បណ្តាញសង្គម

តុលាការខេត្តកណ្តាល សម្រេចមិនឃុំខ្លួនស្រ្តីម្នាក់ ករណីជម្លោះដីធ្លីជាមួយឧកញ៉ា ឈាង ប៉ាក់សួរ ក្រោយប្រជាពលរដ្ឋលើកគ្នាមកតវ៉ាដល់មុខតុលាការ

(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ស្រ្តីម្នាក់ដែលរងការ ចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធបញ្ហាដីធ្លីនៅឃុំត្រើយកើត ស្រុកស្អាង ខេត្តកណ្តាលនោះ មិនត្រូវបានឃុំខ្លួននោះទេ។

អាន​បន្ត៖ តុលាការខេត្តកណ្តាល សម្រេចមិនឃុំខ្លួនស្រ្តីម្នាក់ ករណីជម្លោះដីធ្លីជាមួយឧកញ៉ា...

ធ្លាប់​ម្តង​ហើយ​នៅ​តែ​មិន​ព្រម​រាង​ទៀត លើក​នេះ​ចាំ​មើល​ម៉េច​វិញ

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ជាមុខសញ្ញាចោរប្លន់ប្រដាប់ដោយដាវជាអាវុធក្នុងសកម្មភាពប្រព្រឹត្តបទល្មើសភ្ជង់ប្លន់យកម៉ូតូហុងដាឌ្រីម សេរី២០១៩ បានសម្រេចនៅតាមផ្លូវបុរីជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ហើយរត់គេចបាត់រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែលត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចតាមរកឃើញជនសង្ស័យបានរត់ឆ្លងផ្លូវជាតិលេខ៣ ពីបុរីជារី ទៅសង្ងំលាក់ខ្លួនក្នុងការដ្ឋានសំណង់ បុរី ធូន លន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចាប់ក្របួចជាប់ដកហូតបានដាវមួយដើម ។

អាន​បន្ត៖ ធ្លាប់​ម្តង​ហើយ​នៅ​តែ​មិន​ព្រម​រាង​ទៀត លើក​នេះ​ចាំ​មើល​ម៉េច​វិញ

ភ្ញាក់​ព្រឺ​ត​! ពេល​ប៉ូលិស​ចាប់ខ្លួន​ប៉ះ​ចំស្រី​ស្អាត​តារា Tik Tok ម្នាក់

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃ៣ ខែកក្កដា បានចាត់បញ្ជូនក្រុមជនសង្ស័យប្រុសស្រីចំនួន១១នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងនោះមាននារីម្នាក់ជាតារា Tik Tok ផងដែរ។

អាន​បន្ត៖ ភ្ញាក់​ព្រឺ​ត​! ពេល​ប៉ូលិស​ចាប់ខ្លួន​ប៉ះ​ចំស្រី​ស្អាត​តារា Tik Tok ម្នាក់

កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ! ស្លាប់២នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៣ខែកក្កដា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់២នាក់។

អាន​បន្ត៖ កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ! ស្លាប់២នាក់ និងរបួស៣នាក់...

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងសារធាតុញៀនជាង២គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនជាង២គីឡូក្រាម នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់...

គោរពច្បាប់ចរាចរណ៍ បើកបរដោយការយោគយល់ខ្ពស់! ស្លាប់៥នាក់ និងរបួស២៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០២ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១៤នាក់ និងរបួសធ្ងន់១១នាក់។

អាន​បន្ត៖ គោរពច្បាប់ចរាចរណ៍ បើកបរដោយការយោគយល់ខ្ពស់! ស្លាប់៥នាក់ និងរបួស២៥នាក់...

ក្រោយប្រទះ​សពមានខ្សែភ្លើងចង…​​ស្រាវ​​ជ្រាវ​​ដឹងថា ជាករណីអ្វីហើយ

ខេត្តកណ្តាល ៖ រហូតមកដល់ថ្ងៃទី១ កក្កដា សពបុរសម្នាក់ដែលគេបានប្រទះឃើញនៅព្រឹកថ្ងៃទី៣០ មិថុនា នៅចំណុចស្ពានព្រែករូងទី២ ដែលស្ថិតក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល លើកំណាត់ផ្លូវជាតិលេខ៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយ និងបានដឹងពីការសម្លាប់នេះ គឺដោយសារតែ ជាអំពើសម្លាប់ប្លន់យករថយន្ត ។

អាន​បន្ត៖ ក្រោយប្រទះ​សពមានខ្សែភ្លើងចង…​​ស្រាវ​​ជ្រាវ​​ដឹងថា ជាករណីអ្វីហើយ

ដល់​ម្ល៉ឹង​ផង លោក​ម្ចាស់​ស្រុក​…​កាត់​បន្ថយ​​ខ្លះ​ៗ​ទៅ​បាន​ទេ?

ខេត្តកណ្តាល ៖ មជ្ឃដ្ឋានជាច្រើនបានរិះគន់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅយ៉ាងចាស់ដៃថា អភិ បាលបណ្តែតបណ្តោយ និងកំពុងតែបើកដៃឱ្យក្រុមអាជីវករយកសួនច្បារមាត់ស្ទឹង និងសួនច្បារមាត់ទន្លេ ជាកន្លែងលក់ស្រាក្រឡុក បង្កភាពអនាធិបតេយ្យ ផឹកហ៊ោស្រែកសប្បាយ អឺងកង បង្កទៅជាអសន្តិសុខជារៀងរាល់យប់ ប្រើអំពើហិង្សាដេញកាប់គ្នា មិនត្រឹមតែរងរបួសទេ រហូតដល់បាត់បង់ជីវិតនិងជាទីតាំងសម្រាប់ក្រុមក្មេងទំនើងជួបជុំគ្នាបង្កើតបទល្មើស ។

អាន​បន្ត៖ ដល់​ម្ល៉ឹង​ផង លោក​ម្ចាស់​ស្រុក​…​កាត់​បន្ថយ​​ខ្លះ​ៗ​ទៅ​បាន​ទេ?

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រារព្ធទិវាប្រឆាំងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង និងដុតបំផ្លាញចោល គ្រឿងញៀនគ្រប់ប្រភេទ ជិត២០០គីឡូក្រាម

(ស្ទឹងត្រែង)៖ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅក្នុងខេត្តស្ទឹងត្រែង។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រារព្ធទិវាប្រឆាំងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង...

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៦នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៦នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៦នាក់ និងរបួស១១នាក់...

ខ្លោចផ្សាណាស់! កុមារីម្នាក់ត្រូវក្រពើខាំហែកស៊ីស្លាប់យ៉ាងអាណោចអាធម បន្សល់ទុកតែឆ្អឹងលលាក្បាលឲ្យម្តាយកូនខ្ចីយំសោកបោកខ្លួន

(សៀមរាប)៖ កុមារីម្នាក់អាយុប្រហែលជាង២ឆ្នាំ បានធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ហើយត្រូវក្រពើខាំហែកស៊ី ស្លាប់យ៉ាងអាណោចអាធមបំផុត ដោយបន្សល់តែឆ្អឹងលលាក្បាលឲ្យម្តាយនិងឪពុកសោកសង្រេង។

អាន​បន្ត៖ ខ្លោចផ្សាណាស់! កុមារីម្នាក់ត្រូវក្រពើខាំហែកស៊ីស្លាប់យ៉ាងអាណោចអាធម...

លាំង​បាត់​ ! ត្រឹម​គ្នា​២​នាក់ ហ៊ាន​ចូល​ដល់​ផ្ទះ​អនុ​ប៉ុស្តិ៍​បាន​សម្រេច​… អស់​ជិត​៦​ពាន់​ដុល្លារ

ខេត្តព្រៃវែង ៖ ពិតជាថ្លើមធំខ្លាំងណាស់ ចោរមួយក្រុមមានគ្នា2នាក់ ប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ដើម ធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះប៉ូលិសនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង យកបានលុយ5800ដុល្លារ ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

អាន​បន្ត៖ លាំង​បាត់​ ! ត្រឹម​គ្នា​២​នាក់ ហ៊ាន​ចូល​ដល់​ផ្ទះ​អនុ​ប៉ុស្តិ៍​បាន​សម្រេច​…...

សោកស្តាយណាស់…ល្បិចទម្លាក់​យោង នៅតែ​អាចធ្វើស៊ីបាន​យ៉ាង​ស្រួល

រាជធានីភ្នំពេញ ៖ ល្បិចបោករបស់ក្រុមទម្លាក់យោងយកកាឡៃដូរមាស កើតមានជាយូរមកហើយ និងមានអ្នករងគ្រោះ ដោយការចាញ់បោកក្រុមនេះមិនតិចនាក់ឡើយ ចំណែកសារព័ត៌មាននានាក៏តែងតែធ្វើការផ្សព្វផ្សាយពីល្បិចកលបោកនោះជាបន្តបន្ទាប់ដែរ ។

អាន​បន្ត៖ សោកស្តាយណាស់…ល្បិចទម្លាក់​យោង នៅតែ​អាចធ្វើស៊ីបាន​យ៉ាង​ស្រួល

​ខ្លាំងបាត់! ទាំងប្តីទាំងប្រពន្ធ ច្រើនដងហើយអត់ដឹង លុះបែកការណ៍ជាង១០ម៉ឺនដុល្លារ​

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីចោរកម្ម (កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ព្រៃវែង។

អាន​បន្ត៖ ​ខ្លាំងបាត់! ទាំងប្តីទាំងប្រពន្ធ ច្រើនដងហើយអត់ដឹង លុះបែកការណ៍ជាង១០ម៉ឺនដុល្លារ​

វាសនា​លោក​វេជ្ជបណ្ឌិត​ក្រោម​​ការ​សម្រេច​របស់​តុលាការ

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនលោកវេជ្ជបណ្ឌិត ឈ្មោះ ហេង សេងហ៊ ហើយកាលពីល្ងាចថ្ងៃទី ២៦ ខែមិថុនា ដោយចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាស់ ដែលបានប្រព្រឹត្ត កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ វាសនា​លោក​វេជ្ជបណ្ឌិត​ក្រោម​​ការ​សម្រេច​របស់​តុលាការ

​ពីព្រឹកគាត់​ថាទៅកាប់អុស លុះរសៀល​ផ្អើល​ពេញចម្ការកៅស៊ូ​

ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញឆេះរួចខ្លោចជាមួយនឹងម៉ូតូមួយគ្រឿងដែលឆេះរងការខូចខាតផងដែរនៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល និងបង្កឲ្យ មានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីជនរងគ្រោះចេញបាត់ពីផ្ទះថាទៅកាប់អុសក្នុងចម្ការកៅស៊ូ អស់រយៈពេលមួយព្រឹក លុះរសៀលក៏មានក្រុមកម្មកររាយការណ៍ប្រាប់សមត្ថកិច្ចថាបានប្រទះឃើញសពមនុស្សម្នាក់និងម៉ូតូមួយគ្រឿងឆេះខ្លោច។

អាន​បន្ត៖ ​ពីព្រឹកគាត់​ថាទៅកាប់អុស លុះរសៀល​ផ្អើល​ពេញចម្ការកៅស៊ូ​

ខឹង​សុំ​លុយ​មិន​បាន កូន​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ដេញ​កាប់​ឪពុក​ម្តាយ​ផ្អើល​ភូមិ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតលែងដឹងបុណ្យបាបគុណទោសអ្វីទាំងអស់ ។ មិនតែប៉ុណ្ណោះពេលជនសង្ស័យអត់លុយទិញថ្នាំញៀន ក៏បានមកសុំលុយឪពុកម្ដាយ លុះសុំមិនបាន ជនសង្ស័យម្នាក់នេះក៏បានទាញកាំបិតដេញកាប់ឪពុកម្ដាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនគរបាលបានចុះទៅចាប់ខ្លួនទាំងព្រឹក។

អាន​បន្ត៖ ខឹង​សុំ​លុយ​មិន​បាន កូន​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ដេញ​កាប់​ឪពុក​ម្តាយ​ផ្អើល​ភូមិ

ឆ្មក់​ចាប់​បាន​ទាំង​សម្បុក​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ

រាជធានីភ្នំពេញ ៖ មុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោបើកប្រតិបត្តិការឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ ព្រមទាំងធ្វើការដកហូតម៉ូតូចំនួន៧គ្រឿង ថ្នាំញៀនមួយកញ្ចប់ធំ រួមជាមួយវត្ថុតាងមួយចំនួនធំទៀតផងដែរ។

អាន​បន្ត៖ ឆ្មក់​ចាប់​បាន​ទាំង​សម្បុក​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ

ផ្តើមពី​​រឿងលុយ​…ទើប​បើកឡាន​មក​បាញ់​​ហាង​បោក​អ៊ុត​១១គ្រាប់ផ្អើល​

រាជធានីភ្នំពេញ ៖ តាមរយៈកាមេរ៉ាសុវត្ថិភាព នគរបាលខណ្ឌសែនសុខ កំណត់មុខសញ្ញាហើយសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនដៃដល់ ព្រមទាំងយកហូតកាំភ្លើងអាកាស្វាយបត់១ដើម លេខ១៦២០៤៦១ បង់១មានគ្រាប់១២គ្រាប់ សម្បកគ្រាប់១១ ក្បាលគ្រាប់២ រថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ២AX-៩៥០៩ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

អាន​បន្ត៖ ផ្តើមពី​​រឿងលុយ​…ទើប​បើកឡាន​មក​បាញ់​​ហាង​បោក​អ៊ុត​១១គ្រាប់ផ្អើល​

គ្រឿងញៀនជាង២តោន ត្រូវដុតបំផ្លាញចោលនៅព្រឹកនេះ ក្រោមវត្ដមានសម្ដេចក្រឡាហោម ស ខេង

(ភ្នំពេញ)៖ គ្រឿងញៀនជាច្រើនប្រភេទចំនួនជាង២តោន ត្រូវដុតបំផ្លាញចោល ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលរៀបចំធ្វើឡើងនាថ្ងៃនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អាន​បន្ត៖ គ្រឿងញៀនជាង២តោន ត្រូវដុតបំផ្លាញចោលនៅព្រឹកនេះ ក្រោមវត្ដមានសម្ដេចក្រឡាហោម ស ខេង

នៅ​សុខ​មិន​ចង់​ទេ មានអី​ត្រូវ​ជាប់​ខ្នោះ​ហើយ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ដើរៗឃើញម៉ូតូក្រោមផ្ទះចូលលួចម្ចាស់ទាន់ជាប់ខ្នោះ ករណីចោរកម្មនេះបានកើតឡើង កាលពីវេលាម៉ោង២០និង០៥នាទីយប់ ថ្ងៃទី២៤ ខែមិថុនានេះ នៅក្រោមផ្ទះជនរងគ្រោះស្ថិតភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

អាន​បន្ត៖ នៅ​សុខ​មិន​ចង់​ទេ មានអី​ត្រូវ​ជាប់​ខ្នោះ​ហើយ