បណ្តាញសង្គម

ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងចូលមកកន្លែងលាងម៉ូតូ បន្ទាប់ពីលាងម៉ូតូរួចក៏ធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងយកទៅលក់ ក្រោយមកត្រូវបានជនរងគ្រោះជាម្ចាស់ទូរស័ព្ទប្រទះឃើញក៏ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១១ កញ្ញា ២០១៩ នៅចំណុចកន្លែងលាងម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ចំរើន តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អាន​បន្ត៖ ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត

ចុះប្រមូលទាំង​ប្រុសទាំងស្រី​ក្រោយ​ប្រព្រឹត្តល្មើសច្បាប់​នៅភូមិសង្កែ​

ត្តតាកែវ ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី បានចុះបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន៤នាក់ រួមជាមួយវត្ថុតាងដើម្បីបញ្ជូនឡើងតុលាការ។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

អាន​បន្ត៖ ចុះប្រមូលទាំង​ប្រុសទាំងស្រី​ក្រោយ​ប្រព្រឹត្តល្មើសច្បាប់​នៅភូមិសង្កែ​

ម្ចាស់​ឡាន​តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ​…​អរ​គុណ​​ដល់​សមត្ថកិច្ច​កម្ពុជា​ខ្លាំង​ណាស់

ខេត្តបន្ទាយមានជ័យ ៖ គិតនៅត្រឹមម៉ោងជាង០៤រសៀលថ្ងៃទី១១ កញ្ញា នេះ ក៏មានការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ប៉ុន្តែនៅពេលធ្វើការសាកសួរ គឺកងរាជអាវុធហត្ថអះអាងថា មានមនុស្ស៣នាក់គឺជាកម្មករស៊ីឈ្នួលដឹកទេ ដោយសាររកឃើញថា អ្នកទាំង៣មិនមានពាក់ព័ន្ធក៏ដោះលែងឱ្យត្រឡប់ទៅវិញ លើករណីលួចរថយន្តទំនើបមួយគ្រឿងពីប្រទេសថៃ ។ ដោយឡែក កម្លាំងបានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលជាប់ពាក់ព័ន្ធ ដោយកំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។

អាន​បន្ត៖ ម្ចាស់​ឡាន​តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ​…​អរ​គុណ​​ដល់​សមត្ថកិច្ច​កម្ពុជា​ខ្លាំង​ណាស...

ថា​មែន​ៗ…​ដាក់​ក្នុង​ហោប៉ៅ​ខោ​មានអី​ជាប់​ជុង​ទាំង​៣​នាក់ !

រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នាគួរឲ្យសង្ស័យសមត្ថកិច្ចបានហៅសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្ដែងរកឃើញ ក្រាមពណ៍សថ្លា ៤កញ្ចប់ថង់តូច ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចជិតសំណង់មិនរៀបរយនៅលើផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

អាន​បន្ត៖ ថា​មែន​ៗ…​ដាក់​ក្នុង​ហោប៉ៅ​ខោ​មានអី​ជាប់​ជុង​ទាំង​៣​នាក់ !

២ទល់១បើកឆាក​ប្រយុទ្ធគ្នាផ្អើលពេញ​ផ្លូវ​

រាជធានីភ្នំពេញ ៖ ភាគីខាងបុរសម្នាក់ដើរចេញពីកន្លែងអុីនធើរណេតមកឈរលេងបានបន្តិច ស្រាប់តែមានភាគីខាងបុរស២នាក់ផ្សេងទៀត ដោយម្នាក់ជិះម៉ូតូមួយគ្រឿង រីឯម្នាក់ទៀតបើករថយន្តមួយគ្រឿង មកដល់ បន្ទាប់មកអ្នកទាំង៣ក៏បានឈប់និយាយគ្នា ហើយត្រូវបានគេសង្ស័យថា ភាគីទាំង២នាក់ស្គាល់គ្នា តែគេមិនដឹងថាមានគំនុំអ្វីនឹងគ្នានោះទេ បានជានិយាយគ្នាបានបន្តិចក៏វាយនិងកាប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីខាងបុរសម្នាក់រងរបួសស្រាល ចំណែកភាគីខាងបុរស២នាក់រងរបួសធ្ងន់ម្នាក់ជិតដាច់កដៃ រីឯម្នាក់ទៀតពុំមានរងរបួសនោះទេ ។

