បណ្តាញសង្គម

អ្នកជំនាញជប៉ុនចេញមុខរិះគន់រដ្ឋាភិបាល ចំពោះចំណាត់ការទប់ស្កាត់ការឆ្លង COVID-19 លើកប៉ាល់ខ្នាតយក្ស Diamond Princess

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន កំពុងប្រឈមមុខ ទៅនឹងការរិះគន់កាន់តែខ្លាំងឡើងៗ ជុំវិញចំណាត់ការរបស់ខ្លួន ពាក់ព័ន្ធនឹង កប៉ាល់ទេសចរណ៍ ដាយមិនដ៍ព្រីនសេស (Diamond Princess) ដោយអ្នកជំនាញខ្លះ បានលើកឡើងថា ការហាមមិនឲ្យមនុស្សចុះពីលើកប៉ាល់ អស់រយៈពេលប្រមាណ ០២សប្តាហ៍កន្លងមកនេះ ប្រហែលពុំមានប្រសិទ្ធភាពឡើយ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នៅលើនោះ។

អាន​បន្ត៖ អ្នកជំនាញជប៉ុនចេញមុខរិះគន់រដ្ឋាភិបាល ចំពោះចំណាត់ការទប់ស្កាត់ការឆ្លង COVID-19...

កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីដល់ទៅ២០នាក់ ធ្វើឲ្យចំនួនករណីសរុបកើនដល់៥១

 (សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា ករណីថ្មីនៃការឆ្លងមេរោគកូរ៉ូណាថ្ មីនៅប្រទេសអាស៊ីខាងកើតនេះ  បានកើនឡើងដល់ទៅ២០ករណី បន្ថែមទៀត សម្រាប់ថ្ងៃពុធនេះ។

អាន​បន្ត៖ កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីដល់ទៅ២០នាក់ ធ្វើឲ្យចំនួនករណីសរុបកើនដល់៥១

អ្នកជិតខាង​បាន​ជួយ​សង្គ្រោះ​ជីវិត​ឆ្កែ​មួយក្បាល ខណៈ​ម្ចាស់​របស់វា​ស្ថិតនៅ​ឯ​​ទីក្រុង​​វូហាន​នៅឡើយ

 (ចិន)៖ សត្វសុនខមួយក្បាល ត្រូវបានប្រទះឃើញដោយអ្នកស្រី ស៊ី ដែលមានសភាពជាប់ នៅក្នុងអគារលំនៅដ្ឋានតែឯកឯង  នៅឯទីក្រុង ហ្គ័ងចូវ ភាគខាងត្បូងនៃខេត្ត ក្វាងទុង ប្រទេសចិន ក្រោយម្ចាស់របស់វា កំពុងជាប់ខ្លួននៅឯទីក្រុងវូហាន ទីដែលកំពុងរងគ្រោះ ដោយមេរោគកូរ៉ូណា Covid-19 នៅឡើយ។

អាន​បន្ត៖ អ្នកជិតខាង​បាន​ជួយ​សង្គ្រោះ​ជីវិត​ឆ្កែ​មួយក្បាល...

Facebook បិទលែងឲ្យប្រជាជនសិង្ហបុរីចូលមើល Page មួយ ដែលប្រឆាំងរដ្ឋាភិបាលសិង្ហបុរី

(សិង្ហបុរី)៖ ក្រុមហ៊ុន Facebook បានបិទលែងឲ្យអ្នកប្រើប្រាស់ បណ្តាញសង្គមនេះនៅសិង្ហបុរី ចូលមើល Page មួយមានឈ្មោះថា State Times Review (STR) បានទៀតឡើយ ក្រោយពីត្រូវរដ្ឋាភិបាល សិង្ហបុរីស្នើឲ្យធ្វើយ៉ាងដូច្នោះ។

អាន​បន្ត៖ Facebook បិទលែងឲ្យប្រជាជនសិង្ហបុរីចូលមើល Page មួយ ដែលប្រឆាំងរដ្ឋាភិបាលសិង្ហបុរី

COVID-19: នាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេស កុំទៅធ្វើការ ឬទៅសាលារៀន បើមានរោគសញ្ញាគ្រុនក្ដៅ

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានផ្ដល់យោបល់ ក៏ដូចជាលើកទឹកចិត្ត ឱ្យប្រជាជនជប៉ុនទាំងអស់ នៅទូទាំងប្រទេស កុំទៅធ្វើការ ឬក៏ទៅសាលារៀន នៅក្នុងករណីដែលមាន រោគសញ្ញាផ្ដាសាយ ឬគ្រុនក្ដៅ ខណៈរដ្ឋាភិបាល របស់លោកកំពុងប្រយុទ្ធ នឹងការរីករាលដាលនៃជំងឺ COVID-19។

អាន​បន្ត៖ COVID-19: នាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេស កុំទៅធ្វើការ...

រដ្ឋកាលីហ្វរញ៉ាត្រៀមសុំទោសជាផ្លូវការ ចំពោះទង្វើដែលបានធ្វើលើ ពលរដ្ឋអាមេរិកដើមកំណើតជប៉ុន កាលពីសង្គ្រាមលោកលើកទីពីរ

 (វ៉ាស៊ីនតោន)៖ រយៈពេលជិត ៨០ឆ្នាំក្រោយ ពីសហរដ្ឋអាមេរិក បានអនុញ្ញាត ឲ្យមានការឃុំឃាំង ពលរដ្ឋអាមេរិក ដើមកំណើតជប៉ុន កំឡុងសម័យសង្រ្គាម លោកលើកទីពីរ នាពេលនេះរដ្ឋកាលីហ្វរញ៉ា របស់អាមេរិក កំពុងត្រៀមខ្លួនសុំទោស ជាផ្លូវការនៅក្នុងសប្តាហ៍នេះ សម្រាប់ការ ចូលរួមចំណែកពាក់ព័ន្ធ សកម្មភាពនាពេលនោះ។

អាន​បន្ត៖ រដ្ឋកាលីហ្វរញ៉ាត្រៀមសុំទោសជាផ្លូវការ ចំពោះទង្វើដែលបានធ្វើលើ...

ប្រធានអង្គការ WHO គោរពស្ញប់ស្ញែងចំពោះក្រុមគ្រូពេទ្យចិន ដែលកំពុងទទួលបន្ទុកយ៉ាងធំធេង ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺ COVID-19

(ហ្សឺណេវ)៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការគោរពដល់គិលានុបដ្ឋាយិកា ដែលកំពុងធ្វើការនៅតំបន់ជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងរីករាលដាល វីរុសកូរ៉ូណាថ្មី ឬ COVID-19 ដោយលោកបានសង្កត់ធ្ងន់ថា ពិភពលោកពេលនេះ ត្រូវតែបង្ហាញពីសាមគ្គីភាពជាមួយពួកគេ ឲ្យខ្លាំងបន្ថែមទៀត។

អាន​បន្ត៖ ប្រធានអង្គការ WHO គោរពស្ញប់ស្ញែងចំពោះក្រុមគ្រូពេទ្យចិន...

ពលរដ្ឋឥណ្ឌូណេស៊ី៣៦២នាក់ បម្រើការលើកប៉ាល់ WESTERDAM មានសុខភាពល្អធម្មតា, នេះបើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី

(ហ្សាការតា)៖ ពលរដ្ឋឥណ្ឌូណេស៊ី ទាំងអស់ចំនួន៣៦២នាក់ បម្រើការងារនៅលើកប៉ាល់ MS Westerdam ដែលបច្ចុប្បន្ន កំពុងស្ថិតនៅកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជាគឺមានសុខភាពល្អធម្មតា។

អាន​បន្ត៖ ពលរដ្ឋឥណ្ឌូណេស៊ី៣៦២នាក់ បម្រើការលើកប៉ាល់ WESTERDAM មានសុខភាពល្អធម្មតា,...

យន្តហោះដ្រូន​​ត្រូវបាន​​ដាក់ពង្រាយ​ ដើម្បី​ធ្វើការ​សម្លាប់​មេរោគ​​​នៅតាម​មន្ទីរពេទ្យ​តំបន់​ស៊ែមិន នៃ​ប្រទេស​ចិន

(ចិន)៖ អាជ្ញាធរនៃទីក្រុងស៊ែមិន ភូមិភាគអាគ្នេយ៍ នៃខេត្តហ្វូចៀន របស់ប្រទេសចិន បានធ្វើការដាក់ពង្រាយ នូវឧបករណ៍ទំនើបៗជាច្រើន ដោយក្នុងនោះឧបករណ៍ យន្តហោះដ្រូនត្រូវបានប្រើប្រាស់ ជាពិសេស សម្រាប់ប្រតិបត្តិការរម្ងាប់ សម្លាប់មេរោគ នៅតាមទីតំបន់សហគ្រាសសាធារណៈ និងនៅតាមដងវិថី និងផ្លូវថ្នល់មួយចំនួនធំ ។

អាន​បន្ត៖ យន្តហោះដ្រូន​​ត្រូវបាន​​ដាក់ពង្រាយ​...

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទគណនី Facebook អ្នក «Live» លក់ផលិតផលបញ្ចេញអស់កេរ្តិ៍ខ្មាស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយស «ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី» បានសម្តែងការមិនសប្បាយចិត្តនោះឡើយ ចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទគណនី Facebook អ្នក «Live»...

