(វ៉ាស៊ីនតោន)៖ ទីបំផុតបុគ្គលិកទាំងអស់ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានត្រឡប់ចូលទៅ បំពេញការងារវិញហើយ ក្រោយពីរដ្ឋាភិបាលអាមេរិក បើកទ្វារឡើងវិញ ក្រោយរយៈពេលជាង ០១ខែ ប៉ុន្តែវាប្រហែលត្រូវការពេល យូរគួរសម ដើម្បីឲ្យការប្រតិបត្តិការនានា វិលទៅរកសភាពធម្មតាដូចមុនវិញ ក្រោយពីទទួលរងការប៉ះពាល់ គួរឲ្យកត់សម្គាល់។
(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ថា វិស័យទេសចរណ៍ នៅក្នុងប្រទេសកូរ៉េខាងជើង នឹងមានកំណើន នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែការកើនឡើង នៃការផ្សព្វផ្សាយ ពីប្រទេសកុម្មុយនិស្ដមួយនេះ នៅលើបណ្ដាញ ទំនាក់ទំនងសង្គមចិន។
អានបន្ត៖ នៅក្នុងឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើងរំពឹងស្រូបភ្ញៀវទេសចរបរទេស...
(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ នៅតែពុំទាន់មានការបញ្ជាក់ច្បាស់ពី ទីតាំងសម្រាប់បើកកិច្ចប្រជុំកំពូល លើកទីពីររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅឡើយទេ តែរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅតំបន់អាស៊ី។
(ការ៉ាកាស់)៖ ទណ្ឌកម្មអាមេរិក មកលើ វេណេស៊ុយអេឡា នឹងមិនអាចធ្វើឲ្យប្រទេស អាមេរិកឡាទីននេះជាប់គាំង ឬដួលរលំនោះឡើយ ក៏ប៉ុន្តែ វានៅតែអាចបង្ក ជាផលវិបាកផ្សេងៗទៅថ្ងៃមុន។
(ម៉ានីល)៖ យោធាហ្វីលីពីន បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាស យ៉ាងចាស់ដៃ ប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់ដែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយការវាយប្រហារ បំផ្ទុះគ្រាប់បែកដ៏ប្រល័យ នៅឯវិហារគ្រឹស្តមួយកន្លែង នៃកោះមិនដាណាវ ភាគខាងត្បូង ប្រទេសហ្វីលីពីន។
អានបន្ត៖ លោក ឌូតឺតេ បញ្ជាឲ្យកងទ័ពអាកាសបើកការវាយលុក ក្រុមឧទ្ទាមភាគខាងត្បូងប្រទេស...
លោកប្រធានាធិបតីអាហ្កានីស្ថាន Mohammad Ashraf Ghani កាលពីថ្ងៃចន្ទ បានអំពាវនាវពួកតាលីបង់ ឲ្យបោះបង់ចោលនូវការវាយប្រហារ និងចូលរួមក្នុងកិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្កានីស្ថាន ដើម្បីស្វែងរកដំណោះស្រាយបែបចរចារ ចំពោះវិបត្តិដ៏យូរអង្វែងរបស់ប្រទេស។
ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១១ និងអនុស្សារណះនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃចន្ទ ដែលរួមមានកិច្ចព្រមព្រៀង “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានយុទ្ធសាស្រ្តរយះពេលវែង” មានបំណងពង្រឹងសហប្រតិបត្តិការរវាង Damascus ហើយនឹងសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន ក្នុងសង្រ្គាមស៊ីវិល ដែលបានហែកហួរប្រទេសនេះជាផ្នែកៗ។
អានបន្ត៖ ប្រទេសស៊ីរី និងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច...
ខ្យល់ព្យុះសង្ឃរា tornado ដ៏មានអំណាចមួយ បានបក់ឆ្លងកាត់រដ្ឋធានីប្រទេសគុយបា កាលពីយប់ថ្ងៃអាទិត្យ ដោយបានបន្សល់នូវមនុស្សស្លាប់៣នាក់ និងរងរបួស១៧២នាក់ នេះបើតាមសំដីលោកប្រធានាធិបតីគុយបា Miguel Diaz-Canel កាលពីព្រឹកថ្ងៃចន្ទ។
អានបន្ត៖ ស្លាប់៣នាក់ និងរងរបួស១៧២នាក់ ក្នុងតំបន់ Havana បន្ទាប់ពីខ្យល់ព្យុះសង្ឃរា...
