បណ្តាញសង្គម

ក្រុមក្មេងទំនើបប្រើកាំបិតកាប់យុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបង្រ្កាប

ភ្នំពេញ៖ យុវជន៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ សំរោងក្រាមស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០២៣បន្ទាប់ពីប្រើហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតកាប់ទៅលើយុវជនម្នាក់បណ្តាលអោយរងរបួសហើយគេចខ្លួនបានតែ១ថ្ងៃ។

អាន​បន្ត៖ ក្រុមក្មេងទំនើបប្រើកាំបិតកាប់យុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបង្រ្កាប

បុរសម្នាក់ បើកម៉ូតូលឿន មិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ បណ្ដាលឱ្យស្លាប់

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបើកម៉ូតូលឿន ទៅបុករថយន្តមិនស្គាល់ម៉ាក ពីក្រោយ យ៉ាងពេញទំហឹង កាលវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចមុខបុរីពិភពថ្មីគម្រោង៣ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់ បើកម៉ូតូលឿន មិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ បណ្ដាលឱ្យស្លាប់

គយ និង​អាវុធហត្ថ​ខេត្តកោះកុង សហការ​ចាប់​រថយន្ត​ចង្កូត​ស្ដាំ ៣​គ្រឿង គ្មាន​ពន្ធ​នាំ​ចូល

ខេត្តកោះកុង ៖ កម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការឃាត់ចាប់រថយន្តម៉ាក NISSSAN NAVARA ចំនួន០៣គ្រឿង ជាប្រភេទរថយន្តចង្កូតស្ដាំ សង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទចំនួន ០២គ្រឿង ស្រុកមណ្ឌលសីមាចំនួន០១ គ្រឿង ។

អាន​បន្ត៖ គយ និង​អាវុធហត្ថ​ខេត្តកោះកុង សហការ​ចាប់​រថយន្ត​ចង្កូត​ស្ដាំ ៣​គ្រឿង...

បុរសម្នាក់ស្លាប់ កម្មករកម្មការីនី១៣នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តបុកម៉ូតូ

កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងកម្មករកម្មការិនីចំនួន១៣នាក់រងរបួសធ្ងន់ស្រាលដោយសាររថយន្តបុកម៉ូតូហើយក្រឡាប់ធ្លាក់ពីផ្លូវចូលប្រឡាយនៅតាមបណ្តោយផ្លូវជាតិលេខ៤១ចន្លោះលេខ២៦-២៧ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣។

អាន​បន្ត៖ បុរសម្នាក់ស្លាប់...

នគបាលចម្រុះនៃខេត្តពោធិសាត់ ឃាត់ខ្លួនចោរលួចគោ ពីរនាក់

ពោធិ៍សាត់ៈ កងកម្លាំងនគរបាលចម្រុះ នៃខេត្តពោធិសាត់ បានឃាត់ខ្លួន ចោរលួចគោ ពីរនាក់ នៅចំណុចថ្នល់បត់ ស្ថិតក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពលួចសត្វគោ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ២និង៣០នាទី អធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អាន​បន្ត៖ នគបាលចម្រុះនៃខេត្តពោធិសាត់ ឃាត់ខ្លួនចោរលួចគោ ពីរនាក់

ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ កូនរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ

បន្ទាយមានជ័យ៖ ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ (បាក់ជើង បែកក្បាល) កូនអាយុ៣ខួប រងរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ នៅពេលពួកគេ បើកបរ និងរួមដំណើរដោយម៉ូតូ ពីស្រុកម៉ាឡៃ មកលេងក្មួយ នៅក្រុងប៉ោយប៉ែត ។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ កូនរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ

ម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

បាត់ដំបងៈ នារីម្នាក់ បានស្លាប់ នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារម៉ូតូពីរគ្រឿង បានបុកគ្នា ពេញទំហឹង នៅវេលាម៉ោង ០៨ៈ១០នាទី ព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិ អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អាន​បន្ត៖ ម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

តាម​ចាប់​ជនសង្ស័យ​២​នាក់ ដែល​ឆក់​យ៉ាង​សកម្ម ក្នុង​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មាននៅវេលាម៉ោងប្រហែល២១និង៥០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅចំណុចផ្លូវកោះទន្យាយ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយករណី បានកើតឡើងដោយមានជនសង្ស័យ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបរបស់នារីជនបរទេសម្នាក់ បានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួលបោក ទៅលើដី រួចជិះគេចខ្លួនបាត់ ។

អាន​បន្ត៖ តាម​ចាប់​ជនសង្ស័យ​២​នាក់ ដែល​ឆក់​យ៉ាង​សកម្ម ក្នុង​ក្រុងព្រះសីហនុ

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ខណៈ​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ...

​ផ្ទុះ​សង្គ្រា.ម​​​៣​ករណី​ផ្ទួន​ៗ​នៅ​កន្លែង​ផ្សេង​គ្នា​ស្លា.ប់​មនុស្ស​​អស់៣​នាក់​​

ខេត្តបាត់ដបង ៖ ក្រុមក្មេងទំនើងយ៉ាងតិចចំនួន០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ វិច្ឆិកា នៅទីតាំងផ្សេងៗគ្នាក្នុងឃុំបឹងរាំង ស្រុកកំរៀង ក្រោយពីមានបណ្ដឹងចោទប្រកាន់ពាក់ព័ន្ធនឹងការព្រូតគ្នាកាប់ទៅលើវយុជនម្នាក់រហូតដល់ស្លាប់ ខណៈអំពើហិង្សាដូចគ្នានេះដែរ ពីរករណីទៀតនៅស្រុកសង្កែ និងនៅស្រុកបាណន់ សមត្ថកិច្ចបានត្រិមអះអាងថា កំពុងធ្វើការស្រាវជ្រាវនៅឡើយ ។

អាន​បន្ត៖ ​ផ្ទុះ​សង្គ្រា.ម​​​៣​ករណី​ផ្ទួន​ៗ​នៅ​កន្លែង​ផ្សេង​គ្នា​ស្លា.ប់​មនុស្ស​​អស់៣​នាក់...

អគ្គស្នងការរងនគរបាលជាតិ ៖ ត្រូវធ្វើការបង្ក្រាបដោយគ្មាន ការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធ

ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានណែនាំដល់មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ត្រូវធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យបានម៉ត់ចត់។

អាន​បន្ត៖ អគ្គស្នងការរងនគរបាលជាតិ ៖ ត្រូវធ្វើការបង្ក្រាបដោយគ្មាន ការលើកលែង...

ករណីបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ៖ ប៉ូលិសរកឃើញសំបកគ្រាប់កាំភ្លើងជាង២០០គ្រាប់

ភ្នំពេញ៖ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពល កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងជាង២០០គ្រាប់។

អាន​បន្ត៖ ករណីបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ៖...

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន បីនាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន នៅខេត្តក្រចេះ

ក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជន សង្ស័យ ចំនួន ៣ នាក់ (ស្រី ១នាក់) ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

អាន​បន្ត៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន បីនាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់...

សង្គ្រា.ម​ក្មេង​ទំនើង​៤​ទល់​​៧​ ប្រដាប់​ដោយ​កាំ.បិ.ត​.ផ្គាក់​និង​ខ្វែវ ស្លា.ប់​១​ក្នុង​សមរភូមិ

ខេត្តបាត់ដំបង ៖ ការប៉ះប្រយុទ្ធគ្នាដ៏ឃោរឃៅ រវាងពួកក្មេងអន្ធពាលចំនួន០២ក្រុម ប្រដាប់ដោយកាំបិតផ្គា់និងខ្វែវ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១០ វិច្ឆិកា នៅចំណុចស្ថានីយប្រេងមួយកន្លែង ក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ បណ្ដាលឱ្យជនម្នាក់ក្នុងភាគី០៧នាក់ រងរបួសធ្ងន់ម្នាក់ក្នុងសមរភូមិ តែបានស្លាប់ភ្លាមពេលបញ្ជូនដល់មន្ទីរពេទ្យ។

អាន​បន្ត៖ សង្គ្រា.ម​ក្មេង​ទំនើង​៤​ទល់​​៧​ ប្រដាប់​ដោយ​កាំ.បិ.ត​.ផ្គាក់​និង​ខ្វែវ...

បង្ហាញមុខ​ឈ្មួញ​គ្រឿ.ង.ញៀ.នជា​ជនជាតិ​ថៃ​២ នាក់ និងឡាវ​ម្នាក់​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលមានជនជាតិថៃ២នាក់ និងឡាវម្នាក់ ជាមួយថ្នាំញៀនជាង១០០គីឡូក្រាម ។

អាន​បន្ត៖ បង្ហាញមុខ​ឈ្មួញ​គ្រឿ.ង.ញៀ.នជា​ជនជាតិ​ថៃ​២ នាក់ និងឡាវ​ម្នាក់​

តំណាងអយ្យការ ចោទឧត្តមសេនីយ៍ទោ​ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿង ញៀន និងបក្ខពួក ៦នាក់ ពីបទចាប់និងបង្ខាំង ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)

នំពេញៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ និងចោទលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធាន មន្ទីរប្រឆាំងគ្រឿងញៀននិងបក្ខពួក ៦នាក់ ពីបទចាប់និងបង្ខាំង ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។

អាន​បន្ត៖ តំណាងអយ្យការ ចោទឧត្តមសេនីយ៍ទោ​ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿង ញៀន...

យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង ដើម្បីចុះច្រូតស្រូវ ដោយម៉ាស៊ីន

សៀមរាបៈ យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលជនរងគ្រោះ ដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង ដើម្បីចុះច្រូតស្រូវ ដោយម៉ាស៊ីន។

អាន​បន្ត៖ យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង...

យុវជនម្នាក់ បានស្លាប់ ពេលជិះម៉ូតូបុកកន្ទុយសណ្ដោងរ៉ឺម៉ករថយន្តវេរអង កំពុងតែបត់

មណ្ឌលគីរីៈ សមត្ថកិច្ច កំពុងតាមរកអ្នកបើកបររថយន្តវេរអង ក្រោយពីបត់ មិនប្រយ័ត្ន ហើយយុវជនម្នាក់ ជិះម៉ូតូបុកស្លាប់ នៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិ លេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ យុវជនម្នាក់ បានស្លាប់ ពេលជិះម៉ូតូបុកកន្ទុយសណ្ដោងរ៉ឺម៉ករថយន្តវេរអង កំពុងតែបត់

បុរសពីរនាក់ រងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅក្រុងឧដុង្គម៉ែជ័យ

កំពង់ស្ពឺៈ បុរសពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាន​បន្ត៖ បុរសពីរនាក់ រងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅក្រុងឧដុង្គម៉ែជ័យ

យុវជនម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ បុករថយន្ត នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនលឿន បានទៅបុករថយន្ត ពីក្រោយ ។ ហេតុការណ៍ គ្រោះថ្នាក់នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ បុករថយន្ត នៅស្រុកភ្នំស្រួច

តុលាការកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប

សៀមរាបៈ នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំណាងអយ្យការអបសាលាដំបូងខេត្តសៀមរាបកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប ។

អាន​បន្ត៖ តុលាការកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប