បណ្តាញសង្គម

​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ឃាត់ខ្លួន​ប្រុស​ស្រី​​៩​នាក់ក្នុងភូមិទ្រាំង​

ខេត្តសៀមរាប ៖ កម្លាំងកងអាវុធហត្ថ ខេត្តសៀមរាបបានចុះប្រតិបត្តិការយ៉ាងក្តៅគគុក ដែលដឹកនាំកម្លាំងដោយលោក ធាវ ច័ន្ទដារ៉ា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រិចំនួន៩នាក់ (ក្នុងនោះស្រីម្នាក់) ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងធ្វើការដកហូតបានវត្ថុតាងមួយចំនួន បញ្ជូនបន្តទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់។

អាន​បន្ត៖ ​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ឃាត់ខ្លួន​ប្រុស​ស្រី​​៩​នាក់ក្នុងភូមិទ្រាំង​

ប្រជាពលរដ្ឋនៅខេត្តព្រៃវែងស្លាប់ ៦នាក់ និងរបួស ៥នាក់ ដោយសារបាក់រលំអគារនៅខេត្តព្រះសីហនុ, ថ្ងៃនេះអភិបាលខេត្តព្រៃវែង ដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខគ្រួសារសព

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ កាកបាទក្រហមខេត្ត និងអ្នកដែលពាក់ព័ន្ធជុំវិញខេត្ត ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានស្លាប់ក្នុងករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

អាន​បន្ត៖ ប្រជាពលរដ្ឋនៅខេត្តព្រៃវែងស្លាប់ ៦នាក់ និងរបួស ៥នាក់...

ឆ្មក់បង្ក្រាបល្បែងជល់មាន់២ទីតាំង នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្ស១០នាក់ ម៉ូតូ១០គ្រឿង និងមាន់បីក្បាល

(ភ្នំពេញ)៖ កម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ចំនួន២កន្លែង ឃាត់ខ្លួនអ្នកមានល្បែងជល់មាន់ចំនួន១០នាក់ ដកហូតម៉ូតូ១០គ្រឿង និងមាន់ជល់ចំនួន៣ក្បាល។

អាន​បន្ត៖ ឆ្មក់បង្ក្រាបល្បែងជល់មាន់២ទីតាំង នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្ស១០នាក់...

គ្រួសារជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយគំនរអគារកម្ពស់៧ជាន់ មកអុជធូបដើម្បីហៅព្រលឹងជនរងគ្រោះ ត្រឡប់ទៅស្រុកកំណើត (បញ្ជីឈ្មោះអ្នកស្លាប់ និងអ្នករបួស)

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយគំនរអគារកម្ពស់៧ជាន់សង្កត់លើ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកអុជធូប ដើម្បីហៅព្រលឹងជនរងគ្រោះត្រឡប់ទៅស្រុកកំណើតវិញ។

អាន​បន្ត៖ គ្រួសារជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយគំនរអគារកម្ពស់៧ជាន់...

បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​​ជំរឹត​ទារប្រាក់​ទៅ​តុលាការ​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមឧក្រិដ្ឋជនចំនួន៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការនីតិវិធី ពាក់ព័ន្ធនឹងករណីចាប់ជនជាតិចិនជំរឹតទារប្រាក់ ។

អាន​បន្ត៖ បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​​ជំរឹត​ទារប្រាក់​ទៅ​តុលាការ​

ចោរ​នេះ​ដឹង​ម្ល៉េះ?​…​ធាក់​ម៉ូតូ​ផ្តួល​ដែល​មាន​​គ្រឿង​អ​ល​ង្ក​ការ​ក្នុង​កែប

រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់គ្រឿងអលង្ការម្នាក់ ខណៈជិះម៉ូតូត្រឡប់មកពីយកគ្រឿងអលង្ការពីជាងទៅផ្ទះវិញ និងបានដាក់គ្រឿងអលង្ការមួយកាបូបនៅក្រោមកែបម៉ូតូ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូតាមតាំងពីផ្ទះជាង ហើយបានបើកបំបុកពីក្រោយ បណ្តាលឱ្យដួលរងរបួស តែមិនដឹងថា មានបំណងអ្វីនោះទេ ហើយក្រុមជននេះ ស្រាប់តែស្លន់ស្លោលើកម៉ូតូជិះរត់គេចបាត់ទៅ ។

អាន​បន្ត៖ ចោរ​នេះ​ដឹង​ម្ល៉េះ?​…​ធាក់​ម៉ូតូ​ផ្តួល​ដែល​មាន​​គ្រឿង​អ​ល​ង្ក​ការ​ក្នុង​កែប

