បណ្តាញសង្គម

កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ជនសង្ស័យជាឪពុកចុងចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពីបុរសរូបនេះ បានចាប់រំលោភ កូនស្រីម្នាក់ដែលទើបតែមាន៩ឆ្នាំ រហូតបានសម្រេច។

អាន​បន្ត៖ កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច នៅស្រុកជាំក្សាន្ត...

ធ្លាយ​រឿង​មេ​ឆ្នោត​ធំ​នៅ​បាត់ដំបង ​អត់​ព្រម​​សង​លុយរាប់​លាន​ពេល​កូន​ៗ​ចាក់​ត្រូវ

ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តមួយបានទម្លាយឱ្យដឹងថា មេកន្ទុយលេខដ៏ធំមហិមាមួយដែលជ្រកក្រោមស្លាក«អាជ្ញាប័ណ្ណក្រុមហ៊ុនឆ្នោតខ្មែរ» ដែលកំពុងសំងំកើបលុយពីប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងយ៉ាងត្រជាក់មេជើង អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ ដោយមានការជួយសម្រូលពីមន្ត្រីខិលខូចមួយចំនួនផង ពេលនេះបាននិងកំពុងរងការចោទប្រកាន់ពីកូនកាតុងរបស់ខ្លួនថា «បានប្រើល្បិចបោកប្រាសគេចវែស មិនព្រមសងលុយរាប់សិបលានរៀល ទៅឱ្យកូនៗដែលបានចាក់ត្រូវ..»។

អាន​បន្ត៖ ធ្លាយ​រឿង​មេ​ឆ្នោត​ធំ​នៅ​បាត់ដំបង ​អត់​ព្រម​​សង​លុយរាប់​លាន​ពេល​កូន​ៗ​ចាក់​ត្រូវ

​​ឆបោក​នាំគេ​ចូល​នគរបាល​…សុ​ី​ដាច់​លុយបានរាប់​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពេលមានប្រជាពលរដ្ឋ៤នាក់ មកពីតាមខេត្តមួយចំនួនដាក់ពាក្យប្ដឹងចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដោយចោទប្រកាន់ស្ត្រីរូបនេះពីបទរំលោភលើទំនុកចិត្ត ។

អាន​បន្ត៖ ​​ឆបោក​នាំគេ​ចូល​នគរបាល​…សុ​ី​ដាច់​លុយបានរាប់​ពាន់​ដុល្លារ

ឆ្មក់​ចូលបារបារាំង​មួយកន្លែងក្នុង​សង្កាត់វត្ត​​ភ្នំ ប្រមូលទាំង​នារីជា​បុគ្គលិកនិង​ថៅកែ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទនិងការពារអនីតិជនបានចុះទៅធ្វើការឃាត់ខ្លួនស្ត្រីធ្វើការក្នុងបារបារាំងមួយកន្លែងបង្កប់នូវសេវាផ្លូវភេទបានចំនួន៨នាក់ រួមនឹងថៅកែហាងម្នាក់ជាជនជាតិអូស្ត្រាលីយកទៅសួរនាំ ។

អាន​បន្ត៖ ឆ្មក់​ចូលបារបារាំង​មួយកន្លែងក្នុង​សង្កាត់វត្ត​​ភ្នំ...

២នាក់ម្តាយកូន​​ជិះ​ម៉ូតូសុខៗ ស្រាប់តែ​…​បាន​សម្រេច​

រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយបានរងរបួសយ៉ាងដំណំ ចំណែកកូនស្រីម្នាក់បានរងរបួសស្រាល បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យដួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តកោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងផ្លូវ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

