកំពង់ធំ កាលពីវេលាម៉ោង ១៦ និង២០នាទី ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

អាន​បន្ត៖ ឆេះផ្ទះជាន់ទី៣ នៅកណ្តាលទីរួមខេត្តកំពង់ធំ! ​ឡានទឹក​ បា.ញ់មិនដល់!

មានជន​មិន​ស្គាល់​មុខ បង្កប់​គ្រាប់បែក​ច្នៃ ក្នុង​ប្រអប់​អីវ៉ាន់ ផ្ញើ​តាម​ក្រុមហ៊ុន J&T ពី​ខេត្ត​ប៉ៃលិន ទៅ​បាត់ដំបង

មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទាក់ទងផ្ញើប្រអប់អីវ៉ាន់ តាមរយៈក្រុមហ៊ុន J&T ដោយសារមានការសង្ស័យក្នុងប្រអប់អីវ៉ាន់នោះ ទើបខាងក្រុមហ៊ុន បើកមើល ស្រាប់តែប្រទះឃើញគ្រាប់បែកកែច្នៃ នៅខាងក្នុងនោះ ។

អាន​បន្ត៖ មានជន​មិន​ស្គាល់​មុខ បង្កប់​គ្រាប់បែក​ច្នៃ ក្នុង​ប្រអប់​អីវ៉ាន់...

ឃាត់ខ្លួនបាន០៥​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ សហការ ជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ឃាត់ខ្លួនបាន០៥​នាក់ ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ...

មន្ត្រី​ជំនាញ បន្ត​ចាប់​បាន​បង្គាចាក់សារធាតុ​ CMC ជាង​១​តោនទៀត នាំ​ចូល​ពី​វៀតណាមតាម​ច្រកព្រំដែន​ខេត្តកំពត

នាយប់រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ប្រចាំខេត្តកំពត បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តកូរ៉េមួយគ្រឿង ដឹកគ្រឿងសមុទ្រ ដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត លទ្ធផលគឺមន្ត្រីជំនាញរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាម ដែលមានសារធាតុ CMC (ចាហ៊ួយ) គីមីហាមឃាត់ ។

អាន​បន្ត៖ មន្ត្រី​ជំនាញ បន្ត​ចាប់​បាន​បង្គាចាក់សារធាតុ​ CMC ជាង​១​តោនទៀត...

ប្រទះ​ឃើញ​រថយន្ត RANGE ROVER ប្លុង​ចោល​នៅ​ផ្លូវជាតិ​លេខ​៤ ផ្អើល​អស់​ពលរដ្ឋ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានជនជាតិចិនបានបើករថយន្ត RANGE ROVER មួយគ្រឿង យកទៅទុកប្លុងចោល ហើយម្ចាស់រថយន្តក៏ចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សេចក្តីរាយការណ៍បន្តថា រថយន្តខាងលើនេះ ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA5988 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ហើយចតឈប់ចោលនៅចិញ្ចើមផ្លូវតែម្តង។

អាន​បន្ត៖ ប្រទះ​ឃើញ​រថយន្ត RANGE ROVER ប្លុង​ចោល​នៅ​ផ្លូវជាតិ​លេខ​៤ ផ្អើល​អស់​ពលរដ្ឋ

ឆក់​ភ្លាម​រត់​ភ្លាម ចុងក្រោយ​ចប់​ត្រឹម​​​ក្តាប់​​ភូមិ​សាស្ត្រ​បានអស់​លក្ខណ៍​ភ្លែត

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅ វេលាម៉ោងប្រហែល៨និង១០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៌ផ្កាឈូក រួចហើយរត់គេចខ្លួនទៅបាត់ ។

អាន​បន្ត៖ ឆក់​ភ្លាម​រត់​ភ្លាម...

ឆេះបន្ទប់ខនដូ ជាន់ទី៦ បង្កការភ្ងាក់ផ្អើលដល់​សមត្ថកិច្ចខណ្ឌជ្រោយចង្វារ

អគ្គិភ័យឆាបឆេះបន្ទប់មួយកន្លែង នៅក្នុងខនដូ ជាន់ទី៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្នាក់នៅ និងសន្តិសុខ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ឡើងទៅធ្វើការបាញ់ពន្លត់។

អាន​បន្ត៖ ឆេះបន្ទប់ខនដូ ជាន់ទី៦ បង្កការភ្ងាក់ផ្អើលដល់​សមត្ថកិច្ចខណ្ឌជ្រោយចង្វារ

ទំនងស្រវឹងស្រា ចុះបង់សំណាញ់ លង់ទឹក​!

បុរសជនរងគ្រោះម្នាក់ ទំនងស្រវឹងស្រា បានចុះបង់សំណាញ់ ចាប់ត្រី ក៏លង់ទឹកស្លា.ប់។ សាកស.ពជនរងគ្រោះ ត្រូវគេប្រទះឃើញ នៅម៉ោង ១១ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចអូរក្រខុបខាងត្បូង ប្រមាណ ៣.០០០ម៉ែត្រ ពីភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។ជនរងគ្រោះ មានឈ្មោះ វ៉ន លុច ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។

អាន​បន្ត៖ ទំនងស្រវឹងស្រា ចុះបង់សំណាញ់ លង់ទឹក​!

គ្រោះថ្នាក់ចរាចរណ៍ពេលយប់ បញ្ច្រាសទិស រវាងម៉ូតូ និងឡាន ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់

ភាគីខាងម៉ូតូ ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវកែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ពេលយប់ បញ្ច្រាសទិស រវាងម៉ូតូ និងឡាន ស្លា.ប់ម្នាក់...

ក្មេងទំនើង ២ក្រុម បើកឆាកប្រយុទ្ធគ្នា មួយប្រាវ របួសធ្ងន់ ២នាក់

ក្រុមក្មេងទំនើងប្រុសស្រីមួយក្រុម មានគ្នាជាង ១០ម៉ូតូ បានចោទប្រកាន់ ទៅភាគីជម្លោះម្ខាងទៀតថា បានដេញវាយពួកខ្លួន គោលបំណងប្លន់យកម៉ូតូ ធ្វើអោយពួកគេ ភ័យស្លន់ស្លោ ក៏ជិះម៉ូតូដួល របួស ហើយមិនអស់ចិត្ត ពួកគេក៏ជិះដេញតាមវិញ រហូតតាមទាន់យុវជន ២នាក់ ក៏បើកឆាកប្រយុទ្ធគ្នា មួយប្រាវ បណ្តាលឲ្យយុវជន ២នាក់នោះ រងរបួសធ្ងន់ បែកមុខបែកមាត់ សន្លប់មួយសន្ទុះធំ។

អាន​បន្ត៖ ក្មេងទំនើង ២ក្រុម បើកឆាកប្រយុទ្ធគ្នា មួយប្រាវ របួសធ្ងន់ ២នាក់