ក្រោយ​ចាប់​វាយ​ខ្នោះ​អ្នកកាសែត​២​នាក់​រឿង​លុយ​១២០០​ដុល្លារ ពេល​នេះ​ចាប់​ម្នាក់​ទៀត​ហើយ

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី១៩ មិថុនា ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនជនង្ស័យជាអ្នកកាសែតម្នាក់ទៀតហើយក្នុងចំណោមបក្សពួក៤នាក់ ដែលជាប់ចោទពីបទកំហែងយកប្រាក់ចំនួន១.២០០ដុល្លារពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅចំណុចក្នុងហាងកាហ្វេមួយកន្លែងយីហោ ឌីសឺតផ្លេសកាហ្វេ ដែលមានទីតាំងនៅមុខផ្សារកំពង់ធំ ដោយក្រុមជនសង្ស័យថាប្រាក់ទាំងនោះមានចំណែក៤នាក់ ក្នុងម្នាក់ៗទទួលបាន៣០០ដុល្លារ ។

អាន​បន្ត៖ ក្រោយ​ចាប់​វាយ​ខ្នោះ​អ្នកកាសែត​២​នាក់​រឿង​លុយ​១២០០​ដុល្លារ...

តុលាការសម្រចឃុំខ្លួន នគរបាលពាក់ស័ក្តិ២ ករណីជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត Rock

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីម្សិលមិញនេះ បានចេញដីការសម្រេចឃុំខ្លួន លោក ឡេង សុខគង់ មន្ត្រីនគបាលពាក់ស័ក្តិ២ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្នុងសំណុំរឿង ជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត Rock (រ៉ុក)។

អាន​បន្ត៖ តុលាការសម្រចឃុំខ្លួន នគរបាលពាក់ស័ក្តិ២ ករណីជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត...

អុកឡុក​កន្លែង​រាំវង់​បុណ្យដារលាន​កាលពី​៥​ឆ្នាំ​មុន ពេល​នេះ​គេច​មិន​ផុត

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់បានអុកឡុកកន្លែងរាំវង់ក្នុងពិធីបុណ្យដារលានកាលពីអំឡុង៥ឆ្នាំមុន ពេលនោះក៏បានបណ្ដាលឲ្យមានអ្នករងរបួសថែមទៀតផង ។ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍បែកចានរួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញអន្តរាគមន៍តាមចាប់ខ្លួនបក្ខពួកជនសង្ស័យចំនួន៣នាក់យកមកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់រួចហើយ។

អាន​បន្ត៖ អុកឡុក​កន្លែង​រាំវង់​បុណ្យដារលាន​កាលពី​៥​ឆ្នាំ​មុន ពេល​នេះ​គេច​មិន​ផុត

ផ្ទុះ​កំហឹង​វាយ​បុរស​ម្នាក់​រយះ​ក្បាល​ដេរ​២០​ថ្នេរ គ្រាន់តែ​និយាយ​ថា «​សម្លុត​ម្ដាយ​ធ្វើ​អ្វី​»

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតទាញដំបងឈើវាយសំពងបុរសម្នាក់ទៀតបណ្ដាលឱ្យបែកក្បាលរយះហូរឈាមកក្លាក់ និងត្រូវគ្រូពេទ្យដេរចំនួន២០ថ្នេរ ដែលកំហឹងនេះផ្ដើមចេញពីជនដៃដល់បានស្រែកសម្លុតគំរាមកំហែងទៅលើម្ដាយបង្កើតខ្លួនឯង។ ស្របពេលនោះជនរងគ្រោះកំពុងដេកលេងលើអង្រឹងក្រោមផ្ទះរបស់ជនដៃដល់ដែរនោះ ពេលមើលឃើញកាយវិការ និងស្ដាប់ទៅមិនសមរម្យ ក៏ណែនាំនិងឃាត់ជនដៃដល់ ដោយជនរងគ្រោះនិយាយថា «សម្លុតម្ដាយធ្វើអ្វី» ពេលនោះធ្វើឱ្យជនដៃដល់ខឹងក៏វាយសំពងបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់តែម្ដង។

អាន​បន្ត៖ ផ្ទុះ​កំហឹង​វាយ​បុរស​ម្នាក់​រយះ​ក្បាល​ដេរ​២០​ថ្នេរ គ្រាន់តែ​និយាយ​ថា...

