បណ្តាញសង្គម

ចំនួនអ្នកស្លាប់ដោយ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនដល់២៦នាក់

(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្ស៤នាក់ បន្ថែមទៀត បានបាត់បង់ជីវិត ដោយសារតែ ជំងឺ COVID-19 ដោយធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់២៦នាក់។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ដោយ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនដល់២៦នាក់

អូស្រ្តាលីប្រកាសពីការរកឃើញករណីឆ្លងតគ្នា ជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានប្រកាសឲ្យដឹងពីការរកឃើញ ករណីដំបូង នៃការឆ្លងជំងឺ COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ លើចំនួនពីរករណីដំបូង ដែលពួកគេរស់នៅក្នុងទីក្រុងស៊ីដនី ហើយនាពេលថ្មីៗនេះ មិនដែលបានធ្វើដំណើរ ទៅក្រៅប្រទេសឡើយ។

អាន​បន្ត៖ អូស្រ្តាលីប្រកាសពីការរកឃើញករណីឆ្លងតគ្នា ជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស

នូវែលសេឡង់រកឃើញមានករណីអ្នកឆ្លងជំងឺ COVID-19 ជាលើកដំបូង

 (វែលីងតោន)៖ នាថ្ងៃសុក្រនេះនូវែលសេឡង់ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 មួយករណីដំបូង នៅក្នុងប្រទេសរបស់ខ្លួន។

អាន​បន្ត៖ នូវែលសេឡង់រកឃើញមានករណីអ្នកឆ្លងជំងឺ COVID-19 ជាលើកដំបូង

ក្រោយបញ្ជាឲ្យបិទសាលារៀនពីថ្នាក់បឋមដល់វិទ្យាល័យ ជប៉ុនណែនាំក្មេងៗស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លង COVID-19

(តូក្យូ)៖ រដ្ឋមន្រ្តីអប់រំជប៉ុនលោក កូអ៊ីជិ ហាគិយូដា (Koichi Hagiuda) នាថ្ងៃសុក្រនេះបានសេចក្តីប្រកាសមួយទៀត ដោយតម្រូវឲ្យសិស្សានុសិស្សទាំងអស់ ស្ថិតនៅក្នុងផ្ទះ និងកុំទៅសាលារៀន ដែលត្រូវបានបិទទ្វារ ជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។

អាន​បន្ត៖ ក្រោយបញ្ជាឲ្យបិទសាលារៀនពីថ្នាក់បឋមដល់វិទ្យាល័យ...

អាជ្ញាធរហុងកុងរកឃើញមេរោគ COVID-19 នៅក្នុងខ្លួនសុនខមួយក្បាល

 (ហុងកុង)៖ អាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សត្វសុនខមួយក្បាល ដែលត្រូវបានគេយកមកធ្វើតេស្តនោះ ពិតជាមានផ្ទុកមេរោគ COVID-19 ប្រាកដមែន ប៉ុន្តែក្រុមជំនាញវេជ្ជសាស្ត្រ នៅមិនទាន់អាចបញ្ជាក់ ឲ្យច្បាស់លាស់ថា តើសត្វចិញ្ចឹមមួយក្បាលនេះ បានឆ្លងជំងឺពីមនុស្ស មែន ឬមួយក៏យ៉ាងណានោះឡើយ។

អាន​បន្ត៖ អាជ្ញាធរហុងកុងរកឃើញមេរោគ COVID-19 នៅក្នុងខ្លួនសុនខមួយក្បាល

អ៉ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២២នាក់ និងឆ្លងជាង១៤១នាក់

 (ឌូបៃ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ បានកើនដល់២២នាក់ហើយ និង១៤១នាក់ផ្សេងទៀតបានឆ្លង។

អាន​បន្ត៖ អ៉ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២២នាក់ និងឆ្លងជាង១៤១នាក់

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា វិធានការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19 លើកប៉ាល់ Diamond Princess គឺមានចន្លោះប្រហោង

 (តូក្យូ)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាល ជប៉ុនបានទទួលស្គាល់ថា វិធានការបង្ខាំងទុកមនុស្សរាប់ពាន់នាក់ លើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess នៅទីក្រុង Yokohama នាពេលកន្លងទៅ ប្រហែលជាបានអនុញ្ញាត ឲ្យមានការឆ្លងរាលដាលជំងឺ COVID-19 កាន់តែខ្លាំង ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកលើកប៉ាល់នោះ។

អាន​បន្ត៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា...

ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លង COVID-19 ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាមេរិកចោទអ៉ីរ៉ង់ថា កំពុងបិទបាំងចំនួនពិតនៃអ្នកឆ្លង និងស្លាប់

(តេហេរ៉ង់)៖ ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ លោក អ៉ីរ៉ាច ហារីជី (Iraj Harirchi) ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ក្រុមអ្នកជំនាញមួយចំនួននៅក្នុងតំបន់ រួមទាំងសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងបិទបាំងព័ត៌មានពីចំនួនឆ្លង និងអ្នកស្លាប់ពិតប្រាកដ។

អាន​បន្ត៖ ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លង COVID-19 ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា...

កាសែតកូរ៉េខាងត្បូង៖ មនុស្ស៨នាក់ ស្លាប់ដោយសារតែជំងឺ COVID-19 ក្នុងប្រទេសកូរ៉េខាងជើង

(សេអ៊ូល)៖ មនុស្ស៨នាក់ ត្រូវបានគេសង្ស័យថា បានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង។

អាន​បន្ត៖ កាសែតកូរ៉េខាងត្បូង៖ មនុស្ស៨នាក់ ស្លាប់ដោយសារតែជំងឺ COVID-19...

មនុស្សស្លាប់កើនដល់១៩នាក់ ដោយសារអំពើហិង្សា នៅទីក្រុងញូដេលី ប៉ុន្តែស្ថានការណ៍ហាក់ស្ងប់ស្ងាត់បន្តិចវិញ

 (ញូដេលី)៖ មនុស្សយ៉ាងតិច១៩នាក់ បានបាត់បង់ជីវិត នៅរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា ដោយសារតែការប៉ះទង្គិចគ្ រវាងក្រុមអ្នកកាន់ ហិណ្ឌូនិងក្រុមអ្នកកាន់មូស្លីម ជុំវិញច្បាប់ផ្តល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់ ប៉ុន្តែនៅថ្ងៃពុធនេះស្ថានការណ៍ ហាក់មានសភាស្ងប់ស្ងាត់បន្តិច។

អាន​បន្ត៖ មនុស្សស្លាប់កើនដល់១៩នាក់ ដោយសារអំពើហិង្សា នៅទីក្រុងញូដេលី...

ថៃសន្យាបង្កើនការប្រយុទ្ធ ក្រោយរកឃើញការឆ្លង COVID-19 ៣ករណីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៤០នាក់

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣នាក់ថែមទៀត  ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនដល់៤០នាក់ ជាមួយការសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាល នៃជំងឺមួយនេះ។

អាន​បន្ត៖ ថៃសន្យាបង្កើនការប្រយុទ្ធ ក្រោយរកឃើញការឆ្លង COVID-19 ៣ករណីបន្ថែមទៀត...

អនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លងមេរោគ COVID-19 ខណៈមនុស្សស្លាប់កើនដល់១៦នាក់

 (តេហេរ៉ង់)៖ ប្រភពពីក្រសួងសុខាភិបាលអ៉ីរ៉ង់ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់លោក អ៉ីរ៉ាច ហារីឈី (Iraj Harirchi) ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 ខណៈមនុស្សស្លាប់ ដោយសារជំងឺនេះទូទាំងប្រទេស អ៉ីរ៉ង់ កើនឡើងដល់ ១៦នាក់។

អាន​បន្ត៖ អនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លងមេរោគ COVID-19 ខណៈមនុស្សស្លាប់កើនដល់១៦នាក់

នាយករដ្ឋមន្ត្រី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែង ទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរក ការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី លោក មហាធៀ មហំាម៉ាត់...

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅដល់ប្រទេសឥណ្ឌា ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង

(ញូដេលី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេល ២ថ្ងៃ ក្រោមការទទួលស្វាគមន៍ដោយផ្ទាល់ របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។

អាន​បន្ត៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅដល់ប្រទេសឥណ្ឌា...

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើង បានតម្រូវឱ្យជនបរទេស ៣៨០នាក់ ស្ថិតនៅកន្លែងដាច់ដោយឡែក ឆ្ងាយពីគេឯង ដែលជាការវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លង COVID-19 ខណៈប្រទេសឯកោជាងគេបំផុត នៅលើពិភពលោកមួយនេះ  មិនទាន់សេចក្ដីរាយការណ៍ ពីករណីឆ្លងជំងឺនេះនៅឡើយទេ។

អាន​បន្ត៖ កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់...

ទីបំផុតរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បង្ហោះសារ «លាលែងពីតំណែង» ក្រោយពីស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ រកពុំឃើញមានផ្ទុកមេរោគ Covid-19

 (គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហោះសារមួយនៅលើ Twitter ដោយបង្ហាញពីការសម្រេចចិត្តលាលែងរបស់ លោក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់ លាលែងចេញពីតំណែង និងស្របពេលស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំពីអ្នកដំណើរនាវា Westerdam រកពុំឃើញផ្ទុកមេរោគ Covid-19 នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន The Star នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាន​បន្ត៖ ទីបំផុតរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បង្ហោះសារ «លាលែងពីតំណែង»...

ឥណ្ឌា៖ មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចលើកដំបូង

(ញូដេលី)៖ មនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត និង១៥០នាក់ រងរបួស នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅឯទីក្រុងញូដេលី ប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសឥណ្ឌា។

អាន​បន្ត៖ ឥណ្ឌា៖ មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់...

គ.ជ.ប បន្តបើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ជាលើកទី៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ដើម្បីពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ លើកទី៤។

អាន​បន្ត៖ គ.ជ.ប បន្តបើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប...

ក្រុមហ៊ុននាវា Westerdam សម្រេចលុបគម្រោងធ្វើដំណើរកម្សាន្តចំនួន៤ ក្រោយមានបញ្ហា ហើយសងប្រាក់ឱ្យភ្ញៀវទេសចរវិញ

(ភ្នំពេញ)៖ ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវា Westerdam បានប្រកាសលុបចោល គម្រោងធ្វើដំណើរចំនួន៤ ដែលគ្រោងធ្វើឡើង នៅអំឡុងខែមីនា និងមេសាខាងមុខនេះ ដោយសារតែពិបាកក្នុងការចូលចត នៅកំពង់ផែមួយចំនួន ក្នុងតំបន់អាស៊ី។

អាន​បន្ត៖ ក្រុមហ៊ុននាវា Westerdam សម្រេចលុបគម្រោងធ្វើដំណើរកម្សាន្តចំនួន៤ ក្រោយមានបញ្ហា...

WHO ចាត់ទុកការធ្លាក់ចុះអ្នកឆ្លង COVID-19 នៅចិនជា «ដំណឹងល្អ» ប៉ុន្តែនៅប្រទេសផ្សេងៗមានការកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ!

 (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ការបន្តធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនគឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការអន្តរជាតិមួយនេះក៏បានព្រមានថា ការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ។

អាន​បន្ត៖ WHO ចាត់ទុកការធ្លាក់ចុះអ្នកឆ្លង COVID-19 នៅចិនជា «ដំណឹងល្អ»...

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១៧ឆ្នាំ ពីបទពុករលួយ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារ ១៧ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះ រួមមានទាំងការទទួលសំណូក និងរំលោភអំណាចពាក់ព័ន្ធ នឹងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ដ DAS ដែលជាកម្មសិទ្ធិនៃបងប្រុសរបស់លោក។

អាន​បន្ត៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak...