បណ្តាញសង្គម

អង្គការលើកលែងទោស៖ បាតុករ១០៦នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្មប្រឆាំងការដំឡើងតម្លៃប្រេង នៅអ៊ីរ៉ង់

 (អ៊ីរ៉ង់)៖ អង្គការលើកលែងទោស អន្តរជាតិ Amnesty International បានអះអាងថា មនុស្សច្រើនជាង១០០នាក់ បានបាត់បង់ជីវិត ក្នុងបាតុកម្មតវ៉ា ប្រឆាំងនឹងការដំឡើងតម្លៃប្រេង នៅប្រទេសអ៊ីរ៉ង់ កាលពីសប្ដាហ៍មុន។

អាន​បន្ត៖ អង្គការលើកលែងទោស៖ បាតុករ១០៦នាក់...

ការសាងសង់លំនៅឋានអ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន នៅតែជាទង្វើខុសច្បាប់, នេះបើតាមការិយាល័យ​សិទ្ធិមនុស្ស UN

  (ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) បានអះអាងឡើងវិញថា ការធ្វើអាណានិគម របស់អ៊ីស្រាអែល  តាមរយៈការសាងសង់ លំនៅឋាន និងបញ្ជូនប្រជាជនរបស់ខ្លួន ឱ្យទៅរស់នៅលើតំបន់ វែសត៍ប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភច្បាប់អន្តរជាតិ។

អាន​បន្ត៖ ការសាងសង់លំនៅឋានអ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន នៅតែជាទង្វើខុសច្បាប់,...

តួកគី នឹងបញ្ជូនអ្នកទោស ISIS ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុងឆ្នាំនេះ

(អង់ការ៉ា)៖ តួកគី នឹងបញ្ជូនក្រុមអ្នកប្រយុទ្ធ ISIS ដែលកំពុងជាប់ឃុំខ្លួន ទៅកាន់ប្រទេសកំណើត របស់ពួកគេវិញ នៅត្រឹមចុងឆ្នាំ២០១៩នេះ បន្ទាប់ពីបណ្ដាប្រទេស អឺរ៉ុបមួយចំនួន បង្ហាញភាពស្ទាក់ស្ទើរ ក្នុងការទទួលយកពលរដ្ឋខ្លួន  ដែលបានទៅចូលរួម ជាមួយពួក ISIS។

អាន​បន្ត៖ តួកគី នឹងបញ្ជូនអ្នកទោស ISIS ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុងឆ្នាំនេះ

សាស្ត្រាចារ្យអាមេរិកម្នាក់ «រងការចោទប្រកាន់ពីបទលាងលុយកខ្វក់» ដែលលួចពីប្រជាជនវេណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាអាមេរិកក្នុងសង្កាត់ មែនហាតថាន់ (Manhattan) បានចោទប្រកាន់សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ម៉ៃអាមី (Miami) លោក ប្រ៊ូស បាកឡេយ (Bruce Bagley) ពីបទលាងលុយកង្វក់ ដែលលួចពីប្រជាជន វេណេស៊ុយអេឡា ចូលមកក្នុង សហរដ្ឋអាមេរិក។

អាន​បន្ត៖ សាស្ត្រាចារ្យអាមេរិកម្នាក់ «រងការចោទប្រកាន់ពីបទលាងលុយកខ្វក់»...

មនុស្សម្នាក់ស្លាប់ និង១១នាក់ទៀតបាត់ខ្លួន ក្នុងករណីឆេះទូកនេសាទមួយគ្រឿងនៅកូរ៉េខាងត្បូង

 (សេអ៊ូល)៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង១១នាក់ទៀត បានរងរបួស បន្ទាប់ពីទូកនេសាទ កូរ៉េខាងត្បូងមួយគ្រឿង ត្រូវបាន ភ្លើងឆាបឆេះ នៅក្បែរកោះ Jeju។

អាន​បន្ត៖ មនុស្សម្នាក់ស្លាប់ និង១១នាក់ទៀតបាត់ខ្លួន...