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ហាង​ខារ៉ាអូខេ ឃាត់ខ្លួន​​ច្រើន​នាក់

ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ មិថុនា ២០១៩ ក្រោយពីទទួលព័ត៌មានពីម្ចាស់ទីតាំងខារ៉ាអូខេ យីហោ ឆែកសោន ដែលមានទីតាំងស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម រួចមក សមត្ថកិច្ចជំនាញខេត្ត សហការជាមួយជំនាញក្រុងកំពង់ចាម ចុះធ្វើរដ្ឋបាល និងបង្ក្រាបបានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ផងដែរ ។

អាន​បន្ត៖ ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ហាង​ខារ៉ាអូខេ ឃាត់ខ្លួន​​ច្រើន​នាក់

សៀតពូថៅនឹងចង្កេះតាមរក​ប្រពន្ធដល់​ផ្ទះម៉ែក្មេក​ទៀត ចុងក្រោយប្រពន្ធ​ទ្រាំលែង​បាន…

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រើហិង្សាទៅលើប្រពន្ធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ពរ សុខា (ហៅវី) អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិទំនប់.ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ សៀតពូថៅនឹងចង្កេះតាមរក​ប្រពន្ធដល់​ផ្ទះម៉ែក្មេក​ទៀត ចុងក្រោយប្រពន្ធ​ទ្រាំលែង​បាន…

ឃាត់ខ្លួន​ច្រើន​នាក់ ក្រោយ​ពលរដ្ឋ​រាយការណ៍

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយសារប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថាមានជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ទើបកម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាសចុះបង្ក្រាបជនសង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន៧កញ្ចប់ (ក្នុងនោះមានចំនួន២កញ្ចប់ធំ) ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។

អាន​បន្ត៖ ឃាត់ខ្លួន​ច្រើន​នាក់ ក្រោយ​ពលរដ្ឋ​រាយការណ៍

២ករណីក្នុង​ថ្ងៃ​មួយ ឃាត់ខ្លួនបានជា​បន្តបន្ទាប់​

ខេត្តប៉ៃលិន ៖ ករណីលួចចំនួន២ករណីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ក្នុងនោះករណីទី១-កាលពីវេលាម៉ោង២ឈានចូលថ្ងៃទី១៥ មិថុនា ២០១៩ នៅភូមិអូរចម្លងលើ ឃុំតាក្រី ស្រុកកំរៀង កម្លាំងនគរបាលស្រុកកំរៀង បានសហការជាមួយនគរបាលខេត្តប៉ៃលិន ដោយ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចប៉ៃលិនឃាត់ខ្លួនពាក់ព័ន្ធករណី ចោរកម្ម (កាច់កម៉ូតូ) ហើយសមត្ថកិច្ចបានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិអូរចម្លងលើ ឃុំតាក្រី ស្រុកកំរៀង រកឃើញម៉ូតូចំនួន៣គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ណុប គង្គារ ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង រួមនឹងម៉ូតូមួយគ្រឿង ។

អាន​បន្ត៖ ២ករណីក្នុង​ថ្ងៃ​មួយ ឃាត់ខ្លួនបានជា​បន្តបន្ទាប់​

ល្បិច​ម្ល៉េះ​! យក​លេស​ហ៊ាន​ចូល​ដល់​ក្នុង​បន្ទប់​ស្ត្រី​អ្នកជំងឺ​ប្រព្រឹត្តិ​បែប​នេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះធ្វើសកម្មភាពលួចយកទូរស័ព្ទ២គ្រឿងរបស់អ្នកជំងឺម្នាក់ និងអ្នកកំដរម្នាក់ដែលកំពុងតែសំរាកព្យាបាលជំងឺក្នុងមន្ទីពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណុចអគារមហារីក ហើយឃាត់ខ្លួនបាននៅហាងកាហ្វេ ផ្លូវ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

អាន​បន្ត៖ ល្បិច​ម្ល៉េះ​!...

ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ពី​ស្លូត​ទៅ​សាហាវ សូ​ម្បី​ឪពុក​ក៏​មិន​លើកលែង​ដែរ

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន ហើយបានអុកឡុកគ្រួសារវាយប្រពន្ធកូននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន ក៏សម្រេចចិត្តរត់ចោលបាត់ លុះដល់ចុងក្រោយ បុរសនេះបានឈានដល់ការហ៊ានប្រើដំបងឈើគំរាមវាយសម្លាប់ឪពុកបង្កើតរបស់ខ្លួនថែមទៀតផង ទើបក្រុមគ្រួសារសម្រេចចិត្តមកប្ដឹងឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបុរីប៊ុន ហួ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ពី​ស្លូត​ទៅ​សាហាវ...

