បណ្តាញសង្គម

៣នាក់​ប្រព្រឹត្តមុខហាង ត្រឹមមួយយប់អស់​លក្ខណ៍​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នឹងផ្នែកយុត្តិធម៌អធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមជាមួយអធិការនគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ដោយចាប់ចោទពីបទលួចម៉ូតូ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៥ កក្កដា ២០១៩ នៅចំណុចមុខហាងផ្ទះលេខ២៩Eo ផ្លូវ១៣០កែងភូមិ១៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ៣នាក់​ប្រព្រឹត្តមុខហាង ត្រឹមមួយយប់អស់​លក្ខណ៍​

នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ មិន​ទាន់​ដល់​ផង ផ្អើល​ឆោឡោ

ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនសង្ស័យលួចរថយន្ត១គ្រឿងនៅចំណុចភូមិត្បូងវត្ត ឃុំក្របៅស្រុក កំចាយមារ ខេត្តព្រៃវែង ។រថយន្តមួយគ្រឿងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះម៉ាកសាំយ៉ុង ប្រភេទ១២កៅអី ពណ៌លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះគឹម សុគុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

អាន​បន្ត៖ នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ មិន​ទាន់​ដល់​ផង ផ្អើល​ឆោឡោ

ទោះ​ឡាន​​​តម្លៃ​ខ្ទង់សែន​ដុល្លារ​ក្តី…15​គ្រឿង​​ដុត​បំផ្លាញ​ចោល​ខ្ទេច

ខេត្តស្ទឹងត្រែង-ក្រចេះ ៖ រថយន្តប្រភេទធុនធ្ងន់(បាកុង)ចំនួន៦គ្រឿង ដែលជាមធ្យោបាយបម្រើឱ្យបទ ល្មើសព្រៃឈើត្រូវបានដុតបំផ្លាញចោល នៅក្បែរផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី១៤ កក្កដា ។

អាន​បន្ត៖ ទោះ​ឡាន​​​តម្លៃ​ខ្ទង់សែន​ដុល្លារ​ក្តី…15​គ្រឿង​​ដុត​បំផ្លាញ​ចោល​ខ្ទេច

គ្រាន់តែនិយាយជាមួយនាងប​ន្តិចស្តីឱ្យ ទ្រាំមិនបានសម្លាប់ប្តីយ៉ាង​សាហាវ​

ខេត្តកណ្ដាល ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់បានរឹតកសម្លាប់បុរសម្នាក់ទៀត ព្រោះតែខឹងជនរងគ្រោះប្រច័ណ្ឌប្រពន្ធជាមួយខ្លួន ពេលដែលជនរងគ្រោះត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ហើយឃើញជនសង្ស័យកំពុងតែនិយាយលេងជាមួយប្រពន្ធរបស់គាត់ស្ងាត់ៗតែ២នាក់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខ្យូសលក់ដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

អាន​បន្ត៖ គ្រាន់តែនិយាយជាមួយនាងប​ន្តិចស្តីឱ្យ ទ្រាំមិនបានសម្លាប់ប្តីយ៉ាង​សាហាវ​

នគបាលខណ្ឌសែនសុខ បង្ក្រាបបានចោឆក់ទូរស័ព្ទបានភ្លាមៗ រួចប្រគល់ឲ្យជនរងគ្រោះវិញ

(ភ្នំពេញ)៖ លោកវរសេនីយឯក ហួ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងនគបាលរប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង កាពីវេលាម៉ោង១២ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលកំពុងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ នៅលើដងផ្លូវផ្លូវ១៩២៨ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អាន​បន្ត៖ នគបាលខណ្ឌសែនសុខ បង្ក្រាបបានចោឆក់ទូរស័ព្ទបានភ្លាមៗ រួចប្រគល់ឲ្យជនរងគ្រោះវិញ

ចោរយួនរស់លើទឹក…ឡើងហែកដំបូលផ្ទះលួចបានជាង១០តម្លឹង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខB០៤ឆ្នុកទ្រ ស្រុកបរិបូណ៌ឃាត់ខ្លួនបានចោរជនជាតិយួនហែកដំបូលចូលលួចយកគ្រឿងអលង្ការអស់ ក្រោយពេលដែលម្ចាស់បានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថឆ្នុកទ្រូត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ ។

អាន​បន្ត៖ ចោរយួនរស់លើទឹក…ឡើងហែកដំបូលផ្ទះលួចបានជាង១០តម្លឹង

ក្មេងៗល្ហក់…តែជាមុខសញ្ញាចោរដ៏ញាក់សាច់បំផុត

រាជធានីភ្នំពេញ៖ ជនសង្ស័យ៤នាក់ បន្ទាប់ពីនគរបាលនាំយកទៅសាកសួរ ទើបដឹងថាក្រុមនេះ មិនធម្មតាឡើយ កន្លងមកធ្លាប់ធ្វើសកម្មភាពលួច ឆក់ ប្លន់ បានសម្រេចរហូតដល់ទៅជិត២០លើក នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ ក្មេងៗល្ហក់…តែជាមុខសញ្ញាចោរដ៏ញាក់សាច់បំផុត

រថយន្ដដឹកឈើ២គ្រឿងទៀត ត្រូវសមត្ថកិច្ចបង្ក្រាប និងដុតបំផ្លាញចោល នៅស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី

(រតនគិរី)៖ គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកប្រតិបត្តិការបង្ក្រាបរថយន្ដដឹកឈើចំនួន២គ្រឿងជាបន្ដបន្ទាប់ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី។

អាន​បន្ត៖ រថយន្ដដឹកឈើ២គ្រឿងទៀត ត្រូវសមត្ថកិច្ចបង្ក្រាប និងដុតបំផ្លាញចោល...

