បណ្តាញសង្គម

បុរស​ម្នាក់ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញបុរីតាង៉ូវ ក្នុងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ បុរសម្នាក់មិនដឹងមានបញ្ហាអ្វីនោះ ស្រាប់តែដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បង្កឲ្យមានការផ្ញាក់ផ្អើលដល់អ្នកជិតខាង នៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវលេខ៦៦៦A1 ស្ថិតក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរស​ម្នាក់ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់...

តុលាការសម្រេចឃុំខ្លួនបុរសគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ពាក់ពន្ធ័ប្រព្រឹត្តអំពើអាណាចាលើកុមារកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។

អាន​បន្ត៖ តុលាការសម្រេចឃុំខ្លួនបុរសគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់...

សមត្ថកិច្ចចម្រុះខេត្តរតនគិរី ដកហូតឈើគគីរជិត១០០ដុំ ដែលឈ្មួញដឹកទៅ​លាក់ទុក ក្នុងចំការស្វាយចន្ទី​ នៅស្រុកវ៉ើនសៃ

(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន អាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថខេត្ត, អាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ និងរដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះដកហូត ឈើគគីរចំនួន៩០ដុំ ដែលឈ្មួញដឹកគរលាក់ទុកក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិហ្វាំង ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

អាន​បន្ត៖ សមត្ថកិច្ចចម្រុះខេត្តរតនគិរី ដកហូតឈើគគីរជិត១០០ដុំ ដែលឈ្មួញដឹកទៅ​លាក់ទុក...

ជនដៃដល់ម្នាក់ចាក់សម្លាប់មនុស្សពីភ្នំពេញ រត់ដល់ខេត្តស្ទេងត្រែង បានពីរសប្តាហ៍ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួន ដើម្បីបញ្ចប់រឿង

(ភ្នំពេញ)៖ ជនដៃដល់ដែលជាជនដៃដល់ចាក់សម្លាប់បុរសម្នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរត់គេចជាង២សប្តាហ៍ ត្រូវបានសមត្ថកិច្ចស្វែងរក រហូតចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង តែជននេះ ក៏សម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

អាន​បន្ត៖ ជនដៃដល់ម្នាក់ចាក់សម្លាប់មនុស្សពីភ្នំពេញ រត់ដល់ខេត្តស្ទេងត្រែង បានពីរសប្តាហ៍...

ឃាតកម្មដ៏សាហាវ! បុរសម្នាក់ត្រូវឃាតកបិតស្កុត និងកាត់ជាពីរកំណាត់ យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយ ដោយបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសពនៅសល់តែគ្រោងឆ្អឹង ដោយនៅក្នុងបេមួយដោយមានរុំស្កុតបិតជិត ដែលជាអំពើករណីឃាតកម្មដ៏សាហាវ។

អាន​បន្ត៖ ឃាតកម្មដ៏សាហាវ! បុរសម្នាក់ត្រូវឃាតកបិតស្កុត និងកាត់ជាពីរកំណាត់...

ចាប់ខ្លួន៤នាក់ កាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើ ក្នុងស្រុកព្រៃនប់ឆ្នាំ២០០២, អភិបាលខេត្តព្រះសីហនុ ព្រមានតាមចាប់ជនល្មើកាងដីអនាធិបតេយ្យ បញ្ជូនទៅកាន់តុលាការ

(ព្រះសីហនុ)៖ បន្ទាប់ពីបានចាប់ក្រុមកាងដីប្រដាប់អាវុធ នៅកោះក្របីស្រុក រួចត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររូចមក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួន ក្រុមជើងខ្លាំងចំនួន៤នាក់ផ្សេងទៀត ដែលធ្វើសកម្មភាពកាងដីនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកមកសួរនាំ ដែលពួកគេបានកាងដីអោយ ឈ្មោះ ថៃ ធីគាវ ក្នុងការឈូសឆាយដោយគ្មានច្បាប់ ព្រោះតែអាងអ្នកមានអំណាចនៅពីក្រោយខ្នង។

អាន​បន្ត៖ ចាប់ខ្លួន៤នាក់ កាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើ...

