បណ្តាញសង្គម

​រកឃើញ​ម្ចាស់​គោ​ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិ​លេខ៤ ហើយ​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច ស្វែងរកម្ចាស់សត្វគោចិញ្ចឹម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ បណ្តាលឲ្យប្តីប្រពន្ធស្លា.ប់។

អាន​បន្ត៖ ​រកឃើញ​ម្ចាស់​គោ​ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិ​លេខ៤ ហើយ​

ចោ.រ​គា.ស់​ផ្ទះ​លួ.ច​ទ្រព្យសម្បត្តិ​នៅ​សង្កាត់​ព្រែក​ថ្មី ​ត្រូវ​បាន​ចាប់ខ្លួនហើយ

រាជធានីភ្នំពេញ ៖ ក្រោយពេលទទួលបានព័ត៌មានពីករណីចោ.រលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធនឹងករណីគា.ស់ផ្ទះលួ.ចទ្រព្យសម្បត្តិនៅផ្ទះលេខ៨ ផ្លូវលេខ១១៤ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។

អាន​បន្ត៖ ចោ.រ​គា.ស់​ផ្ទះ​លួ.ច​ទ្រព្យសម្បត្តិ​នៅ​សង្កាត់​ព្រែក​ថ្មី...

យុវជន​៧​នាក់​ត្រូវ​ចាប់ខ្លួន និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ចូល​ពេទ្យ ក្រោយ​ផ្ទុះ​សង្គ្រាម​ផ្អើល​ផ្លូវ

ខេត្តបាត់ដំបង ៖ យុវជនចំនួន២ក្រុម បានវា.យតប់គ្នាយ៉ាងកំរោ.ល បណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់ធ្ងរ ហើយត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

អាន​បន្ត៖ យុវជន​៧​នាក់​ត្រូវ​ចាប់ខ្លួន និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ចូល​ពេទ្យ...

បុរសម្នាក់​ដើរ​ចេញពី​ធ្វើការ​​ ត្រូវ​ជនមិនស្គាល់មុខបា.ញ់ប្រហារ ផ្អើល​មុខ​ផ្សារ​ទឹក​ពុះ ក្រុងប៉ោយ​ប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃម្នាក់ត្រូវបានជនមិនស្គាល់មុខបា.ញ់ប្រហារចំនួន៣គ្រាប់បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខផ្សារទឹកពុះបរិវេណកាស៊ីណូ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ បុរសម្នាក់​ដើរ​ចេញពី​ធ្វើការ​​ ត្រូវ​ជនមិនស្គាល់មុខបា.ញ់ប្រហារ...

ចុះបង្ក្រាប និងបិទទីតាំងខារ៉ាអូខេ យីហោ SKY KTV នៅក្រុងប៉ោយប៉ែត នគរបាល ឃាត់ខ្លួនមនុស្ស ប្រុសស្រី ១០៧ នាក់

បន្ទាយមានជ័យៈ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានបង្ហើបឱ្យដឹង កាលថ្ងៃទី ៦ ខែវិច្ឆិកាថា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយ កន្លែង យីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងករណីលក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។

អាន​បន្ត៖ ចុះបង្ក្រាប និងបិទទីតាំងខារ៉ាអូខេ យីហោ SKY KTV នៅក្រុងប៉ោយប៉ែត នគរបាល...

មនុស្សប្រុសស្រីជាង ៦០ នាក់ រងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តពីរគឿង បុកគ្នាក្រឡាប់

កំពង់ស្ពឺ: មនុស្សប្រុសស្រី ជាង ៦០ នាក់ បានរងរបួសធ្ងន់ -ស្រាល បន្ទាប់ពីរថយន្តពីរគ្រឿង បានបុកគ្នា ហើយក្រឡាប់។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

អាន​បន្ត៖ មនុស្សប្រុសស្រីជាង ៦០ នាក់ រងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តពីរគឿង...

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់ ត្រឡប់មកពីមើលល្ខោន បានហើយ

កំពង់ឆ្នាំង៖ នៅថ្ងៃទី ៥ វិច្ឆិកា ២០២៣ នេះ នគបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគបាលស្រុករលាប្អៀរ និងនគរបាលមូលដ្ឋាន បានឃាត់ខ្លួន ជនសង្ស័យ ជាឃាតករ ដែលបានកាប់យុវជនម្នាក់ឱ្យស្លាប់ ក្រោយពីយុវជនរងគ្រោះ បានវិលត្រឡប់មកពីមើលល្ខោនវិញ ។

អាន​បន្ត៖ នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់...

បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវជ្រុលបុកបង្គោលសុវត្ថិភាព

កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលសុវត្ថិភាពនៅចិញ្ចើមផ្លូវកាលពីម៉ោងជាង៤ព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤(៣៧-៣៨) ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវជ្រុលបុកបង្គោលសុវត្ថិភាព

កូនស្រីបង្កើត បានយកកាំបិតចាក់ឪពុក ស្លាប់ និងម្តាយ រងរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីម្នាក់ បានយកកាំបិតចាក់ទៅលើឪពុកបង្កើត បណ្តាលឱ្យស្លាប់ និងម្តាយ ឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុរីម៉នដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

អាន​បន្ត៖ កូនស្រីបង្កើត បានយកកាំបិតចាក់ឪពុក ស្លាប់ និងម្តាយ រងរបួសធ្ងន់

ពលរដ្ឋប្រទះឃើញសពអណ្តែត ក្នុងទឹកស្ទឹងព្រែត្នោត នៅក្រុងច្បារមន

កំពង់ស្ពឺ: ពលរដ្ឋប្រទះឃើញសាកសពអណ្តែត ក្នុងទឹកស្ទឹងព្រែក ត្នោត មកទើនៅគល់ស្ពានថ្មី ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៥៧នាទី ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ពលរដ្ឋប្រទះឃើញសពអណ្តែត ក្នុងទឹកស្ទឹងព្រែត្នោត នៅក្រុងច្បារមន

តុលាការ សម្រេចឃុំខ្លួនជនជាតិចិន ១០ នាក់ ដែលជាមេខ្លោង ថតរឿងកូនជ្រូក

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួនជនជាតិចិន ចំនួន ១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ ព្រៃស ដែលជាមេខ្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ថាគារ Wow Now នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ។

អាន​បន្ត៖ តុលាការ សម្រេចឃុំខ្លួនជនជាតិចិន ១០ នាក់ ដែលជាមេខ្លោង ថតរឿងកូនជ្រូក

នគរបាលខេត្ត និងក្រុង ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ករណីប្រើដាវសាម៉ូរ៉ៃ វាយកាប់ចាក់គ្នា នៅសួនកណ្តាលក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៧ នាក់ ជាបន្តបន្ទាប់ ពីថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីបង្កហិង្សា ដោយប្រើដាវសាមួរ៉ៃ វាយកាប់ចាក់គ្នា កាប់បំផ្លាញម៉ូតូ នៅចំណុចសួនមានជ័យ (វេទិកាខេត្ត) នាកណ្តាលទីប្រជុំជនខេត្ត ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី ២៩ ខែតុលា ។

អាន​បន្ត៖ នគរបាលខេត្ត និងក្រុង ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ករណីប្រើដាវសាម៉ូរ៉ៃ...

នារីម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះទាស់សម្ដីគ្នាជាមួយ គូដណ្ដឹង រឿងចាញ់បោកលុយគេ អស់ចំនួន ៣០០ ដុល្លារ

ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកអាវចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដី មិននិយាយរកគ្នា ជាមួយគូដណ្ដឹង រឿងនារីរងគ្រោះ ចាញ់បោកលុយគេ អស់ចំនួន ៣០០ ដុល្លារ ខណៈនៅសល់តែ ២ ខែទៀត ពួកគេចូលរោងការ។

អាន​បន្ត៖ នារីម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល...

ឃាត់ខ្លួនមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ១រូប និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថ ៤រូបទៀត សង្ស័យពាក់ព័ន្ធ ទទួលផលបទល្មើសគ្រឿងញៀន

កំពង់ស្ពឺៈ លោក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ៤រូបទៀត ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។

អាន​បន្ត៖ ឃាត់ខ្លួនមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ១រូប...

បុរស​ម្នាក់​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ លុះ​ម្ចាស់​ទារ​ម៉ូតូ​វិញ បែរជា​ទា​.​ញ​កាំ​បិ​.​ត​កា​.​ប់​ផ្អើល​មុខ​ផ្សារ​ព្រៃ​ទា

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្ចីម៉ូតូមិត្តភក្កិជិះ ខណៈពេលម្ចាស់តាមយកម៉ូតូមកវិញ បុរសរូបនេះមិនព្រមឱ្យទៅម្ចាស់វិញទេ ថែមទាំងទា.ញកាំបិ.តប៉័ងតោដេញកា.ប់ម្ចាស់ម៉ូតូផ្អើលសមត្ថកិច្ចទាំងយប់ទៀតផង ហើយត្រូវក៏បានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនាំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចមុខផ្សារព្រៃទា ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ លុះ​ម្ចាស់​ទារ​ម៉ូតូ​វិញ...

បុរស​២​នាក់​រអិល​ដួល​ម៉ូតូ ក៏​លេចមុខ​បុរស​៣​នាក់​មក​ជួយ​លើក បែរជា​ប្រើ​ល្បិ​.​ច​យក​ម៉ូតូ​ទៅ​បាត់

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសពីរនាក់ បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្កិផ្សេងទៀត រហូតដល់ស្រវឹងជោកជាំ រួចជិះម៉ូតូមួយគ្រឿងលឿនពេក ក៏រអិលដួលតែម្ដង ភ្លាមៗនោះក៏មានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿង មកធ្វើជាជួយលើកម៉ូតូឱ្យជនរងគ្រោះ បែរជាប្រើល្បិ.ចជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់ស្រមោលតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុងបែកជាបួន ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ បុរស​២​នាក់​រអិល​ដួល​ម៉ូតូ ក៏​លេចមុខ​បុរស​៣​នាក់​មក​ជួយ​លើក...

​ក្រុមយុវជនតែងអុកឡុ.ក​តាមភូមិបង្ក​ការភ័.យខ្លាចដល់ពលរដ្ឋ ត្រូវបង្ក្រាប​ហើយ​

ខេត្តស្វាយរៀង ៖ យុវជន២ក្រុម ប្រដាប់ដោយកាំបិ.ត និងដា.វសាម៉ូរ៉ៃមានគ្នាសរុប៩នាក់ដេញកា.ប់ប្រហារគ្នាយ៉ាងសាហា.វបង្កឲ្យប្រជាពលរដ្ឋមានការភ័.យខ្លា.ច ដែលតែងតែជិះម៉ូតូ និងដើរអុកឡុកតាមភូមិធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភនោះត្រូវសមត្ថកិច្ចចុះបង្ក្រាប និងបញ្ជូនមកសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ​ក្រុមយុវជនតែងអុកឡុ.ក​តាមភូមិបង្ក​ការភ័.យខ្លាចដល់ពលរដ្ឋ ត្រូវបង្ក្រាប​ហើយ​

បុរស​ម្នាក់​ភ័យ​ស្លន់​ទៅ​ពន្លះ​ម៉ូតូ​១​គ្រឿង​ពេញទំហឹង ក្រោយ​ឆក់​មិន​សម្រេច ជន​រង​គ្រោះ​ស្រែក​ផ្អើល

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ.ក់កាបូបស្ពាយពីជនបរទេសមិនបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែបែរជាទៅបុ.កម៉ូតូមួយគ្រឿងទៀតពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផាន វារះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

អាន​បន្ត៖ បុរស​ម្នាក់​ភ័យ​ស្លន់​ទៅ​ពន្លះ​ម៉ូតូ​១​គ្រឿង​ពេញទំហឹង ក្រោយ​ឆក់​មិន​សម្រេច...

​ប៉េ​អឹម​បង្ក្រាប​ករណី​ជួ​ញ​ដូរ​គ្រឿ.ង.ញៀ.ន​ឈាន​​​ផ្ទុះ.អា.វុ.ធ​មួយ​ប្រាវ​

ខេត្ត្តបាត់ដំបង ៖ តាមព័ត៌មានបឋមឱ្យដឹងថា កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបានស្ទាក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀន(ម៉ាទឹកកក) បានជាង១០គីឡូក្រាម កាលពីវេលាម៉ោង០៦ និង១៥នាទីព្រលប់ថ្ងៃទី២៥ តុលា ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានត្រស់ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ។

អាន​បន្ត៖ ​ប៉េ​អឹម​បង្ក្រាប​ករណី​ជួ​ញ​ដូរ​គ្រឿ.ង.ញៀ.ន​ឈាន​​​ផ្ទុះ.អា.វុ.ធ​មួយ​ប្រាវ​

បុរសម្នាក់ បានយកអំបែងដប អារ ក ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម បន្ទាប់ពី បានយកអំបែងដប អារ ក ខ្លួនឯង បង្កការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០ នាទី ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បែរសួនក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់ បានយកអំបែងដប អារ ក ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម

ស្ទាក់ចាប់មុខសញ្ញាជួញដូរសកម្ម ២ នាក់ដកហូតគ្រឿងញៀនជាង ១០ គីឡូក្រាម

បាត់ដំបងៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង កំណត់មុខសញ្ញាជួញដូរគ្រឿងញៀនសកម្មចំនួន ២ នាក់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដកហូតគ្រឿងញៀនជាង ១០ គីឡូក្រាម។

អាន​បន្ត៖ ស្ទាក់ចាប់មុខសញ្ញាជួញដូរសកម្ម ២ នាក់ដកហូតគ្រឿងញៀនជាង ១០ គីឡូក្រាម