ចិន​២​ក្រុម​បញ្ចេញ​ក្បាច់​គុណ​ចាន​ហោះ​កែវ​ហើយ​ផ្អើលឈុល

រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុមមានគ្នាជាង១០នាក់បានធ្វើការបើកឆាកប្រយុទ្ធនៅក្នុងហាងផឹកស៊ីមួយកន្លែង បណ្ដាលអោយមានអ្នករងរបួស បែកមុខបែកមាត់ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបក្សពួកទាំងសងខាងចំនួន៥នាក់យកទៅធ្វើការសាកសួរ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋានមួយកន្លែងយីហោ «សាស៊ាន» តាមផ្លូវក្រោយព្រឹទ្ធសភា ជិតនឹងស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ ចិន​២​ក្រុម​បញ្ចេញ​ក្បាច់​គុណ​ចាន​ហោះ​កែវ​ហើយ​ផ្អើលឈុល

ចឹងសោះ..! ពេលប៉ូលិសចាប់ប្តី​ទើបដឹង​ថា បានផ្តើមចេញ​ពីប្រពន្ធមានសហាយ

រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ ពិតជាមានរឿងភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ហើយក៏បានស៊ែរតៗគ្នា ដែរ លើករណីស្ត្រីម្នាក់បានចោទប្រកាន់ថា ប្តីវាយដំជាច្រើនលើកព្រោះតែភ្លើងប្រចណ្ឌ ។

អាន​បន្ត៖ ចឹងសោះ..! ពេលប៉ូលិសចាប់ប្តី​ទើបដឹង​ថា បានផ្តើមចេញ​ពីប្រពន្ធមានសហាយ

កម្លាំងនគរបាលអន្ដោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាម ៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

(កំពង់ចាម)៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនជនជាតិវៀតណាម៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។

អាន​បន្ត៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាម ៥នាក់ ដែលចូលមកស្នាក់នៅ...

ឆក់​មិន​រើសមុខ មិន​រើស​កន្លែង ចុង​ក្រោយ​ទឹកភ្នែក

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម យុវជន២នាក់ដែលជនសង្ស័យថា ជាក្រុមដៃស្អិតជំនាញខាងឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ ខណៈពេលចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីអ្នកដំណើរម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួននោះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួម និងនគរបាលតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលនានាកំពុងតាមឃ្លាំមើលស្រាប់ផងបានដេញតាមចាប់បានភ្លាមៗតែម្ដង ។

អាន​បន្ត៖ ឆក់​មិន​រើសមុខ មិន​រើស​កន្លែង ចុង​ក្រោយ​ទឹកភ្នែក

ការងារ​សុចរិត​មាន​ច្រើន​ណាស់ ម៉េច​ក៏​ធ្វើ​រឿង​ចឹ​ង​ៗ​ទៅ​វិញ​!

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋម ជនសង្ស័យ២នាក់លួចម៉ូតូកន្លែងផ្ញើម៉ូតូកាស៊ីណូផារ៉ាម៉ិចយកទៅបញ្ចាំ១ម៉ឺនបាតត្រូវបានសមត្ថកិច្ចចាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី០៩ ខែកក្កដានេះ ។ជនសង្ស័យ២នាក់មាន១-ឈ្មោះ ទៀក ធី ភេទប្រុស អាយុ៤៨ឆ្នាំ ២-ឈ្មោះ សុខ សាន ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំង២នាក់ គ្មានមុខរបបពិតប្រាកដ ហើយស្នាក់នៅភូមិក្បាលស្ពានមួយសង្កាត់-ក្រុងប៉ោយប៉ែត ។

អាន​បន្ត៖ ការងារ​សុចរិត​មាន​ច្រើន​ណាស់ ម៉េច​ក៏​ធ្វើ​រឿង​ចឹ​ង​ៗ​ទៅ​វិញ​!

