បណ្តាញសង្គម

មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងដោយសារការធ្វើសង្គ្រាម នៅតែបន្តនៅក្នុងប្រទេសអាហ្គានីស្ថាន

ប្រភពពីភាគីប្រយុទ្ធ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមឧទ្ទាមប្រដាប់អាវុធ និងកម្លាំងសន្តិសុខជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្គានីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈដែលពួកសកម្មប្រយុទ្ធ និងពួកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ កំពុងបន្តកើតមាននៅក្នុងប្រទេស ដែលញាំញីដោយសង្គ្រាមស៊ីវិលមួយនេះ។

អាន​បន្ត៖ មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងដោយសារការធ្វើសង្គ្រាម...

ប្រទេសចិន អះអាងពីចំនួន ២៩១ ករណីនៃជំងឺរលាកសួតនៅ Wuhan

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសចិន បានអះអាងបញ្ជាក់ពីចំនួន ២៩១ ករណីនៃអ្នកជំងឺ ដែលបានឆ្លងជំងឺ coronavirus ប្រភេទថ្មី កាលពីថ្ងៃច័ន្ទ។

អាន​បន្ត៖ ប្រទេសចិន អះអាងពីចំនួន ២៩១ ករណីនៃជំងឺរលាកសួតនៅ Wuhan

សវនាការបត្យាប័នរបស់ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ចាប់ផ្តើមនៅក្នុងទីក្រុង Vancouver កាណាដា

សវនាការធ្វើបត្យាប័នប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei របស់ប្រទេសចិន គឺលោកស្រី Meng Wanzhou បានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ នៅឯតុលាការកំពូល អង់គ្លេសកូឡុំប៊ី។

អាន​បន្ត៖ សវនាការបត្យាប័នរបស់ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei...

ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី ខណៈចំនួនអ្នកឆ្លងវិញកើនដល់២៩១នាក់!

(ប៉េកាំង)៖ អភិបាលក្រុងវូហាន (Wuhan) នៃប្រទេសចិននាថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ មេរោគខូរ៉ូណា (Coronavirus) ប្រភេទថ្មីបានកើនដល់ ០៦នាក់ហើយ រីឯចំនួនអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសចិនទាំងមូលបានកើនដល់ ២៩១នាក់។

អាន​បន្ត៖ ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី...

ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី ខណៈចំនួនអ្នកឆ្លងវិញកើនដល់២៩១នាក់!

(ប៉េកាំង)៖ អភិបាលក្រុងវូហាន (Wuhan) នៃប្រទេសចិននាថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ មេរោគខូរ៉ូណា (Coronavirus) ប្រភេទថ្មីបានកើនដល់ ០៦នាក់ហើយ រីឯចំនួនអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសចិនទាំងមូលបានកើនដល់ ២៩១នាក់។

អាន​បន្ត៖ ចិនអះអាងថា មនុស្សស្លាប់កើនដល់៦នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី...

ប្រធានាធិបតីតៃវ៉ាន់សរសេរលិខិតថ្វាយសម្តេច Pope Francis រៀបរាប់អំពីការគំរាមកំហែងខ្លាំងឡើងៗដោយចិន(

តៃប៉ិ៖ ប្រធានាធិបតី កោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែលទើបជាប់ឆ្នោត អាណត្តិទីពីរក្តៅៗនោះ  បានសរសេរលិខិតមួយ ថ្វាយសម្តេច ប៉ុប ហ្វ្រង់ស៊ីស (Pope Francis) ដោយក្នុងនោះលោកស្រី បានរៀបរាប់អំពីការគំរាមកំហែង  កាន់តែខ្លាំងឡើងៗ ពីសំណាក់ទីក្រុងប៉េកាំង មកលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្ យរបស់ដែនដីកោះ ដែលចិនចាត់ទុក ត្រឹមជាខេត្តមួយរបស់ខ្លួនមួយនេះ។

អាន​បន្ត៖ ប្រធានាធិបតីតៃវ៉ាន់សរសេរលិខិតថ្វាយសម្តេច Pope Francis...

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

 (ហ្សាការតា)៖ ស្ពានថ្មើរជើងមួយខ្សែ សម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្ រានៃប្រទេសឥណ្ឌូណេស៊ី  បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។

អាន​បន្ត៖ បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់...

កូរ៉េខាងត្បូងរកឃើញករណីដំបូងនៃអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មី គឺអ្នកដំណើរជនជាតិចិនម្នាក់

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ករណីអ្នកផ្ទុកវីរុសផ្លូវដង្ហើម Coronavirus ថ្មី ដែលផ្ទុះឡើងនៅចិន  ត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសពួកគេ គឺអ្នកដំណើរជនជាតិចិនម្នាក់ ដែលមកដល់កូរ៉េខាងត្បូង ត្រូវបានពិនិត្យ រកឃើញថាមាន ផ្ទុកវីរុសនេះ។

អាន​បន្ត៖ កូរ៉េខាងត្បូងរកឃើញករណីដំបូងនៃអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មី...

អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជនល្បីឈ្មោះម្នាក់ ដែលជាអ្នករៀបចំបាតុកម្មបង្កឲ្យមានអំពើហិង្សា

 

(ហុងកុង)៖ សកម្មជនដ៏ល្បី និងជារៀបចំបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង លោក Ventus Lau ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយបាតុកម្មមួយដែល លោកជាអ្នករៀបចំឡើង នៅឯសង្កាត់ហិរញ្ញវត្ថុមួយកន្លែងក្នុងទីក្រុងហុងកុង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានប្រែក្លាយទៅជាអំពោះហិង្សា បង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែកជាការឆ្លើយតប។

អាន​បន្ត៖ អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជនល្បីឈ្មោះម្នាក់...

មេទ័ពកំពូលអ៉ីរ៉ង់ថ្មីប្តេជ្ញាសងសឹកឲ្យលោក Soleimnai តាមបែប «កូនប្រុស» ដោយមិនលួចសម្លាប់គេតាមបែប «កំសាកញី» នោះឡើយ!

(តេហេរ៉ង់)៖ មេបញ្ជាការកងអង្គភាពពិសេស Quds Force ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក អ៊ីស្មែល កាអានី (Esmail Qaani) បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក Qassem Soleimani តាមបែប «មនុស្សកំសាកញី» ហើយសន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេបញ្ជាការកងអង្គភាពពិសេសមួយនេះ វិញតាមបែប «កូនប្រុស»។

អាន​បន្ត៖ មេទ័ពកំពូលអ៉ីរ៉ង់ថ្មីប្តេជ្ញាសងសឹកឲ្យលោក Soleimnai តាមបែប «កូនប្រុស»...

អ៉ីរ៉ង់ទទួលស្គាល់ថា យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ត្រូវមីស៊ីលចម្ងាយខ្លី២គ្រាប់នៃប្រព័ន្ធការពារដែនអាកាស TOR-M1 បាញ់ចំ

(តេហេរ៉ង់)៖ ស្ថានីយទូរទស្សន៍អ៉ីរ៉ង់ IRIB នាថ្ងៃអង្គារនេះ បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែន ដែលបានធ្លាក់នៅឯ ជាយនៃទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ត្រូវបានមីស៊ីលរយៈចម្ងាយខ្លីចំ នួនពីរគ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធការពារ  ដែនអាកាស TOR-M1 របស់យោធាអ៉ីរ៉ង់បុកចំ។

អាន​បន្ត៖ អ៉ីរ៉ង់ទទួលស្គាល់ថា យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន...

ឥណ្ឌាបាញ់តេស្តមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីក្រោមផ្ទៃទឹក

(ញូដេលី)៖ ប្រទេសឥណ្ឌា ទើបតែបានសាកល្បង មីស៊ីលផ្លោង K-4 របស់ខ្លួន ប្រភេទបាញ់ចេញពីនាវាមុជទឹក ហើយមានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ។

អាន​បន្ត៖ ឥណ្ឌាបាញ់តេស្តមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីក្រោមផ្ទៃទឹក

ថៃរកឃើញអ្នកដំណើរទីពីរដែលមានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មី មកពីប្រទេសចិន

(បាងកក)៖ នាថ្ងៃសុក្រនេះអាជ្ញាធរថៃ បានឲ្យដឹងថា ពួកគេបានរកឃើញអ្នកដំណើរ ជនជាតិចិនទី២ ដែលមានផ្ទុកមេរោគថ្មី នៃអម្បូរវីរុស Coronavirus ដែលបានបង្កការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម នៅភាគកណ្តាលប្រទេសចិន។

អាន​បន្ត៖ ថៃរកឃើញអ្នកដំណើរទីពីរដែលមានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មី មកពីប្រទេសចិន

អាមេរិកទើបបង្ហើបថា «ទាហាន១១នាក់រងរបួស» ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់!

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានទើបតែបាន ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ក្នុងការវាយប្រហារដោយមីស៊ីល របស់អ៉ីរ៉ាក់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានបង្កឲ្យកងទ័ពអាមេរិកចំនួន ១១នាក់រងរបួស ខណៈតាំងពីដើមរៀងមក ទាំងអាមេរិក និងអ៉ីរ៉់ាក់បានអះអាងថា គ្មានទាហាន ឬជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

អាន​បន្ត៖ អាមេរិកទើបបង្ហើបថា «ទាហាន១១នាក់រងរបួស» ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់...

លោក ពូទីន តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី ក្រោយការលាលែងរបស់លោក Medvedev

  (ម៉ូស្គូ)៖ នាយកសេវាពន្ ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន (Mikhail Mishustin) ត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន តែងតាំងជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែង ដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) កាលពីថ្ងៃពុធ។

អាន​បន្ត៖ លោក ពូទីន តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី...