អាន​បន្ត៖ ២ទល់១បើកឆាក​ប្រយុទ្ធគ្នាផ្អើលពេញ​ផ្លូវ​

បើក​សវនាការ​សំណុំរឿង​ប្ដី​ប្រពន្ធ​ក្លែង​ចំណា​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងប្តីប្រពន្ធ ជាប់ចោទពីបទក្លែងឯកសារ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធយកចំណាក្លែងក្លាយរបស់ថ្នាក់ដឹកនាំទៅឆបោកលក់ដីខ្យល់ឲ្យអ្នកដទៃ លើទឹកប្រាក់ជិត១លានដុល្លារអាមេរិក ។

អាន​បន្ត៖ បើក​សវនាការ​សំណុំរឿង​ប្ដី​ប្រពន្ធ​ក្លែង​ចំណា​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ

ខ្លាំង​បាត់​! ស្ត្រី​ម្នាក់​កាន់​កាត ATM គេ​ទៅ​បើក​លុយ តែ​ចប់​ត្រឹម​បុគ្គលិក​ធនា​គារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកកូនកាបូបមួយពីស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈជនរងគ្រោះចេញពីធ្វើការដើរទិញផ្លែឈើនៅមុខរោងចក្រដោយក្នុងនោះមានប្រាក់ គ្រឿងអលង្ការ និងកាត ATM បន្ទាប់មកក៏គេចខ្លួនបាត់ ។

អាន​បន្ត៖ ខ្លាំង​បាត់​! ស្ត្រី​ម្នាក់​កាន់​កាត ATM គេ​ទៅ​បើក​លុយ...

ឃើញ​​ចេញពី​កម្មវិធី បុរស​៣​នាក់​ជិះ​តាម​ក្រោយ​ធ្វើ​សកម្មភាពដាក់ពួកនាង​

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីកម្មវិធីជប់លៀង ខណៈបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូតាមក្រោយរួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ហើយបណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ។

អាន​បន្ត៖ ឃើញ​​ចេញពី​កម្មវិធី បុរស​៣​នាក់​ជិះ​តាម​ក្រោយ​ធ្វើ​សកម្មភាពដាក់ពួកនាង​

រត់​បណ្តើរ​ស្រែក​បណ្តើរ​«​ជួយ​ផង​ៗ!»​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យចាក់ជាច្រើនកាំបិតបណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន និងបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅសំណង់ចាស់ក្នុងព្រៃ ភូមិក្បាលដំរី២ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកម៉ូតូមួយគ្រឿងដែលដួលដេកនៅកន្លែងកើតហេតុដោយសង្ស័យជាម៉ូតូជនរងគ្រោះខាងលើម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1R -8743 ។

អាន​បន្ត៖ រត់​បណ្តើរ​ស្រែក​បណ្តើរ​«​ជួយ​ផង​ៗ!»​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន

ស្រី​ស្រស់​សោ​ភា និង​មិត្តភក្តិ​ត្រូវ​ចិន​បបួល​ទៅ​លេង​ផ្ទះ ស្រាប់តែ​លេង​​ល្បិច​ផ្អើល​

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីស្រស់សោភាម្នាក់ រួមជាមួយមិត្តភក្តិ២ទៅ៣នាក់ទៀត ខណៈចប់កម្មវិធីខួបកំណើតក៏ត្រូវជនជាតិចិនបបួលឱ្យមកលេងផ្ទះ ហើយបានបើករថយន្ត១គ្រឿងស៊េរីទំនើបម៉ាក M Plus ចេញមកពីកម្មពិធី ស្រាប់តែត្រូវជនជាតិចិននោះលួចយករថយន្តទៅបាត់ជាងមួយម៉ោងបង្កឱ្យមានផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋាន កាលពីម៉ោង1និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 តាមបណ្តោយផ្លូវកែវចន្តា នៅចំណុចក្បែរនឹងម៉ាស៊ីនបូបទឹក ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

អាន​បន្ត៖ ស្រី​ស្រស់​សោ​ភា និង​មិត្តភក្តិ​ត្រូវ​ចិន​បបួល​ទៅ​លេង​ផ្ទះ...