យោធាអ៊ីស្រាអែលបាញ់ស្កាត់រ៉ុក្កែត៤គ្រាប់ដែលហោះមកពីប្រទេសស៊ីរី

 (តែលអាវីវ)៖ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួន បានបាញ់ស្កាត់រ៉ុក្កែត ចំនួន៤គ្រាប់ ដែលហោះចូល មកពីប្រទេសស៊ីរី សំដៅឆ្ពោះមកកាន់ តំបន់ភាគខាងជើង ប្រទេសអ៊ីស្រាអែល។

អាន​បន្ត៖ យោធាអ៊ីស្រាអែលបាញ់ស្កាត់រ៉ុក្កែត៤គ្រាប់ដែលហោះមកពីប្រទេសស៊ីរី

លោក ដូណាល់ ត្រាំ៖ «ទោះបីលោក ចូ បៃដិន ស្ពឹកស្រពន់បន្តិចមែន តែលោកមិនមែនជា...ឆ្កួតដូចកូរ៉េខាងជើងថាឡើយ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការប្រដូចអតីត ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) ទៅនឹង «សុនខឆ្កួតមួយក្បាល» ពីសំណាក់កូរ៉េខាងជើង គឺជាទង្វើមិនសមរម្យឡើយ ព្រោះលោក Biden មានលក្ខណៈសម្បត្តិល្ អប្រសើរជាងនេះ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ៖ «ទោះបីលោក ចូ បៃដិន ស្ពឹកស្រពន់បន្តិចមែន...

ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់ដំឡើងសាច់ដុំតទៀត នៅសមុទ្រចិនខាងត្បូង

(បាងកក)៖ នាថ្ងៃចន្ទនេះចិន បានស្នើឲ្យយោធាអាមេរិក បញ្ឈប់ការដំឡើងសាច់ដុំ នៅសមុទ្រចិនខាងត្បូងតទៀតទៅ ក្នុងឱកាសនៃការជួបមុខគ្នា រវាងប្រមុខការពារជាតិ នៃប្រទេសទាំងពីរ នៅឯទីក្រុងបាងកក។

អាន​បន្ត៖ ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់ដំឡើងសាច់ដុំតទៀត នៅសមុទ្រចិនខាងត្បូង

ចិនទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

 (ប៉េកាំង)៖ កងនាវាចិន នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ពិតជាបានធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ប្រាកដមែន តែក្នុងប្រតិបត្តិការហ្វឹកហាត់ និងធ្វើតេស្ដសាកល្បង ជាទម្លាប់ធម្មតា ប៉ុណ្ណោះ។

អាន​បន្ត៖ ចិនទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន...

កូរ៉េខាងជើងប្រមាថអតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថាជា «សត្វសុនខកើតជំងឺ» ដែលគួរតែត្រូវសំពងឲ្យងាប់

(សេអ៊ូល)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនម្នាក់ របស់គណបក្សប្រជាធិបតេយ្យអាមេរិក សម្រាប់ ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ បានទទួលរងការប្រមាថ មើលងាយពីសំណាក់កូរ៉េខាងជើងថា ជាសត្វសុនខមួយក្បាល ដែលកើតជំងឺឆ្កែឆ្កួត។

អាន​បន្ត៖ កូរ៉េខាងជើងប្រមាថអតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថាជា «សត្វសុនខកើតជំងឺ»...

លោក អាបេ ចង់ទៅកូរ៉េខាងជើងជួបលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាមួយចំនួន តែកូរ៉េខាងជើងមិនព្រមជាដាច់ខាត!

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្ដែងការខឹងសម្បារ និងប្រើប្រាស់ពាក្យអសុរស លើនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ថែមទៀតផង បន្ទាប់ពីមេដឹកនាំជប៉ុនរូបនេះ ប្រកាសចង់ជួបជាមួយ មេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ។

អាន​បន្ត៖ លោក អាបេ ចង់ទៅកូរ៉េខាងជើងជួបលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាមួយចំនួន...

ចិនដាក់ឲ្យដំណើរការកង្ហារយក្សផលិតថាមពលអគ្គិសនីធំបំផុត

(ប៉េកាំង)៖ ចិនអភិវឌ្ឍន៍បានសម្រេចហើយ នូវកង្ហារយក្សទាញថាមពលអគ្គិសនី មានអង្កត់ផ្ចិត ២១០ម៉ែត្រ ដែលនឹងត្រូវដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ។

អាន​បន្ត៖ ចិនដាក់ឲ្យដំណើរការកង្ហារយក្សផលិតថាមពលអគ្គិសនីធំបំផុត

អ៊ីរ៉ង់កំពុងបង្កកំហុសឆ្គងដ៏ធំ និងមានចេតនាជំរិតទារប្រាក់ពីអន្តរជាតិ, នេះបើតាមក្រសួងការបរទេសអាមេរិក

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្ យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា ការបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញរបស់អ៊ីរ៉ង់ គឺជាកំហុសឆ្គងមួយដ៏ធំ និងជាចេតនាគំរាមកំហែង ដើម្បីទទួលបានសម្បទាន ឬជំរិតទារប្រាក់ ពីសហគមន៍អន្តរជាតិតែម្តង។

អាន​បន្ត៖ អ៊ីរ៉ង់កំពុងបង្កកំហុសឆ្គងដ៏ធំ និងមានចេតនាជំរិតទារប្រាក់ពីអន្តរជាតិ,...

អង្គការសហប្រជាជាតិ (UN)៖ «សង្គ្រាមពាណិជ្ជកម្មធ្វើឲ្យអាមេរិក និងចិនឈឺចាប់ដូចគ្នា»

(ហ្ស៊ឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្តាហ៍នេះថា សង្គ្រាមពាណិជ្ជកម្ មដែលកំពុងអូសបន្លាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ច មហាយក្សទាំងពីរនេះ កាន់តែខាតបង់ ដោយសារ ការធ្លាក់ចុះនៃវិស័យនាំចេញ និងការឡើងថ្លៃទំនិញ សម្រាប់អ្នកប្រើប្រាស់។

អាន​បន្ត៖ អង្គការសហប្រជាជាតិ (UN)៖ «សង្គ្រាមពាណិជ្ជកម្មធ្វើឲ្យអាមេរិក និងចិនឈឺចាប់ដូចគ្នា»

ផ្ទុះការវាយប្រហារដ៏អាក្រក់បំផុត នៅភាគខាងត្បូងថៃ «ផ្តាច់ជីវិតមនុស្សសរុប១៥នាក់»

 (បាងកក)៖ មន្ត្រីសន្តិសុខថៃ បានឱ្យដឹងនៅថ្ងៃពុធនេះថា ជនសង្ស័យជាក្រុមឧទ្ទាមបំបែករដ្ឋ បានបើកការបាញ់ប្រហារ ដ៏សាហាវ ដោយសម្លាប់មនុស្ស ១៥នាក់ និងបណ្ដាលឱ្យប្រជាការពារ ភូមិស្ម័គ្រចិត្ត ០៤នាក់រងរបួស នៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយ កន្លែង នៃតំបន់ភាគខាងត្បូងប្រទេស។

អាន​បន្ត៖ ផ្ទុះការវាយប្រហារដ៏អាក្រក់បំផុត នៅភាគខាងត្បូងថៃ «ផ្តាច់ជីវិតមនុស្សសរុប១៥នាក់»

ប៉ូលិសក្រិចរកឃើញជនអន្តោប្រវេសន៍៤១នាក់ ក្នុងរថយន្តដឹកទំនិញមួយគ្រឿង

 (អាតែន)៖ ជនអន្តោប្រវេសន៍ សរុប៤១នាក់ ដែលសុទ្ធសឹងតែជា ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ត្រូវបានគេរកឃើញ ពេលលាក់ខ្លួនក្នុងរថយន្ត ដឹកទំនិញមួយគ្រឿង នៅភាគឦសានប្រទេសក្រិច។