យន្តហោះអូស្ត្រាលី ដែលមានគោលដៅទៅទីក្រុងស៊ីដនី ត្រូវចុះចតវិញជាបន្ទាន់ក្រោយការប្រកាសអាសន្ន

(អូស្ត្រាលី)៖ សមាជិកអាកាសយានិក នៃយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី កាន់តាស់ (Qantas) ត្រូវបានគេរាយការណ៍ថា បានធ្វើការប្រកាសអាសន្ន នៅពាក់កណ្ដាលអាកាស បន្ទាប់ពីយន្តហោះ ទើបហោះឡើងបានបន្តិច ចេញពីទីក្រុងភើត (Perth) ហើយបានបកក្បាល ត្រឡប់ក្រោយ ធ្វើការចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋាន ដែលខ្លួនបានហោះចេញ។

អាន​បន្ត៖ យន្តហោះអូស្ត្រាលី ដែលមានគោលដៅទៅទីក្រុងស៊ីដនី...

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរ ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចំនួនពីរ របស់កូរ៉េខាងជើង ដែលមានជាប់ ពាក់ព័ន្ធនឹងការបញ្ជូនពលករកូរ៉េខាងជើង ទៅធ្វើការនៅក្រៅប្រទេស ដោយរំលោភលើទណ្ឌកម្ មអង្គការសហប្រជាជាតិ។

អាន​បន្ត៖ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរ...

ចំពោះមុខគ្រោះមហន្តរាយដ៏អាក្រក់ អូស្ត្រាលីបញ្ចេញ៤០លានដុល្លារទៀត ដើម្បីសង្គ្រោះប្រជាជនពីភ្លើងឆេះព្រៃ

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែម ៣៩.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់បណ្ដាសហគមន៍ រងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ដែលកំពុងបន្តលុកលុយស្ទើរតែទាំងប្រទេស។

អាន​បន្ត៖ ចំពោះមុខគ្រោះមហន្តរាយដ៏អាក្រក់ អូស្ត្រាលីបញ្ចេញ៤០លានដុល្លារទៀត...

សហរដ្ឋអាមេរិក គំរាមផ្ដាច់ជំនួយយោធា ២៥០លានដុល្លារដល់អ៉ីរ៉ាក់ បើកងទ័ពរបស់ខ្លួនត្រូវបណ្ដេញចេញ

 (វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក អាចនឹងផ្ដាច់ជំនួយយោធា ២៥០លានដុល្លារ ដល់រដ្ឋាភិបាល ទីក្រុងបាកដាដ បើសិនជាកងទ័ពរបស់ខ្លួន ត្រូវបានបណ្ដេញចេញ ពីប្រទេសអ៉ីរ៉ាក់ ចំពេលទំនាក់ទំនង រវាងប្រទេសទាំងពីរ កំពុងប្រេះឆានឹងគ្នា ក្រោយមេទ័ពអ៉ីរ៉ង់ ត្រូវបានសម្លាប់នៅលើទឹកដីអ៉ីរ៉ាក់។

អាន​បន្ត៖ សហរដ្ឋអាមេរិក គំរាមផ្ដាច់ជំនួយយោធា ២៥០លានដុល្លារដល់អ៉ីរ៉ាក់...

មិនចាំបាច់ធ្វើដំណើរទៅអ៉ីរ៉ាក់ឡើយ ពេលនេះរូបថតពីទីអវកាស អាចបង្ហាញទីតាំងមីស៊ីលអ៉ីរ៉ង់ធ្លាក់យ៉ាងច្បាស់

  (វ៉ាស៊ីនតោន)៖ លោកអ្នកមិនចាំបាច់ធ្វើដំណើរ ទៅកាន់ប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តិតយករូបភាព ក្រោយការវាយប្រហារ ដោយគ្រាប់មីស៊ីលអ៉ីរ៉ង់  ទៅលើមូលដ្ឋានទ័ពទាំងពីរកន្លែងរបស់ អាមេរិកនោះឡើយ ដោយពេលនេះរូបភាពនានា ពីផ្កាយរណប ត្រូវបានបញ្ចេញមកហើយ។

អាន​បន្ត៖ មិនចាំបាច់ធ្វើដំណើរទៅអ៉ីរ៉ាក់ឡើយ ពេលនេះរូបថតពីទីអវកាស...

អូស្រ្តាលីចេញសារព្រមានជម្លៀសប្រជាជនជាថ្មី ខណៈបិសាចភ្លើងឆេះព្រៃ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ

 (ស៊ីដនី)៖ អាជ្ញាធរអូស្រា្តលី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានជាថ្មី និងសេចក្ដីជូនដំណឹង ពីការជម្លៀសខ្លួន នៅទូទាំងភាគអាគ្នេយ៍នៃប្រទេស ខណៈការត្រឡប់មក វិញនៃអាកាសធាតុក្ដៅហួតហែង បាននិងកំពុងបង្កឱ្យមាន ភ្លើងឆេះព្រៃដ៏សម្បើម ដែលកំពុងគំរាមកំហែងដល់ទីក្រុង និងសហគមន៍ជាច្រើន។

អាន​បន្ត៖ អូស្រ្តាលីចេញសារព្រមានជម្លៀសប្រជាជនជាថ្មី ខណៈបិសាចភ្លើងឆេះព្រៃ...