បណ្តាញសង្គម

ស្លាប់៣នាក់ និងរបួស២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រដឹកដែកបុកជាមួយរថយន្តកាម៉ារីឆ្លាម នៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ !

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រដឹកដែកបុក ជាមួយរថយន្តកាម៉ារីឆ្លាម នៅម៉ោង៥៖៣០នាទី ព្រលឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

អាន​បន្ត៖ ស្លាប់៣នាក់ និងរបួស២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍...

បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់១០នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៤ ខែមីនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់៥នាក់។

អាន​បន្ត៖ បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់១០នាក់ និងរបួស១៤នាក់...

បុរស​ម្នាក់ ​បើក​រថយន្ត​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​​ខូចខាតរថយន្ត​យ៉ាង​ដំណំ​

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ត និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ តែសំណាងល្អហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

អាន​បន្ត៖ បុរស​ម្នាក់ ​បើក​រថយន្ត​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​...

អាងទឹកត្រពាំងថ្មខេត្តបន្ទាយមានជ័យ រីងស្ងួតគួរឲ្យបារម្ភខ្លាំង នាំឲ្យខ្វះទឹកប្រើប្រាស់ទាំងមនុស្ស និងសត្វ, រដ្ឋមន្រ្តីធនធានទឹក បញ្ជាឲ្យនាំទឹកពីស្ទឹងស្រែង ខេត្តឧត្តរមានជ័យ មកចាក់បញ្ចូលជាបន្ទាន់

(បន្ទាយមានជ័យ)៖ អាងទឹកត្រពាំងថ្ម ស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលមិនធ្លាប់រីងស្ងួតនោះ ស្រាប់តែនៅពេលនេះ បានរីងស្ងួតជាប្រវត្តិសាស្រ្ត ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើ ប្រាស់ទឹកប្រចាំថ្ងៃដល់មនុស្ស និងសត្វ ជាពិសេសសត្វស្លាបដ៏កម្រ (សត្វក្រៀល) រាប់រយក្បាលនៅទីនោះ។

អាន​បន្ត៖ អាងទឹកត្រពាំងថ្មខេត្តបន្ទាយមានជ័យ រីងស្ងួតគួរឲ្យបារម្ភខ្លាំង...

បើកបរសូមប្រុងប្រយ័ត្ន! រថយន្តធន់ធំ និងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលពួកគេទាំង២ បានជិះម៉ូតូវ៉ាជែងមិនប្រុងប្រយ័ត្ន ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាយរេចង្កូត ជ្រុលទៅបុកពេញទំហឹង ជាមួយនឹងរថយន្តធន់ធំ ចំពាក់កណ្តាល បណ្តាលយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

អាន​បន្ត៖ បើកបរសូមប្រុងប្រយ័ត្ន! រថយន្តធន់ធំ និងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៥គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

បុរស​ម្នាក់​អួត​ខ្លួន​ឯង​ជា​មន្ត្រី​យោធា​ផ្កាយ​៣ ​ទះ​កំផ្លៀង​​អ្នក​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​បឹង​មាស ​បន្ទាប់​ពីបបួលចេញក្រៅខាងស្រីអត់ព្រមទៅ

(ភ្នំពេញ)៖ បុរសម្នាក់អួតខ្លួនឯងជាមន្ត្រីយោធាផ្កាយ៣ បានទះកំផ្លៀងអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស បន្ទាប់ពីបុរសម្នាក់នោះ បបួលនារីចម្រៀងចេញក្រៅ តែនាងមិនព្រមទៅ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានបឹងមាស សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរស​ម្នាក់​អួត​ខ្លួន​ឯង​ជា​មន្ត្រី​យោធា​ផ្កាយ​៣...

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយការយល់ដឹង ការបង្ការ-ពន្លត់អគ្គិភ័យ នៅតាមសហគមន៍ និងមូលដ្ឋានរៀងៗខ្លួន

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ ចាត់វិធានការអប់រំដល់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង ព្រមទាំងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ នៅក្នុងសហគន៍ និងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។

អាន​បន្ត៖ អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយការយល់ដឹង...

កម្លាំងនគរបាលខេត្ដកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

(កំពង់ចាម)៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលខេត្ដកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ឧបករណ៍ឆក់) មួយករណី នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

អាន​បន្ត៖ កម្លាំងនគរបាលខេត្ដកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកៀនជ្រៃ...

សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២០ ខែកុម្ភៈម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១២នាក់។

អាន​បន្ត៖ សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៨នាក់...

រោងចក្រមួយនៅសង្កាត់រកាធំ ក្រុងច្បារមន បង្ហូរទឹកថ្នាំមានសារធាតុគីមី បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋ និងសត្វ, ពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាបន្ទាន់

(កំពង់ស្ពឺ)៖ រោងចក្រមួយកន្លែង ដែលពលរដ្ឋមិនស្គាល់ឈ្មោះនៅឡើយ ស្ថិតក្នុងភូមិទទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកម៉្យាងមានពណ៌ខៀវ សង្ស័យមានសារធាតុគីមី ចូលក្នុងប្រឡាយទឹកដែលបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ រហូតបានសម្លាប់សត្វមាន់ និងសត្វទា ដែលចុះផឹកទឹកប្រឡាយអស់រាប់រយក្បាលកន្លងមកនេះ។

អាន​បន្ត៖ រោងចក្រមួយនៅសង្កាត់រកាធំ ក្រុងច្បារមន បង្ហូរទឹកថ្នាំមានសារធាតុគីមី...

Appleក៏​មាន​ចិត្ត​ចង់​បង្កើត​ស្មាតហ្វូន​បត់​អេក្រង់​បាន​ដែរ!!!!!!!!

បច្ចេកវិទ្យាស្មាតហ្វូន ឬថេប្លេតដែលអាចកាច់បត់អេក្រង់បាន នាពេលនេះ ពិតជាមានការនិយាយ មិនដាច់ពីមាត់សោះ

អាន​បន្ត៖ Appleក៏​មាន​ចិត្ត​ចង់​បង្កើត​ស្មាតហ្វូន​បត់​អេក្រង់​បាន​ដែរ!!!!!!!!

រថយន្ដដឹកថ្មដាច់ហ្វ្រាំង ចុះចំណោទនៅម្ដុំស្រុកកំពង់សីលា ខេត្តព្រះសីហនុ បុករះរថយន្ដ៤គ្រឿង បណ្ដាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

(ព្រះសីហនុ)៖ រថយន្ដបែនដឹកថ្មមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោទ បានបុករះរថយន្ដ៤គ្រឿងផ្សេងទៀត បណ្ដាលមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

អាន​បន្ត៖ រថយន្ដដឹកថ្មដាច់ហ្វ្រាំង ចុះចំណោទនៅម្ដុំស្រុកកំពង់សីលា ខេត្តព្រះសីហនុ...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

អគ្គិសនីកម្ពុជា៖ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ដោសាររថយន្តកុងតឺន័របុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បាក់១ដើម

(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧៖០៧នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ត F6A មូលហេតុដោយសារមានរថយន្តកុងតឺន័របុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិលេខ០១ សង្កាត់លេខ០២ (២)ភូមិលេខ០២ និងភូមិលេខ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាន​បន្ត៖ អគ្គិសនីកម្ពុជា៖ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ...

អាសូរណាស់! ក្មេងស្រីដែលត្រូវឆ្មាខាំបានទទួលមរណភាព បន្សល់ទុកនូវក្តីសោកសង្រេងជាពន់ពេក

(ស្វាយរៀង)៖ ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយៈពេលជាងបីខែមកនេះ បានបាត់បង់ជីវិតហើយ ដោយបន្សល់ទុកសម្លេងទ្រហោយំពីឪពុកម្តាយ និងសាច់ញាតិសោកស្តាយរូបកាយក្មេងស្រីវ័យក្មេង មិនគួរណាឡើយស្លាប់ទាំងវ័យក្មេងបែបនេះសោះ។

អាន​បន្ត៖ អាសូរណាស់! ក្មេងស្រីដែលត្រូវឆ្មាខាំបានទទួលមរណភាព...

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ និងបញ្ជូនបុរសម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿងចេញសែកស្អុយ

(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំបពេញ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់។

អាន​បន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ ចាប់ និងបញ្ជូនបុរសម្នាក់ទៅតុលាការ...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីទទួលផលចោរកម្ម​

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធតហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

អាន​បន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០២នាក់...

ក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ឲ្យស្របតាមគន្លងប្រពៃណី ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ

(ភ្នំពេញ)៖ ខណៈដែលទិវានៃក្តីស្រឡាញ់ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ជិតឈានចូលមកដល់នោះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។

អាន​បន្ត៖ ក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

កម្លាំងសមត្ថកិច្ចជាង២ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ចុះស្តារស្ទឹង ប្រឡាយ និងទាញយកពើក កំប្លោក ប្រវែង២ពាន់ម៉ែត្រ នៅស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន រួមទាំងអាជ្ញាធរ ជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះទៅស្តារស្ទឹង ប្រឡាយទឹក និងទាញយកពើក កំប្លោក ប្រវែង២ពាន់ម៉ែត្រ នៅស្រុកស្វាយចេក។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ចជាង២ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ចុះស្តារស្ទឹង ប្រឡាយ...