បណ្តាញសង្គម

ឃើញអង្គុយសម្ងំកន្លែងងងឹត​ ពលរដ្ឋ​សង្ស័យ​ប្តឹង

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយមកឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរ ក្រោយពេលប្រទះឃើញបុរសម្នាក់នោះអង្គុយកន្លែងងងឹតម្នាក់ឯងគួរឱ្យសង្ស័យនោះ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ឃើញអង្គុយសម្ងំកន្លែងងងឹត​ ពលរដ្ឋ​សង្ស័យ​ប្តឹង

នារីម្នាក់​ស្រែកផ្អើល​អ្នកភូមិជួយចាប់បុរសម្នាក់ ក្រោយ​ប្រព្រឹត្ត​បែបនេះ​ដាក់នាង​

រាជធានីភ្នំពេញ ៖ យុវជនសង្ស័យម្នាក់បានប្រើកូនកាំបិតមុខពីរ១ដើមចូលទៅធ្វើសកម្មភាពភ្ជង់គម្រាមចាក់សម្លាប់ស្ត្រីដែលជាបុគ្គលិកណេត២៤ម៉ោងម្នាក់ទាំងព្រឹក ដើម្បីប្លន់យកលុយបានជិត៤លានរៀល ប៉ុន្តែពេលប្លន់បានហើយ រួចរត់គេចខ្លួន ក៏ត្រូវនារីរងគ្រោះស្រែកថា«ចោរៗ»បង្កការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិជួយដេញតាមចាប់បានប្រគល់ជូននគរបាលនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងណេត២៤ម៉ោង ផ្ទះលេខ១អឺសូន្យ ដែលមានទីតាំងស្ថិតនៅតាមផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ នារីម្នាក់​ស្រែកផ្អើល​អ្នកភូមិជួយចាប់បុរសម្នាក់ ក្រោយ​ប្រព្រឹត្ត​បែបនេះ​ដាក់នាង​

ឃើញកាបូបប្លុងចោល ហៅ​បុរសចិនបាត់​ជិត​២ម៉ឺនដុល្លារមក​មើល ចុង​ក្រោយ​…

រាជធានីភ្នំពេញ ៖ មានករណីអ្នកភូមិប្រទះឃើញកាបូបស្ពាយមួយហើយសង្ស័យថាជារបស់ជនជាតិចិន ត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលដោយពុំដឹងថាមានជាប់ពាក់ព័ន្ធនឹងករណីលួច, ឆក់ ឬប្លន់មកពីកន្លែងណានោះទេ ប៉ុន្តែត្រូវបានគេសង្ស័យថាក្រុមជនសង្ស័យរើកកាយយកតែលុយនិងរបស់មានតម្លៃរួចប្លុងកាបូបនេះចោល ហើយគេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ ឃើញកាបូបប្លុងចោល ហៅ​បុរសចិនបាត់​ជិត​២ម៉ឺនដុល្លារមក​មើល ចុង​ក្រោយ​…

បុរស​ម្នាក់​ទើប​ចេញពី​ភោជនីយដ្ឋាន​ភ្លាម​… អស់​ជិត​២​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ចេញពីភោជនីយដ្ឋានរបស់មិត្តភក្តិភ្លាម ស្រាប់តែត្រូវចោរឆក់កាបូបអស់លុយ១ម៉ឺន៧ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខភោជនីយដ្ឋាន សាន សុំាង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ បុរស​ម្នាក់​ទើប​ចេញពី​ភោជនីយដ្ឋាន​ភ្លាម​… អស់​ជិត​២​ម៉ឺន​ដុល្លារ

ឈប់​ម៉ូតូ​បត់ជើង​ម៉ា​ភ្លែត​…​ចោរ​ភ្ជង់​ប្លន់យក​ភ្លាម

ខេត្តបាត់ដំបង ៖ បុុរសម្នាក់អះអាងថា ខ្លួនត្រូវក្រុមជនមិនស្គាល់មុខ ដកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង៤និង៣នាទីរសៀលថ្ងៃទី០៣ កញ្ញា នៅពេលដែលខ្លួនកំពុងឈប់ម៉ូតូនោមនៅក្បែរផ្លូវស្ងាត់មួយកន្លែងត្រង់ចំណុច «ច្រាប» ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។បុរសដែលអះអាងថា ត្រូវក្រុមចោរប្លន់យកម៉ូតូនោះ ឈ្មោះសុខ យិន អាយុ៣៦ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ។

អាន​បន្ត៖ ឈប់​ម៉ូតូ​បត់ជើង​ម៉ា​ភ្លែត​…​ចោរ​ភ្ជង់​ប្លន់យក​ភ្លាម

បើ​លេង​សុទ្ធតែ​រាប់​ពាន់​ម៉ែត្រ​បែប​ហ្នឹង​…រឿង​អី​មិន​ហិនហោច !

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចជាច្រើននាក់បានចុះបង្ក្រាបបទល្មើសនេសាទដោយបានធ្វើឡើងនៅ វេលាលម៉ោង៨និង០៥នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចព្រែករលំពោធិ ឃុំមៀន ស្រុកព្រៃឈរ រឹបអូបបានឧបករណ៏នេសាទជាច្រើន និងបានដុតកំទេចចោល ។

អាន​បន្ត៖ បើ​លេង​សុទ្ធតែ​រាប់​ពាន់​ម៉ែត្រ​បែប​ហ្នឹង​…រឿង​អី​មិន​ហិនហោច !

ចាំ​អង្កាល់​ទៀត​…​ម្ចាស់​មិន​នៅ​ឃើញ​ឱកាសល្អ​ចូល​ចាត់ការ​ខ្ទេច !

ខេត្តកណ្តាល ៖ ចោរអំបុកបំបែងឃើញម្ចាស់ចំការមិននៅចូលទៅលួចផ្លែដូង ខ្សែភ្លើង និងម៉ូទ័រទឹក ត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ លោក អាត ច័ន្ទដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«អំពើរលួច» ដែលប្រព្រឹត្តនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តាមមាត្រា៣៥៣-៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

អាន​បន្ត៖ ចាំ​អង្កាល់​ទៀត​…​ម្ចាស់​មិន​នៅ​ឃើញ​ឱកាសល្អ​ចូល​ចាត់ការ​ខ្ទេច !

មើល​ឱ្យ​ច្បាស់​ហើយ​ចំណាំ​មុខ​ទុក​សុទ្ធតែ​កំពូល​ចោរ​ធ្វើ​ជា​វ៉ៃ​គ្នា​រួច​ប្លន់​តែ​ម្តង

រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ និងអ្នកទទួលផលចោរកម្មចំនួន១២នាក់ រួមទាំងម៉ូតូ៤គ្រឿងត្រូវបាននគនរលខណ្ឌសែនសុខ ធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។

អាន​បន្ត៖ មើល​ឱ្យ​ច្បាស់​ហើយ​ចំណាំ​មុខ​ទុក​សុទ្ធតែ​កំពូល​ចោរ​ធ្វើ​ជា​វ៉ៃ​គ្នា​រួច​ប្លន់​តែ...

ហួសចិត្ត​! គ្រាន់តែ​រឿង​បែប​នេះសោះ​ វាយ​អ្នក​ខំ​ដាំ​ស្ល​រង​របួស​យ៉ាងដំណំ

ខេត្តប៉ៃលិន ៖ ដោយសារតែប្អូនប្រុសដាំស្លហូបមិនឆ្ងាញ់ ស្រាប់តែបងប្រុសបោកចានបោកឆ្នាំងចោល និងវាយទៅលើប្អូនប្រុសដែលជាអ្នកខំដាំស្ល បណ្តាលឲ្យរងរបួសយ៉ាងដំណំ ហើយត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសជាបងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសួរនាំ។

អាន​បន្ត៖ ហួសចិត្ត​! គ្រាន់តែ​រឿង​បែប​នេះសោះ​ វាយ​អ្នក​ខំ​ដាំ​ស្ល​រង​របួស​យ៉ាងដំណំ

ឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត លុះ​រក​មើល ពុទ្ធោ​! អស់​៨​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យថា បុរសជាជនសង្ស័យម្នាក់ត្រូវកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីរូបគេបានគាស់ទ្វាររថយន្តមួយគ្រឿងលួចយកសាក់កាដូមួយដែលមានលុយរហូតទៅដល់៨ពាន់ដុល្លារ លុះបានប៉ុន្មានម៉ោងក្រោយមកទើបធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន និងយកលុយមកវិញបានតែចំនួន៤ពាន់ដុល្លារប៉ុណ្ណោះ។

អាន​បន្ត៖ ឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត លុះ​រក​មើល ពុទ្ធោ​! អស់​៨​ពាន់​ដុល្លារ

ហ៊ាន​ម្ល៉េះ​! សូ​ម្បី​តែ​របស់​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ​នេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ពិតជាហានមែន សូម្បីតែម៉ូតូ១គ្រឿងពាក់ស្លាកលេខនគរបាលយ៉ាងច្បាស់ក្រឡែត ហើយម្ចាស់ជាមន្ត្រីនគរបាលកំពុងឈរការពារក្បួនគណៈប្រតិភូនៅជិតនោះទៀតផងក៏ហ៊ានលួចដែរ ដោយមិនមានការខ្លាចអ្វីបន្តិចសោះ ។ ប៉ុន្តែពេលលួចបានអូសចេញបម្រុងជិះគេចខ្លួនទៅហើយ ស្រាប់តែបុរសអ្នករត់ម៉ូតូកង់បីម្នាក់ប្រទះឃើញ និងស្គាល់ថា ម៉ូតូនេះ គឺជារបស់នគរបាលក៏បានរត់ទៅប្រាប់ម្ចាស់ទើបឃាត់ខ្លួនបានភ្លាមៗតែម្ដង ។

អាន​បន្ត៖ ហ៊ាន​ម្ល៉េះ​! សូ​ម្បី​តែ​របស់​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ​នេះ

ជាង១០នាក់ពពាក់ពពូនគ្នាក្បែរផ្លូវ ឃើញ​សង្ស័យឃាត់សួរបែកធ្លាយ​២លើក​

រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នាចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ធ្វេីការឃាត់ខ្លួន ខណៈដែលល្បាតប្រទះឃើញក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នានៅជិតផ្លូវ ដោយខ្លះអង្គុយ និងខ្លះទៀតឈរពពាក់ពពូននៅកន្លែងស្ងាត់គួរឲ្យសង្ស័យ ។

អាន​បន្ត៖ ជាង១០នាក់ពពាក់ពពូនគ្នាក្បែរផ្លូវ ឃើញ​សង្ស័យឃាត់សួរបែកធ្លាយ​២លើក​

សាហាវម៉្លេះ! ដេញតាម​ផ្តាច់ជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានដេកដួលស្លាប់ក្នុងថ្លុកឈាមនៅតាមផ្លូវ ក្រោយពីកើតទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីសុទ្ធតែជាអ្នករួមការងារ គ្រាដែលជនរងគ្រោះជិះម៉ូតូចេញមកតាមផ្លូវ ក៏ត្រូវជនសង្ស័យប្រដាប់ដោយកាំបិតតាមចាក់រហូតដល់ស្លាប់ និងបង្កការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ រហូតឃាត់ខ្លួនមនុស្សចំនួន៤នាក់យកទៅសាកសួរ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៩ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយរកឃើញជនដៃដល់ចំនួន៣នាក់ជាអ្នកសម្លាប់ជនរងគ្រោះ ។

អាន​បន្ត៖ សាហាវម៉្លេះ! ដេញតាម​ផ្តាច់ជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

កំពុងតាមចាប់សហាយរបស់​ប្រពន្ធដើម​«ឈ្មោះ​មករា»…គឺ​ជាខ្មាន់កាំភ្លើង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ពាក់ព័ន្ធករណីឃាតកម្មខ្មាន់កាំភ្លើងបាញ់សម្លាប់លោកគ្រូបង្រៀន គឺធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនបំផុត នៅពេលដឹងថា គឺស្ត្រីប្រពន្ធដើមជាអ្នករៀបគំរោងឱ្យសហាយមកបាញ់សម្លាប់ប្តីរបស់ខ្លួនឯងនេះ។

អាន​បន្ត៖ កំពុងតាមចាប់សហាយរបស់​ប្រពន្ធដើម​«ឈ្មោះ​មករា»…គឺ​ជាខ្មាន់កាំភ្លើង

អង្គុយ​លើ​ជណ្តើ​ផ្ទះ​សុខ​ៗ​សោះ បុរស​ម្នាក់​យក​អ​ង្រែបុក​គ្រឿង​មក​…​ពុទ្ធោ​!

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានគេអះអាងថាមានសតិមិនប្រក្រតីបានទាញអង្រែបុកគ្រឿងទៅវាយក្បាលបុរសម្នាក់ដែលកំពុងតែអង្គុយសុខៗនៅលើជណ្តើរផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលដេរជាង១០ថ្នេ ។

អាន​បន្ត៖ អង្គុយ​លើ​ជណ្តើ​ផ្ទះ​សុខ​ៗ​សោះ បុរស​ម្នាក់​យក​អ​ង្រែបុក​គ្រឿង​មក​…​ពុទ្ធោ​!

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ជាអំពើខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស...

គួរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៣នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែសីហាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់៦នាក់។

អាន​បន្ត៖ គួរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៣នាក់ និងរបួស១៤នាក់...

ស្ងើច​តែ​ម្ចាស់​ម៉ូតូ​កង់​ហ៊ាន​ដឹក​…​នេះ​ចាត់​ជា​​សំណាងល្អ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានហៅម៉ូតូកង់បីមួយគ្រឿងដឹកពីមុខផ្សារស្ទឹងមានជ័យថ្មី ទៅកាន់ក្លិបសេះមាស ស្ថិតលើនៅផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ3 រួចបានខ្ចីទូរស័ព្ទម្ចាស់ម៉ូតូកង់បីសុំខលទៅមិត្ត ភក្តិ ឱ្យយកលុយថ្លៃដឹក ។

អាន​បន្ត៖ ស្ងើច​តែ​ម្ចាស់​ម៉ូតូ​កង់​ហ៊ាន​ដឹក​…​នេះ​ចាត់​ជា​​សំណាងល្អ

ស្តាប់​បុគ្គលិក​«​ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​»​សារ​ភាព​…​​ម្នាក់​ៗ​លួច​ប្រមាណ​១០០​លើក

ខេត្តសៀមរាប ៖ នៅចំពោះមុខសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផតទាំង៥នាក់ បានឆ្លើយសារ ភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពលួចដូចការចោទប្រកាន់នោះមែន ។

អាន​បន្ត៖ ស្តាប់​បុគ្គលិក​«​ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​»​សារ​ភាព​…​​ម្នាក់​ៗ​លួច​ប្រមាណ​១០០​លើក

អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយចាញ់បោកមេខ្យល់ ទៅបម្រើការងារដោយខុសច្បាប់

(ភ្នំពេញ)៖ ពលករខ្មែរ៨៥នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្រោយចាញ់បោកមេខ្យល់ទៅបម្រើការងារដោយខុសច្បាប់នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានរដ្ឋាភិបាលថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។

អាន​បន្ត៖ អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយចាញ់បោកមេខ្យល់...

ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណីគ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាល យប់មិញ នៅព្រឹកថ្ងៃទី២៨ សីហា នេះ បន្ទាប់ពីសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តសែនសុខ ដើម្បីរង់ចាំយក្រុមគ្រួសារ ក៏បានដឹកបញ្ជូនទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីហើយ ។

អាន​បន្ត៖ ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?