បណ្តាញសង្គម

លោកស្រី សៃ អ៉ីងវិន៖ តៃវ៉ាន់ មានមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន (Video inside)

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់សន្និសីទមួយដែលធ្វើឡើង នៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះថា តៃវ៉ាន់មាន មោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយអ៊ុយក្រែនតស៊ូការពារប្រទេសជាតិ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវតែបន្តទៅមុខទៀត។

អាន​បន្ត៖ លោកស្រី សៃ អ៉ីងវិន៖ តៃវ៉ាន់ មានមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន...

លោក បៃដិន ប្រាប់លោក ស៊ី ជិនពីង៖ ជួយរុស្ស៉ី គឺជាកំហុសធ្ងន់ធ្ងរបំផុត

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកផ្ទាល់ធ្លាប់បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាវានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរ បំផុតមួយ ប្រសិនបើចិនជួយរុស្ស៉ី ដោយបំពានលើវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

អាន​បន្ត៖ លោក បៃដិន ប្រាប់លោក ស៊ី ជិនពីង៖ ជួយរុស្ស៉ី គឺជាកំហុសធ្ងន់ធ្ងរបំផុត

ម៉ាឡេស៉ី ជំរុញឱ្យអាស៊ានពិនិត្យឡើងវិញលើផែនការសន្តិភាព សម្រាប់មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) បាននិយាយថាបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវតែធ្វើ ការសម្រេចចិត្តថាតើពួកគេត្រូវបន្តជំរុញឱ្យអនុវត្តផែនការសន្តិភាព ៥ចំណុចសម្រាប់មីយ៉ាន់ម៉ា ឬក៏សម្រេចចិត្តធ្វើអ្វីបន្ទាប់ទៀត នៅមុនមេដឹកនាំអាស៊ានជួបប្រជុំគ្នា នៅខែវិច្ឆិកាខាងមុខនេះ។

អាន​បន្ត៖ ម៉ាឡេស៉ី ជំរុញឱ្យអាស៊ានពិនិត្យឡើងវិញលើផែនការសន្តិភាព សម្រាប់មីយ៉ាន់ម៉ា

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវជាថ្មីឲ្យមានការធានាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនដំណើរទស្សនកិច្ចនៅ UN

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ទីក្រុងតេហេរ៉ង់ ពិតជាយកចិត្តទុកដាក់ខ្លាំង លើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើមានការធានាណាមួយ ដែលប្រាកដថាសហរដ្ឋអាមេរិក នឹងមិនដកចេញម្តងទៀត។

អាន​បន្ត៖ ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវជាថ្មីឲ្យមានការធានាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ...

ចិន ដាក់ពាក្យបណ្តឹង បន្ទាប់ពីលោក Biden និយាយថា សហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ក្នុងការឈ្លានពានរបស់ចិន

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានដាក់ "សេចក្តីបន្ទោសយ៉ាងតឹងរ៉ឹង" ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា កងកម្លាំង អាមេរិក នឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ចិន។

អាន​បន្ត៖ ចិន ដាក់ពាក្យបណ្តឹង បន្ទាប់ពីលោក Biden និយាយថា សហរដ្ឋអាមេរិក...

ក្រុមតាលីបង់ ប្រកាសពីដំណឹងនៃការដោះដូរអ្នកទោសគ្នា ជាមួយសហរដ្ឋអាមេរិក

រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួន បានដោះលែងវិស្វករជនជាតិអាមេរិកម្នាក់ ឈ្មោះ Mark Frerichs ជាថ្នូរនឹងសមាជិកតាលីបង់ជាន់ខ្ពស់ម្នាក់ ដែលទើបមកដល់ទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន ក្រោយត្រូវបានសហរដ្ឋអាមេរិកដោះលែងឱ្យមានសេរីភាព។

អាន​បន្ត៖ ក្រុមតាលីបង់ ប្រកាសពីដំណឹងនៃការដោះដូរអ្នកទោសគ្នា ជាមួយសហរដ្ឋអាមេរិក

ប្រមុខសន្តិសុខរុស្សី បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសចិន

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្សី លោក Nikolai Patrushev នឹងបើកកិច្ចសន្ទនាពិគ្រោះយោបល់ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីចិន កំឡុងបំពេញទស្សនកិច្ចចំនួន២ថ្ងៃក្នុងប្រទេសចិន ដែលចាប់ ផ្ដើមកាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ប្រមុខសន្តិសុខរុស្សី បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសចិន

មនុស្សរាប់ពាន់នាក់ នៅក្នុងជំរកក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុង Nanmadol បង្កគ្រោះថ្នាក់ខ្លាំង

មនុស្សរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីជម្រកនៅភាគនិរតីនៃប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះ ទីហ្វុងដ៏មានឥទ្ធិពល ណានម៉ាដូល (Nanmadol) បានបោកបក់មកលើកោះគ្យូស៊ុ Kyushu ភាគខាងត្បូង បំផុតរបស់ប្រទេសជប៉ុន។

អាន​បន្ត៖ មនុស្សរាប់ពាន់នាក់ នៅក្នុងជំរកក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុង Nanmadol...

ប៉ាគីស្ថាន គ្រោងផ្តាច់ផ្លូវហាយវ៉េមួយកន្លែង ដើម្បីបញ្ចៀសទឹកជំនន់ចេញពីទីក្រុង Dadu

ក្រុមមន្រ្តីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អាជ្ញាធរតំបន់ភាគខាងត្បូង គ្រោងនឹងជីកផ្តាច់ផ្លូវហាយវ៉េ Indus ដែលជាផ្លូវតភ្ជាប់ការដឹកជញ្ជូនដ៏សំខាន់មួយរបស់ប្រទេសប៉ាគីស្ថាន ដើម្បីបើកឲ្យទឹកហូរ និងទប់ស្កាត់ការជន់លិចទីក្រុង Dadu។

អាន​បន្ត៖ ប៉ាគីស្ថាន គ្រោងផ្តាច់ផ្លូវហាយវ៉េមួយកន្លែង ដើម្បីបញ្ចៀសទឹកជំនន់ចេញពីទីក្រុង...

លោក ស៊ី ជីនពីង នឹងជួបជាមួយលោក ពូទីន ក្នុងដំណើរចាកចេញពីប្រទេសជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩

 លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនក្នុងសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ដែលនេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។

អាន​បន្ត៖ លោក ស៊ី ជីនពីង នឹងជួបជាមួយលោក ពូទីន ក្នុងដំណើរចាកចេញពីប្រទេសជាលើកដំបូង...

ឥណ្ឌូណេស៉ី កំពុងពិចារណានាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី

ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី លោក Joko Widodo កាលពីថ្ងៃចន្ទ បានបង្ហើបឱ្យដឹងថា ប្រទេសលោក កំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីទប់ទល់ជាមួយការកើនឡើងនៃថ្លៃថាមពលនៅទីផ្សារក្នុងស្រុក។

អាន​បន្ត៖ ឥណ្ឌូណេស៉ី កំពុងពិចារណានាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី

កងទ័ពរុស្សី បោះបង់ចោលទីក្រុងដ៏សំខាន់នៅភាគឦសាន ខណៈអ៊ុយក្រែនវាយរុលទៅមុខយ៉ាងលឿនរហ័ស

 ទីក្រុងមូស្គូ បានបោះបង់ចោលទីក្រុង ដែលជាមូលដ្ឋានដ៏សំខាន់មួយរបស់ខ្លួននៅភាគខាងឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពអ៊ុយក្រែន កាន់តែវាយរុលទៅមុខយ៉ាងលឿនរហ័ស ចាប់តាំងពីបានបើកប្រតិបតិ្តការវាយបកដណ្ដើមទឹកដីមកវិញ។

អាន​បន្ត៖ កងទ័ពរុស្សី បោះបង់ចោលទីក្រុងដ៏សំខាន់នៅភាគឦសាន ខណៈអ៊ុយក្រែនវាយរុលទៅមុខយ៉ាងលឿនរហ័ស

យន្ដហោះចម្បាំងចិន ១៧គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់

 ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យន្ដហោះចម្បាំងចិនចំនួន ១៧គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង នៅតែបន្តធ្វើសកម្មភាពយោធាក្បែរកោះតៃវ៉ាន់។