សូមបើកបរប្រកាន់ស្តាំជានិច្ច! គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ស្លាប់​៥​នាក់​ និងរបួសធ្ងន់​ស្រាល​២៣​នាក់​

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៥លើក) បណ្តាលឲ្យស្លាប់៥នាក់ របួសធ្ងន់ស្រាល២៣នាក់ (ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១១នាក់ (យប់៥នាក់) ។

អាន​បន្ត៖ សូមបើកបរប្រកាន់ស្តាំជានិច្ច! គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ទី​២៦​...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនពលរដ្ឋម្នាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ

(ភ្នំពេញ)៖ ជាញឹកញាប់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញភារកិច្ចស្នូលយ៉ាងមមាញឹក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការស្រាវជ្រាវបង្ក្រាបបទល្មើស ទាំងការការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ទាំងការសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗ។

អាន​បន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនពលរដ្ឋម្នាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដែលចូលមកស្នាក់នៅខុសច្បាប់ នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាមស្រីប្រុស៦នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ នៅមុខចំណុចភោជនីយដ្ឋានចតុមុខ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៦នាក់...

កងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ​ ឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងញៀន ក្នុងតំបន់ស្មុកស្មាញ ដោយឃាត់បានមនុស្ស៨នាក់​ និងដកហូតម្សៅសថ្លា១៣កញ្ចប់

(ភ្នំពេញ)៖ កម្លាំងកងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនអន្តរាគន៍ និងស្តីទីប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះឡោមព័ន្ធទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដែលជាតំបន់ស្មុកស្មាញនៅខាងក្រោយវិហារ ឯក រង្សី ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់។

អាន​បន្ត៖ កងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ​ ឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងញៀន...

អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យត្រៀមការពារសន្តិសុខជូនពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ

(ភ្នំពេញ)៖ លោក ជា ពិសី ជុំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំមួយ ដើម្បីក្រើនរំឭកដល់ មន្ត្រីក្រោមឱវាទទាំងអស់ ដាច់ខាតត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវរបៀបវារៈចំនួន២ ក្នុងនោះទី១-ការពង្រឹងកិច្ចការងារផ្ទៃក្នុង ទី២-ការត្រៀមការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរាបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងឱកាសត្រៀមអបអរសាទរ នៃព្រះរាជពិធីបុណ្យអុំទូក ប្រឡងប្រណាំង ជម្រុះជ្រើសរើសទូក «ង» បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលដ៍ខ្លីខាងមុខនេះ។

អាន​បន្ត៖ អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យត្រៀមការពារសន្តិសុខជូនពលរដ្ឋ...

ចោរឆក់​ ដែលធាក់ម៉ូតូផ្ដូលបណ្ដាលឲ្យ​​ជនរងគ្រោះម្នាក់ស្លាប់ ចោលប្រពន្ធ និងកូន​ ប្រឈមនឹងការជាប់គុកពី១៥-៣០ឆ្នាំ

(ភ្នំពេញ)៖ ក្រុមចោរឆក់២នាក់ ដែលបានធ្វើសកម្មភាពឆក់ និងធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចោលប្រពន្ធ និងកូន២នាក់ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ តាមបញ្ញត្ដិមាត្រា៣៦០ នៃក្រមព្រហ្មទណ្ឌ។ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីការបង្គាប់ឱ្យឃុំខ្លូនក្រុមចោរឆក់២នាក់ នៅពន្ធនាគារ រង់ចាំកាត់ទោសនៅពេលក្រោយ។

អាន​បន្ត៖ ចោរឆក់​ ដែលធាក់ម៉ូតូផ្ដូលបណ្ដាលឲ្យ​​ជនរងគ្រោះម្នាក់ស្លាប់ ចោលប្រពន្ធ និងកូន​...

អ្នកជិតខាងទាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់របួសទាំងសងខាង នៅសង្កាត់អូរចារ ក្រុងបាត់ដំបង, សមត្ថកិច្ចចុះឃាត់ខ្លួនមនុស្សមួយចំនួនយកទៅសួរចម្លើយ

(បាត់ដំបង)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកជិតខាងជុំវិញផ្ទះ មានទំនាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់គ្នារបួសទាំងសងខាង នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង។

អាន​បន្ត៖ អ្នកជិតខាងទាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់របួសទាំងសងខាង នៅសង្កាត់អូរចារ...

សូមប្រុងប្រយ័ត្ន! ចេញទៅឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ចោលប្រពន្ធកូននៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ បុរសម្នាក់បានបាត់បង់ជីវិត ចោលប្រពន្ធកូន គួរឲ្យអាណោចអាធម ខណៈដែលបុរសរូបនោះទៅឆក់ត្រី ប៉ុន្តែអកុសលបែរជាឆក់ខ្លួនឯងទៅវិញ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូរត្រាំតឹម ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

អាន​បន្ត៖ សូមប្រុងប្រយ័ត្ន! ចេញទៅឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់...