រដ្ឋាភិបាលប្រទេសយ៉េមេន កាលពីថ្ងៃសៅរ៍បានប្រកាសថា ការស្លាប់របស់មនុស្ស៨នាក់ ក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើង ពីសំណាក់ក្រុមឧទ្ទាម ដែលមានទិសដៅមកលើជំរុំសម្រាប់ផ្លាស់ប្តូរមនុស្ស ក្នុងខេត្ត Hajjah នាភាគពាព័ព្យ ប្រទេសយ៉េមេន ។
អានបន្ត៖ ស្លាប់ ៨នាក់ ក្នុងការវាយប្រហារពីក្រុម Houthi ក្នុងប្រទេសយ៉េមេន
ក្រុមមួយ បានវាយប្រហារមូលដ្ឋានយោធារបស់ទាហានទួគី ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង កាលពីថ្ងៃសៅរ៍ ក្រោម “ការបង្កហេតុនៃគណបក្សកម្មករខឺដ PKK” នេះបើតាមក្រសួងការពាររបស់ប្រទេសទួគី។
អានបន្ត៖ ក្រុមទួគី វាយប្រហារមកលើមូលដ្ឋានយោធាទួគី ក្នុងប្រទេសអ៊ីរ៉ាក់ ក្រោម...
ការកាត់ទោសស្រ្តី២រូប ដែលត្រូវបានគេចោទប្រកាន់ពីបទសម្លាប់បងប្រុសពាក់កណ្តាលរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទ រហូតដល់ខែមីនា ហើយរឿងក្តីនេះ នឹងត្រូវបន្តអូសបន្លាយពីពេលឥលូវនេះ រហូតដល់យ៉ាងហោចណាស់ក៏ពាក់កណ្តាលឆ្នាំ ២០១៩ដែរ។
អានបន្ត៖ ការកាត់ទោសឃាតករសម្លាប់លោក គីម ជុងណាម ត្រូវបានលើកពេលម្តងទៀត រហូតដល់ខែមីនា
ការបាក់ដីមួយកន្លែង បានធ្លាក់ចូលទៅក្នុងសណ្ឋាគាមួយ អំឡុងពេលប្រារព្វពិធីរៀបអាពាហ៏ពិពាហ៏ ក្នុងតំបន់ភាគអាគ្នេយ៏ប្រទេសប៉េរូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ នេះបើតាមក្រុមអជ្ញាធរនិយាយកាលពីថ្ងៃអាទិត្យ។
អានបន្ត៖ យ៉ាងហោចណាស់មានមនុស្ស១៥នាក់ បានស្លាប់ ក្នុងការបាក់ភក់ នាសណ្ឋាគាក្នុងប្រទេសប៉េរូ
អ្នកពន្លត់អគ្គិភ័យប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានបន្តរុករកប្រជាជនដែលបានបាត់ខ្លួនរាប់រយនាក់ និងបានផ្អាកការជន្លៀសមនុស្សដែលនៅជិតខាងនោះ បន្ទាប់ពីទំនប់អណ្តូងរ៉ែមួយកន្លែងបានបាក់ធ្លាយ កាលពីថ្ងៃសុក្រ ហើយបានបង្កជាការបាក់រលំភក់ដ៏សាហាវមួយ។
អានបន្ត៖ ប្រទេសប្រេស៊ីល បន្តរុករកអ្នកដែលបាត់ខ្លួន ពីការបាក់ទំនប់...
យ៉ាងហោចណាស់មានមនុស្ស១៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលការវាយប្រហារដោយគ្រាប់បែក២ដងមួយ បានវាយប្រហារមកលើព្រះវិហារកាតូលិកមួយកន្លែងក្នុងតំបន់កោះភាគខាងត្បូងរបស់ប្រទេសហ្វីលីពីន ដែលជាបន្ទាយរបស់ជនសកម្មប្រយុទ្ធអ៊ីស្លាម នេះបើតាមក្រុមយោធាឲ្យដឹង។
អានបន្ត៖ ការវាយប្រហារដោយគ្រាប់បែកពីរដង មកលើព្រះវិហារប្រទេសហ្វីលីពីន
(រីយ៉ូ)៖ ចំនួនសាកសពមនុស្ស ដែលបានបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយបាក់ទំនប់ នៅទីតាំងរុករករ៉ែមួយកន្លែងក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគអាគ្នេយ៍ ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈមនុស្ស ៣០៥នាក់ទៀត នៅតែបន្តបាត់ខ្លួន។
អានបន្ត៖ មហន្តរាយបាក់ទំនប់ទឹកនៅប្រេស៊ីល៖ រកឃើញសាកសពជិត៦០នាក់...
(ហុងកុង)៖ ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិន នៅតែឈរលេខរៀងទី ១ លើពិភពលោក ក្នុងនាមជាទីក្រុង សេដ្ឋកិច្ចទីផ្សារ សេរីបំផុតដដែល ក្នុងរយៈពេល២៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសសិង្ហបុរីវិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ មួយចំនួនបានអះអាងថា ការកាត់សេចក្តីលើលំដាប់ថ្នាក់នេះ គឺបង្ហាញពីប្រព័ន្ធយុត្តិធម៌ ធ្លាក់ចុះបន្តិច នៅក្នុងទីក្រុងស្វយ័ត្រ របស់ចិនមួយនេះ។
អានបន្ត៖ ទីបំផុតហុងកុងនៅតែជាទីក្រុងសេដ្ឋកិច្ចដ៏សេរីបំផុតលើលោក «២៥ឆ្នាំជាប់ៗគ្នា»...
(ប៉េកាំង)៖ សហរដ្ឋអាមេរិក គួរតែកុំលូកដៃ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសវេណស៊ុយអេឡា ដើម្បីបញ្ជៀសការបែកបាក់គ្នា រវាងបណ្ដាប្រទេស នៅលើពិភពលោក ដូចដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានបង្កឡើង នៅពេលចូលឈ្លានពាន ផ្ដួលរំលំរបបដឹកនាំ សាដាំ ហូសេន នៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។
រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន ដែលមានស្រុកកំណើតមកពីប្រទេសចិន
អានបន្ត៖ ចំនុចទាំង 5 នេះ ដែលក្រុមហ៊ុនផលិតស្មាតហ្វូនចិន ធ្វើបានល្អជាងក្រុមហ៊ុនល្បីៗដទៃទៀត
សមាជិកនាវិកកប៉ាល់ចំនួន១១នាក់ ត្រូវបានសង្រ្គោះ ប៉ុន្តែមានមនុស្ស២នាក់ នៅបន្តបាត់ខ្លួនបន្ទាប់ពីកប៉ាល់ដឹកទំនិញមួយ បានលិចទឹកកាលពីថ្ងៃចន្ទ នៅក្នុងទឹកសមុទ្រ នាឆ្នេរនៃខេត្ត Fujian ក្នុងប្រទេសចិនភាគខាងកើត។
អានបន្ត៖ មនុស្ស២នាក់ បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ប្រទេសចិនភាគខាងកើត បានលេចធ្លាយ
រទេសទួគី បានធ្វើការប្រឆាំងតបនឹងពួកសកម្មប្រយុទ្ធពីគណបក្សកម្មករខឺត (PKK) យ៉ាងហោចណាស់ ៦នាក់ស្លាប់ កាលពីថ្ងៃអាទិត្យ នាតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមសំដីយោធាកាលពីថ្ងៃចន្ទ។
អានបន្ត៖ ការវាយប្រហារតាមអាកាសរបស់ប្រទេសទួគី ប្រឆាំងតបនឹង...
ប្រទេសទួគី នឹងមិនអនុញ្ញាតឲ្យមានការអនុវត្តនៃតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរី ត្រូវបានប្រែក្លាយជាតំបន់ “វាលភក់” ដូចតំបន់មួយក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង នេះបើតាមសំដីលោកប្រធានាធិបតី ទួគី Recep Tayyip Erdogan កាលពីថ្ងៃចន្ទ។
អានបន្ត៖ ប្រទេសទួគី មិនអនុញ្ញាតឲ្យតំបន់សុវត្ថិភាពរបស់ប្រទេសស៊ីរី ប្រែក្លាយជាតំបន់វាលភក់