ឃាតករ​សម្លាប់​មនុស្ស​កាត់កង់​ៗ…​មក​ដល់​​តុលាការ​មុន​នេះ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីជាឃាតករដែលសម្លាប់ស្ត្រីម្ចាស់បំណុលយ៉ាងសា ហាវព្រៃផ្សៃ ដោយកាត់សាកសពជាកង់ៗនោះ នៅវេលាម៉ោង០២រសៀលថ្ងៃទី១៣ មិថុនា នេះ ត្រូវបាននាំខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត ។

អាន​បន្ត៖ ឃាតករ​សម្លាប់​មនុស្ស​កាត់កង់​ៗ…​មក​ដល់​​តុលាការ​មុន​នេះ

គាត់​ដេក​លក់​មួយភាំង ស្រាប់​លឺ​ជើង​ដើរ​តិច​ៗ​ក៏​ភ្ញាក់ តែ​មិន​ចាប់អារម្មណ៍​ដល់ទី​២…

ខេត្តកណ្ដាល ៖ ក្ដឹបចោរម្នាក់ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ស្ត្រីដែលជាអ្នកអនាម័យប្រចាំផ្សារត្រយឹង បន្ទាប់មកបានយកទូរស័ព្ទដែលលួចបានទៅឲ្យបក្សពួកម្នាក់ទៀតទុក ហើយមិនទាន់បានយកទៅលក់យកលុយចែកគ្នានៅឡើយ តែក៏ត្រូវអស់លក្ខណ៍ដោយសារតែស្ត្រីម្ចាស់ទូរស័ព្ទខាងលើឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា ក្មេងប្រុសនោះជាអ្នកលួច ហើយឃាត់ខ្លួនសួរនាំទើបឈានដល់ការចាប់ខ្លួនបក្សពួកម្នាក់ទៀត ដែលជាអ្នកសមគំនិត និងរក្សាទុកទូរស័ព្ទនោះ ។បន្ទាប់មកស្ត្រីម្ចាស់ទូរស័ព្ទបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពើកចាប់ខ្លួនជាបន្តបន្ទាប់តែម្ដង ។

អាន​បន្ត៖ គាត់​ដេក​លក់​មួយភាំង ស្រាប់​លឺ​ជើង​ដើរ​តិច​ៗ​ក៏​ភ្ញាក់...

ជនសង្ស័យ១៧នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្លឹបកម្សាន្ត «លុច្សសារី» ត្រូវបានបញ្ជូនទៅដល់តុលាការ

(ភ្នំពេញ)៖ ក្រុមមនុស្ស ប្រុស-ស្រី១៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្លឹបកំសាន្តរាត្រីយីហោ «លុចសារី» ពេលរាត្រថ្មីៗនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ តាមមន្ត្រីនគបាលជាន់ខ្ពស់ ដែលបានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News គឺសំណុំរឿងគ្រឿងញៀននៅក្លឹបកម្សាន្តនេះ ស្ថិតក្នុងចំណាត់ការ លោក គុជ គឹមឡុង ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកពាក់ព័ន្ធដែលត្រូវបញ្ជូនទៅតុលាការ ទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ១០នាក់។

អាន​បន្ត៖ ជនសង្ស័យ១៧នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្លឹបកម្សាន្ត «លុច្សសារី»...

មុន​នេះ​បន្តិច​បំបែក​បាន​ហើយ​សំណុំរឿង​ឃាតកម្ម​កាត់ដៃជើង​បោះចោល​ផ្អើល​ផ្សារ​កណ្តាល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះដែរកម្លាំងអាវុធហត្ថខណ្ឌដូន បានធ្វើការចាប់ឃាត់ខ្លួនស្ត្រីជាជនដៃដល់បានធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីម្នាក់ជាជាងអ៊ុតសក់នៅផ្សារកណ្តាល ដោយកាត់សាកសពជាកំណាត់យ៉ាងសាហាវ ។

អាន​បន្ត៖ មុន​នេះ​បន្តិច​បំបែក​បាន​ហើយ​សំណុំរឿង​ឃាតកម្ម​កាត់ដៃជើង​បោះចោល​ផ្អើល​ផ្សារ​កណ្តា...

ពលរដ្ឋ​ឃើញ​មិន​ប្រក្រតី​គួរ​ឲ្យ​សង្ស័យ​…​ចុង​ក្រោយ​សារភាព​ទឹកភ្នែក

ខេត្តតាកែវ ៖ ជនសង្ស័យពីរនាក់ត្រូវបានប៉ូលិសស្រុកត្រាំកក់ធ្វើការឃាត់ខ្លួនជាមួយ និងវត្ថុតាងក្រោយពីពលរដ្ឋរាយការណ៍ថា ជនសង្ស័យបានយកម៉ូតូមកលក់មានភាពមិនប្រក្រតីគួរឲ្យសង្ស័យ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង១៧និង២០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

អាន​បន្ត៖ ពលរដ្ឋ​ឃើញ​មិន​ប្រក្រតី​គួរ​ឲ្យ​សង្ស័យ​…​ចុង​ក្រោយ​សារភាព​ទឹកភ្នែក