បណ្តាញសង្គម

ប្រទេសថៃ បានកំណត់ថ្ងៃ២៤កុម្ភះ ជាថ្ងៃបោះឆ្នោតជាសកល ខណះរដ្ឋាភិបាល បានលើកបម្រាមយុទ្ធនាការឃោសនាបោះឆ្នោត

ប្រទេសថៃ នឹងរៀបចំការបោះឆ្នាតជាសកលមួយ ដែលបានពន្យាពេលជាយូរមកហើយ នៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៩ នេះបើតាមគណះកម្មាការរៀបចំការបោះឆ្នាត ឲ្យដឹងកាលពីថ្ងៃអង្គារ៍។

អាន​បន្ត៖ ប្រទេសថៃ បានកំណត់ថ្ងៃ២៤កុម្ភះ ជាថ្ងៃបោះឆ្នោតជាសកល ខណះរដ្ឋាភិបាល...

យោធាសហរដ្ឋអាមេរិក បានបញ្ចប់ការស្រាវជ្រាវរកកងម៉ារីន៥នាក់ ដែលបានបាត់ខ្លួន ក្នុងប្រទេសជប៉ុន

កាលពីថ្ងៃអង្គារ៍ យោធាសហរដ្ឋអាមេរិក បានបញ្ចប់ការស្រាវជ្រាវរកកងម៉ារីនចំនួន៥នាក់ ដែលបានបាត់ខ្លួន ក្នុងសមុទ្រជប៉ុន ចាប់តាំងពីយន្តហោះកងម៉ារីនចំនួន២ បានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុអំឡុងពេលលំហាត់ចាក់បំពេញប្រេងលើអាកាស កាលពីថ្ងៃ៦ ធ្នូកន្លងមក នេះបើតាមការផ្សាយរបស់គេហទំព័រ Channel News Asia

អាន​បន្ត៖ យោធាសហរដ្ឋអាមេរិក បានបញ្ចប់ការស្រាវជ្រាវរកកងម៉ារីន៥នាក់ ដែលបានបាត់ខ្លួន...

ប្រទេសអាហ្កានីស្ថាន បានបើកយុទ្ធនាការចាក់ថ្នាំបង្ការស្វិតដៃជើង ក្នុងខេត្តចំនួន១០

ក្រសួងសុខាភិបាលសាធារណះរបស់ប្រទេសអាហ្កានីស្ថាន បានបើកយុទ្ធនាការរយះពេល៥ថ្ងៃ កាលពីថ្ងៃចន្ទ ដើម្បីផ្តល់នូវដូសថ្នាំវ៉ាក់សាំងការពារ ទៅឲ្យកុមារ៣លាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំដល់ខេត្តចំនួន១០ ក្នុងចំណោម ៣០របស់ប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ ។

អាន​បន្ត៖ ប្រទេសអាហ្កានីស្ថាន បានបើកយុទ្ធនាការចាក់ថ្នាំបង្ការស្វិតដៃជើង ក្នុងខេត្តចំនួន១០

ប្រធានាធិបតីគុយបា​៖ «សហរដ្ឋអាមេរិក​​គ្មានអំណាច​​ឬភាពត្រឹមត្រូវអ្វី ដែល​ត្រូវ​មករិះគន់ផ្នែក​សិទ្ធិមនុស្ស​រគុយបា​ឡើយ​» ​

(គុយបា)៖ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) បានព្រលះ សហរដ្ឋអាមេរិកធ្ងន់ៗថា  ជាមេរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក ដែលគ្មានអំណាច ឬសិទ្ធិខាងសីលធម៌អ្វី មករិះគន់បញ្ហាសិទ្ធិមនុស្ស  នៅក្នុងប្រទេស របស់លោកនោះទេ។

អាន​បន្ត៖ ប្រធានាធិបតីគុយបា​៖ «សហរដ្ឋអាមេរិក​​គ្មានអំណាច​​ឬភាពត្រឹមត្រូវអ្វី...

រុស្ស៊ី​សោកស្តាយ​ជាខ្លាំង​នៅ​ពេលអ៊ុយក្រែន មិនបន្ត​សន្ធិសញ្ញា​មិត្តភាពជាមួយខ្លួន!

(ម៉ូស្គូ)៖ វិមានគ្រឹមឡាំង បាននិយាយថា ការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការមិនបន្តសុពលភាព លើសន្ធិសញ្ញាមិត្តភាព ជាមួយរុស្ស៊ី  គឺជារឿង គួរឱ្យសោកស្ដាយជាទីបំផុត និងប្រឆាំងនឹងផលប្រយោជន៍ របស់ប្រជាជនអ៊ុយក្រែន។

អាន​បន្ត៖ រុស្ស៊ី​សោកស្តាយ​ជាខ្លាំង​នៅ​ពេលអ៊ុយក្រែន មិនបន្ត​សន្ធិសញ្ញា​មិត្តភាពជាមួយខ្លួន!

សហរដ្ឋអាមេរិក​សម្រេចដក​កងទ័ពរាប់រយនាក់ ចេញពីតំបន់​ព្រំដែន​អាមេរិក-មិចស៊ីកូ

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នឹងដកកងទ័ពរាប់រយនាក់ ចេញពីព្រំដែនភាគខាងត្បូង ជាប់ប្រទេសម៉ិចស៊ីកូ  ក្នុងពេលឆាប់ៗនេះ។

អាន​បន្ត៖ សហរដ្ឋអាមេរិក​សម្រេចដក​កងទ័ពរាប់រយនាក់ ចេញពីតំបន់​ព្រំដែន​អាមេរិក-មិចស៊ីកូ

មេបក្សប្រឆាំង​ម្នាក់​អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយ​ឃើញ​ក្រុម​បាតុករបារាំង​មិន​ទាន់ពេញ​ចិត្ត​អ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យ

(ប៉ារីស)៖ ការធ្វើសម្បទានរបស់ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានធ្វើឱ្យក្រុមបាតុករ អាវកាក់ពណ៌លឿង  ស្ងប់ចិត្តនោះទេ ខណៈក្រុមអ្នកនយោបាយ ប្រឆំាងមួយចំនួន នៅក្នុងប្រទេសបារាំង ដូចជាលោក ហ្សង់ លុច មេឡង់ឆុង (Jean-Luc Mélenchon) បានឆ្លៀតអំពាវនាវ ឱ្យមានការធ្វើបដិវត្តន៍ប្រជាជន (citizen’s revolution) រហូតដល់ការចែករំលែក ប្រកប ដោយតម្លាភាព ត្រូវបានសម្រេចឡើង។

អាន​បន្ត៖ មេបក្សប្រឆាំង​ម្នាក់​អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន»...

ចិនអំពាវនាវ​ឲ្យកាណាដា «ដោះលែង​កូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់» ក្រោយការ​ចាប់ខ្លួន​ដោយសង្ស័យ​រឿងបំពាន​ទណ្ឌកម្ម​អាមេរិក!

(ប៉េកាំង)៖ ស្ថានទូតចិន ប្រចាំប្រទេសកាណាដា បានជម្រុញឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង វែនខូវើ (Vancouver) កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពាន លើទណ្ឌកម្មអាមេរិក ប្រឆាំងអ៊ីរ៉ង់។

អាន​បន្ត៖ ចិនអំពាវនាវ​ឲ្យកាណាដា «ដោះលែង​កូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់»...

ពិធី​បុណ្យសព​អតីតប្រធានាធិបតីអាមេរិក ចច ប៊ូស ត្រូវប្រារព្ធឡើង​​ក្រោមវត្តមាន​​ចូលរួម ​ពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់​ទាំងជាតិ និង​​អន្តរជាតិ

(វ៉ាស៊ីនតោន)៖ ពិធីបុណ្យសព ត្រូវបានរៀបចំឡើង សម្រាប់អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George H.W. Bush) នៅឯព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន  ដោយមានការចូលរួមសម្តែងក្តីគោរព ពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រីអាមេរិក ជាច្រើនរូបផងដែរ។

អាន​បន្ត៖ ពិធី​បុណ្យសព​អតីតប្រធានាធិបតីអាមេរិក ចច ប៊ូស...

មានបីចំណុចធំៗ​ដែល​ពន្យល់ថា ជម្លោះយោធា​ដោយផ្ទាល់​រវាងអាមេរិក និងរុស្ស៊ីអាចផ្ទុះ​ឡើង​នៅថ្ងៃខាង​មុខដ៏ខ្លី...

(ម៉ូស្គូ)៖ ភាពតានតឹងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងបង្កទៅជម្លោះយោធាដោយផ្ទាល់ ហើយមានសេណារីយ៉ូចំនួន ០៣ ដែលសង្រ្គាមរវាង មហាអំណាចទាំងពីរផ្ទុះឡើង។

អាន​បន្ត៖ មានបីចំណុចធំៗ​ដែល​ពន្យល់ថា ជម្លោះយោធា​ដោយផ្ទាល់​រវាងអាមេរិក...

សារព័ត៌មាន RT៖ «វាសនាខុសគ្នារវាងក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលបារាំងបច្ចុប្បន្ន និងក្រុមប្រឆាំងអតីតរដ្ឋាភិបាលអ៊ុយក្រែនដែលស្និទ្ធរុស្ស៊ី...»

  (ម៉ូស្គូ)៖ នៅពេលដែលបាតុកម្ម ដ៏ហិង្សាផ្ទុះឡើង កាលពីឆ្នាំ២០១៣ ក្នុងប្រទេសអ៊ុយក្រែន បណ្ដាអ្នកវិភាគ និងមេដឹកនាំលោកខាងលិចជាច្រើន សុទ្ធតែបានបង្ហាញការគំាទ្រ ដល់ក្រុមបាតុករ ប្រឆាំងអតីតរដ្ឋាភិបាល  ដែលស្និទ្ធនឹងរុស្ស៊ី របស់អតីតប្រធានាធិបតី អ៊ុយក្រែន លោក វិកទ័រ យ៉ាណូកូវិច (Viktor Yanukovych)។

អាន​បន្ត៖ សារព័ត៌មាន RT៖ «វាសនាខុសគ្នារវាងក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលបារាំងបច្ចុប្បន្ន...

មហា​បាតុកម្ម​ប្រឆាំង​សាំង​ឡើងថ្លៃ​​នៅបារាំង៖ បាតុករ​ស្លាប់កើន​ដល់​០៣នាក់ ខណៈ​ប្រធានាធិបតី ម៉ាក្រុង បើកកិច្ចប្រជុំ​បន្ទាន់រកវិធីទប់ទល់គ្រា​អាសន្ន!

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានបើកកិច្ចប្រជុំសន្តិសុខ ជាបន្ទាន់មួយ  ដើម្បីរកវិធានការទប់ស្កាត់ ភាពចលាចល ដែលបង្កឡើងដោយបាតុកម្ម ប្រឆាំងសាំងឡើងថ្លៃ ដឹកនាំដោយក្រុមបាតុករ អាវកាក់ពណ៌លឿង  ខណៈមនុស្សស្លាប់ បានកើនដល់ ០៣នាក់ហើយ នៅក្នុងមហាបាតុកម្ម ប៉ុន្មានសប្តាហ៍មកនេះ ខណៈរាប់រយនាក់ទៀត រងរបួស ក្នុងនោះ រួមទាំង កងកម្លាំងការពារសន្តិសុខផងដែរ។

អាន​បន្ត៖ មហា​បាតុកម្ម​ប្រឆាំង​សាំង​ឡើងថ្លៃ​​នៅបារាំង៖ បាតុករ​ស្លាប់កើន​ដល់​០៣នាក់...

អូស្ត្រាលី៖ គ្រប់មធ្យោបាយធ្វើដំណើរត្រូវផ្អាក​ ដោយសារ​ភ្លៀងធ្លាក់យ៉ាងគំហុក និងគ្រោះទឹកជំនន់ក្នុង​ទីក្រុង​ស៊ីដនី

(ស៉ីដនី)៖ ជើងហោះហើរជាច្រើន ត្រូវបានលុបចោល រីឯផ្លូវដែក និងផ្លូវថ្នល់មួយចំនួន ត្រូវផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន  ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ក្នុងទីក្រុងស៉ីដនី នៅថ្ងៃពុធនេះ។

អាន​បន្ត៖ អូស្ត្រាលី៖ គ្រប់មធ្យោបាយធ្វើដំណើរត្រូវផ្អាក​ ដោយសារ​ភ្លៀងធ្លាក់យ៉ាងគំហុក...

