បណ្តាញសង្គម

រថយន្តសមត្ថកិច្ច និងអ្នកកាសែត ប្រដេញរថយន្តដឹកឈើបុកគ្នាក្រឡាប់របួសមនុស្ស៤នាក់ រលំផ្ទះមួយខ្នង ខ្ទេចរថយន្ត២គ្រឿង, ឈើនៅតែលួចចេញ តាមប៉ុស្ដិ៍៧ និងច្រករបៀង ក្នុងស្រុកកែវសីមា

(មណ្ឌលគិរី)៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាល ផ្ទះមួយខ្នងរលំ រួមទាំងរថយន្តចំនួន២គ្រឿង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែបុកគ្នា ហើយក្រឡាប់នៅក្នុងករណី រថយន្តរបស់សមត្ថកិច្ច និងអ្នកកាសែត៣-៤គ្រឿង បាននាំគ្នាបើកប្រដេញរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលធ្វើដំណើរ នៅលើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម។

អាន​បន្ត៖ រថយន្តសមត្ថកិច្ច និងអ្នកកាសែត ប្រដេញរថយន្តដឹកឈើបុកគ្នាក្រឡាប់របួសមនុស្ស៤នាក់...

ហាមប្រើទូរស័ព្ទពេលបើកបរ! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែធ្នូម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៨នាក់។

អាន​បន្ត៖ ហាមប្រើទូរស័ព្ទពេលបើកបរ! ស្លាប់៤នាក់ និងរបួស១២នាក់...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១២ករណី ឃាត់ខ្លួន១៩នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦...

កំហឹងភ្លើងប្រច័ណ្ឌ! ប្តីដើមឃើញអតីតប្រពន្ធអង្គុយហូបស៊ុបជុំគ្រួសារជាមួយសង្សារថ្មី ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្តោលឲ្យបុរសជាសង្សារស្លាប់ អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់

(ភ្នំពេញ)៖ ប្ដីដើមឃើញអតីតប្រពន្ធនៅជាមួយសង្សារថ្មី ក៏ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្ដាលឲ្យបុរសជាសង្សារស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអតីតប្រពន្ធ និងម្ដាយក្មេករងរបួសធ្ងន់ ចំណែកឯជនដៃដល់វិញ បានរត់គេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ កំហឹងភ្លើងប្រច័ណ្ឌ!...

ឃាត់ខ្លួនយុវជនមួយក្រុម៤នាក់ និងម៉ូតូ២គ្រឿង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាប់ពាក់ព័ន្ធរឿងប្រើប្រាស់ថ្នាំញៀន

(ភ្នំពេញ)៖ យុវជនវ័យក្មេងមួយក្រុម មានបក្ខពួកចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿន ហាក់បីដូចជាមានបទល្មើសអ្វីមួយ បានធ្វើឲ្យកម្លាំងនគរបាលលោក ញាណ នន នាយនគរបាលប៉ុស្ដិ៍ឃ្មួញ ក្រោមការបញ្ជាផ្ទាល់ពីលោក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដែលកំពុងបន្តសកម្មភាពយាមល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ដើម្បីររក្សាសន្តិសុខផងនោះ បានសម្រេចដេញតាម រហូតឃាត់យកមកសាកសួរ និងត្រួតពិនិត្យតាមជុំនាញ បានត្រឹមជាង១ម៉ោងក្រោយប៉ុណ្ណោះ ស្រាប់តែរកឃើញក្នុងចំណោមពួកគេមានសារធាតុញៀនក្នុងខ្លួន ចំនួន៣នាក់។

អាន​បន្ត៖ ឃាត់ខ្លួនយុវជនមួយក្រុម៤នាក់ និងម៉ូតូ២គ្រឿង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ...

សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់ម្នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែធ្នូម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់២នាក់។

អាន​បន្ត៖ សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់ម្នាក់ និងរបួស៦នាក់...

កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ សង្កេតឃើញបទល្មើសនេសាទនៅបឹងទន្លេសាបកើនឡើងច្រើនឡើងៗ តែមិនឃើញមានកម្លាំងជំនាញចុះបង្ក្រាបសោះ

(កំពង់ធំ)៖ ក្នុងពេលចុះបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានសង្កេតឃើញបទល្មើសនេសាទនៅតំបន់មួយចំនួននៃតំបន់បឹងទន្លេសាប មានការកើនឡើងច្រើនឡើងៗ តែមិនឃើញមានកម្លាំងជំនាញចុះបង្ក្រាបទាល់តែសោះ។

អាន​បន្ត៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ...

អភិបាលរងខេត្តប៉ៃលិន លោកស្រី សោ មុន្នីរ័ត្ន ទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង

(ប៉ៃលិន)៖ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ អភិបាលរងខេត្តប៉ៃលិន លោកស្រី សោ មុន្នីរ័ត្ន ទទួលមរណភាព...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន២៩នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ១៩ករណី ឃាត់ខ្លួន២៩នាក់ (ស្រីម្នាក់) ១៖ ករណីជួញដូរគ្រឿងញៀន១៣ករណី ឃាត់ខ្លួន១៨នាក់ (ស្រីម្នាក់)។

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩...

ចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គម Facebook

(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលម្នាក់ដែលថតកាំភ្លើងវែងខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

អាន​បន្ត៖ ចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គម Facebook

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ដកហូតបានវត្ថុតាងមួយចំនួន

(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ បានបើកប្រតិបត្តិការដូចភ្លៀងរលឹម រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចដែកកោង ស្ថិតក្នុងភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ...

បងប្រុសកូនកំលោះ បង្កើតរឿងអុកឡុកកម្មវិធីអាពាហ៍ពិពាហ៍ បង្កឲ្យភ្ញៀវ១៣នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ រឿងជម្លោះបង្កឡើងដោយបងប្រុសកូនកំលោះ ផឹកស្រាក្នុងរោងមិនទាន់អស់ បែរជាចង់ទៅទិញស្រាពីក្រៅមកផឹក ប៉ុន្តែភាគីខាងស្រី ឃាត់មិនឲ្យទៅទិញ បែរជាផ្ទុះហិង្សាផ្អើលពេញរោងការ ខណៈកំពុងទទួលភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស១៣នាក់។

អាន​បន្ត៖ បងប្រុសកូនកំលោះ បង្កើតរឿងអុកឡុកកម្មវិធីអាពាហ៍ពិពាហ៍ បង្កឲ្យភ្ញៀវ១៣នាក់...

តុលាការសម្រេចផ្តន្ទាទោសមន្រ្តីយោធា ដែលបាញ់ប៉ុនប៉ងសម្លាប់មនុស្ស២នាក់ នៅខណ្ឌសែនសុខ ដាក់ពន្ធគារ១២ឆ្នាំ

(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអតីតមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍ដាក់ពន្ធនាគារកំណត់ រយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១លានរៀល ចូលជាថវិការដ្ឋ ពីបទ «ប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

អាន​បន្ត៖ តុលាការសម្រេចផ្តន្ទាទោសមន្រ្តីយោធា ដែលបាញ់ប៉ុនប៉ងសម្លាប់មនុស្ស២នាក់...

កម្លាំងនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យច្បាប់ចរណ៍នៅគោលដៅសំខាន់ៗក្នុងខេត្ត

(ពោធិ៍សាត់)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យ ចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុក សរុបចំនួន៤៤នាក់ បានចុះត្រួតពិនិត្យរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស, ឈៀក, អាជីវកម្ម, បណ្ណ័បើកបរ, ផ្ទុកសំពោង និងត្រួតពិនិត្យ អ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង។

អាន​បន្ត៖ កម្លាំងនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញសមត្ថកិច្ចឃាត់បានយានយន្ត ចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន,...

ខ្លាធំមួយក្បាលចូលខាំគោអ្នកស្រុក នៅស្រុកសំឡូត ខេត្តបាត់ដំបង, សមត្ថកិច្ចអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន

(បាត់ដំបង)៖ ហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចមួយ បានកើតមានឡើងនៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានសត្វខ្លាធំមួយក្បាល ចូលក្នុងភូមិហើយខាំសម្លាប់គោរបស់ប្រជាពលរដ្ឋមួយក្បាល ទាំងកណ្ដាលរាត្រី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អាន​បន្ត៖ ខ្លាធំមួយក្បាលចូលខាំគោអ្នកស្រុក នៅស្រុកសំឡូត ខេត្តបាត់ដំបង,...

ចោរវាយប្លន់២នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីធ្វើសកម្មភាពជាក់ស្តែង

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូពីអ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យជនរងគ្រោះរងរបួសបែកក្បាលយ៉ាងដំណំដេរ៨ថ្នេរ ចំណែកបក្ខពួក២នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ ចោរវាយប្លន់២នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌពោធិ៍សែនជ័យ...

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាត់គីឡូម៉ែត្រលេខ៦

(ភ្នំពេញ)៖ ជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូបោះពួយយ៉ាងលឿន ស្មានតែប្រញាប់មានការសំខាន់អ្វីមួយ ការពិតកំពុងនាំយកគ្រឿងញៀនទៅជួញដូរបន្ត តែជាអកុសលណាស់ ដោយពុំបានទៅដល់គោលដៅផង ស្រាប់តែត្រូវបានលោកវរសេនីយ៍ត្រី សារ៉ាយ ចេង អធិការរងខណ្ឌទទួលបន្ទុកគ្រឿងញៀន ដែលកំពុងបន្តស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នាព្រលប់ម៉ោងជាង៧ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

អាន​បន្ត៖ នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន...

កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ចាប់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកអន្លង់វែង ដែលពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់២លានដុល្លារ

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់ប្រមាណ២លានដុល្លារ កាលពីអំឡុងឆ្នាំ២០១៥។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ចាប់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកអន្លង់វែង...

កម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់បង្ក្រាបកន្លែងលក់សត្វព្រៃមួយកន្លែង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, រកឃើញសត្វព្រៃជិត១០០គីឡូក្រាម

(កំពង់ស្ពឺ)៖ កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច សហការជាមួយក្រុមអន្គរាគមន៍បង្ក្រាបសត្វព្រៃចល័ត របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ប៉ុស្តិ៍រដ្ឋបាលឃុំអូរ ដឹកនាំដោយលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឆ្មក់ចូលឆែកឆេរទីតាំងលក់សត្វព្រៃមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចេក ឃុំអូរ។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់បង្ក្រាបកន្លែងលក់សត្វព្រៃមួយកន្លែង...

កម្លាំងនគរបាលខេត្តព្រះសីហន ​បើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់ បង្ក្រាបគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ និងថ្នាំញៀន​១២២កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់ ដោយបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ (ភាគច្រើនជនជាតិចិន) និងដកហូតបានថ្នាំញៀនចំនួន១២២កញ្ចប់។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តព្រះសីហន ​បើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់...