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៥គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

សមត្ថកិច្ចចាប់ខ្លួន យុវជន៤នាក់ដែលញុះញង់បង្កចលាចល តាម Facebook

(ភ្នំពេញ)៖ យុវជន៤នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់បង្កចលាចលនៅក្នុងសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ សមត្ថកិច្ចចាប់ខ្លួន យុវជន៤នាក់ដែលញុះញង់បង្កចលាចល តាម Facebook

រពឹសដៃយកដុំថ្មគប់លើរថយន្តគេ ត្រូវគេបើកដេកបុកបណ្តាលឱ្យរបួសធ្ងន់, ម្ចាស់រថយន្តត្រូវកម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅតុលាការ

(បាត់ដំបង)៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពីបុរសរូបនេះ បានបើករថយន្តដេញបុកជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់ពីរូបគេបានខឹង នឹងជនរងគ្រោះ ដែលបានយកដុំថ្មគប់កញ្ចក់រថយន្តរបស់ខ្លួនបណ្តាលឱ្យបែក។

អាន​បន្ត៖ រពឹសដៃយកដុំថ្មគប់លើរថយន្តគេ ត្រូវគេបើកដេកបុកបណ្តាលឱ្យរបួសធ្ងន់,...

មហាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់! បុរសម្នាក់រួមជាមួយប្រពន្ធកូនសរុប៥នាក់ រួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅផ្លូវជាតិលេខ៤

(ភ្នំពេញ)៖ នេះចាត់ទុកថា មហាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់មែន ដោយបុរសម្នាក់ រួមនឹងប្រពន្ធកូន៤នាក់ទៀត បានរួចជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់លាក បុកជាមួយរថយន្តកុងតឺន័រ នៅលើផ្លូវជាតិលេខ៤ ព្រោះមិនគួរឲ្យជឿថា រថយន្តរងការខូចខាតខ្ទេចស្ទើរទាំងស្រុងប៉ុន្តែរូបគាត់ និងគ្រួសារបានរួចជីវិត។

អាន​បន្ត៖ មហាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់! បុរសម្នាក់រួមជាមួយប្រពន្ធកូនសរុប៥នាក់...

ឆក់ទូរស័ព្ទដៃជនជាតិចិននៅក្រុងព្រះសីហនុ ត្រូវនគរបាលតាមបង្ក្រាបបានម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសជាជនជាតិចិន បានសម្រេច និងបានរត់គេចខ្លួនបានមួយចំអិនកំពិស ក៏ត្រូវកម្លាំងជំនាញបង្ក្រាបនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

អាន​បន្ត៖ ឆក់ទូរស័ព្ទដៃជនជាតិចិននៅក្រុងព្រះសីហនុ ត្រូវនគរបាលតាមបង្ក្រាបបានម្នាក់...

អាជ្ញាធរចាប់ផ្តើមចេញវិធានការក្តៅ និងបានស្ទួចរថយន្ដចំនួន ១៥គ្រឿង ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុ, រថយន្តយកមករក្សាទុក ដើម្បីផាកពិន័យ និងព្រមានឲ្យរាងចាល

(ព្រះសីហនុ)៖ រថយន្ដចំនួន ១៥គ្រឿង ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ យកមករក្សាទុកនៅសាលាក្រុង ដើម្បីផាកពិន័យ និងព្រមានឲ្យរាងចាល។ នេះបើតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រាប់មកអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

អាន​បន្ត៖ អាជ្ញាធរចាប់ផ្តើមចេញវិធានការក្តៅ និងបានស្ទួចរថយន្ដចំនួន ១៥គ្រឿង...

ឆេះរថយន្តមួយគ្រឿងតាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ មនុស្សរត់ជាន់ជើងគ្នា

(ព្រះសីហនុ)៖ សមត្ថកិច្ច នៃអធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានរថយន្តធុនតូចមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យ នៅទីប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មន្ត្រីនគរបាលបន្តថា ពេលកំពុងកើតហេតុភ្លាមៗ សមត្ថកិច្ច ក៏បានមកបញ្ចេញឡានទឹក មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ផងដែរ។ សមត្ថកិច្ចឲ្យដឹងទៀតថា រថយន្តដែលឆេះខាងលើនេះ ជាប្រភេទរថយន្តលុចសុីស RX ៣០០។

អាន​បន្ត៖ ឆេះរថយន្តមួយគ្រឿងតាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ មនុស្សរត់ជាន់ជើងគ្នា

គ្រាន់តែ​ឃើញ​ភ្លាម កញ្ឆក់​ភ្លែត​ចុង​ក្រោយ​សារភាព​ទើប​ដឹង​ធ្លាប់​ហើយ​នៅ​មិន​រាង​ទៀត

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ក្រហមកំពុងតែជិះតាមផ្លូវ ហើយដកទូរស័ព្ទដៃមកចុចក៏ត្រូវបានជនសង្ស័យជិះម៉ូតូហុងដាវេវធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយជិះទៅបុកម៉ូតូគេដួលត្រូវបានសមត្ថកិច្ចក្របួចជាប់ភ្លាមៗតែម្តង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៤ ខែកក្កដានេះ តាមបណ្តោយផ្លូវ161 នៅចំណុចមុខវត្តសំពៅមាស ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ជនសង្ស័យមានឈ្មោះផាន សុផែន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ47A ផ្លូវ336 ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ គ្រាន់តែ​ឃើញ​ភ្លាម...