បណ្តាញសង្គម

បុគ្គលិកអនាម័យចំនួន ៥០០ នឹងទទួលភារកិច្ចនៃការប្រមូលម៉ាស់ ដែលបានប្រើប្រាស់រួចនៅទីក្រុងវូហាន

 (វូហាន)៖ ប្រជាជនស្ទើរតែទូទាំងប្រទេសចិន បានធ្វើការប្រើប្រាស់ម៉ាស សម្រាប់ការពារទប់ស្កាត់ ប្រឆាំងនឹងមេរោគវីរុសជម្ងឺឆ្លងកូរ៉ូណា ដែលកំពុងកើតមានបច្ចុប្បន្ននេះ។

អាន​បន្ត៖ បុគ្គលិកអនាម័យចំនួន ៥០០ នឹងទទួលភារកិច្ចនៃការប្រមូលម៉ាស់...

មហាសេដ្ឋីចិនលោក Jack Ma បរិច្ចាគលុយ១៤លានដុល្លារអាមេរិក ទៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី

 (ប៉េកាំង)៖ មូលនិធិសប្បុរសធម៌ របស់មហាសេដ្ឋីចិន លោក Jack Ma ទើបតែបានប្រកាសបរិច្ចាគលុយ ទំហំ១០០លានយ័ន ស្មើនឹងប្រមាណ ១៤.៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយជ្រោមជ្រែងដល់ កិច្ចប្រឹងប្រែងស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍វ៉ាក់សាំង សម្រាប់វីរុសកូរ៉ូណាថ្មី ដែលបានផ្តាច់ជីវិតមនុស្ស កើនដល់ជាង២០០នាក់ និងចម្លងដល់ជិត១០,០០០នាក់ បើគិតទាំងក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក។

អាន​បន្ត៖ មហាសេដ្ឋីចិនលោក Jack Ma បរិច្ចាគលុយ១៤លានដុល្លារអាមេរិក...

សហរដ្ឋអាមេរិកប្រកាស៖ «ចូរកុំធ្វើដំណើរទៅប្រទេសចិន, ពលរដ្ឋអាមេរិកនៅចិនគួរគិតគូរ ចាកចេញតាមជើងហោះហើរ»

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក ទើបតែបានចេញសេចក្តីប្រកាស «ហាមមិនឲ្យប្រជាជនធ្វើដំណើរ ទៅកាន់ប្រទេសចិនតែម្តង» បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នថ្នាក់អន្តរជាតិ សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរីករាលដាលកាន់តែខ្លាំង។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាស៖ «ចូរកុំធ្វើដំណើរទៅប្រទេសចិន, ពលរដ្ឋអាមេរិកនៅចិនគួរគិតគូរ...

តើតម្លៃគ្រឿងទេស​នៅទីក្រុង Wuhan ប្រែប្រួល​ឬទេ ក្រោយ​កូរ៉ូណា​វីរុស​ផ្ទុះឡើង?

 (ចិន)៖ អ្នករាយការណ៍របស់សារព័ត៌មានចិន CGTN បានទៅដល់ទីតាំង ផ្សារទំនើបមួយកន្លែង នៅផ្លូវជាំងស៊ី (Jiangxia) នៃទីក្រុងវូហាន ដើម្បីមើលថា តើតម្លៃគ្រឿងទេស នៅទីនោះមានការតម្លើងថ្លៃឬអត់ ក្រោយពីមានជំងឺរលាកសួតកូរ៉ូណាវីរុសប្រភេទថ្មីបានផ្ទុះឡើង។

អាន​បន្ត៖ តើតម្លៃគ្រឿងទេស​នៅទីក្រុង Wuhan ប្រែប្រួល​ឬទេ ក្រោយ​កូរ៉ូណា​វីរុស​ផ្ទុះឡើង?

រុស្ស៊ីប្រកាសពីវិធានការទប់ស្កាត់ការរាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មីពីចិន រួមមានការបិទព្រំដែនគោក និងការផ្អាកខ្សែរថភ្លើង

 (ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatiana Golikova នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីវិធានការ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណាថ្មី ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាងរបស់ខ្លួន។

អាន​បន្ត៖ រុស្ស៊ីប្រកាសពីវិធានការទប់ស្កាត់ការរាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មីពីចិន...

