បណ្តាញសង្គម

នាំ​គ្នា​ដេញចាប់​បាន​ផ្អើល​វត្ត​ស្រះ​ចក ទើប​សារភាព​ថា​ប្រព្រឹត្ត​២​លើក​ហើយ

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់កំពុងជិះលើម៉ូតូកង់បីឥណ្ឌាហើយយកទូរស័ព្ទមកចុចសុខៗ ស្រាប់តែត្រូវមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកជិតហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ ហើយជនសង្ស័យបានរត់គេចខ្លួនចូលក្នុងវត្តស្រះចក ក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន និងប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចកយកទៅសួរនាំ ។

អាន​បន្ត៖ នាំ​គ្នា​ដេញចាប់​បាន​ផ្អើល​វត្ត​ស្រះ​ចក ទើប​សារភាព​ថា​ប្រព្រឹត្ត​២​លើក​ហើយ

មិននឹកស្មានសោះ​ប្រុស​ស្រី​3នាក់​នេះនាំ​គ្នាសម្ងំ​ធ្វើ​នេះនោះ​ក្នុង​បន្ទប់​ជួល

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ឆ្មក់បង្ក្រាបបន្ទប់ជួលមួយកន្លែងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន3នាក់កំពុងប្រមូលផ្តុំគ្នាសម្ងំសេពគ្រឿងញៀនដកហូតបានថ្នាំញៀនមួយចំនួននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់សាកសួរនាំ ដែលហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង7និង30នាទីយប់ថ្ងៃទី13 ខែឧសភា នៅចំណុចផ្ទះលេខE3 នៅបន្ទប់ជួលជាន់ទី3 បន្ទប់លេខB 06 ក្រុម47 ភូមិ9 ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ មិននឹកស្មានសោះ​ប្រុស​ស្រី​3នាក់​នេះនាំ​គ្នាសម្ងំ​ធ្វើ​នេះនោះ​ក្នុង​បន្ទប់​ជួល

រន្ទះបាញ់ស្លាប់២នាក់ប្តីប្រពន្ធ និងរបួសធ្ងន់ស្រាល៣នាក់ទៀត ខណៈកំពុងរកផ្សិត នៅក្នុងព្រៃស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់ )៖ ប្តីប្រពន្ធ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលក្នុងករណីរន្ទះបាញ់មួយ ខណៈកំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ចំងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អាន​បន្ត៖ រន្ទះបាញ់ស្លាប់២នាក់ប្តីប្រពន្ធ និងរបួសធ្ងន់ស្រាល៣នាក់ទៀត ខណៈកំពុងរកផ្សិត...

គណៈកម្មការចម្រុះថ្នាក់ជាតិ និងខេត្ត ចុះបោះបង្គោលកំណត់ព្រំដី នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ដើម្បីបញ្ចប់ការទន្រ្ទាន

(មណ្ឌលគិរី)៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បៈនិងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងអអង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងភ្នំដោះក្រមុំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះបោះបង្គោលកំណត់ព្រំដី នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ក្រោយអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំ។

អាន​បន្ត៖ គណៈកម្មការចម្រុះថ្នាក់ជាតិ និងខេត្ត ចុះបោះបង្គោលកំណត់ព្រំដី...

រថយន្តទំនើបចង្កូតស្តាំ ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ ត្រូវសមត្ថកិច្ចចាប់នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ រថយន្តទំនើបចង្កូតស្តាំមួយគ្រឿងម៉ាក ALPHARD ពាក់ស្លាលេក្លែងក្លាយ (ខេមរភូមិន្ទ០២-២.៩៨៧៩) ផលិតឆ្នាំ២០១៦ គ្មានការទទួលស្គាល់ និងចេញឲ្យប្រើប្រាស់ស្លាកលេខ ដោយស្របច្បាប់ពីក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ,នគរបាល, កម្លាំងកងរាជអាវុធហត្ថ ចាប់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រុង-ខេត្តព្រះសីហនុ។

អាន​បន្ត៖ រថយន្តទំនើបចង្កូតស្តាំ ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ...

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្មបណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ

(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រាជោគ បើករថយន្តមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ រងគ្រោះថ្នាក់នោះទេ។

អាន​បន្ត៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង...

ប៉ូលិសខកខ្លួនបាក់ក្តោងច្រមុះ ក្នុងតំបន់​ភ្លើង​ពណ៌

រាជធានីភ្នំពេញ ៖ នគរបាល៥នាក់ដែលនាំជនពាក់ព័ន្ធគ្រឿងញៀន ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួចហើយត្រឡប់មកវិញឃើញជនមួយក្រុមជិះម៉ូតូជែងបែបឌឺ ក៏បានហៅសួរនាំ បែរជាពួកគេលើកគ្នាព្រួតវ៉ៃប៉ូលិសទាំងមានកាំភ្លើងនៅនឹងដៃ បណ្តាលឲ្យរងរបួស២នាក់បាក់ក្តោងច្រមុះម្នាក់ ធ្វើឲ្យប៉ូលិសផ្ទុះអាវុធគំរាមជាច្រើនគ្រាប់ការពារខ្លួន ។

អាន​បន្ត៖ ប៉ូលិសខកខ្លួនបាក់ក្តោងច្រមុះ ក្នុងតំបន់​ភ្លើង​ពណ៌

បង្ក្រាបយាយៗ ពេលកំពុង​អង្គុយ​ព័ទ្ធវង់​បាំង​ផ្លិត

ខេត្តកណ្តាល ៖ មានការឃាត់ខ្លួនស្ត្រីញៀនល្បែង(បៀសុីគូថៃ)បានជិត១០នាក់របស់កម្លាំងនគរបាលស្រុកអង្គស្នួល ដើម្បីមកធ្វើការអប់រំរួចឱ្យត្រឡប់ទៅផ្ទះវិញ ។ ហេតុការណ៍បង្ក្រាប ធ្វើឡើងកាលពីវេលាម៉ោង វេលាម៉ោង០៣ និង៣០នាទីរសៀល នៅចំណុចផ្ទះរបស់ឈ្មោះមឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

អាន​បន្ត៖ បង្ក្រាបយាយៗ ពេលកំពុង​អង្គុយ​ព័ទ្ធវង់​បាំង​ផ្លិត

សមត្ថកិច្ច បញ្ជូនបុរសជាប់ចោទទៅតុលាការ ករណីក្លែងឯកសារសាធារណៈ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនតាមដីកា ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសជាច្រើនករណី។

អាន​បន្ត៖ សមត្ថកិច្ច បញ្ជូនបុរសជាប់ចោទទៅតុលាការ ករណីក្លែងឯកសារសាធារណៈ

កម្លាំងនគរបាលខេត្តកំពង់ធំ បំបែកសំបុកគ្រឿងញៀនមួយករណី ចាប់ខ្លួនមេក្លោង និងអ្នកប្រើប្រាស់បានសរុប១០នាក់ នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនោះ កម្លាំងនគរបាលខេត្តកំពង់ធំ បានបើកប្រតិបត្តិបង្ក្រាបសំបុកចែកចាយគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនបានមេក្លោង២នាក់ និងអ្នកប្រើប្រាស់បានចំនួន៨នាក់។ ជាក់ស្ដែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមដែលជាមេក្លោងជួញដូរ ចែកចាយប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តកំពង់ធំ បំបែកសំបុកគ្រឿងញៀនមួយករណី ចាប់ខ្លួនមេក្លោង...

ចាំ​មើល៍​ចំណាត់ការ​បន្ត​… លើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​បាញ់​ឡាន​៥​គ្រាប់​នេះ

រាជធានីភ្នំពេញ ៖ ក្រោយមានការបាញ់ប្រហារកាលពីរំលងអធ្រាត្រនោះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងប្តឹងឱ្យសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ព្រឹកថ្ងៃទី០២ ឧសភា នេះ លើករណីបុរសម្នាក់ជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងចំណោមបក្សពួក៣នាក់ បានបើករថយន្តឡិចស៊ិស350ដេញបាញ់រថយន្ត RANG ROVER មួយគ្រឿង ដែលជិះដោយជនរងគ្រោះប្តីប្រពន្ធ២នាក់ ។