កម្លាំងអាវុធហត្ថ ចុះបញ្ឈប់សកម្មភាពជីកដីភ្នំខុសច្បាប់​របស់ក្រុមហ៊ុន សាំង គង់ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ថិតក្រោយការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកាយដីភ្នំដោយខុសច្បាប់របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អាន​បន្ត៖ កម្លាំងអាវុធហត្ថ ចុះបញ្ឈប់សកម្មភាពជីកដីភ្នំខុសច្បាប់​របស់ក្រុមហ៊ុន សាំង គង់...

ម្តាយសម្រាលកូននៅមន្ទីរពេទ្យ ទុកកុមារីអាយុ១៦ខែឲ្យយាយតាមើលនៅផ្ទះ ក៏ត្រូវលង់ទឹកស្លាប់

(ស្វាយរៀង)៖ ពិតជាអាសូរណាស់ កុមារីម្នាក់បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់សម្រាកសម្រាលកូន នៅឯមន្ទីរពេទ្យ ហើយទុកកូនផ្ញើឲ្យយាយតាមើលថែ តែជួបគ្រោះអកុសល ដើរធ្លាក់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម។

អាន​បន្ត៖ ម្តាយសម្រាលកូននៅមន្ទីរពេទ្យ ទុកកុមារីអាយុ១៦ខែឲ្យយាយតាមើលនៅផ្ទះ...

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៣នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៦ ខែវិច្ឆិកាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់៤នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៣នាក់ និងរបួស៥នាក់...

ចោរឆក់កម្រគេចផុតពីដៃសមត្ថកិច្ច បើថ្លើមធំហ៊ានធ្វើសកម្មភាពក្នុងទឹកដីខណ្ឌសែនសុខ !

(ភ្នំពេញ)៖ កំលាំងនគបាលប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខ បង្ក្រាបបានភ្លាមៗនូវជនដៃដល់ម្នាក់ ដែលសកម្ម និងមានជំនាញខាងឆក់អាជី ដើម្បីចាត់ការកសាងសំណុំរឿង ឱ្យតុលាការ វិនិច្ឆ័យទោសតាមច្បាប់។

អាន​បន្ត៖ ចោរឆក់កម្រគេចផុតពីដៃសមត្ថកិច្ច បើថ្លើមធំហ៊ានធ្វើសកម្មភាពក្នុងទឹកដីខណ្ឌសែនសុខ !

ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេច ត្រូវនគបាលចាប់វាយខ្នោះ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់វាយខ្នោះជនយុវជនម្នាក់ភ្លាមៗ បន្ទាប់ពីយុវជនរូបនោះ បានចាប់អូសដៃក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ ចាប់រំលោភនាងបានសម្រេច តែត្រូវមីងជនរងគ្រោះមកទាន់ប្តឹងឲ្យនគរបាលជួយអន្តរាគមន៍ទាន់ពេល។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលកំពង់សាងសង់ជាន់ទី១ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេច ត្រូវនគបាលចាប់វាយខ្នោះ នៅខណ្ឌពោធិ៍សែនជ័យ

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៤នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៩នាក់។

អាន​បន្ត៖ សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៤នាក់ និងរបួស១៦នាក់...

ឃាតកដែលសម្លាប់ក្មេងប្រុស ដោយវះពោះ និងចិញ្ច្រាំសុះសាច់នៅស្រុកកោះញែក ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ គឺជាឪពុកបង្កើតរបស់ក្មេងរងគ្រោះ

(មណ្ឌលគិរី)៖ ដោយសារតែមានជំនឿស៊ុបពេក ទៅលើប្រពៃណីទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋជនជាតិព្នង នៅខេត្តមណ្ឌលគិរី ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវបានសង្ស័យថា ឪពុកបង្កើតសម្លាប់កូនឯងចោល យ៉ាងសាហាវព្រៃផ្សៃ ដោយចោទថាចេះអំពើអាបធ្មប់។

អាន​បន្ត៖ ឃាតកដែលសម្លាប់ក្មេងប្រុស ដោយវះពោះ និងចិញ្ច្រាំសុះសាច់នៅស្រុកកោះញែក...