Google បិទការិយាល័យទាំងអស់ នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន ប្រឈមមុខនឹងវីរុសកូរ៉ូណា

 (ប៉េកាំង)៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet បានសម្រេចចិត្តបិទការិយាល័យ ទាំងអស់របស់ខ្លួន នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន ដោយសារតែការព្រួយបារម្ ភពីការរីករាលដាលវីរុសកូរ៉ូណា មានប្រភពមកចេញពីទីក្រុង វូហាន។

អាន​បន្ត៖ Google បិទការិយាល័យទាំងអស់ នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន...

ទិដ្ឋភាព​រាត្រីកាល​នៃ​ទីក្រុង​​វូហាន​នាពេលនេះ

  (វូហាន)៖ អគារខ្ពស់ៗនិងស្ពានទន្លេវូហាន ត្រូវបានប្រទះឃើញ រំលេចបំភ្លឺភ្លើងព័ណ៌ ឡើងយ៉ាងព្រោងព្រាត កាលពីរាត្រីថ្ងៃអង្គារ៍ ម៉ោង ៧ ល្ងាចកន្លងទៅនេះ។

អាន​បន្ត៖ ទិដ្ឋភាព​រាត្រីកាល​នៃ​ទីក្រុង​​វូហាន​នាពេលនេះ

អាកាសចរណ៍អង់គ្លេស British Airways ផ្អាកជើងហោះហើរទាំងអស់ជាមួយប្រទេសចិន ដើម្បីការពារវីរុសកូរ៉ូណាប្រភេទថ្មី

(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍ របស់ចក្រភពអង់គ្លេស British Airways បានសម្រេចផ្អាកជាបណ្តោះអាសន្ ននូវរាល់ជើងហោះហើរត្រង់ ទៅនិងមកពីប្រទេសចិន ក្រោយរដ្ឋាភិបាលទីក្រុងឡុងដ៍ បានចេញសេចក្តីណែនាំ  កុំឲ្យប្រជាជនអង់គ្លេស ធ្វើដំណើរទៅចិនឲ្យសោះ ប្រសិនបើមិនចាំបាច់ខ្លាំងទេនោះ ដោយសារតែក្តីបារម្ភ ជុំវិញវីរុសកូរ៉ូណាប្រភេទថ្មី។

អាន​បន្ត៖ អាកាសចរណ៍អង់គ្លេស British Airways ផ្អាកជើងហោះហើរទាំងអស់ជាមួយប្រទេសចិន...

យន្ដហោះដឹកពលរដ្ឋអាមេរិក ២១០នាក់ ចេញពីទីក្រុង វូហាន ស្រាប់តែប្ដូរគោលដៅចុះចតភ្លាមៗ ទៅកាន់មូលដ្ឋានទ័ពអាកាស

(វ៉ាស៊ីនតោន)៖ យន្ដហោះស៊ីវិលដឹកពលរដ្ឋអាមេរិក ២១០នាក់ បានធ្វើដំណើរទៅដល់រដ្ឋអាឡាស្កា (Alaska) ហើយ ដើម្បីឈប់សំចតចាក់សាំង បន្ទាប់ពីចាកចេញពីទីក្រុង វូហាន ដែលជាចំណុចចាប់ផ្ដើម នៃការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិន និងកំពុងរីករាលដាល ទៅកាន់ប្រទេសជាច្រើន នៅលើពិភពលោក។

អាន​បន្ត៖ យន្ដហោះដឹកពលរដ្ឋអាមេរិក ២១០នាក់ ចេញពីទីក្រុង វូហាន...

អូស្រ្តាលី ត្រៀមខ្លួនសម្រាប់ភ្លើងឆេះព្រៃបន្ថែមទៀតដោយសីតុណ្ហភាព ហក់ឡើងខ្ពស់

មន្រ្តីអូស្រ្តាលី កាលពីថ្ងៃអង្គារ បានព្រមានសហគមន៍នានា ដែលរងការវាយប្រហារខ្លាំងនៅរដ្ឋភាគខាងកើត ឲ្យពង្រឹងប្រព័ន្ធការពារភ្លើងឆេះ ខណៈសីតុណ្ហភាព ហក់ឡើងខ្ពស់ និងខ្យល់បក់ខ្លាំង បានវិលត្រឡប់មកវិញ ដោយគម្រាមកំហែងបង្កជាអណ្តាតភ្លើងខ្លះៗ និងចាប់ផ្តើមឆេះកន្លែងថ្មីៗ។

អាន​បន្ត៖ អូស្រ្តាលី ត្រៀមខ្លួនសម្រាប់ភ្លើងឆេះព្រៃបន្ថែមទៀតដោយសីតុណ្ហភាព ហក់ឡើងខ្ពស់

យោធាសហរដ្ឋអាមេរិក បញ្ជាក់ពីការធ្លាក់យន្តហោះ របស់កងទ័ពអាកាស នៅអាហ្គានីស្ថាន

យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទបានបញ្ជាក់ថា យន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកមួយគ្រឿង បានធ្លាក់នៅអាហ្គានីស្ថានកាលពីព្រឹកថ្ងៃម្សិលមិញ។

អាន​បន្ត៖ យោធាសហរដ្ឋអាមេរិក បញ្ជាក់ពីការធ្លាក់យន្តហោះ របស់កងទ័ពអាកាស នៅអាហ្គានីស្ថាន

រដ្ឋឥណ្ឌា គ្រោងកំទេចសត្វមាន់ចោលបន្ទាប់ពីរកឃើញវីរុសផ្តាសាយបក្សី H5N1

សេចក្តីថ្លែងការណ៏របស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃច័ន្ទថា អជ្ញាធរនៅរដ្ឋភាគខាងកើតនៃប្រទេសឥណ្ឌា នឹងចាប់ផ្តើមប្រមូលសត្វមាន់ និងបំផ្លាញពងវា ចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីវា មានផ្ទុកវីរុសផ្តាសាយបក្សីនៃវីរុស H5N1 ។

អាន​បន្ត៖ រដ្ឋឥណ្ឌា គ្រោងកំទេចសត្វមាន់ចោលបន្ទាប់ពីរកឃើញវីរុសផ្តាសាយបក្សី H5N1

ថៃទទួលស្គាល់ករណីឆ្លងវីរុសកូរ៉ូណា ៦ បន្ថែមទៀត, ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៤នាក់

 (បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀត នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលមកពី ប្រទេសចិន ហើយនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់។

អាន​បន្ត៖ ថៃទទួលស្គាល់ករណីឆ្លងវីរុសកូរ៉ូណា ៦ បន្ថែមទៀត, ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៤នាក់

ឆេះកំពង់ទូកនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ស្លាប់មនុស្ស៨នាក់

 (វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្រោយគ្រោះអគ្គីភ័យធំមួយ បានលេបត្របាក់ទូកសរុប ប្រហែល៣៥គ្រឿង  នៅឯកំពង់ទូក មួយកន្លែង ក្នុងរដ្ឋ Alabama ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។

អាន​បន្ត៖ ឆេះកំពង់ទូកនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ស្លាប់មនុស្ស៨នាក់

កងទ័ពស៊ីរី កាន់តែខិតទៅជិតទីក្រុងសំខាន់នៅ Idlib ចំពេលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា

ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាកងកម្លាំងរដ្ឋាភិបាលស៊ីរី បានរុលទៅមុខទីក្រុង Maarat al-Numan ក្នុងខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ចំពេលមានការប្រយុទ្ធគ្នា និងការបាញ់ផ្លោងយ៉ាងខ្លាំង។

អាន​បន្ត៖ កងទ័ពស៊ីរី កាន់តែខិតទៅជិតទីក្រុងសំខាន់នៅ Idlib...

ចំនួនអ្នកស្លាប់ដោយសារវីរុសនៅ Wuhan បានកើនដល់ ៨១ ករណីច្រើនជាង ២.៧០០ ករណី ត្រូវបានកើតនៅប្រទេសចិន

ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសនៅប្រទេសចិន បានកើនឡើងដល់ ៨១ នាក់ នៅថ្ងៃច័ន្ទ នៅពេលដែលរដ្ឋាភិបាល បានពន្យារថ្ងៃឈប់សម្រាកចូលឆ្នាំចិន ហើយអាជីវកម្មធំៗជាច្រើនទៀត ត្រូវបិទទ្វារ ឬក៏ប្រាប់បុគ្គលិកឱ្យធ្វើការពីផ្ទះ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនេះ។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ដោយសារវីរុសនៅ Wuhan បានកើនដល់ ៨១ ករណីច្រើនជាង ២.៧០០ ករណី...

ប្រទេសស៊ូដង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រឆាំង

រដ្ឋាភិបាលស៊ូដង់ កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយក្រុមប្រឆាំងពីរ មកពីភាគខាងជើងស៊ូដង់នេះបើយោងតាមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

អាន​បន្ត៖ ប្រទេសស៊ូដង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រឆាំង

ចិនចេញបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស ចំពោះមុខការរីករាលដាល នៃវីរុសផ្លូវដង្ហើមកូរ៉ូណា

 (ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃអាទិត្យនេះ បានចេញបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវការធ្វើចរាចរណ៍ទិញ និងលក់សត្វព្រៃនៅទូទាំងផ្ទៃប្រទេស ដើម្បីទប់ទល់ចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលសម្លាប់មនុស្ស ៥៦នាក់ និងជាង ២,០០០នាក់ទៀតឆ្លងទាំងនៅទឹកដីចិន និងទូទាំងពិភពលោក។

អាន​បន្ត៖ ចិនចេញបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស ចំពោះមុខការរីករាលដាល...

លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង ធ្វើទស្សនកិច្ចនៅទីក្រុង Wuhan ដោយផ្ទាល់, មនុស្សស្លាប់កើនដល់៨១នាក់ និងឆ្លងជាង២,៧៤០នាក់ដោយសារវីរុសកូរ៉ូណា

 (អ៊ូហាន)៖ គិតត្រឹមរសៀលថ្ងៃចន្ទ សប្តាហ៍ថ្មីនេះ អ្នកជំងឺម្នាក់ទៀតហើយ បាត់បង់ជីវិត ដែលបានធ្វើឲ្យចំ នួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិននោះ កើនដល់រហូតដល់ ៨១នាក់ និងជាង ២,៧៤០នាក់ទៀតឆ្លងនៅទូទាំងប្រទេសចិន ខណៈនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ទើបតែបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់ នៅទីក្រុង Wuhan ដើម្បីត្រួតពិនិត្យស្ថានភាពជាក់់ស្តែង។

អាន​បន្ត៖ លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង ធ្វើទស្សនកិច្ចនៅទីក្រុង Wuhan ដោយផ្ទាល់,...

សហរដ្ឋអាមេរិកប្រកាសថា អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាពីប្រទេសចិន កើនដល់៥នាក់ហើយ!

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា មនុស្សសរុប ០៥នាក់ហើយត្រូវបាន គេធ្វើតេស្តរកឃើញ មានផ្ទុកវីរុសផ្លូវដង្ហើមថ្មី Coronavirus (2019-nCoV) ហើយពួកគេទាំងនោះ សុទ្ធតែបានធ្លាប់បានធ្វើដំណើរ ទៅទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ជាទីដែលវីរុសបានផ្ទុះឡើងដំបូង និងកំពុងរីករាលដាលយ៉ាងអាក្រក់។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាសថា អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាពីប្រទេសចិន...

ម៉ាឡេស៊ីបញ្ជូនសំរាម១៥០កុងតឺន័រ ទៅឲ្យប្រទេសចំនួន១៣វិញ និងបញ្ជាក់ជាថ្មីថា «ម៉ាឡេស៊ីមិនមែនជាកន្លែងចោលសំរាម»

  (ម៉ាឡេស៊ី) រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនបានបញ្ជូនសំរាមផ្លាសិ្ទក ៤,១២០តោន ឬស្មើនឹង ១៥០កុងតឺន័រ ត្រឡប់ទៅកាន់បណ្ដាប្រទេសចំនួន ១៣វិញជាមួយនិងការបញ្ជាក់ជាថ្មីថា ម៉ាឡេស៊ីមិនមែនជាកន្លែងចាក់សំរាម របស់ពិភពលោកនោះទេ។

អាន​បន្ត៖ ម៉ាឡេស៊ីបញ្ជូនសំរាម១៥០កុងតឺន័រ ទៅឲ្យប្រទេសចំនួន១៣វិញ និងបញ្ជាក់ជាថ្មីថា...