អាន​បន្ត៖ ចាំ​មើល៍​ចំណាត់ការ​បន្ត​… លើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​បាញ់​ឡាន​៥​គ្រាប់​នេះ

លោកសេរី កុសល ជាប់​ចោទ​បាញ់​គំរាម​សម្លាប់…

ខេត្តបាត់ដំបង ៖ លោក សេរី កុសល ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានត្រូវពលរដ្ឋក្រីក្រមួយគ្រួសារនៅស្រុកសំឡូត ដាក់ពាក្យបណ្ដឹងទៅកាន់កងរាជអាវុធហត្ថ ដោយចោទប្រកាន់ថាបានប្រើប្រាស់កាំភ្លើងអាកា៤៧ បាញ់គំរាមសម្លាប់ពួកគាត់ ខណៈពួកគាត់៤នាក់កំពុងអង្គុយរើសផ្លែសំរងភ្នំ នៅក្នុងព្រៃមួយកន្លែង កាលពីជាងមួយសប្ដាហ៍មុននេះ ដែលការបាញ់នោះគឺ លោកសេរី កុសល បានចោទពួកគាត់ថា ជាអ្នកកាប់ទន្ទ្រានព្រៃនៅតំបន់នោះ។

អាន​បន្ត៖ លោកសេរី កុសល ជាប់​ចោទ​បាញ់​គំរាម​សម្លាប់…

កាន់តែហ៊ាន កាន់តែសាហាវចិនរូបនេះ..!

ខេត្តបន្ទយមានជ័យ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិម្នាក់យកកាំបិតតូចចុងស្រួច ភ្ជង់.កស្ត្រីខ្មែរប្តូរប្រាក់ប្លន់យកកាបូបលុយ នៅចំណុចផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ។

អាន​បន្ត៖ កាន់តែហ៊ាន កាន់តែសាហាវចិនរូបនេះ..!

ស្ត្រី​ម្នាក់​រត់​ផង ស្រែកយំ​ផង​ឱ្យ​គេ​ជួយ ផ្អើល​នាំ​គ្នា​ចោមរោម​មើល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេញវាយប្រពន្ធពេញផ្លូវ បណ្តាលអោយផ្អើលដល់អ្នកធ្វើដំណើរនាំគ្នាចោមរោមមើលកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 កែងផ្លូវទំនប់៧០ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ ស្ត្រី​ម្នាក់​រត់​ផង ស្រែកយំ​ផង​ឱ្យ​គេ​ជួយ ផ្អើល​នាំ​គ្នា​ចោមរោម​មើល

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

អាវុធហត្ថក្រុងក្រចេះ បើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន ២ថ្ងៃជាប់គ្នា ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតវត្ថុតាងបានមួយចំនួន

(ក្រចេះ)៖ អាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក ផាត សុភក្រ្តវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្រោមបញ្ជាពីលោកឧត្តសេនីត្រីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ ម៉ាទឹកកចំនួន៦កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅក្រុងក្រចេះ និងស្រុកឆ្លូង ខេត្តក្រចេះ។

អាន​បន្ត៖ អាវុធហត្ថក្រុងក្រចេះ បើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន ២ថ្ងៃជាប់គ្នា...

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣៧គ្រួសារ នៅស្រុកបាណន់, មន្ត្រីអំពាវនាវឱ្យពលរដ្ឋ ប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ

(បាត់ដំបង)៖ ទន្ទឹមគ្នានឹងការកើនឡើងកម្តៅនៅសប្តាហ៍នេះ នៅបណ្តាខេត្តមួយចំនួន ក៏មានភ្លៀងខ្យល់កន្រ្តាក់ជាបណ្តើរៗផងដែរ។ ជាក់ស្តែងនៅខេត្តបាត់ដំបង នាថ្មីៗនេះ ខ្យល់កន្រ្តាក់ លាយឡំនឹងភ្លៀងផងនោះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ៣៧គ្រួសារ នៅស្រុកបាណន់។ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកខាងលើនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ នៅមុនពេលមានភ្លៀង និងពេលមានភ្លៀងធ្លាក់ ដែលនាំមកខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតរបើកដំបូលផ្ទះ ឬមានគ្រោះថ្នាក់ផ្សេងៗ។

អាន​បន្ត៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣៧គ្រួសារ នៅស្រុកបាណន់,...

ខ្យល់កន្រ្តាក់វាយប្រហារខេត្តបន្ទាយមានជ័យ នាំឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៨១ខ្នង សាលារៀន១ខ្នង មនុស្ស២នាក់ស្លាប់ របួស២នាក់ និងគោ ៥ក្បាលងាប់

(បន្ទាយមានជ័យ)៖ ស្រុកក្រុងចំនួន ៤ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ បានបន្តរងគ្រោះដោយគ្រោះធម្មជាតិទៀតហើយ គឺខ្យល់កន្រ្តាក់លាយឡំភ្លៀងផ្គរន្ទះ និងរន្ទះបាញ់ បណ្តាលឲ្យបំផ្លាញផ្ទះសរុប ៨១ខ្នង សាលារៀន១ខ្នង ព្រមទាំងមនុស្ស២នាក់ស្លាប់ ២នាក់ទៀតរបួស និងគោ៥ក្បាលងាប់ទៀតផងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

អាន​បន្ត៖ ខ្យល់កន្រ្តាក់វាយប្រហារខេត្តបន្ទាយមានជ័យ នាំឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៨១ខ្នង...

ករណីនគរបាល២នាក់ផឹកស៉ីវាយគ្នា រហូតម្នាក់ចូលដេកពេទ្យ និងម្នាក់ទៀតត្រូវឃាត់ខ្លួន គឺជារឿងយល់ច្រឡំ ព្រោះអ្នកទាំងពីរជាសម្លាញ់នឹងគ្នា

(កណ្តាល)៖ លោក ខៀវ ប៊ុនធឿន នាយរងផ្នែកចរាចរខេត្តកណ្តាលបានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា ករណីវាយតប់គ្នានៅហាងផឹកស៉ីនៅជំនោធម្មជាតិ ពុំមានអ្វីធ្ងន់ធ្ងរនោះទេ ពោលរឿងហេតុបានដោះស្រាយចប់សព្វគ្រប់តាំងពីពេល កើតហេតុភ្លាមៗមកម្ល៉េះ ព្រោះលោក និងជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា។

អាន​បន្ត៖ ករណីនគរបាល២នាក់ផឹកស៉ីវាយគ្នា រហូតម្នាក់ចូលដេកពេទ្យ និងម្នាក់ទៀតត្រូវឃាត់ខ្លួន...

តុលាការខេត្តកណ្តាល ចេញដីកាបង្គាប់អោយចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន ពាក់ព័ន្ធបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅស្រុកស្អាង

(ភ្នំពេញ)៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្តាល លេខ៥២០ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានសម្រេចបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន អាយុ៤៩ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ២៤-២៦ ផ្លូវលេខ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។ នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន មានប្តីឈ្មោះ ឌៀម ម៉ន់ នេះ គឺយោងតាមសំណុំរឿងព្រហ្មទណ្ឌ លេខ៥១១អក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ របស់តំណាងអយ្យកាអមសាលាដំបូងខេត្តកណ្តាល។

អាន​បន្ត៖ តុលាការខេត្តកណ្តាល ចេញដីកាបង្គាប់អោយចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន...

ឥទ្ធិពលស្រា និងភ្លើងប្រចណ្ឌ! បុរសម្នាក់កាប់សម្លាប់ប្រពន្ធ និងកូនប្រុសបង្កើត រងរបួសធ្ងន់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ បុរសម្នាក់បានលើកដៃកាប់ប្រហារសម្លាប់ប្រពន្ធ និងកូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដោយសារតែឥទ្ធិពល នៃសុរា និងភ្លើងប្រចណ្ឌគ្រប់គ្រងលើខ្លួនប្រាណ។

អាន​បន្ត៖ ឥទ្ធិពលស្រា និងភ្លើងប្រចណ្ឌ! បុរសម្នាក់កាប់សម្លាប់ប្រពន្ធ និងកូនប្រុសបង្កើត...