ដេកក្នុងអង្រឹងសុខៗ​ គ្រាន់តែ​ឮសំឡេងប្អូនស្រី​ ស្ទុះទៅយក​ដំបង​ឈើ​​

ខេត្តសៀមរាប ៖ បុរសម្នាក់សង្ស័យមានសតិមិនគ្រប់ ខណៈកំពុងដេកក្នុងអង្រឹងសុខៗ ស្រាប់តែស្ទុះទៅយកដំបងឈើជ្រុងវាយប្អូនស្រីបង្កើត បណ្តាលឱ្យស្លាប់ ដោយជនសង្ស័យអះអាងថា បានឮស្ត្រីរងគ្រោះជាប្អូនជេរខ្លួនថា «អាគេបាញ់» ។ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ។

អាន​បន្ត៖ ដេកក្នុងអង្រឹងសុខៗ​ គ្រាន់តែ​ឮសំឡេងប្អូនស្រី​ ស្ទុះទៅយក​ដំបង​ឈើ​​

ប្រហែល​មិន​អស់ចិត្ត​ហើយ ម្តង​ហើយ​ចង់​ម្តងទៀត​មានអី​ចុង​ក្រោយជាប់អន្ទាក់សមត្ថកិច្ច

ខេត្តសៀមរាប ៖ នេះបើតាមលោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ថា ដោយមានការសហការគ្នា

អាន​បន្ត៖ ប្រហែល​មិន​អស់ចិត្ត​ហើយ...

អស់លក្ខណ៍​ត្រឹម​មិន​បិទ​អុី​ន​ធើ​ណេ​ត​នាង​តាមដាន​ដឹង​ក្របួច​ដល់​បន្ទប់​ជួល

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ត្រីម្នាក់បានសម្រេចហើយជិះរត់គេចត្រូវកម្លាំងនគរបាលអន្តរាគមន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ក្នុង

អាន​បន្ត៖ អស់លក្ខណ៍​ត្រឹម​មិន​បិទ​អុី​ន​ធើ​ណេ​ត​នាង​តាមដាន​ដឹង​ក្របួច​ដល់​បន្ទប់​ជួល

មិន​តិច​ទេ​នេះ ដូច​រក​ឃើញ​លុយរាប់​ម៉ឺន​ដុល្លារ​ដែល​ឈ្មួញ​ទុច្ចរិត​លាក់​ទុក

ខេត្តកំពង់ស្ពឺ ៖ ក្រោយប្រតិបត្តការរុករកឈើយ៉ាងក្តៅគគុកពីសំណាក់សមត្ថកិច្ចដោយជោគជ័យព្រមទាំងដកហូតវត្ថុតាងរថយន្តបាកុង និងឈើមួយចំនួនរួចមក នារសៀលថ្ងៃទី០៤ ខែ

អាន​បន្ត៖ មិន​តិច​ទេ​នេះ ដូច​រក​ឃើញ​លុយរាប់​ម៉ឺន​ដុល្លារ​ដែល​ឈ្មួញ​ទុច្ចរិត​លាក់​ទុក

ទាំងស្រី ទាំងប្រុស​ចេះ​នាំ​គ្នា​ធ្វើ​រឿង​បែប​ហ្នឹង​នៅ​ក្នុងផ្ទះ​សំណាក់​ទៅ​កើត

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៨នាក់ជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្មកំពុងលាក់ខ្លួនជួញដួរ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ច

អាន​បន្ត៖ ទាំងស្រី ទាំងប្រុស​ចេះ​នាំ​គ្នា​ធ្វើ​រឿង​បែប​ហ្នឹង​នៅ​ក្នុងផ្ទះ​សំណាក់​ទៅ​កើត

ជនបរទេស​៣​នាក់​ជិះ​រថយន្ត​ទំនើប​មក​លេងល្បិច​ក្នុង​ហាង​លក់ទំនិញ

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនបរទេស៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីទិញសម្ភារៈ និងបន្លំលួចលុយ១០០ដុល្លារពីហាងលក់ទំនិញមួយ

អាន​បន្ត៖ ជនបរទេស​៣​នាក់​ជិះ​រថយន្ត​ទំនើប​មក​លេងល្បិច​ក្នុង​ហាង​លក់ទំនិញ

ឃើញអង្គុយសម្ងំកន្លែងងងឹត​ ពលរដ្ឋ​សង្ស័យ​ប្តឹង

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយមកឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរ ក្រោយពេលប្រទះឃើញបុរសម្នាក់នោះអង្គុយកន្លែងងងឹតម្នាក់ឯងគួរឱ្យសង្ស័យនោះ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ឃើញអង្គុយសម្ងំកន្លែងងងឹត​ ពលរដ្ឋ​សង្ស័យ​ប្តឹង

នារីម្នាក់​ស្រែកផ្អើល​អ្នកភូមិជួយចាប់បុរសម្នាក់ ក្រោយ​ប្រព្រឹត្ត​បែបនេះ​ដាក់នាង​

រាជធានីភ្នំពេញ ៖ យុវជនសង្ស័យម្នាក់បានប្រើកូនកាំបិតមុខពីរ១ដើមចូលទៅធ្វើសកម្មភាពភ្ជង់គម្រាមចាក់សម្លាប់ស្ត្រីដែលជាបុគ្គលិកណេត២៤ម៉ោងម្នាក់ទាំងព្រឹក ដើម្បីប្លន់យកលុយបានជិត៤លានរៀល ប៉ុន្តែពេលប្លន់បានហើយ រួចរត់គេចខ្លួន ក៏ត្រូវនារីរងគ្រោះស្រែកថា«ចោរៗ»បង្កការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិជួយដេញតាមចាប់បានប្រគល់ជូននគរបាលនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងណេត២៤ម៉ោង ផ្ទះលេខ១អឺសូន្យ ដែលមានទីតាំងស្ថិតនៅតាមផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ នារីម្នាក់​ស្រែកផ្អើល​អ្នកភូមិជួយចាប់បុរសម្នាក់ ក្រោយ​ប្រព្រឹត្ត​បែបនេះ​ដាក់នាង​

ឃើញកាបូបប្លុងចោល ហៅ​បុរសចិនបាត់​ជិត​២ម៉ឺនដុល្លារមក​មើល ចុង​ក្រោយ​…

រាជធានីភ្នំពេញ ៖ មានករណីអ្នកភូមិប្រទះឃើញកាបូបស្ពាយមួយហើយសង្ស័យថាជារបស់ជនជាតិចិន ត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលដោយពុំដឹងថាមានជាប់ពាក់ព័ន្ធនឹងករណីលួច, ឆក់ ឬប្លន់មកពីកន្លែងណានោះទេ ប៉ុន្តែត្រូវបានគេសង្ស័យថាក្រុមជនសង្ស័យរើកកាយយកតែលុយនិងរបស់មានតម្លៃរួចប្លុងកាបូបនេះចោល ហើយគេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ ឃើញកាបូបប្លុងចោល ហៅ​បុរសចិនបាត់​ជិត​២ម៉ឺនដុល្លារមក​មើល ចុង​ក្រោយ​…

បុរស​ម្នាក់​ទើប​ចេញពី​ភោជនីយដ្ឋាន​ភ្លាម​… អស់​ជិត​២​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ចេញពីភោជនីយដ្ឋានរបស់មិត្តភក្តិភ្លាម ស្រាប់តែត្រូវចោរឆក់កាបូបអស់លុយ១ម៉ឺន៧ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខភោជនីយដ្ឋាន សាន សុំាង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ បុរស​ម្នាក់​ទើប​ចេញពី​ភោជនីយដ្ឋាន​ភ្លាម​… អស់​ជិត​២​ម៉ឺន​ដុល្លារ

ឈប់​ម៉ូតូ​បត់ជើង​ម៉ា​ភ្លែត​…​ចោរ​ភ្ជង់​ប្លន់យក​ភ្លាម

ខេត្តបាត់ដំបង ៖ បុុរសម្នាក់អះអាងថា ខ្លួនត្រូវក្រុមជនមិនស្គាល់មុខ ដកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង៤និង៣នាទីរសៀលថ្ងៃទី០៣ កញ្ញា នៅពេលដែលខ្លួនកំពុងឈប់ម៉ូតូនោមនៅក្បែរផ្លូវស្ងាត់មួយកន្លែងត្រង់ចំណុច «ច្រាប» ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។បុរសដែលអះអាងថា ត្រូវក្រុមចោរប្លន់យកម៉ូតូនោះ ឈ្មោះសុខ យិន អាយុ៣៦ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ។

អាន​បន្ត៖ ឈប់​ម៉ូតូ​បត់ជើង​ម៉ា​ភ្លែត​…​ចោរ​ភ្ជង់​ប្លន់យក​ភ្លាម