សហរដ្ឋអាមេរិក៖ នៅតែគ្មានភស្តុតាងគ្រប់គ្រាន់​បញ្ជាក់ថា ព្រះអង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ជាអ្នកបញ្ជាឲ្យសម្លាប់​អ្នកកាសែត Khashoggi

(សិង្ហបុរី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា  ខ្សែអាត់សំឡេង នៃការធ្វើឃាតអ្នកកាសែត ជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi គឺពុំមានភស្តុតាងជាក់លាក់ណាមួយ  ដែលអាចបញ្ជាក់ថា ព្រះអង្គម្ចាស់ស្នងរាជ្យ អារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) មានជាប់ពាក់ព័ន្ធ ក្នុងរឿងនេះឡើយ។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ នៅតែគ្មានភស្តុតាងគ្រប់គ្រាន់​បញ្ជាក់ថា...

១៧ឆ្នាំក្រោយអាមេរិកឈ្លានពាន​៖ ​អាហ្វហ្គានីស្ថាន​នៅតែជាប្រទេស វឹកវរ ពុករលួយ និងគ្រប​ដណ្តប់ដោយការសម្លាប់​រង្គាល...

(អាហ្វហ្គានីស្ថាន)៖ ១៧ឆ្នាំបន្ទាប់ពីការឈ្លានពានរ បស់សហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាន នៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ  ពុករលួយ និងអំពើហង្សា ស្ទើរទូទាំងប្រទេស ដែលនេះបានធ្វើឱ្យប្រជាជន អាហ្វហ្គានីស្ថានមួយចំនួន ប្ដូរការគិតរបស់ពួកគេថា  អាមេរិកគឺជាអ្នកឈ្លានពាន និងធ្វើឱ្យអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងស្ថានភាពដូចសព្វថ្ងៃ។

អាន​បន្ត៖ ១៧ឆ្នាំក្រោយអាមេរិកឈ្លានពាន​៖ ​អាហ្វហ្គានីស្ថាន​នៅតែជាប្រទេស វឹកវរ ពុករលួយ...

នុស្ស​ស្លាប់ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​កើនដល់​៤៨នាក់ ខណៈ​ភ្លើងឆេះព្រៃ Camp Fire នៅតែបន្ត​រីករាលដាល

 (អាមេរិក)៖ សាកសពជនរងគ្រោះចំនួន ០៦នាក់ថែមទៀត ក្នុងករណីភ្លើងឆេះព្រៃ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា  ត្រូវបានរកឃើញ ដោយក្រុមអ្នករុករក ហើយប្រការនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែភ្លើងឆេះព្រៃ ឈ្មោះថា Camp Fire កើនឡើងដល់  ៤៨នាក់ហើយ និងជាចំនួនច្រើនបំផុត មិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រ។

អាន​បន្ត៖ នុស្ស​ស្លាប់ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​កើនដល់​៤៨នាក់ ខណៈ​ភ្លើងឆេះព្រៃ Camp Fire...

មហន្តរាយកាន់តែធ្ងន់ធ្ងរ! ប្រទេសឈីលីត្រៀមបញ្ជូនយន្តហោះយោធា ទៅដឹកប្រជាជនខ្លួនពីវេណេស៊ុយអេឡាត្រឡប់មកវិញ!

(សាន់ទីអាហ្គោ)៖ រដ្ឋាភិបាលឈីលី បានប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះយោធាមួយគ្រឿង ទៅកាន់វេណេស៊ុយអេឡា នាចុងខែវិច្ឆិកានេះ  ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ត្រឡប់មកវិញ ដោយសារតែស្ថានភាព កាន់តែដុនដាប នៃវិបត្តិមនុស្សធម៌  នៅក្នុងប្រទេស អាមេរិកឡាទីនមួយនេះ។

អាន​បន្ត៖ មហន្តរាយកាន់តែធ្ងន់ធ្ងរ! ប្រទេសឈីលីត្រៀមបញ្ជូនយន្តហោះយោធា...

ប្រទេសកូរ៉េខាងជើង ព្រមានពីការត្រលប់ទៅរកគោលនយោបាយអាវុធ នុយក្លេអ៊ែរវិញ

ប្រទេសកូរ៉េខាងជើង បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹង “យ៉ាងម៉ត់ចត់” ពិចារណាវិលត្រលប់ទៅរកគោលនយោបាយរបស់រដ្ឋ ដែលមានគោលបំណងកសាងអាវុធនុយក្លេអ៊ែរ ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោន មិនបានបញ្ចប់នូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែងប្រឆាំងមកលើរបបខ្លួននោះទេ អស់រយះពេលរាប់សិបឆ្នាំមកហើយដែលកូរ៉េខាងជើង បានផ្អាក គោលនយោបាយ"byungjin" នៃការអភិវឌ្ឍក្នុងពេលតំណាលគ្នានៃសមត្ថភាពនុយក្លេអ៊ែរ ស្របជាមួយនឹងវិស័យសេដ្ឋកិច្ច។

អាន​បន្ត៖ ប្រទេសកូរ៉េខាងជើង ព្រមានពីការត្រលប់ទៅរកគោលនយោបាយអាវុធ នុយក្លេអ៊ែរវិញ

មនុស្ស១៥នាក់ ​បានស្លាប់ ខណះឡានដឹកទំនិញមួយ បានបុកឡានចំនួន៣១គ្រឿង ដែលកំពុងតម្រង់ជួរគ្នា ក្នុងប្រទេសចិន

ឡានដឹកទំនិញមួយដែលបាត់បង់ការគ្រប់គ្រង បានបោលបំបុកឡានចំនួន៣១គ្រឿង ដែលកំពុងតម្រង់ជួរ នាតំបន់ភាគពាយ័ព្យប្រទេសចិន ដោយសម្លាប់មនុស្សអស់១៥នាក់ និងរងរបួសចំនួន៤៤នាក់ នេះបើតាមអជ្ញាធរក្នុងក្រុង Lanzhou បានឲ្យដឹងនៅថ្ងៃអាទិត្យ។

អាន​បន្ត៖ មនុស្ស១៥នាក់ ​បានស្លាប់ ខណះឡានដឹកទំនិញមួយ បានបុកឡានចំនួន៣១គ្រឿង...

ប្រទេសឥណ្ឌូនេស៊ី បន្លាយពេលការតាមរកជនរងគ្រោះពីការធ្លាក់យន្តហោះ និងប្រអប់ខ្មៅទី២

អជ្ញាធរប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ បានបន្លាយរយះពេល៣ថ្ងៃចាប់ពីថ្ងៃចន្ទនេះ ក្នុងការរុករកជនរងគ្រោះ និងប្រអប់ខ្មៅពីបំណែកបាក់បែក យន្តហោះដឹកអ្នកដំណើរ Lion Air ដែលបានធ្លាក់ជិតរដ្ឋធានី Jakarta កាលពីសប្តាហ៏មុន ដែលសម្លាប់អ្នកជិះទាំងអស់ ១៨៩នាក់។

អាន​បន្ត៖ ប្រទេសឥណ្ឌូនេស៊ី បន្លាយពេលការតាមរកជនរងគ្រោះពីការធ្លាក់យន្តហោះ និងប្រអប់ខ្មៅទី២

អាជ្ញាធរហ្វីលីពីន៖ នាអំឡុង​ខែវិច្ឆិកានេះ ព្យុះទីហ្វុង​យ៉ាងហោចណាស់​ចំនួនពីរ នឹងបោកបក់​មកលើប្រទេស​ហ្វីលីពីន!

(ម៉ានីល)៖ អាជ្ញាធរតាមដានអាកាសធាតុហ្វីលីពីន បានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរងការវាយប្រហារ  ដោយព្យុះទីហ្វុងមួយ ឬពីរទៀតក្នុងខែវិច្ឆិកានេះ។

អាន​បន្ត៖ អាជ្ញាធរហ្វីលីពីន៖ នាអំឡុង​ខែវិច្ឆិកានេះ ព្យុះទីហ្វុង​យ៉ាងហោចណាស់​ចំនួនពីរ...