អាន​បន្ត៖ ប៉ូលិសក្រិចរកឃើញជនអន្តោប្រវេសន៍៤១នាក់ ក្នុងរថយន្តដឹកទំនិញមួយគ្រឿង

ក្រុមអ្នកវិទ្យាសាស្ត្រព្រមាន៖ «នីវ៉ូទឹកសមុទ្រនឹងនៅតែកើនឡើង ទោះបីជាយើងប្រឹងទប់ស្កាត់ ឧស្ម័នផ្ទះកញ្ចក់យ៉ាងណាក៏ដោយ»

 (វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញ បានព្រមានថា នីវ៉ូ ឬកម្ពស់ទឹកសមុទ្រ នឹងនៅតែបន្តកើនឡើង បើទោះជាពិភពលោក អាចគ្រប់គ្រងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យមកនៅកម្រិត សូន្យ នៅឆ្នាំ២០៣០ក៏ដោយ ព្រោះស្រទាប់អូហ្សូន របស់ផែនដីដែលបាត់បង់ មិនអាចធ្វើជួសជុលឡើងវិញ នៅក្នុងរយៈពេលរាប់រយឆ្នាំនោះឡើយ។

អាន​បន្ត៖ ក្រុមអ្នកវិទ្យាសាស្ត្រព្រមាន៖ «នីវ៉ូទឹកសមុទ្រនឹងនៅតែកើនឡើង...

កងកម្លាំងសហរដ្ឋអាមេរិក ចាកចេញពីមូលដ្ឋានផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី

ប្រភពបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានដកខ្លួនចេញពីមូលដ្ឋានមួយ នៅតំបន់ជនបទភាគខាងជើងនៃខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ កងកម្លាំងសហរដ្ឋអាមេរិក ចាកចេញពីមូលដ្ឋានផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី

គ្រឿងញៀនរឹបអូសចំនួន ២៨ តោន ត្រូវបានបំផ្លាញនៅអាហ្គានីស្ថាន

អជ្ញាធរអាហ្គានីស្ថាន បានដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានប្រហែល ២៨ តោន នៅក្នុងខេត្តចំនួនពីរ កាលពីថ្ងៃអាទិត្យ ដែលជាការប្រយុទ្ធចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។

អាន​បន្ត៖ គ្រឿងញៀនរឹបអូសចំនួន ២៨ តោន ត្រូវបានបំផ្លាញនៅអាហ្គានីស្ថាន

ការវាយប្រហារសកម្មប្រយុទ្ធរបស់អាហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋបាលខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាង ហោចណាស់អ្នកប្រយុទ្ធ ១២ នាក់ ក្នុងនោះមានបុគ្គលិកសន្តិសុខ ៤ នាក់ និងសកម្មប្រយុទ្ធ ៨ នាក់ ត្រូវបានសម្លាប់ នៅពេលដែលក្រុម ឧទ្ទាមតាលីបង់ បានវាយប្រហារទៅលើទីតាំងសន្តិសុខ នៅក្នុងស្រុក Nasai នៃខេត្ត Badakhshan ភាគខាងជើងប្រទេសអាហ្គានីស្ថាន កាល ពីថ្ងៃសៅរ៍។

អាន​បន្ត៖ ការវាយប្រហារសកម្មប្រយុទ្ធរបស់អាហ្គានីស្ថាន

លោក ដូណាល់ ត្រាំ អញ្ជើញមេដឹកនាំអាស៊ានទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំពិសេស នៅសហរដ្ឋអាមេរិក

 (បាងកក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំអាស៊ាន ទាំង១០ប្រទេស មកចូលរួមក្នុង កិច្ចប្រជុំពិសេសមួយ ដែលនឹងត្រូវរៀបចំឡើង នៅសហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះ បន្ទាប់ពីលោកផ្ទាល់ មិនបានមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងបាងកក ប្រទេសថៃ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ អញ្ជើញមេដឹកនាំអាស៊ានទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំពិសេស...