បណ្តាញសង្គម

រុស្ស៊ី, អ៉ីរ៉ង់ថ្កោលទោសផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

(តេហេរ៉ង់)៖ អ៉ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ដោយទីក្រុង តេហេរ៉ង់ចាត់ទុកថាជា «ទង្វើពុតត្បត់» រីឯទីក្រុងម៉ូស្គូព្រមានថាវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។

អាន​បន្ត៖ រុស្ស៊ី, អ៉ីរ៉ង់ថ្កោលទោសផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

ថៃមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ ៩២នាក់

 (បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៩២ករណី ហើយក៏មានអ្នកជំងឺម្នាក់ទៀត ទើបតែបានបាត់បង់ជីវិតផងដែរ។

អាន​បន្ត៖ ថៃមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ ៩២នាក់

សហរដ្ឋអាមេរិក៖ មនុស្ស ៦.២៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៨នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៧៩៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៨៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.២៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៨នាក់ស្លាប់...

អាមេរិកកំពុងស៊ើបអង្កេតលើករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលិស ខណៈប្រើប្រាស់មុខងារ «បើកបរដោយស្វ័យប្រវត្តិ»

 (ប៉េកាំង)៖ ទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលិស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។

អាន​បន្ត៖ អាមេរិកកំពុងស៊ើបអង្កេតលើករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលិស...

កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក ​​​​(Video inside)

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា នឹងមិនអើពើឡើយចំពោះការសំណើ សុំចរចាគ្នាឡើងវិញពីសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន លុបចោលគោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន។

អាន​បន្ត៖ កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក ​​​​(Video inside)

ឥណ្ឌាចាក់វ៉ាក់សាំងជូនប្រជាជនបាន «៣៦លានដូស» និងគ្មានការព្រួយបារម្ភ ចំពោះវ៉ាក់សាំង AstraZeneca ដែលខ្លួនកំពុងប្រើនោះឡើយ ​​​​(Video inside)

(ញូដេលី)៖ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានអះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន នឹងបន្តទៅមុខទៀតជាមួយ «ភាពម៉ត់ចត់បំផុត» បើទោះបីជាមានការព្រួយបារម្ភខ្លះ នៅខាងប៉ែកអ៊ឺរ៉ុបអំពីបញ្ហាសុវត្ថិភាព នៃវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដែលឥណ្ឌាជាអ្នកទទួលសិទ្ធិផលិតក៏ដោយ។

អាន​បន្ត៖ ឥណ្ឌាចាក់វ៉ាក់សាំងជូនប្រជាជនបាន «៣៦លានដូស» និងគ្មានការព្រួយបារម្ភ...

ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យយោធា បញ្ឈប់ការបង្រ្កាបយ៉ាងអាក្រក់លើក្រុមបាតុករ

  (ណៃពិដោ)៖ ក្រុមព្រះសង្ឃដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថា បានទទូចអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាយ៉ាងអាក្រក់ប្រឆាំងនឹងក្រុមបាតុករ។

អាន​បន្ត៖ ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យយោធា...

ប្រទេសជាច្រើនរិះគន់សភាពការណ៍សិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

 (ញូយ៉ក)៖ ថ្ងៃទី១៧ ខែមីនា កិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានពិនិត្យពិភាក្សាអំពីលទ្ធផលនៃការដែលសហរដ្ឋអាមេរិក បានចូលរួមការពិនិត្យពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស នៃប្រទេសផ្សេងទៀត។

អាន​បន្ត៖ ប្រទេសជាច្រើនរិះគន់សភាពការណ៍សិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក...

ហ្វីលីពីនសម្រេចហាមជនបរទេស ចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ចំពោះមុខការហក់ឡើងខ្លាំងនៃករណីឆ្លងកូវីដ-១៩

 (ម៉ានីល)៖ ដោយសារការលោតឡើងខ្លាំងនៃអត្រាករណីឆ្លង COVID-19 ប្រទេសហ្វីលីពីនបានសម្រេចថា នឹងហាមមិនឲ្យជនបរទេសចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ហើយក៏នឹងដាក់កំហិតលើចំនួនជនជាតិហ្វីលីពីនផ្ទាល់ ដែលត្រូវចូលមកកាន់ប្រទេសអាស៊ានមួយនេះផងដែរ។

អាន​បន្ត៖ ហ្វីលីពីនសម្រេចហាមជនបរទេស ចូលទឹកដីខ្លួនជាបណ្តោះអាសន្ន...

វៀតណាមជឿជាក់ថានឹងសម្រេចបាន វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនអភិវឌ្ឍផ្ទាល់ដៃ នៅត្រីមាសទី៤ឆ្នាំនេះ

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់របស់ប្រទេសវៀតណាមផ្ទាល់ ដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថា នឹងអាចសម្រេចបានជាស្ថាពរនៅត្រីមាសទី៤ នៃឆ្នាំ២០២១ នេះហើយ ព្រមទាំងនឹងដាក់ចេញឲ្យប្រើប្រាស់នៅឆ្នាំ២០២២ ខាងមុខ។

អាន​បន្ត៖ វៀតណាមជឿជាក់ថានឹងសម្រេចបាន វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនអភិវឌ្ឍផ្ទាល់ដៃ...

អ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើម៉ាស៊ីនដ៏ទំនើប នៅឯរោងចក្រក្រោមដី

  (វីយ្យែន)៖ អ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី Natanz ដោយប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបទី២ IR-4 ដែលនេះគឺជាទង្វើបំពាន លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច។

អាន​បន្ត៖ អ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើម៉ាស៊ីនដ៏ទំនើប នៅឯរោងចក្រក្រោមដី

ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង មុនលោកត្រូវទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក

 (តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) នៅថ្ងៃអង្គារនេះបានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូង ដែលវាជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech រួចរាល់ហើយ។

អាន​បន្ត៖ ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង...

ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក» ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ​​​​(Video inside)

(បាងកក)៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលើវិធានការធ្វើចត្តាឡីស័ក ដែលត្រូវបានគេហៅឈ្មោះថា ការធ្វើចត្តាឡីស័កតាមតំបន់ (Area Quarantine)។

អាន​បន្ត៖ ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក»...

ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ លើប្រព័ន្ធផ្សព្វផ្សាយ

 (ចិន)៖ ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិនស្នើឱ្យកាត់បន្ថយការវិនិយោគ ឬចាយប្រាក់ក្នុងការទិញយក ឬបង្កើតនូវក្រុមហ៊ុនដែល ជាប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុឡើយ។

អាន​បន្ត៖ ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ...

ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់ ​​​​(Video inside)

(អ៊ូឡាង់បាទ័រ)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) របស់ម៉ុងហ្គោល នៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស០៦នាក់បានបាត់បង់ជីវិត ដោយសារតែព្យុះធូលី និងព្យុះព្រិល បានបោកបក់ឆ្លងកាត់ប្រទេសម៉ុងហ្គោលីនាចុងសប្តាហ៍កន្លងទៅ។

អាន​បន្ត៖ ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់ ​​​​(Video inside)

ទីបំផុតចិនអនុម័តឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដែលជាវ៉ាក់សាំងទី៤ហើយ ដើម្បីប្រឆាំងនឹងកូវីដ-១៩

 (ប៉េកាំង)៖ ប្រទេសចិនបានអនុម័តប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីមួយទៀតក្នុងករណីបន្ទាន់ ដែលត្រូវបានអភិវឌ្ឍឡើងដោយ ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់ខ្លួន។

អាន​បន្ត៖ ទីបំផុតចិនអនុម័តឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដែលជាវ៉ាក់សាំងទី៤ហើយ...

ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១៤៩នាក់ថ្មីទៀត» ក្នុងនោះ ១០០នាក់នៅទីក្រុងបាងកក

  (បាងកក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ សរុបរហូតដល់ទៅ ១៤៩នាក់ថ្មីទៀត ដោយក្នុងនោះភាគច្រើនបំផុត គឺនៅក្នុងទីក្រុងបាងកក។

អាន​បន្ត៖ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១៤៩នាក់ថ្មីទៀត» ក្នុងនោះ...

ឆ្នាំបោះឆ្នោតនៅអាឡឺម៉ង់ ចាប់ផ្តើមជាមួយនឹងការសាកល្បងដ៏តឹងរឹងសម្រាប់គណបក្សរបស់លោកស្រី Merkel

ការបោះឆ្នោតនៅក្នុងរដ្ឋពីរនៃប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ ចោទជាតេស្តិដ៏លំបាកមួយសម្រាប់គណបក្សរបស់អធិការបតី Angela Merkel ដែលមានរយៈពេល ៦ ខែ មុនការបោះឆ្នោតជាតិ ដែលនឹងកំណត់ថាតើអ្នកណា នឹងទទួលបានជោគជ័យលើមេដឹកនាំដ៏យូរអង្វែងរបស់ប្រទេសមួយនេះ។

អាន​បន្ត៖ ឆ្នាំបោះឆ្នោតនៅអាឡឺម៉ង់...

ប្រទេសចិន ចង់អោយអវកាសយានិក ស្ថិតនៅលើឋានព្រះច័ន្ទក្នុងរយៈពេលយូរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នៅពេលដែលប្រទេសចិន បង្កើតស្ថានីយ៍ស្រាវជ្រាវតាមច័ន្ទគតិហើយនោះ អវកាសយានិករបស់ខ្លួន នឹងស្ថិតនៅលើភពព្រះច័ន្ទក្នុងរយៈពេលយូរ នៅពេលពួកគេធ្វើការសិក្សាផ្នែកវិទ្យាសាស្ត្រ។

អាន​បន្ត៖ ប្រទេសចិន ចង់អោយអវកាសយានិក ស្ថិតនៅលើឋានព្រះច័ន្ទក្នុងរយៈពេលយូរ

ក្រុមហ៊ុន Daimler គ្រោងប្រមូលមកវិញនូវរថយន្តម៉ាក Mercedes-Benz ចំនួន ២,៦ លានគ្រឿង នៅក្នុងប្រទេសចិន

និយតករផ្នែកទីផ្សារប្រចាំប្រទេស បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ Daimler នឹងប្រមូលយកមកវិញនូវយានយន្តម៉ាក Mercedes-Benz ចំនួន ២,៦ លានគ្រឿងនៅក្នុងប្រទេសចិន ដោយសារតែបញ្ហាការរចនាផ្នែកទន់ software ។

អាន​បន្ត៖ ក្រុមហ៊ុន Daimler គ្រោងប្រមូលមកវិញនូវរថយន្តម៉ាក Mercedes-Benz ចំនួន ២,៦...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៦ម៉ឺននាក់ និងជាសះស្បើយជិត ៩៧លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២០,៤១៧,០២៩នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៦ម៉ឺននាក់...