បណ្តាញសង្គម

សូម្បីតែមន្ត្រីដេកយាម​ ក៏លោកបងនេះឆ្លៀតឱកាសមិន​លើកលែងឱ្យ​ដែរ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីជាប់កិច្ចសន្យានៅក្នុងក្រសួងអប់រំយុវជននិងកីឡាកំពុងតែដេកលង់លក់ ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងបានសម្រេច តែត្រូវម្ចាស់តាមទាន់ស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅសួរនាំតែម្តង។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ២១៤ ចំណុចក្រសួងអប់រំយុវជននិងកីឡា ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

អាន​បន្ត៖ សូម្បីតែមន្ត្រីដេកយាម​ ក៏លោកបងនេះឆ្លៀតឱកាសមិន​លើកលែងឱ្យ​ដែរ​

មិនចេះអស់សោះនៅ​ផ្លូវR6 ជាង​​​៥០០​កញ្ចប់​ឯណោះ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋានខណ្ឌដូនពេញដឹកនាំកម្លាំងបើកប្រតិបត្តិការចុះទៅបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនបានចំនួន៥នាក់ និងដកហូតបានថ្នាំញៀនចំនួន៥១៩កញ្ចប់តូច និង៥កញ្ចប់ធំ ជញ្ជីងថ្លឹងមួយ ទូហ្គេមចំនួនមួយគ្រឿង រួមនឹងឧបករណ៍មួយចំនួនទៀត ។

អាន​បន្ត៖ មិនចេះអស់សោះនៅ​ផ្លូវR6 ជាង​​​៥០០​កញ្ចប់​ឯណោះ

រក​ទាល់តែ​ឃើញ​…​ចោរប្លន់​នៅ​មុខ​ផ្ទះ​អ្នក​ស្រុក​បាណ​ន់​ម្នាក់

ខេត្តបាត់ដំបង ៖ បន្ទាប់ពីការប្រឹងប្រែងស៊ើបអង្កេតអស់រយៈប៉ុន្មានថ្ងៃ កម្លាំងការិយាល័យជំនាញនៃស្នង ការខេត្ត បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី៧ មិថុនា នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ដែលពាក់ព័ន្ធនឹងអំពើ«ប្លន់» កាលពីចុងខែឧសភាកន្លងទៅនេះ ជាមួយនិងបក្សពួកម្នាក់ទៀត ដែលកំពុងសំងំលាក់ខ្លួន ។

អាន​បន្ត៖ រក​ទាល់តែ​ឃើញ​…​ចោរប្លន់​នៅ​មុខ​ផ្ទះ​អ្នក​ស្រុក​បាណ​ន់​ម្នាក់

អាច​ទៅ​រួច​ទេ​ដែល​ម៉ូត​ប្រជ្រុយ​ចំ​កណ្តាល​មុខ​នេះ​ នឹង​កើត​មាន​ឡើង​លើ​ Galaxy​ Note​ 10​?​

ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាធ្លាប់បានឃើញរូបរាងគម្រូ នៅលើស្មាតហ្វូន Galaxy ម៉ូឌែល Note 10 របស់ក្រុមហ៊ុន Samsung ជាច្រើនលើក ច្រើនសារ រួចមកហើយ ដោយរូប Concept ចុងក្រោយគេនោះ

អាន​បន្ត៖ អាច​ទៅ​រួច​ទេ​ដែល​ម៉ូត​ប្រជ្រុយ​ចំ​កណ្តាល​មុខ​នេះ​ នឹង​កើត​មាន​ឡើង​លើ​...

បន្តរកមនុស្ស​ជាង១០នាក់ ​ដែល​ជីកផ្នូរ​បុរាណនេះ..!

ខេត្តបន្ទាយមានជ័យ ៖ ជនល្មើសដែលជីកកកាយនៅទីតាំងផ្នូរបុរាណមានគ្នាប្រហែលពី១០ទៅ១៥នាក់ ឯណោះ ។ ចំពោះវត្ថុតាងដែលចាប់បាន ត្រូវយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ដើម្បីធ្វើកំណត់ហេតុ និងបន្តវែកមុខរកជនល្មើស ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

អាន​បន្ត៖ បន្តរកមនុស្ស​ជាង១០នាក់ ​ដែល​ជីកផ្នូរ​បុរាណនេះ..!

ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ ម្ចាស់​ឆ្ងល់​ប្តឹង​បែកធ្លាយ

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានសហការជាមួយកម្លាំងរបស់ស្នងការខេត្តកំពង់ធំ តាមប្រមាញ់រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះប្រើល្បិចធ្វើជាមកជួលម៉ូតូនៅហាងលក់និងជួលម៉ូតូមួយកន្លែងក្នុងក្រុងសៀមរាប ហើយយកទៅលក់នៅរាជធានីភ្នំពេញ ។

អាន​បន្ត៖ ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ ម្ចាស់​ឆ្ងល់​ប្តឹង​បែកធ្លាយ

ភ្ញាក់ពីដេក​ស្រាប់តែ​ឃើញ​ទ្វារ​ចំហ ហើយ​ឆ្កែ​ជា​ច្រើនក្បាល​ងាប់​ទៀត​ទើប​ដឹង

ខេត្តស្វាយរៀង ៖ មានករណីក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារបន្ទប់ក្រោមផ្ទះលួចយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ហើយមុននឹងធ្វើសកម្មភាពចូលគាស់ទ្វារបន្ទប់គឺក្រុមជនសង្ស័យបានដាក់ថ្នាំបំពុលសត្វឆ្កែផ្ទះក្បែរនោះបណ្តាលឱ្យឲ្យងាប់អស់ចំនួន៣ក្បាលទើបចូលគាស់ទ្វាបន្ទប់យកម៉ូតូទៅបាត់។

អាន​បន្ត៖ ភ្ញាក់ពីដេក​ស្រាប់តែ​ឃើញ​ទ្វារ​ចំហ ហើយ​ឆ្កែ​ជា​ច្រើនក្បាល​ងាប់​ទៀត​ទើប​ដឹង

ហ៊ាន​ប្រព្រឹត្តិ​បែប​នេះ​លើ​មន្ត្រី​សហព័ន្ធ​សហ​ជីព​ផង ឆែក​កាំ​មេ​រ៉ា​ចឹ​ង​ហើយគេច​ម៉េច​រួច

រាជធានីភ្នំពេញ ៖ មន្ត្រីសហព័ន្ធសហជីពម្នាក់ទុកម៉ូតូនៅនឹងម៉ាតមិនបានផ្ញើគេ ហើយឡើងរថយន្តជាមួយមេដើរមើលកម្មករ លុះត្រឡប់មកវិញត្រូវជនសង្ស័យលួចយកម៉ូតូបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចម៉ាត រាស់សាំង តេឡា កែងស្តុបមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ហ៊ាន​ប្រព្រឹត្តិ​បែប​នេះ​លើ​មន្ត្រី​សហព័ន្ធ​សហ​ជីព​ផង...

ឃាតកម្មថ្មីនេះ…​សង្ស័យ​ពាក់​ព័ន្ធ​ជាមួយ​លោក​​នាយ​ប៉ុ​ស្តិ៍​​ឃុំ​រាម​​ដែរ​?

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់រឿងពិត ដើម្បីចាត់ការតាមច្បាប់ដោយមិនលើកលែងឡើយ ។ រីឯជនជាប់ពាក់ពន្ធ័ផ្ទាល់ និងអ្នករួមគំនិត គឺមានប្រជាកាពាភូមិ៤នាក់ មាននាយប៉ុស្តិ៍រដ្ឋបាលឃុំរាមម្នាក់ និងជនសង្ស័យជាស៊ីវិលម្នាក់ ទៀតសរុបមានចំនួន៦នាក់ ត្រូវបានអធិការនគរបាលស្រុកបញ្ជូនបន្តទៅកាន់ស្នងកាខេត្ត ខណៈមនុស្សទាំង៦នាក់នោះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណឱ្យស្គាល់នៅឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តទៀត នៅថ្ងៃទី០៥ មិថុនា នេះ ។

អាន​បន្ត៖ ឃាតកម្មថ្មីនេះ…​សង្ស័យ​ពាក់​ព័ន្ធ​ជាមួយ​លោក​​នាយ​ប៉ុ​ស្តិ៍​​ឃុំ​រាម​​ដែរ​?

ផ្ទះ១ខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង និង៤ខ្នងផ្សេងទៀតរងការខូចខាតមួយចំនួន នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើង ដែលបណ្តាលឱ្យផ្ទះ១ខ្នង ឆេះរាបដល់ដី រីឯផ្ទះ៤ខ្នងផ្សេងទៀត រងការខូចខាតមួយចំនួន។

អាន​បន្ត៖ ផ្ទះ១ខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង និង៤ខ្នងផ្សេងទៀតរងការខូចខាតមួយចំនួន...

យីណ៎…ប្រព្រឹត្ត​អត់ខ្លាចគុក

ខេត្តបាត់ដំបង ៖ អាចចាត់ទុកថា ទោសត្រួតលើទោស ខណ:ដែលដីកាចាប់ខ្លួនមិនទាន់ត្រូវបានអនុវត្តផង ស្រាប់តែបុរសម្នាក់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីថ្មីផ្សេងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កាលពីរសៀលនៅថ្ងៃទី៣ ខែមិថុនា នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

អាន​បន្ត៖ យីណ៎…ប្រព្រឹត្ត​អត់ខ្លាចគុក

ក្រោយ​គ្រោះថ្នាក់​មុខ​រោងកុន បែកធ្លាយ​ជាង​៦​គីឡូក្រាម

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនជាង៦គីឡូក្រាមក្នុងរថយន្ត ពេលដែលជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចតាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ ទល់មុខរោងកុនលុច្ស កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ។

អាន​បន្ត៖ ក្រោយ​គ្រោះថ្នាក់​មុខ​រោងកុន បែកធ្លាយ​ជាង​៦​គីឡូក្រាម

ឃាតកម្ម! ចាក់ប៉ងសម្លាប់ជនជាតិចិននៅខេត្តព្រះសីហនុ ជនដៃដល់ជាជនជាតិដូចគ្នា ត្រូវកម្លាំងអាវុធហត្ថចាប់បាន និងត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនដល់ខេត្តកំពត និងត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធការអំពើឃាតកម្មចាក់ប៉ង សម្លាប់ជនជាតិចិនដូចគ្នា។

អាន​បន្ត៖ ឃាតកម្ម! ចាក់ប៉ងសម្លាប់ជនជាតិចិននៅខេត្តព្រះសីហនុ ជនដៃដល់ជាជនជាតិដូចគ្នា...

ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតលុយជិត១លានដុល្លារ នាំពីទីក្រុងហុងកុង

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយការិយាល័យគយ និងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក ដែលលុយនោះត្រូវបាននាំចូលពីទីក្រុងហុងកុង ប្រទេសចិន។

អាន​បន្ត៖ ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតលុយជិត១លានដុល្លារ...

ប្រពន្ធ​ស៊ូទ្រាំ​លែង​បាន ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ប្តី

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យមកពីការប្រច័ណ្ឌពេក ទើបធ្វើឱ្យបុរសជាប្តីម្នាក់បានប្រើអំពើហិង្សាមកលើប្រពន្ធ លុះស្ត្រីជាប្រពន្ធស៊ូទ្រាំលែងបាន ក៏មកប្តឹងសមត្ថកិច្ចក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួនតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ប្រពន្ធ​ស៊ូទ្រាំ​លែង​បាន ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ប្តី

ក្រោយឃាតកម្មមួយថ្ងៃ ពេលនេះ​ឃាតករត្រូវបាន​វែកមុខ​

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលជាប់ចោទពីបទមនុស្សឃាតដោយចេតនា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់នៅថ្ងៃទី២៧ ឧសភា ២០១៩នេះ ។

អាន​បន្ត៖ ក្រោយឃាតកម្មមួយថ្ងៃ ពេលនេះ​ឃាតករត្រូវបាន​វែកមុខ​

ការងារ​សុចរិត​មាន​ច្រើន​ណាស់​ម៉េច​មិន​ធ្វើ បែរជា​ធ្វើ​រឿង​ចឹ​ង​ទៅ​វិញ

ខេត្តប៉ៃលិន ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានករណីលួចម៉ូតូមួយលើក នៅចំណុចភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ។

អាន​បន្ត៖ ការងារ​សុចរិត​មាន​ច្រើន​ណាស់​ម៉េច​មិន​ធ្វើ បែរជា​ធ្វើ​រឿង​ចឹ​ង​ទៅ​វិញ

ចាប់បង្ខាំង និងជំរិតទារប្រាក់ដ៏ធំមួយនៅក្រុងប៉ោយប៉ែត, កម្លាំងនគរបាលបើកប្រតិបត្តិការ បង្ក្រាបបានមេក្លោងជាជនជាតិចិន ២នាក់ និងរំដោះចំណាប់ខ្មាំងជនជាតិចិន ៤នាក់

(បន្ទាយមានជ័យ)៖ មេក្លោងជាជនជាតិចិនចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបំបែក ហើយឈានដល់ការបង្ក្រាប ព្រមទាំងបានរំដោះចំណាប់ខ្មាំងជាជនជាតិចិនដូចគ្នាចំនួន ៤នាក់ ក្នុងករណីបង្ខាំង និងចាប់ជំរិតទារប្រាក់ដ៏ធំមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ចាប់បង្ខាំង និងជំរិតទារប្រាក់ដ៏ធំមួយនៅក្រុងប៉ោយប៉ែត,...

អ្នកគ្រូ​ភាសា​កូរ៉េ ត្រូវ​សម្លាប់​ទាំង​អាក្រាត និង​ប្រុស​ម្នាក់​ទៀត​កំពុង​សង្គ្រោះ

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារីជាគ្រូបង្រៀនភាសាកូរ៉េម្នាក់ ត្រូវឃាតករវាយសម្លាប់ទាំងអាក្រាតយ៉ាងឃោរឃៅ និងមានយុវជនម្នាក់ទៀតក៏បានរងរបួសធ្ងន់រហូតសន្លប់ផងដែរ បើតាមសមត្ថកិច្ចសន្និដ្ឋាន អាចកើតឡើងក្នុងចន្លោះម៉ោង១០ ទៅ១១យប់ថ្ងៃទី២០ ឧសភា ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាហ៊ុន ណេង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយក៏សង្ស័យជាករណីស្នេហាត្រីកោណផងដែរ ខណៈឃាតករកំពុងគេចបាត់ខ្លួន ។

អាន​បន្ត៖ អ្នកគ្រូ​ភាសា​កូរ៉េ ត្រូវ​សម្លាប់​ទាំង​អាក្រាត...

ឆ្មក់ចិនបានសម្រេច តែគេចមិនរួច ផ្អើល​បឹង​កេងកង៣​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនជាតិចិនបានសម្រេច តែរត់មិនរួចត្រូវជនរងគ្រោះចាប់ជាប់ម្នាក់ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូត្រូវប្រជាពលរដ្ឋក្របួចជាប់រួចប្រគល់ទៅឱ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២០ ខែឧសភា នៅតាមបណ្តោយផ្លូវ៣១០ នៅមុខនឹងភោជនីយដ្ឋាន តន្ត្រីគង់លី សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

អាន​បន្ត៖ ឆ្មក់ចិនបានសម្រេច តែគេចមិនរួច ផ្អើល​បឹង​កេងកង៣​

យប់​ក្តៅស្អុះ​ស្អាប់​ពេក​គាត់​បាន​ចំហ​ទ្វារ​តូច​តែ​មិន​នឹក​ស្មានថា​ទៅ​ជា​យ៉ាងនេះ​សោះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ បន្ទាប់ពីបានផ្សំគំនិត ហើយជនរងគ្រោះដេញចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិប្រប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ យប់​ក្តៅស្អុះ​ស្អាប់​ពេក​គាត់​បាន​ចំហ​ទ្វារ​តូច​តែ​មិន​នឹក​ស្មានថា​ទៅ​ជា​យ៉ាងនេះ...