អាជ្ញាធរថៃ៖ អ្នកដំណើរសរុប៣៥នាក់ រួមទាំងជនជាតិថៃដែលចុះពីនាវា Westerdam នៅកម្ពុជា «គ្មានផ្ទុកវីរុស COVID-19 នោះទេ»

 (បាងកក)៖ ក្រោយការត្រួតពិនិត្យ ផ្នែកសុខភាពយ៉ាងហ្មត់ចត់ អាជ្ញាធរថៃបានអះអាងថា អ្នកដំណើរទាំង ៣៥នាក់ (មានជនជាតិថៃ០២នាក់) ដែលបានចុះចេញពីនាវាទេសចរណ៍ Westerdam ដែលបានចូលចតនៅប្រទេសកម្ពុជានោះ មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ ប៉ុន្តែអាជ្ញាធរសុខាភិបាលថៃបានណែនាំឲ្យជនជាតិថៃទាំងពីរនាក់ ស្នាក់នៅផ្ទះដើម្បីតាមដានសុខភាព នៅក្នុងរយៈពេល ១៤ថ្ងៃ។

អាន​បន្ត៖ អាជ្ញាធរថៃ៖ អ្នកដំណើរសរុប៣៥នាក់ រួមទាំងជនជាតិថៃដែលចុះពីនាវា Westerdam...

ជនជាតិអាមេរិក៤៤នាក់លើកប៉ាល់ Diamond Princess មានផ្ទុកវីរុស COVID-19 និងត្រូវដាក់ឲ្យព្យាបាលនៅជប៉ុនតែម្តង

(យ៉ូកូហាម៉ា)៖ មន្ត្រីរដ្ឋាភិបាលអាមេរិក បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិអាមេរិកចំនួន ៤៤នាក់ ក្នុងចំណោមជាង ៤០០នាក់ ដែលស្ថិតនៅលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីសេស (Diamond Princess) នៅប្រទេសជប៉ុន បានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈជនជាតិ អាមេរិកកាំងផ្សេងទៀត ត្រូវបានគេជម្លៀស ឲ្យធ្វើដំណើរទៅផ្ទះរាងៗខ្លួន។

អាន​បន្ត៖ ជនជាតិអាមេរិក៤៤នាក់លើកប៉ាល់ Diamond Princess មានផ្ទុកវីរុស COVID-19...

នាយករដ្ឋមន្ត្រីថៃត្រៀមជួបក្រុមសហជីពកម្មករ ដើម្បីរិះរកវិធីកុំឲ្យសហរដ្ឋអាមេរិក ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលនឹងនាំឲ្យថៃខាតបង់១.៣ពាន់លានដុល្លារ!

 (បាងកក)៖ ក្រុមសហជីពកម្មករ នឹងត្រូវជួបជាមួយ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃទី០៣ ខែមីនាខាងមុខនេះ ដើម្បីពិភាក្សាគ្នារកមធ្យោបាយ បញ្ជៀសកុំឱ្យសហរដ្ឋអាមេរិក ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ប្រទេសថៃ ខណៈមានការព្រមាន ជាច្រើនថាការព្យួរនេះអាចនឹង ប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថៃត្រៀមជួបក្រុមសហជីពកម្មករ ដើម្បីរិះរកវិធីកុំឲ្យសហរដ្ឋអាមេរិក...

បុរសម្នាក់ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើ បណ្តាលឲ្យផ្អើលទីក្រុងបាងកក

(បាងកក)៖ សំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានលឺចេញពីហាងលក់សម្លៀកបំពាក់ កីឡាមួយកន្លែង នៅផ្លូវ Chula 10 ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកករបស់ប្រទេសថៃ នៅថ្ងៃសុក្រនេះ។

អាន​បន្ត៖ បុរសម្នាក់ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើ បណ្តាលឲ្យផ្អើលទីក្រុងបាងកក

ទីបំផុតភ្លើងឆេះព្រៃនៅរដ្ឋ NSW របស់អូស្ត្រាលីត្រូវគ្រប់គ្រងបានទាំងស្រុងហើយ!

 (ស៊ីដនី)៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនៅរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) បានប្រកាសជាលើកដំបូងថា ភ្លើងឆេះព្រៃទាំងអស់ នៅក្នុងរដ្ឋភាគខាងកើតមួយនេះ ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ ដោយវាគឺជាសញ្ញាដ៏វិជ្ជមានបំផយតមួយសម្រាប់រដ្ឋ NSW ក្រោយទទួលរងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរដោយបញ្ហាភ្លើងឆេះព្រៃ តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកនោះ។

អាន​បន្ត៖ ទីបំផុតភ្លើងឆេះព្រៃនៅរដ្ឋ NSW របស់អូស្ត្រាលីត្រូវគ្រប់គ្រងបានទាំងស្រុងហើយ!

វៀតណាមបដិសេធមិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរអឺរ៉ុបជាង១,១០០នាក់ចូលចត ព្រោះតែខ្លាចមានអ្នកផ្ទុកវីរុស COVID-19

(ហាណូយ)៖ កប៉ាល់ទេសចរណ៍មួយគ្រឿង មានដឹកភ្ញៀវទេសចរអឺរ៉ុបជាង ១,១០០នាក់ ត្រូវបានអាជ្ញាធរវៀតណាម បដិសេធមិនទទួលឲ្យចូលចតឡើយ ដោយសារតែការភ័យខ្លាចចំពោះវីរុស COVID-19 ឬកូរ៉ូណាថ្មី។

អាន​បន្ត៖ វៀតណាមបដិសេធមិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរអឺរ៉ុបជាង១,១០០នាក់ចូលចត...

ចិនដកតំណែងអគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei ដែលជាចំណុចផ្ទុះដំបូងនៃវីរុស COVID-19 បន្ទាប់ពីការស្លាប់នៃវេជ្ជបណ្ឌិត Li Wenliang

 (ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនសំខាន់ៗមួយចំនួន នៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាលនៃការផ្ទុះ និងរីករាលដាលដំបូងរបស់វីរុសកូរ៉ូណាថ្មី COVID-19 ក្នុងនោះក៏មាន អគ្គលេខាធិការបក្សកុម្មុយនិស្ត ប្រចាំខេត្តនេះ ត្រូវបានដកតំណែង និងផ្លាស់ប្តូរតួនាទី។

អាន​បន្ត៖ ចិនដកតំណែងអគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei...

លោក ដូណាល់ ត្រាំ៖ ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធា នឹងជួយសន្សំសំច្ចៃប្រាក់ ឱ្យសហរដ្ឋអាមេរិក

 (វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនមានការព្រួយបារម្ភអ្វី ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងយោធា ជាមួយទីក្រុងវ៉ាស៊ីនតោន នោះទេ ផ្ទុយទៅវិញការលុបចោលនេះអាចជួយសន្សំសំច្ចៃប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យសហរដ្ឋអាមេរិក។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ៖ ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធា នឹងជួយសន្សំសំច្ចៃប្រាក់...

វៀតណាមបិទការចេញ-ចូលនៅតំបន់មួយដែលមានមនុស្សរស់នៅខ្ទង់១ម៉ឺននាក់ ពាក់ព័ន្ធបញ្ហាវីរុស COVID-19

 (ហាណូយ)៖ អាជ្ញាធរនៅខេត្ត Vinh Phuc ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបិទការចេញ-ចូលនៅឃុំមួយដែលមាន ប្រជាជនរស់នៅជាង១០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19។

អាន​បន្ត៖ វៀតណាមបិទការចេញ-ចូលនៅតំបន់មួយដែលមានមនុស្សរស់នៅខ្ទង់១ម៉ឺននាក់...

នាវាខ្នាតយក្សមួយគ្រឿងនេះ ត្រូវបានប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតឡើយ ដោយសារភ័យខ្លាចមានវីរុសកូរ៉ូណាថ្មី

 (បរទេស)៖ នាវាទេសចរណ៍ខ្នាតយក្សដ៏ប្រណិត វែស្ទើរដាម (Westerdam) កំពុងស្ថិតនៅក្នុងភាពវិលវល់ ហើយក្រោយប្រទេស និងកោះ សរុបចំនួន០៦ មានដូចជា កោះតៃវ៉ាន់, ហ្វីលីពីន, ជប៉ុន, កូរ៉េខាងត្បូង, កោះហ្គាំ (អាមេរិក) និងចុងក្រោយគេគឺប្រទេសថៃ បានបដិសេធមិនឲ្យឲ្យចូលចត នៅកំពង់ផែពួកគេឡើយ ព្រោះតែខ្លាចនៅលើនាវានោះ មានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ឬ (Covid-19)។

អាន​បន្ត៖ នាវាខ្នាតយក្សមួយគ្រឿងនេះ ត្រូវបានប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតឡើយ...

យោធាអូស្ត្រាលី នឹងផ្ដល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទឹកជំនន់ ខណៈព្យុះស៊ីក្លូនបក់បោកទៅតំបន់ឆ្នេរភាគខាងកើត

 (ស៊ីដនី)៖ ខណៈផ្ទះសម្បែង និងអាជីវកម្មជាច្រើនកន្លែង បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្រ្តាលី ក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គីសនី Ausgrid បានស្នើសុំជំនួយពីយោធា ដើម្បីបោសសម្អាតកម្ទេចកម្ទី និងជួសជុលបណ្ដាញអគ្គិសនីឡើង។

អាន​បន្ត៖ យោធាអូស្ត្រាលី នឹងផ្ដល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទឹកជំនន់...