អាន​បន្ត៖ ២នាក់ម្តាយកូន​​ជិះ​ម៉ូតូសុខៗ ស្រាប់តែ​…​បាន​សម្រេច​

កុំ​ហ៊ាន​មេឆ្នោត…លែងបណ្តោយហើយ

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួង មហាផ្ទៃ មានពលរដ្ឋល្អនៅមូលដ្ឋានបានរាយការណ៍ពីល្បែងស៊ីសងកន្ទុយលេខ(ឆ្នោតវៀតណាម) នៅ ចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ដោយបានបើកលក់ចំហ ហើយត្រូវបានបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៤ សីហា ក្នុងនោះ មេឆ្នោតចំនួន៣នាក់ត្រូវបានឃាត់ខ្លួនដក ហូតបានវត្ថុតាងសៀវភៅកត់លេខឆ្នោត និងលុយជាង២លានរៀលផងដែរ ។

អាន​បន្ត៖ កុំ​ហ៊ាន​មេឆ្នោត…លែងបណ្តោយហើយ

បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ ចំណុចស្តុបវត្តមហាមន្រ្តី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង...

តុលាការសម្រេចឃុំខ្លួនក្រុមចោរជនជាតិវៀតណាម សកម្មខាងលួចផ្លាកលេខរថយន្ត២នាក់

(ភ្នំពេញ)៖ ក្រុមចោរដែលមានជំនាញ ខាងលួចផ្លាកលេខរថយន្តមិនរើសម៉ាក២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃសម១។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

អាន​បន្ត៖ តុលាការសម្រេចឃុំខ្លួនក្រុមចោរជនជាតិវៀតណាម សកម្មខាងលួចផ្លាកលេខរថយន្ត២នាក់

បុរសចិនម្នាក់ និង​ស្ត្រីខ្មែរ​ម្នាក់​អុកឡុក​ផ្អើល​អ្នក​ជិត​ខាង និង​អ្នក​ដំណើរ​

រាជធានីភ្នំពេញ ៖ មានករណី២ផ្សេងគ្នា ដោយករណីទី១ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ គឺស្ត្រីម្នាក់វ័យជាង២០ឆ្នាំ សង្ស័យបែកថ្នាំ ហើយបាត់បង់ម្ចាស់ការ និយាយលែងដឹងខុសត្រូវ និងបង្កការអុកឡុករំខានដល់អ្នកស្នាក់នៅក្បែរខាង ត្រង់ចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

អាន​បន្ត៖ បុរសចិនម្នាក់ និង​ស្ត្រីខ្មែរ​ម្នាក់​អុកឡុក​ផ្អើល​អ្នក​ជិត​ខាង និង​អ្នក​ដំណើរ​

មិនធម្មតា​ទេ ! សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​ឲ្យ​ម្ចាស់​ដែរ​ប្រមូល​យក​ខ្ទេច

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម បន្ទប់ផ្ទះជួលរបស់បុគ្គលិកចាក់សាំងម្នាក់ ត្រូវបានក្រុមចោរចូលគាស់ផ្ទះប្រមូលយកហ្មត់ អស់ប្រមាណជាង១ពាន់ដុល្លារ សូម្បីតែអង្ករក៏មិនទុកអោយដែរ ។

អាន​បន្ត៖ មិនធម្មតា​ទេ ! សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​ឲ្យ​ម្ចាស់​ដែរ​ប្រមូល​យក​ខ្ទេច

ឆ្លាតណាស់! ពេលគេឃើញទាន់ ធ្វើ​​ដូច​មិន​ដឹងរឿងអ្វីទាំងអស់

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាត់ខ្សែកាប្លិ៍ដែលនៅលើបង្គោលភ្លើងតាមដងផ្លូវ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ត្រង់ចំណុចច្រកចូលខាងមុខភោជនីយដ្ឋាន BBQ កូរ៉េហ្គូង ស្ថិតតាមបណ្ដោយផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

អាន​បន្ត៖ ឆ្លាតណាស់! ពេលគេឃើញទាន់ ធ្វើ​​ដូច​មិន​ដឹងរឿងអ្វីទាំងអស់

ទារ​សំណង​ជំងឺ​ចិត្ត​​៥០០០​ដុល្លារ…​ពី​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់

ខេត្តកណ្តាល ៖ ករណីហិង្សាមួយដែលម្តាយជនរងគ្រោះអះអាងថា ប៉ូលិសចាប់ដាក់ខ្នោះកូនរបស់គាត់ ហើយបានវាយធ្វើបាបរហូតធ្លាក់ឈាមនៅស្រុកកោះធំកំពុងស្រែករកយុត្តិធម៌។ ស្ត្រីជាម្តាយឈ្មោះ ប្រាង ម៉ុម អាយុ៤៦ឆ្នាំ ជាកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៧ សីហា មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

អាន​បន្ត៖ ទារ​សំណង​ជំងឺ​ចិត្ត​​៥០០០​ដុល្លារ…​ពី​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់

​នរណា​​ដោះកញ្ចក់​?…​ធ្វើឱ្យម្ចាស់​ឡាន​ប្រហោងពោះ​ទាំង​​ព្រឹក

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនមិនស្គាល់មុខបានលួចគាស់កញ្ចក់រថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកតាក់ស៊ីម្នាក់ ដែលគេសង្ស័យអាចកើតឡើងនៅចន្លោះវេលាម៉ោង៣ ទៅម៉ោង៧ព្រឹកថ្ងៃ ទី២២ សីហា នេះ ស្ថតនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

អាន​បន្ត៖ ​នរណា​​ដោះកញ្ចក់​?…​ធ្វើឱ្យម្ចាស់​ឡាន​ប្រហោងពោះ​ទាំង​​ព្រឹក

​​​​លទ្ធផលដែលគាត់​ចង់ស៊ីដាច់ម៉ូតូដឹកបន្លែ​…​តែរត់មិនរួច

ខេត្តបាត់ដំបង ៖ ជនឆក់ឱកាសម្នាក់ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីលួចយកម៉ូតូដឹកបន្លែមួយគ្រឿង ពេលម្ចាស់កំពុងរវល់ដើរទិញអីវ៉ាន់នៅក្នុងផ្សារ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ សីហា នៅចំណុចផ្សារមោងប្ញស្សី ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ។លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានប្រាប់ថា ជនសង្ស័យឈ្មោះឆន អិត ហៅ ធី អាយុ៣០ឆ្នាំ នៅភូមិជ្រៃ២ ឃុំជ្រៃស្រុកមោងប្ញស្សី ។

អាន​បន្ត៖ ​​​​លទ្ធផលដែលគាត់​ចង់ស៊ីដាច់ម៉ូតូដឹកបន្លែ​…​តែរត់មិនរួច

ជនបង្កបើកឡានបុកសិស្សសាលា មុនថ្ងៃប្រឡងបាក់ឌុបស្លាប់ នៅខណ្ឌជ្រោយចង្វារ ត្រូវតុលាការសម្រេចឃុំខ្លួន

(ភ្នំពេញ)៖ ជនបង្កដែលបើករថយន្ដបុកសិស្សសាលាស្លាប់ម្នាក់ និងរបួសម្នាក់ទៀតផ្សេង មុនថ្ងៃប្រឡងបាក់ឌុប នៅត្រង់ចំណុចភ្លើងស្តុប ផ្លូវជាតិលេខ៦ កែងមហាវថីឈ្នះឈ្នះ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

អាន​បន្ត៖ ជនបង្កបើកឡានបុកសិស្សសាលា មុនថ្ងៃប្រឡងបាក់ឌុបស្លាប់ នៅខណ្ឌជ្រោយចង្វារ...

កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីដៃដល់ម្នាក់ដែលក្លាហានជិះម៉ូតូទៅវាយស្ត្រីម្នាក់មានផ្ទៃពោះនៅមុខផ្ទះ បណ្តាលឱ្យរងរបួសពេញខ្លួន ខណៈគាត់ចោទស្ត្រីរងគ្រោះថា បានប្រើអំពើហិង្សាលើកូនរបស់ខ្លួន ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត បានរៀចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

អាន​បន្ត៖ កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

សម្រេចច្រើនដងមិនអី លុះចុងក្រោយ​អស់លក្ខណ៍​

រាជធានីភ្នំពេញ ៖ ដែកដែលអ្នកភូមិទិញយកមកសាងសង់ដំបូល ឬសំយ៉ាបផ្ទះហើយគរទុកនៅមុខផ្ទះ ត្រូវបានយុវជនសង្ស័យ២នាក់តែងតែធ្វើសកម្មភាពលួចដែកនៅពេលយប់ និងលួចបានសម្រេចជាច្រើនលើកមកហើយ ។

អាន​បន្ត៖ សម្រេចច្រើនដងមិនអី លុះចុងក្រោយ​អស់លក្ខណ៍​

រឿងថែមលុយ១ដុល្លារ ចិននិង​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើលផ្លូវ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានដឹកភ្ញៀវចិនចេញមកពីផ្សារអុីអនម៉លទៅ មជ្ឈមណ្ឌលព្រីមផ្លាហ្សា ម្តុំក្បាលថ្នល់ ហើយជនជាតិចិននោះចង់អោយដឹកបន្តទៅម្តុំទឹកថ្លាវិញ ប៉ុន្តែថែមលុយអោយតែមួយដុល្លារប៉ុណ្ណោះ ចំណែកខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមិនព្រមទៅ ក៏ឈ្លោះប្រកែកគ្នា ហើយខាងជនជាតិចិនយកដុំឥដ្ឋគប់ បណ្តាលអោយរងរបួសទាំងសងខាងយ៉ាងដំណំ ។

អាន​បន្ត៖ រឿងថែមលុយ១ដុល្លារ ចិននិង​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើលផ្លូវ​

មួយ​ករណី​ទៀត​ហើយ​! ចងអង្រឹងសម្រូតខ្លួន​ចូល​ប្រមូល​អស់​ជាង​៧០​គ្រឿង

រាជធានីភ្នំពេញ ៖ ទូរស័ព្ទដៃស៊េរីទំនើបៗជាង៧០គ្រឿងមានតម្លៃរាប់ពាន់ដុល្លារដែលម្ចាស់រៀបចំទុកដាក់បិទតូបក្រោយពីការដាក់លក់ពេញ១ថ្ងៃនោះ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឡើងគាស់ដំបូលរួចយកអង្រឹងចងសម្រូតខ្លួនចូលទៅក្នុងហាងលួចយកអស់ ខណៈពេលដែលម្ចាស់ដេកលង់លក់ពេលយប់នៅជាន់ខាងលើ។

អាន​បន្ត៖ មួយ​ករណី​ទៀត​ហើយ​! ចងអង្រឹងសម្រូតខ្លួន​ចូល​ប្រមូល​អស់​ជាង​៧០​គ្រឿង

ចុះបង្ក្រាប…ស្រាប់តែបែកការណ៍ខ្ទេច

ខេត្តកំពង់ធំ ៖ មានការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ដោយយកបានតែម៉ូតូ៧គ្រឿង រីឯមនុស្សរត់ប្រះអាយុអស់ កាលពីវេលាម៉ោង០៥ និង៤៥នាទីល្ងាចថ្ងៃទី១៦ សីហា ពីកម្លាំងប៉ុស្តិរដ្ឋបាលឃុំបឹងល្វានិងកម្លាំងប្រជាការពារ មានទីតាំងក្នុងកសិដ្ឋានមួយកន្លែង របស់ក្រុមហ៊ុនចំការកៅស៊ូ(វៀតណាម) ភឿកវ៉ា ក្នុងភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អាន​បន្ត៖ ចុះបង្ក្រាប…ស្រាប់តែបែកការណ៍ខ្ទេច

មិនដឹង​ជា​លេចមុខ​ចេញ​មកពីណា​នាង​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​…

រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនឹងម៉ូតូមួយគ្រឿងបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតែមិនបានសម្រេចហើយរត់គេចខ្លួនមកដល់បឹងកក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅសួរនាំ ហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង12និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី19 ខែសីហា ឆ្នាំ2019 តាមបណ្តោយផ្លូវR6 បឹងកក់នៅចំណុចស្តុបបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ មិនដឹង​ជា​លេចមុខ​ចេញ​មកពីណា​នាង​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​…