បណ្តាញសង្គម

សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់១០នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៥នាក់។

អាន​បន្ត៖ សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់១០នាក់ និងរបួស២១នាក់...

គ្រួសាររងគ្រោះភ្លើងឆេះតូបលក់ចាប់ហួយ​ និងគ្រឿងសំណង់ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ គ្រួសាររងគ្រោះ ភ្លើងឆេះតូបលក់ចាប់ហួយ និងគ្រឿងសំណង់ រួមទាំងឃ្លាំងប្រេង ត្រូវបានលោក វ៉ាន់ ហ៉ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់លំនៅឋាន ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ផ្តល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ៥០គីឡូក្រាម, តង់១, កន្ទេល១, ឃីត១កញ្ចប់ (មានមុង ភួយ សារុង ក្រមា), ទឹកស៊ីអ៉ីវ១យួរ, សម្ភារៈប្រើប្រាស់ផ្ទះបាយ, និងថវិកា២០ម៉ឺនរៀល។

អាន​បន្ត៖ គ្រួសាររងគ្រោះភ្លើងឆេះតូបលក់ចាប់ហួយ​ និងគ្រឿងសំណង់ ទទួលអំណោយមនុស្សធម៌...

រថយន្តធំព្រលះម៉ូតូរ៉ឺម៉ក បណ្តាលឲ្យដាច់ដៃក្មេងស្រីម្នាក់ នៅសង្កាត់សួង ក្រុងសួង

(ត្បូងឃ្មុំ)៖ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ១គ្រឿង បានប៉ះគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងទៀត យ៉ាងពេញទំហឹង បណ្តាលឲ្យរបួសដាច់ដៃ ក្មេងស្រីម្នាក់ និងរបួសបុរសម្នាក់យ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៦៖៤០នាទី លើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីឈ្មោះ គង់ ម៉េងលី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ រថយន្តធំព្រលះម៉ូតូរ៉ឺម៉ក បណ្តាលឲ្យដាច់ដៃក្មេងស្រីម្នាក់ នៅសង្កាត់សួង ក្រុងសួង

ចោរឆក់ និងគូរកន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថភ្នំពេញបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ កម្លាំងជំនាញ នៃការិយាល័យស្រាវជ្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនក្រុមចោរឆក់ និងគូរកនសរុប០៨នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

អាន​បន្ត៖ ចោរឆក់ និងគូរកន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថភ្នំពេញបញ្ជូនទៅតុលាការ...

អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ទាត់ចោលវីដេអូដែលជនខិលខូចបង្ហោះ រឿងកសិករតវ៉ាស្រូវចុះថ្លៃ និងអំពាវនាវឲ្យសមត្ថកិច្ច រកចាប់ខ្លួនជនដែលបង្ហោះនោះ

(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចេញមកទាត់ចោលទាំងស្រុង នូវវីដេអូដែលជនខិលខូចមួយចំនួន បានយកមកបង្ហោះក្នុង Facebook ថា មានករណីប្រជាពលរដ្ឋតវ៉ារឿងស្រូវចុះថ្លៃ នៅខេត្តបាត់ដំបង។

អាន​បន្ត៖ អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ទាត់ចោលវីដេអូដែលជនខិលខូចបង្ហោះ...

ដាច់ចរន្តអគ្គិសនី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារការដ្ឋានសាងសង់ ធ្វើឲ្យធ្លាក់ដែកគងលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)

(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៥០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ (GSSHV-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅភូមិ២ និង៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មូលហេតុដោយសារការដ្ឋានសាងសង់ ធ្វើឲ្យធ្លាក់ដែកគងលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។

អាន​បន្ត៖ ដាច់ចរន្តអគ្គិសនី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារការដ្ឋានសាងសង់...

ស្រ្តីមេម៉ាយម្នាក់ចិញ្ចឹមកូន៤នាក់ ទទូចសុំយុត្តិធម៌ពីតុលាការកំពូល រឿងចែកទ្រព្យសម្បត្តិជាមួយអតីតប្តី, តុលាការកំពូលនឹងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែមករា

(ភ្នំពេញ)៖ ស្រ្តីមេម៉ាយម្នាក់ដែលបច្ចុប្បន្នកំពុងចិញ្ចឹមកូនចំនួន៤នាក់ បានសុំទទូចដល់តុលាការកំពូល ជួយផ្តល់យុត្តិធម៌ជូនគាត់ រឿងប្តឹងចែកទ្រព្យសម្បត្តិជាមួយអតីតប្តី ក៏ព្រោះតែករណីនេះ លោក អ៊ុក សាវុធ អគ្គមហាអយ្យការ នៃសាលាឧទ្ធរណ៍ បានចេញអធិបញ្ជាឲ្យចោទប្រកាន់លើជនជាប់ចោទអតីតប្តីរួចទៅហើយ ក្នុងករណីក្លែងឯកសារសៀវភៅស្នាក់នៅ។

អាន​បន្ត៖ ស្រ្តីមេម៉ាយម្នាក់ចិញ្ចឹមកូន៤នាក់ ទទូចសុំយុត្តិធម៌ពីតុលាការកំពូល...

ឡាវ៖ គ្រួសារ​ជនរង​គ្រោះបាត់បង់ជីវិត​ទាំង​៧១នាក់ ក្នុង​មហន្តរាយ​បាក់ទំនប់វារីអគ្គិសនី ទទួលបាន​ប្រាក់​សំណងក្នុងម្នាក់ៗ​១ម៉ឺន​ដុល្លារ​អាមេរិក!

(វៀងច័ន្ទ)៖ ទីបំផុតក្រុមគ្រួសារជនរងគ្រោះចំនួន ៧១នាក់ ដែលបានស្លាប់ និងបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងករណីបាក់ទំនប់វារីអគ្គិសនីកាលពីពាក់កណ្តាលឆ្នាំមុននៅស្រុក សាណាំសេយ (Sanamxay) ដែលស្ថិតនៅចម្ងាយប្រមាណ ៥៦០គីឡូម៉ែត្រភាគឦសានរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ បានទទួលថវិកាសងជំងឺចិត្តហើយ។

អាន​បន្ត៖ ឡាវ៖ គ្រួសារ​ជនរង​គ្រោះបាត់បង់ជីវិត​ទាំង​៧១នាក់...

BREAKING NEWS: អគ្គិភ័យ​ឆេះផ្ទះលក់សម្លៀកបំពាក់យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​

(បន្ទាយមានជ័យ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខណៈពេលនេះអគ្គិភ័យកំពុងឆេះផ្ទះលក់សម្លៀកបំពាក់ យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ BREAKING NEWS: អគ្គិភ័យ​ឆេះផ្ទះលក់សម្លៀកបំពាក់យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី...

កងទ័ពជើងគោកប្រកាសកម្ទេចរាល់សកម្មភាពបដិវត្តពណ៌ បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ កងទ័ពជើងគោកបានប្រកាសយ៉ាងម៉ឹងម៉ាត់គោរព និងអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ទេចចោលរាល់សកម្មភាពបដិវត្តពណ៌ ដែលឈានទៅបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

អាន​បន្ត៖ កងទ័ពជើងគោកប្រកាសកម្ទេចរាល់សកម្មភាពបដិវត្តពណ៌ បំផ្លាញសុខសន្តិភាព...

​នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀនចំនួន៤កញ្ចប់ ដកហូតម៉ូតូ១គ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

អាន​បន្ត៖ ​នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន នៅសង្កាត់ព្រែកលៀប...

បុរសម្នាក់បើកម៉ូតូដឹកសាំង បុកគូទរថយន្តផ្ទុះឆេះស្លាប់ភ្លាមៗ

(ភ្នំពេញ)៖ បុរសម្នាក់បានបើកម៉ូតូដឹកប្រេងសាំង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់កន្លែងកើតហេតុបានជ្រុលទៅបុកនឹងគូថរថយន្ត Lexus RX 300 ពេញទំហឹងបណ្តាលឱ្យផ្ទុះប្រេងសាំងឆាបឆេះម៉ូតូ និងអ្នកបើកបរស្លាប់ និងបន្តឆាបឆេះរថយន្តមួយកំណាត់ក្រោយ រួមទាំងបានឆេះបង្គោលភ្លើងនៅក្បែនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយអន្តរាគមន៍ហៅសមត្ថកិច្ច និងឡានទឹកមកពន្លត់ភ្លាមៗផងដែរ។

អាន​បន្ត៖ បុរសម្នាក់បើកម៉ូតូដឹកសាំង បុកគូទរថយន្តផ្ទុះឆេះស្លាប់ភ្លាមៗ

សាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញងៀតបបែលមានសារធាតុគីមីហាមឃាត់មួយចំនួន លក់នៅផ្សារតាពៅ ក្រុងបាវិត

(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។

អាន​បន្ត៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញងៀតបបែលមានសារធាតុគីមីហាមឃាត់មួយចំនួន...

លួច​កាច់សោ.កម៉ូតូរបស់កម្មករសំណង់ដូចគ្នា បានមិនយូរប៉ុន្មាន ជាប់ខ្នោះនគរបាល​

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកចុងកាល់ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈពេលដែលកម្លាំងសណ្ដាប់ធ្នាប់បានធ្វើការ ចុះត្រួតពិនិត្យចរាចរតាមដងផ្លូវ នៅចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។

អាន​បន្ត៖ លួច​កាច់សោ.កម៉ូតូរបស់កម្មករសំណង់ដូចគ្នា បានមិនយូរប៉ុន្មាន ជាប់ខ្នោះនគរបាល​

យប់មិញ គ្រោះអគ្គិភ័យកើតឡើង២ទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌសែនសុខ បំផ្លាញរោងដាក់សម្ភារសំណង់ និងទ្រព្យសម្បត្តិមួយចំនួន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានករណីអគ្គិភ័យឆាបឆេះ បានកើតឡើងពីរកន្លែងផ្សេងគ្នា នៅខណ្ឌសែនសុខ នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ អគ្គិភ័យទី១៖ ឆេះរោងដាក់សម្ភារសំណង់របស់ខុនដូ ក្រុមហ៊ុន Star City ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

អាន​បន្ត៖ យប់មិញ គ្រោះអគ្គិភ័យកើតឡើង២ទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌសែនសុខ...

ឥទ្ធិពលសារធាតុញៀនចូលខ្លួន បូករួមគំនុំពីអតីតកាល, ជនសង្ស័យយកពូថៅកាប់ជនរងគ្រោះរបួសធ្ងន់ នៅស្រុកសង្កែ ខេត្តបាត់ដំបង

(បាត់ដំបង)៖ ដោយសារតែមានសារធាតុញៀននៅក្នុងខ្លួនច្រើន បូករួមនឹងគំនុំផងនោះ បានធ្វើឲ្យជនសង្ស័យម្នាក់ បានយកពូថៅកាប់ទៅលើជនរងគ្រោះ ជាច្រើនពូថៅ បណ្តាលឲ្យរបួសធ្ងន់ ភ្លាមៗនោះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

អាន​បន្ត៖ ឥទ្ធិពលសារធាតុញៀនចូលខ្លួន បូករួមគំនុំពីអតីតកាល,...

កម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញបន្តធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ដែលពាក់ព័ន្ធទៅនឹងករណីឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ។

អាន​បន្ត៖ កម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ...

ក្រុមចោរឆក់ជនបរទេស នៅមុខព្រលានយន្តហោះប្រុសស្រី៨នាក់ និងសម្ភារមួយចំនួនធំ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការ តាមបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យមួយសំបុកមានគ្នា៨នាក់ ជំនាញឆក់កាបូបភ្ញៀវបរទេស នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខណ្ឌសែនសុខ បានចំនួន៨នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។

អាន​បន្ត៖ ក្រុមចោរឆក់ជនបរទេស នៅមុខព្រលានយន្តហោះប្រុសស្រី៨នាក់ និងសម្ភារមួយចំនួនធំ...

ឃាត់ខ្លួនរឿងប្រើផ្លាកលេខម៉ូតូក្លែងក្លាយ តែពេលសួរចម្លើយធ្លាយ​ថា ទើបលួចម៉ូតូបានមួយសប្ដាហ៍នៅខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ​

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា កម្លាំងរបស់ការិយាល័យជំនាញ នឹងបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនិតិវិធី នៅថ្ងៃទី១៨ ខែមករានេះ បន្ទាប់ពីឃាត់ខ្លួនសាកសួរជាច្រើនម៉ោងពាក់ព័ន្ធប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ បែរជាបែកធ្លាយរឿង ធ្លាប់លួចម៉ូតូបានសម្រេច២លើកមកហើយ ក្នុងរយៈពេលត្រឹមតែមួយអាទិត្យប៉ុណ្ណោះ នៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។

អាន​បន្ត៖ ឃាត់ខ្លួនរឿងប្រើផ្លាកលេខម៉ូតូក្លែងក្លាយ តែពេលសួរចម្លើយធ្លាយ​ថា...

ក្រុមចោរឆក់ជនជាតិចិន និងគ្រឿងញៀនចំនួន១១នាក់ ត្រូវកម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាប នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ ជនសង្ស័យចំនួន១១នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់សកម្ម ចំនួន៦នាក់ និងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការចុះបង្ក្រាបបាន នាវេលាម៉ោង០៨៖១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ទាប់ភ្លឺ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

អាន​បន្ត៖ ក្រុមចោរឆក់ជនជាតិចិន និងគ្រឿងញៀនចំនួន១១នាក់ ត្រូវកម្លាំងនគរបាល...

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ !

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតដាច់ដោយឡែកពីគ្នា កោះអញ្ជើញក្រុមហ៊ុនចំនួន៤ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យមកទូទាត់បំណុលពន្ធ...