បណ្តាញសង្គម

អាជ្ញាធរអ៉ីរ៉ង់មិនព្រមប្រគល់ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែនដែលធ្លាក់ ទៅឲ្យក្រុមហ៊ុន Boeing ដើម្បីធ្វើការស៊ើបអង្កេត

(តេហេរ៉ង់)៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលប្រទេសអ៉ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅទាំងពីរ របស់យន្តហោះដឹកអ្នកដំណើរ នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លាក់ស្លាប់មនុស្ស១៧៦នាក់ នៅទីក្រុងតេហេរ៉ង់ ទៅឲ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ឬមួយក៏សហរដ្ឋអាមេរិកឡើយ។

អាន​បន្ត៖ អាជ្ញាធរអ៉ីរ៉ង់មិនព្រមប្រគល់ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែនដែលធ្លាក់...

សហរដ្ឋអាមេរិក បបួលអ៉ីរ៉ង់ចូលតុចរចា ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង អស់ជាច្រើនថ្ងៃ

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ប្រកបដោយភាពប្រាកដប្រជា ជាមួយអ៉ីរ៉ង់ ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីទីក្រុងតេហេរ៉ង់ បាញ់មីស៊ីលរាប់សិបគ្រាប់ ស្រោចលើមូលដ្ឋានទ័ព អាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លាប់លោកមេទ័ពអ៉ីរ៉ង់ Qasem Soleimani នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។

អាន​បន្ត៖ សហរដ្ឋអាមេរិក បបួលអ៉ីរ៉ង់ចូលតុចរចា ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង អស់ជាច្រើនថ្ងៃ

ការធ្លាក់យន្តហោះស្លាប់មនុស្ស១៧៦នាក់នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់ មិនមែនព្រោះតែភេរវកម្ម ឬមីស៊ីលនោះទេ គឺវាធ្លាក់ដោយសារម៉ាស៊ីនជួបបញ្ហា

 (តេហេរ៉ង់)៖ ស្ថានទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអ៉ីរ៉ង់ បានអះអាងថា មូលហេតុនៃការធ្លាក់ យន្តហោះមួយគ្រឿងធុន Boeing 737 របស់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ។

អាន​បន្ត៖ ការធ្លាក់យន្តហោះស្លាប់មនុស្ស១៧៦នាក់នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់...

អ៉ីរ៉ាក់អះអាងថា អ៉ីរ៉ង់បាញ់មីស៊ីលសរុប២២គ្រាប់ស្រោចមកលើមូលដ្ឋានទ័ពពីរកន្លែងនៅលើទឹកដីខ្លួន ប៉ុន្តែពុំមានកងទ័ពអ៊ីរ៉ាក់ស្លាប់ឡើយ

(បាកដាដ)៖ ក្រោយមានការបាញ់ពីមីស៊ីល ពីប្រទេសអ៉ីរ៉ង់ យោធាអ៉ីរ៉ាក់ ចេញប្រកាសថា មីស៊ីលសរុបចំនួន២២គ្រាប់ បានហោះមកពីអ៉ីរ៉ង់ ហើយធ្លាក់ចំលើមូលដ្ឋានយោធាពីរកន្លែង នៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ ដល់កងទ័ពអ៉ីរ៉ាក់ណាម្នាក់ឡើយ។

អាន​បន្ត៖ អ៉ីរ៉ាក់អះអាងថា...

សារព័ត៌មានអ៊ីរ៉ង់មិនផ្លូវការ ចេញផ្សាយពីការផ្តល់រង្វាន់៨០លានដុល្លារ ដល់អ្នកអាចកាត់ក្បាលលោក ដូណាល់ ត្រាំ

 (តេហេរ៉ង់)៖ វែបសាយព័ត៌មានរបស់អ៊ីរ៉ង់មួយ មានឈ្មោះថា En24 បានចេញផ្សាយថា អ៊ីរ៉ង់ហ៊ានចំណាយដល់ទៅ ៨០លានដុល្លារសម្រាប់ជនណាក៏ដោយ ដែលអាចកាត់ក្បាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យកមកឲ្យអ៊ីរ៉ង់បាន ដើម្បីជាការសងសឹក ដល់មេដឹកនាំកំពូល និងការម៉ាក់ងាយ ដល់ប្រជាជាតិអ៊ីរ៉ង់។

អាន​បន្ត៖ សារព័ត៌មានអ៊ីរ៉ង់មិនផ្លូវការ ចេញផ្សាយពីការផ្តល់រង្វាន់៨០លានដុល្លារ...

ក្រៅពីភ្លើងឆេះព្រៃ អូស្រ្តាលីនឹងត្រូវប្រឈមមុខជាមួយបញ្ហាគ្រោះទឹកជំនន់ និងព្យុះស៊ីក្លូនថែមទៀតនៅពេលខាងមុខ

(ស៊ីដនី)៖ ស្របពេលដែលអូស្រ្តាលី កំពុងព្រួយបារម្ភអំពីបញ្ហាធំ នៅចំពោះមុខ គឺគ្រោះមហន្តរាយភ្លើងឆេះ ដែលបានបន្តមកជាច្រើនខែ ហើយទំនងជានឹងអូសបន្លាយ រាប់សប្តាហ៍តទៀតនោះ នៅមានបញ្ហាផ្នែកអាកាសធាតុ ធំៗមួយចំនួនទៀត ដែលនឹងត្រូវធ្លាក់លើប្រទេសអូស្រ្តាលី ក្នុងពេលខាងមុខនេះ។

អាន​បន្ត៖ ក្រៅពីភ្លើងឆេះព្រៃ អូស្រ្តាលីនឹងត្រូវប្រឈមមុខជាមួយបញ្ហាគ្រោះទឹកជំនន់...

អ៊ីរ៉ង់ បញ្ជាឱ្យកងកម្លាំងមីស៊ីលប្រុងជើងការ ក្រោយព្រមានសងសឹក សហរដ្ឋអាមេរិក

 (បាកដាដ)៖ មន្ត្រីអាមេរិកម្នាក់ បានអះអាងថា កងកម្លាំងមីស៊ីលអ៊ីរ៉ង់ នៅទូទាំងប្រទេស ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមលក្ខណៈប្រុងជើងការ កម្រិតខ្ពស់ នៅក្នុងបរិបទ ដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ព្រមានសងសឹក ឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qasem Soleimani ដែលត្រូវបានសម្លាប់ដោយ យន្ដហោះដ្រូនអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

អាន​បន្ត៖ អ៊ីរ៉ង់ បញ្ជាឱ្យកងកម្លាំងមីស៊ីលប្រុងជើងការ ក្រោយព្រមានសងសឹក សហរដ្ឋអាមេរិក

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ទំនងជាបានផ្តាច់ជីវិតសត្វជិត៥០០លានក្បាល

 (ស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) នាពេលនេះ បានប៉ាន់ស្មានថា សត្វប្រហែល៤៨០លានក្បាល រួមមានទាំងពួកថនិកសត្វ សត្វបក្សី និងល្មូន ត្រូវបានបាត់បង់ ដោយសារគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនៅអូស្រ្តាលី គិតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់នឹងបច្ចុប្បន្ន។

អាន​បន្ត៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ទំនងជាបានផ្តាច់ជីវិតសត្វជិត៥០០លានក្បាល

អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិគុយបា ដោយសារការគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានដាក់ទណ្ឌកម្ មលើរដ្ឋមន្រ្តីការពារជាតិ គុយបា លោក Leopoldo Cintra Frias សម្រាប់ការគាំទ្រដល់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

អាន​បន្ត៖ អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិគុយបា...

ចិន៖ បុរសម្នាក់រងពិន័យ១.៧ម៉ឺនដុល្លារ ដោយសារបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសំណាងល្អ

(ប៉េកាំង)៖ បុរសម្នាក់ត្រូវបានតុលាការ នៅប្រទេសចិន បង្គាប់ឲ្យបង់ប្រាក់ពិន័យ ចំនួន១៧,២០០ដុល្លារ ដោយសារតែការបោះកាក់ចូលក្នុង ម៉ាស៊ីនយន្តហោះ នៅពេលត្រៀមចេញដំណើរ។

អាន​បន្ត៖ ចិន៖ បុរសម្នាក់រងពិន័យ១.៧ម៉ឺនដុល្លារ ដោយសារបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ...

កងទ័ពស៊ីរីផ្លោងគ្រាប់ចំសាលារៀនក្នុងខេត្ត Idlib នាំឲ្យមនុស្ស៨នាក់ស្លាប់ ក្នុងនោះមានទាំងក្មេងៗ!

 (ស៊ីរី)៖ ជនស៊ីវិលយ៉ាងហោច ០៨នាក់បានស្លាប់ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលជាថ្ងៃចូលឆ្នាំសកល នៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ដែលបានធ្លាក់ចំសាលារៀនមួយកន្លែង ស្ថិតនៅក្នុងខេត្ត អ៊ីដលីប (Idlib) ជាមូលដ្ឋានរឹងមាំចុងក្រោយបំផុត របស់ក្រុមឧទ្ទាមស៊ីរី។

អាន​បន្ត៖ កងទ័ពស៊ីរីផ្លោងគ្រាប់ចំសាលារៀនក្នុងខេត្ត Idlib នាំឲ្យមនុស្ស៨នាក់ស្លាប់...

ប្រមុខកងទ័ពអាកាសតៃវ៉ាន់ និងយោធា៧នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

(តៃប៉ិ)៖ ក្រសួងការពារជាតិ កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាប្រមុខកងទ័ពតៃវ៉ាន់ លោកឧត្ដមសេនីយ Shen Yi-ming និងមនុស្ស៧នាក់ ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្ រនៅឯតំបន់ភ្នំមួយកន្លែង  កំឡុងពេល ធ្វើការចុះចតជាបន្ទាន់។

អាន​បន្ត៖ ប្រមុខកងទ័ពអាកាសតៃវ៉ាន់ និងយោធា៧នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ភ្លើងឆេះព្រៃនៅអូស្រ្ដាលី៖ អាជ្ញាធរទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរជម្លៀសខ្លួន ឱ្យបានមុនរលកកម្ដៅមកដល់

(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី បានទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ រាប់ពាន់នាក់ ជម្លៀសខ្លួនចេញជាបន្ទាន់ ពីតំបន់ដែល កំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃ ខណៈរលកកម្ដៅ នឹងកើនឡើងរឹតតែខ្លាំង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

អាន​បន្ត៖ ភ្លើងឆេះព្រៃនៅអូស្រ្ដាលី៖ អាជ្ញាធរទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរជម្លៀសខ្លួន...

ភ្នាក់ងារពន្លត់អគ្គីភ័យអូស្ត្រាលីម្នាក់ទៀតហើយ បាត់បង់ជីវិតក្នុងអណ្តាតភ្លើងឆេះព្រៃ

 (ស៊ីដនី)៖ អ្នកពន្លត់អគ្គីភ័យ ស្ម័គ្រចិត្តអូស្ត្រាលីម្នាក់ បានបាត់បង់ជីវិត កំឡុងពេលកំពុងប្រយុទ្ធតស៊ូ ជាមួយនឹងអណ្ដាតភ្លើងឆេះព្រៃ នៅតំបន់ព្រំដែនរដ្ឋ ញូសោតវែលស៍ (New South Wales - NSW) និងរដ្ឋវិចតូរៀ (Victoria)។

អាន​បន្ត៖ ភ្នាក់ងារពន្លត់អគ្គីភ័យអូស្ត្រាលីម្នាក់ទៀតហើយ...

