បណ្តាញសង្គម

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំនេះ កំពុងដំណើរការដោយរលូន ទាំងកំពង់ចាម និងត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើម នៅព្រឹកនេះហើយ ដោយឆ្នាំនេះ មានបេក្ខជនដាក់ពាក្យ ចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ប្រឡង ចំនួន ៣.៧៧៩ បន្ទប់ ក្នុងមណ្ឌល ចំនួន ១៥៤ នៅទូទាំងរាជធានី-ខេត្ត។

អាន​បន្ត៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំនេះ កំពុងដំណើរការដោយរលូន...

កំពង់ចាម និងត្បូងឃ្មុំ កំពុងប្រឈមនឹង ការជន់លិច និងហួសកម្រិត ប្រកាសអាសន្នហើយ

ត្បូងឃ្មុំ៖ តាមប្រភពព័ត៌មានពី លោក ហ៊ាង ថាច មន្រ្តីមន្ទីរព័ត៌មាន ខេត្តកំពង់ចាម អោយដឹងថា កម្ពស់ទឹក មិនត្រឹមតែដល់ទេ គឺហួសកម្រិត ប្រកាសអាសន្នហើយ ដោយកំពស់ទឹកនៅ ជលសាស្ត្រទន្លេមេគង្គ ព្រឹកនេះគឺ ១៥.៣២ ម៉ែត្រ ខ្ពស់ជាងពីម្សិលមិញ ១៤.៨៨ ម៉ែត្រ បើប្រៀបធៀបនឹង ឆ្នាំ២០១៣ ក្នុងថ្ងៃ ខែដូចគ្នាតែ ១៣.៣៤ ម៉ែត្រតែប៉ុណ្ណោះ កម្រិតប្រកាសអាសន្នតែ ១៥.២០ម៉ែត្រ សម្រាប់ទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ កំពង់ចាម និងត្បូងឃ្មុំ កំពុងប្រឈមនឹង ការជន់លិច និងហួសកម្រិត ប្រកាសអាសន្នហើយ

ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ត្រៀមកម្លាំង និងមធ្យោបាយ ជួយប្រជាពលរដ្ឋ ពេលកម្ពស់ទឹកឡើងដល់ កម្រិតប្រកាសអាសន្ន

ត្បូងឃ្មុំ៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានត្រៀមកម្លាំង នគរបាល និងមធ្យោបាយ រួចជាស្រេច ដើម្បីត្រៀមជួយជម្លៀស ប្រជាពលរដ្ឋ ក្នុងករណី កម្រិតទឹកទន្លេមេគង្គ ឡើងដល់កម្រិត ប្រកាសអាសន្ន ដែលអាចកើតឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ ដែលកម្ពស់ទឹក ត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ។

អាន​បន្ត៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ត្រៀមកម្លាំង និងមធ្យោបាយ ជួយប្រជាពលរដ្ឋ...

ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ ដល់ទុរគតជន និងក្រុមគ្រួសាររងគ្រោះ​​ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា និងលោកជំទាវ និងជាប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក អញ្ជើញ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ទុគតជន ដែលជួបការលំបាក, ក្រុមគ្រួសាររងគ្រោះ ដោយ គ្រោះធម្មជាតិ, ក្រុមគ្រួសារសពកុមារ ដែលត្រូវបងជីដូនមួយ វិកលចរិតសម្លាប់ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៤ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ ដល់ទុរគតជន...

កិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធាន ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការចំនួន៣៧រូប។

អាន​បន្ត៖ កិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

សិក្ខាសិសា ស្តីពីការផ្សព្វផ្សាយ ការកសាង​ និង​ គ្រប់គ្រង់ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រាជធានីខេត្ត

ត្បូងឃ្មុំ៖ កាលពីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ មានសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ កសាង និង គ្រប់គ្រង់ ផែនការ អភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់រាជធានីខេត្ត ដែលរៀបចំឡើង នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។

អាន​បន្ត៖ សិក្ខាសិសា ស្តីពីការផ្សព្វផ្សាយ ការកសាង​ និង​ គ្រប់គ្រង់ផែនការអភិវឌ្ឍន៍...

ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធាមន្ទីរ និង ប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធឡើង នៅរសៀល ថ្ងៃទី២៨ ខែ០៧ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម យុទ្ធ ភូថង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្ដត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ...

កិច្ចប្រជុំពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ សម្រាប់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាល្ងាចថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំ ពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត។ 

អាន​បន្ត៖ កិច្ចប្រជុំពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥...

សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រធានរតនាគារ ខេត្តត្បូងឃ្មុំ លោក ស៊ាង ដារ៉ា បានចេញ សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ ជម្រាបជូន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។

អាន​បន្ត៖ សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងខេត្តថ្មី ដែលកំពុងដំណើរការវាស់វែង និងបោះប្លង់គោល

ត្បូងឃ្មុំនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង នៅទូទាំងស្រុកតំបែរ និង ស្រុកពញាក្រែក ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជាថ្នាក់ដឹកនាំខេត្ត រួមដំណើរ បានអញ្ជើញទៅត្រួតពិនិត្យ ទីតាំងខេត្តថ្មី ដែលកំពុងដំណើរការវាស់វែង និងបោះប្លង់គោល នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងខេត្តថ្មី...

ពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង មាន១២បន្ទប់ នៅទូទាំងស្រុកតំបែរ និង ស្រុកពញាក្រែក

ត្បូងឃ្មុំ៖ នៅសាលាបឋមសិក្សា ហ៊ុន សែន តំបែរ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤ បានប្រារព្ធ ពិធីសម្ភោធ ជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង មាន១២បន្ទប់ ទូទាំង ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង...

កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំស្ដីពី ការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង...

ប្រជាពលរដ្ឋ ៤ភូមិ​​ ស្ថិតនៅក្នុង ឃុំគងជ័យ ស្រុកអូរាំងឪ មកពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិ ស្រែ ស្ពៃ ភូមិទំនាប ភូមិលេខ០១ និងភូមិសុក្រំ ស្ថិតនៅក្នុងឃុំ គងជ័យ ស្រុក អូរាំងឪ ខេត្ត ត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីដីធ្លី ជាសាធារណៈ នៅក្នុង វត្តសុវណ្ណបុតារាម ស្រែស្ពៃ នាព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ បន្ទាប់ពី ក្រុមការងារ បានធ្វើការ វាស់វែង នីង ប្រមូលទិន្នន័យ អស់មួយរយៈពេលកន្លងមក។

អាន​បន្ត៖ ប្រជាពលរដ្ឋ ៤ភូមិ​​ ស្ថិតនៅក្នុង ឃុំគងជ័យ ស្រុកអូរាំងឪ មកពិនិត្យឈ្មោះ...

អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត

ត្បួងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយ អភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានចុះរៀបចំ សណ្ដាប់ធ្នាប់ កែលំអរសួនច្បារ នៅចំណុច ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដើម្បីកែលំអរ សោភណ្ឌភាព ទីក្រុងកាន់តែប្រសើរឡើង និងមានការទាក់ទាញ ខណៈដែលខេត្ដមួយនេះ ទើបនឹងបង្កើតថ្មីនោះ ។

អាន​បន្ត៖ អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត

ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ផ្លូវជាតិលេខ៧ ប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកពញាក្រែក និងស្រុកមេមត់នោះ បានកំពុងរងការ ខូចខាតយ៉ាងធ្ងន់ ភាគច្រើននៅតំបន់ទីប្រជុំជន បានក្លាយជារណ្តៅដក់ទឹកជ្រៅ ជាច្រើនកន្លែង ប៉ុនៗថ្លុកសត្វក្របីដេក ដែលបណ្តាល ឲ្យអ្នកបើកបរ យានយន្ត ស្ទើរតែពុំអាចរកផ្លូវ ធ្វើចរាចរបើកទៅមក បានឡើយ។

អាន​បន្ត៖ ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន...

នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្ដត្បូងឃ្មុំ ជិត៣០០នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានប្រមូលផ្ដុំ ហ្វឹកហាត់ ដើម្បីត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាទប់ស្កាត់ រាល់បទល្មើសនានា ដែលកើតមានឡើង តាមមូលដ្ឋាន ។

អាន​បន្ត៖ នគរបាលខេត្ដត្បូងឃ្មុំ ហ្វឹកហាត់ ត្រៀមរក្សាសន្ដិសុខ និងសណ្ដាប់

កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានកិច្ចប្រជុំមួយ ស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុង គណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមាន ការអញ្ជើញចូលរួម ពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ កងកំលាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ទ្រីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ កិច្ចប្រជុំស្ដីពី ការរៀបចំ សមាសភាពជាក់ស្ដែង នៅក្នុងគណៈបញ្ជាការឯកភាព...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ នៅព្រឹកនេះ

ត្បូងឃ្មុំនៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤នេះ កំពុងដំណើរការ កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តទី២ នៅព្រឹកនេះ

ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ និងប្រព័ន្ធបង្ហូរទឹក នៅផ្សារសួង

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយអភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួម ពីអភិបាលក្រុងសួង អនុប្រធានមន្ទីរ រៀបចំដែនដីខេត្ដ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញចុះពិនិត្យ មើលសណ្ដាប់ធ្នាប់ បេនរថយន្ដ ការលក់ដូរ ប្រព័ន្ធលូបង្ហូរទឹក និងចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលលក់ដូរនៅផ្សារសួង ។

អាន​បន្ត៖ ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ...

ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយមានកិច្ចខំប្រឹងប្រែង ស្រាវជ្រាវ និងចំណង់ នៃការចែករំលែក ហេតុដូចនេះហើយទើប មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សូមចែកជូន នូវព័ត៌មាន ស្តីពី ឈ្មោះថ្នាក់ដឹកនាំ ដែលជា អភិបាល នៃគណៈអភិបាល និងប្រធានក្រុមប្រឹក្សា ស្រុក ក្រុងទាំង៧ នៃខេត្ត ដែលទើបបង្កើតថ្មីមួយនេះ ដូចមានបង្ហាញ ក្នុងរូបខាងក្រោម។

អាន​បន្ត៖ ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ

សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ ២០១៤នេះ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន បានអញ្ជើងចូលរួម ក្នុងពិធីដង្ហែទានវស្សា នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ។ សម្តេច ក៍បានប្រគេនទានវស្សា ដល់វត្តអារាមចំនួន ៨១វត្ត និង ចែកអំណោយជូន វិហារឥសា្លម មួយចំនួនទៀត។

អាន​បន្ត៖ សម្តេច ហេង សំរិន ប្រគេនទានវស្សាជូន វត្តអារាមនានា ក្នុងខេត្តត្បូងឃ្មុំ

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