អាន​បន្ត៖ យន្ដហោះចម្បាំងចិន ១៧គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់

គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើកោះ Mentawai ប្រទេសឥណ្ឌូណេស៊ី

ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើកោះ Mentawai ស្ថិតនៅឆ្នេរភាគខាងលិចនៃកោះ Sumatra កាលពីថ្ងៃអាទិត្យ ដោយមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នោះទេ។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើកោះ Mentawai ប្រទេសឥណ្ឌូណេស៊ី

EU អនុម័តជាផ្លូវការលើ វិធានការដែលនឹងនាំឱ្យការធ្វើដំណើរចូលប្លុកនេះ ពិបាកជាងមុនសម្រាប់ជនជាតិរុស្ស៉ី

 (ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នឹងធ្វើឱ្យការធ្វើដំណើរចូលទៅកាន់ប្លុករបស់ខ្លួន មានលក្ខណៈលំបាកហើយមានតម្លៃថ្លៃជាងមុន សម្រាប់ជនជាតិរុស្ស៉ីទាំងអស់ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ បន្ទាប់ពីការផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយរុស្ស៉ី ត្រូវបានអនុម័តគាំទ្រជាផ្លូវការ ដើម្បីឆ្លើយតបការបង្កសង្រ្គាមនៅអ៊ុយក្រែន។

អាន​បន្ត៖ EU អនុម័តជាផ្លូវការលើ វិធានការដែលនឹងនាំឱ្យការធ្វើដំណើរចូលប្លុកនេះ...

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ ជុំវិញសកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើ ក្រសួងស៉ើបការណ៍សម្ងាត់និងសន្តិសុខរបស់ប្រទេសអីរ៉ង់ ព្រមទាំងរដ្ឋមន្រ្តីនៃក្រសួងនោះ ជាមួយការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា កាលពីខែកក្កដា ទៅលើប្រទេសអាល់បានី ហើយចូលរួមក្នុងសកម្មភាពព័ត៌មានវិទ្យាផ្សេងៗទៀត ប្រឆាំងមកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

អាន​បន្ត៖ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ៉ីរ៉ង់...

ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត

 ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បាន សោយ ទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា។

អាន​បន្ត៖ ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត

ប្រមុខការពារជាតិអាមេរិក ប្រកាសផ្តល់សព្វាវុធបន្ថែមគិតជាប្រាក់ចំនួន ៦៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន

 រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានអនុម័តការផ្គត់ផ្គង់គ្រឿងសព្វាវុធ គិតជាទឹកប្រាក់ស្មើនឹង៦៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

អាន​បន្ត៖ ប្រមុខការពារជាតិអាមេរិក ប្រកាសផ្តល់សព្វាវុធបន្ថែមគិតជាប្រាក់ចំនួន...

ឥណ្ឌា និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនង

 ឥណ្ឌា និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាឲ្យកាន់តែស៊ីជម្រៅ ហើយប្រទេសទាំងពីរ ក៏គ្រោងនឹងរៀបចំសមយុទ្ធយោធារួមគ្នា ដោយប្រើយន្តហោះចម្បាំងកងទ័ពអាកាសរបស់ពួកគេជាដើម។

អាន​បន្ត៖ ឥណ្ឌា និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនង

លោក James Cleverly ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី

 នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស គឺលោកស្រី Liz Truss បានតែងតាំងលោក James Cleverly ជារដ្ឋមន្រ្តីការបរទេស នៅក្នុងការប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មីរបស់លោកស្រី។

អាន​បន្ត៖ លោក James Cleverly ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី

មីយ៉ាន់ម៉ា ចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្សី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍

 មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីថ្ងៃពុធ បានឱ្យដឹងថា មីយ៉ាន់ម៉ា បានចាប់ផ្តើមទិញផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្សី ហើយរំពឹងការមកដល់នៃឥន្ធនះម៉ាស៊ូតដំបូងនេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបង់ប្រាក់ដោយប្រើរូបិយបណ្ណរូប្លិ៍របស់រុស្សីថែមទៀត។

អាន​បន្ត៖ មីយ៉ាន់ម៉ា ចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្សី...