ភ្លើងឆេះព្រៃឡោមព័ទ្ធឆ្នេរសមុទ្រដ៏ល្បីមួយនៅអូស្ត្រាលី, មនុស្សជាង៤ពាន់នាក់ជាប់ខ្លួននៅណាមិនរួច

 (ស៊ីដនី)៖ ក្រុមអ្នកទេសចរ និងប្រជាជនក្នុងតំបន់ សរុបរាប់ពាន់នាក់ បាននិងកំពុងជាប់គាំង ចេញទៅណាក៏មិនរួច នៅលើឆ្នេរមួយកន្លែងស្ថិតនៅក្នុងទីក្រុង ម៉ាឡាខូអូតា (Mallacoota) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្ត្រាលី ខណៈភ្លើងឆេះព្រៃកំពុងឡោមព័ទ្ ធឆ្នេរទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនេះ។

អាន​បន្ត៖ ភ្លើងឆេះព្រៃឡោមព័ទ្ធឆ្នេរសមុទ្រដ៏ល្បីមួយនៅអូស្ត្រាលី,...

អាជ្ញាធរអូស្រ្តាលីត្រៀមការពារស្ថានីយផ្គត់ផ្គង់ទឹក និងទំនប់ទឹកនៅទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលីនាថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេកំពុងផ្តោតលើការ ការពារស្ថានីយផ្គត់ផ្គង់ និងកែច្នៃទឹក រួមទាំងទំនប់ទឹកនានា នៅក្នុងទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ។

អាន​បន្ត៖ អាជ្ញាធរអូស្រ្តាលីត្រៀមការពារស្ថានីយផ្គត់ផ្គង់ទឹក និងទំនប់ទឹកនៅទីក្រុងស៊ីដនី...

ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងផាន់ហ្វុន នៅហ្វីលីពីន កើនដល់២៨នាក់

 (ម៉ានីល)៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង ផាន់ហ្វុន (Phanfone) ដែលបានវាយប្រហារ លើប្រទេសហ្វីលីពីន នាឱកាសថ្ងៃបុណ្យណូអែល នៅថ្ងៃពុធសប្ដាហ៍នេះ បានផ្ដាច់ជីវិតមនុស្ស កើនដល់២៨នាក់ហើយ និង១២នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃសុក្រនេះ។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងផាន់ហ្វុន នៅហ្វីលីពីន កើនដល់២៨នាក់

ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ, នេះបើតាមរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី

(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង  និងធានាស្ថេរភាពសកលលោក ខណៈចិន និងសហភាពអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវទៅប្រជែងដាក់គ្នានោះដែរ។

អាន​បន្ត៖ ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ,...

រដូវរងារនេះសត្វក្ងានប្រមាណជាង ៦០០ក្បាល នៅឯភូមិភាគពាយ័ព្យ​នៃប្រទេសចិន ផ្លាស់ប្ដូរទីជម្រក មករកចំណីពោតជំនួសវិញ

(ចិន)៖ សត្វក្ងានប្រមាណជាង ៦០០ក្បាល ត្រូវបានប្រទះឃើញ ភៀសខ្លួនប្រមូលផ្ដុំគ្នា មករស់នៅឯទីតាំង ឧទ្យានកម្សាន្ត វ៉េដលេន នៅក្នុងទន្លេម៉ាណាស៊ី ដែលត្រូវគេស្គាល់ថា ជាតំបន់ស្វយ័តមានឈ្មោះ ស៊ីនជាំង អ៊ុយហ្គូ ស្ថិតនៅភូមិភាគពាយ័ព្ យនៃប្រទេសចិន។

អាន​បន្ត៖ រដូវរងារនេះសត្វក្ងានប្រមាណជាង ៦០០ក្បាល នៅឯភូមិភាគពាយ័ព្យ​នៃប្រទេសចិន...

អាមេរិក៖ បុរសម្នាក់ត្រូវចាប់ខ្លួន ក្រោយស្រវឹងស្រាហើយបើករថយន្តបុកឧទ្ធម្ភាគចក្រមួយគ្រឿង

(អាមេរិក)៖ អាជ្ញាធរអាមេរិកក្នុងរដ្ឋ South Carolina បានឱ្យដឹងថាអ្នកបើកបររថយន្ដម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្ ដទៅបុក ឧទ្ធម្ភាគចក្រ ប្រយុទ្ធមួយគ្រឿង ដែលកំពុងចតនៅលើដី ដោយបង្កការខូចខាតយ៉ាងដំណំ។

អាន​បន្ត៖ អាមេរិក៖ បុរសម្នាក់ត្រូវចាប់ខ្លួន...