បណ្តាញសង្គម

បូមស្រះទឹកឲ្យរីងហើយចុះឆក់ត្រី តែឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី ទើបសម្រាលបានជិត១០ថ្ងៃ នៅស្រុកកំពង់រោទិ៍

(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ក្នុងស្រះទឹក នៅផ្ទះឪពុកម្តាយក្មេក ដោយសារតែបូមស្រះរីងហើយក៏យកខ្សែភ្លើងមករាយដើម្បីឆក់ត្រី ប៉ុន្តែអកុសលត្រូវឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី ទើបតែសម្រាលបានជិត១០ទៅវិញ។

អាន​បន្ត៖ បូមស្រះទឹកឲ្យរីងហើយចុះឆក់ត្រី តែឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី...

ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់មានរឿងអាស្រូវ ត្រូវប្រពន្ធដើមតាមរករឿងដល់កន្លែងធ្វើការ, រហូតមកដល់ពេលនេះ បានលែងលះប្រពន្ធដើមជាផ្លូវការហើយ

(ភ្នំពេញ)៖ រឿងរ៉ាវផ្អើលកាលពីជិត១ឆ្នាំមុន ករណីលោកចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ លោក ម៉ាលី ពិសិដ្ឋ លួចមានស្រី ហើយត្រូវបានភរិយាដើម តាមទាន់ផ្អើលនៅ សាលាសង្កាត់នោះ រហូតមកដល់ពេលនេះ លោកបានសម្រេចបំណង តាមរយៈការលែងលះភរិយាស្របច្បាប់ នៅឯខេត្តកំពង់ឆ្នាំង បានជោគជ័យជាផ្លូវការហើយ។

អាន​បន្ត៖ ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់មានរឿងអាស្រូវ...

កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧៣កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាល បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនចំនួន៧៣កញ្ចប់ ស្ថិតនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ២នាក់...

សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៤នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែមករាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៩នាក់។

អាន​បន្ត៖ សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៤នាក់ និងរបួស១៥នាក់...

News Update: សមត្ថកិច្ចសម្រេចឃាត់ខ្លួន មេការជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះតែគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ

(ភ្នំពេញ)៖ រហូតមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ ហើយឈានទៅដល់ការឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេ គ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ។

អាន​បន្ត៖ News Update: សមត្ថកិច្ចសម្រេចឃាត់ខ្លួន មេការជនជាតិចិនម្នាក់...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៧គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តច្បាប់ និងអាជ្ញាធរបានឃាត់ម៉ូតូចំនួន ៧គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

BREAKING NEWS: មន្រ្តីនគរបាល៥នាក់ មានពាក់ផ្កាយ១ម្នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌសែនសុខ ប៉ុន្តែបានអនុញ្ញាតឲ្យត្រឡប់ទៅវិញភ្លាមៗ

(ភ្នំពេញ)៖ មន្រ្តីនគរបាលប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុច្បាស់លាស់។

អាន​បន្ត៖ BREAKING NEWS: មន្រ្តីនគរបាល៥នាក់ មានពាក់ផ្កាយ១ម្នាក់...

ស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូឈប់ចាំភ្លើងស្តុប បណ្តាលឲ្យខូចខាតម៉ូតូ៥គ្រឿង និងមនុស្ស៥នាក់រងរបួស

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ មានករណីស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូប្រហែល៤-៥គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។

អាន​បន្ត៖ ស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូឈប់ចាំភ្លើងស្តុប...

ជនសង្ស័យ៣នាក់ លួចម៉ូតូពីខេត្តកណ្ដាល មកជាប់ខ្នោះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា កម្លាំងការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្ទះលេខ៥១៧អឺ០ ផ្លូវលំ ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពលួចម៉ូតូ MSX ១គ្រឿង ពីចំណុចបន្ទប់លេខ១៥ ផ្លូវបេតុង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ទាបភ្លឺថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។

អាន​បន្ត៖ ជនសង្ស័យ៣នាក់ លួចម៉ូតូពីខេត្តកណ្ដាល...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច០៤នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស ក្នុងនោះមាន០៣នាក់ជាចោរលួចម៉ូតូ និងម្នាក់ជាចោរលួចអាគុយឡាន។

អាន​បន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច

ទិញថ្នាំញៀនពីជនជាតិថៃ យកមកចែកចាយបន្តនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងអាវុធហត្ថបង្ក្រាប, រឹបអូសគ្រឿងញៀនបាន១គីឡូក្រាម ថ្ងៃនេះបង្ហាញមុខ មុនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទកាសែតស្តីពី ការបង្ក្រាបគ្រឿងញៀន១គីឡូក្រាម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់។

អាន​បន្ត៖ ទិញថ្នាំញៀនពីជនជាតិថៃ យកមកចែកចាយបន្តនៅក្រុងប៉ោយប៉ែត...

បង្ក្រាបជនសង្ស័យ១១នាក់ ពីបទប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅខណ្ឌឬស្សីកែវ, ដកហូតថ្នាំញៀនមួយចំនួន

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឬស្សីកែវ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ចំនួន១១នាក់ និងដកហូតបានថ្នាំញៀន រួមជាមួយសម្ភារបម្រើឲ្យសកម្មភាពជក់គ្រឿងញៀនមួយចំនួនផងដែរ។

អាន​បន្ត៖ បង្ក្រាបជនសង្ស័យ១១នាក់ ពីបទប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅខណ្ឌឬស្សីកែវ,...

ក្រុមចោរប្លន់ម៉ូតូស្ត្រីម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបបាន៤នាក់

(ភ្នំពេញ)៖ ក្រុមចោរវាយប្លន់១ក្រុម ជិះម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅលើស្រ្តីម្នាក់បានសម្រេច កាល២៤ថ្ងៃមុន ពោលគឺនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៤៖៣០នាទី នៅចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ក្រុមចោរប្លន់ម៉ូតូស្ត្រីម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាល...

សួរនាំរឿងប្តីមានស្ត្រី លោកប្តីជាមន្ត្រីយោធាខឹងប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ​, ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ)៖ បុរសម្នាក់ជាមន្ត្រីយោធាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកសួរនាំករណីប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ ដោយសារតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី។

អាន​បន្ត៖ សួរនាំរឿងប្តីមានស្ត្រី លោកប្តីជាមន្ត្រីយោធាខឹងប្រើអំពើហិង្សាលើប្រពន្ធ...

ឃាត់ខ្លួនជនជាតិចិន៣នាក់ថែមទៀត ពាក់ព័ន្ធករណីដែលមនុស្សឃាត នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះឲ្យដឹងថា មុខសញ្ញាសេសសល់ចំនួន៣នាក់ ដែលពាក់ព័ន្ធក្នុងករណីមនុស្សឃាតដោយចេតនា ត្រូវបានឃាត់ខ្លួនហើយ។

អាន​បន្ត៖ ឃាត់ខ្លួនជនជាតិចិន៣នាក់ថែមទៀត ពាក់ព័ន្ធករណីដែលមនុស្សឃាត នៅក្រុងព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗ បន្ទាប់ពីត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន៧កញ្ចប់ នៅខណៈដែលកំពុងតែបន្តសកម្មភាពចុះអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១១៖៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅសង្កាត់ស្វាយប៉ាក...

បុរស​ម្នាក់ទំនង​ស្រវឹង​បើករថយន្តស៊េរីទំនើប បុកម៉ូតូពីក្រោយរួចជ្រុលទៅបុកតូបលក់ងាវ រង​ការ​ខូចខាតយ៉ាងដំណំ, ម្ចាស់រថយន្តបង្កសងសំណង១២០០ដុល្លារបញ្ចប់រឿង

(ភ្នំពេញ)៖ បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តស៊េរីទំនើបជ្រុល ទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យម៉ូតូខ្ទាតទៅប៉ះតូបលក់ងាវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យ មាននរណាម្នាក់រងរបួសឡើយ។

អាន​បន្ត៖ បុរស​ម្នាក់ទំនង​ស្រវឹង​បើករថយន្តស៊េរីទំនើប...

យប់ឆ្លងឆ្នាំ ! ផ្ទះ២ខ្នង​ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង​ នៅសង្កាត់ពញាពន់​ ខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះឈើប្រក់សង្គ័សីចំនួន ២ខ្នងអស់ទាំងស្រុង និងខូចខាតសម្ភារជាច្រេីន។ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ១៥១ ក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ យប់ឆ្លងឆ្នាំ ! ផ្ទះ២ខ្នង​ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង​...

ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៨ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១.៦ម៉ឺននាក់ ដកហូតថ្នាំញៀនជាងកន្លះតោន, ជាមធ្យម១ថ្ងៃបង្ក្រាបជាង៤០នាក់

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងផុតទៅនេះ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន៨,០១៨ករណី ដោយឃាត់ខ្លួនមនុស្ស១៦,២៣២នាក់ (ស្រី១,៣៤៣នាក់) ក្នុងនោះមានជនបរទេស៣១០នាក់ (ស្រី៤៨នាក់) ត្រូវនឹង២៤សញ្ជាតិ។ ចំនួនមនុស្សនៃការបង្ក្រាបនេះ បើគិតជាមធ្យមក្នុង១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន៤៤.៥០នាក់។

អាន​បន្ត៖ ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៨ពាន់ករណី...

ក្រុមចោរឆក់កក្រើកដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល តាមបង្ក្រាបបាន៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ និងកម្លាំងប៉ុស្តិ៍ចោមចៅទី៣ សហការគ្នាជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនចោរឆក់ដ៏កក្រើក នៅក្នុងរាជធានីភ្នំពេញ មួយក្រុមគ្នាជាង១០នាក់ ដែលធ្វើសកម្មភាពឆក់ទៅលើប្រជាពលរដ្ឋ និងជនជាតិបរទេសរាប់សិបករណីអស់លុយរាប់ម៉ឺនដុល្លារ។

អាន​បន្ត៖ ក្រុមចោរឆក់កក្រើកដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល...

បុរសម្នាក់បើករថយន្តបោះពួយលឿនដូច​ហោះ​ បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់​រថយន្ត​ផ្ងារ​ជើង

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត HIGHLANDER លឿនដូចហោះបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ បែកពេញផ្លូវរួចក្រឡាប់រថយន្តផ្ងារជើងម្ខាង ចំណែកឯអ្នកបើកបររងរបួសស្រាល គេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ បុរសម្នាក់បើករថយន្តបោះពួយលឿនដូច​ហោះ​ បុករបាំងថ្មចែកទ្រូងផ្លូវ...