បណ្តាញសង្គម

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅប្រទេសរុស្សី ជាថ្មីម្តងទៀត

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បាននឹងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសរុស្សី ជាដំណើរទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលតិចជាង ២ខែ ខណៈដែលរបបយោធាមីយ៉ាន់ម៉ា ព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយរុស្សី ចំពេលមានសម្ពាធជាអន្តរជាតិ។

អាន​បន្ត៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅប្រទេសរុស្សី ជាថ្មីម្តងទៀត

លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីឈ្នះ ការប្រកួតប្រជែងគណបក្សអភិរក្ស

លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីយកឈ្នះលើលោក Rishi Sunak ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សអភិរក្ស។

អាន​បន្ត៖ លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស...

កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor

 អាជ្ញាធរកូរ៉េខាងត្បូង  បានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុង Hinnamnor កំពុងបក់បោកដោយនាំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះស្ថិតនៅ ភាគខាងត្បូងប្រទេស។

អាន​បន្ត៖ កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor

ប្រធានាធិបតីហ្វីលីពីន ចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

 កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងម៉ានីល ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសឥណ្ឌូណេស៊ី ដែលនេះ គឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត ចាប់តាំងពីលោក បានឡើងកាន់អំណាច កាលពីថ្ងៃទី៣០ ខែមិថុនាមក។

អាន​បន្ត៖ ប្រធានាធិបតីហ្វីលីពីន ចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir វ័យ៩៧ឆ្នាំ ចាកចេញពីមន្ទីរពេទ្យវិញ ក្រោយសម្រាកព្យាបាលកូវីដ១៩

 អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីថ្ងៃអាទិត្យ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយចូលសម្រាកព្យាបាលជំងឺកូវីដ១៩។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir វ័យ៩៧ឆ្នាំ ចាកចេញពីមន្ទីរពេទ្យវិញ...

អតីតប្រធានាធិបតីស្រីលង្កា ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន ក្រោយត្រឡប់ចូលស្រុកវិញ

អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បាន និងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការចាប់ខ្លួនរូបលោក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសស្រីលង្កាវិញ ក្រោយរស់នៅនិរទេសខ្លួនក្រៅប្រទេសអស់រយៈពេលជាង ៧សប្ដាហ៍។

អាន​បន្ត៖ អតីតប្រធានាធិបតីស្រីលង្កា ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន...

ថៃ៖ មនុស្ស ១,៦៣១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ ថៃ៖ មនុស្ស ១,៦៣១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥នាក់ស្លាប់...

សហរដ្ឋអាមេរិក៖ មនុស្ស ២២,៧៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤នាក់ស្លាប់ ក្នុង១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២២,៧៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ២២,៧៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤នាក់ស្លាប់...

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៣ឆ្នាំថែមទៀត ពីបទបន្លំការបោះឆ្នោត

 (ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការរកឃើញថា មានទោសពីបទបន្លំការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត។

អាន​បន្ត៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ...

អ៉ីរ៉ង់ ថាបញ្ជូនសារឆ្លើយតបដោយលក្ខណៈស្ថាបនា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ តែអាមេរិកមិនយល់ស្រប (Video inside)

(ឌូបៃ)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានអះអាងថាទីក្រុងតេហេរ៉ង់ បានបញ្ជូនសារឆ្លើយតបប្រកបដោយលក្ខណៈស្ថាបនា ឆ្លើយតបទៅនឹងសំណើរបស់ សហរដ្ឋអាមេរិក ក្នុងគោលបំណងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ ប៉ុន្តែខាងទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបជាវិជ្ជមាន មកវិញនោះទេ។

អាន​បន្ត៖ អ៉ីរ៉ង់ ថាបញ្ជូនសារឆ្លើយតបដោយលក្ខណៈស្ថាបនា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ...

នាយករដ្ឋមន្រ្តីតៃវ៉ាន់៖ «ការបាញ់ទម្លាក់ដ្រូន នៅដែនកោះក្បែរប្រទេសចិន គឺជារឿងដ៏សមស្របបំផុត»

 (តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេងចាង (Su Tseng-chang) នាថ្ងៃសុក្រនេះ បាននិយាយថា ការបាញ់ទម្លាក់ដ្រូនស៉ីវិល ១គ្រឿងនៅក្បែរប្រទេសចិន បន្ទាប់ពីវាបានហោះបំពានចូលដែនកោះរបស់តៃវ៉ាន់នោះ គឺជារឿងដែលដ៏សមស្របបំផុតដែលត្រូវធ្វើ ក្រោយការព្រមានជាដដែលៗ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់៖ «ការបាញ់ទម្លាក់ដ្រូន នៅដែនកោះក្បែរប្រទេសចិន...

យោធាអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរតំបន់ព្រំដែនអន្តរកូរ៉េ

 កងកម្លាំងចម្រុះនៃកងទ័ពកូរ៉េខាងត្បូង និងទាហានអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងលក្ខណៈទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ ដែលមានចម្ងាយប្រហែល ៣២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកូរ៉េខាងជើងជាមួយនឹងការបាញ់កាំភ្លើងធំ, រថក្រោះ និងអាវុធផ្សេងទៀត ដែលត្រូវបានគេមើលឃើញថា ជាការហាត់សមធ្វើសង្រ្គាម។

អាន​បន្ត៖ យោធាអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត...

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី វ័យ ៩៧ឆ្នាំ ចូលសម្រាកក្នុងមន្ទីរពេទ្យ ក្រោយឆ្លងកូវីដ១៩

 អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad អាយុ៩៧ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល និងតាមដានស្ថានភាពជំងឺ។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី វ័យ ៩៧ឆ្នាំ ចូលសម្រាកក្នុងមន្ទីរពេទ្យ...

ជប៉ុន ប្រកាសពីផែនការអភិវឌ្ឍ មីស៊ីលដែលអាចបាញ់បាន ចម្ងាយឆ្ងាយៗជាងមុន ដើម្បីទប់ទល់ចិន រុស្ស៉ី និងកូរ៉េខាងជើង

 ប្រទេសជប៉ុន បានប្រកាសអភិវឌ្ឍ និងផលិតមីស៊ីលគ្រូស និងមីស៊ីលផ្លោងបាលីស្ទីគថ្មីៗ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយឆ្ងាយៗ ដោយវា គឺជាផ្នែកនៃកិច្ចប្រឹងប្រែងពង្រីកឧត្តមភាពយោធារបស់ប្រទេសជប៉ុន ក្រោមគោលដៅសម្រាប់ឆ្លើយតបការគំរាមកំហែងពីសំណាក់ចិន, រុស្ស៉ី, និងកូរ៉េខាងជើង។

អាន​បន្ត៖ ជប៉ុន ប្រកាសពីផែនការអភិវឌ្ឍ មីស៊ីលដែលអាចបាញ់បាន ចម្ងាយឆ្ងាយៗជាងមុន...

UN ប្រកាសរៃអង្គាសថវិកា ១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានដោះស្រាយ មហន្តរាយគ្រោះទឹកជំនន់

 អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការរៃអង្គាសថវិកាជាបន្ទាន់ចំនួន ១៦០លានដុល្លារអាមេរិក ដើម្បីយកទៅជួយប៉ាគីស្ថានដោះស្រាយវិបត្តិគ្រោះទឹកជំនន់ដ៏សែនអាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១,១០០នាក់, បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំជាច្រើន ព្រមទាំងជះផលប៉ះពាល់ទៅលើ មនុស្សយ៉ាងហោច៣៣លាននាក់។

អាន​បន្ត៖ UN ប្រកាសរៃអង្គាសថវិកា ១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានដោះស្រាយ...

មនុស្សយ៉ាងហោច ២០នាក់ស្លាប់ ក្នុងអំពើហិង្សានៅអ៊ីរ៉ាក់ ក្រោយមេដឹកនាំសាសនាដ៏មានឥទ្ធិពលម្នាក់

 ប្រកាសដកខ្លួនចេញពីនយោបាយ ការប៉ះទង្គិចគ្នាដ៏ហិង្សាមួយ បានផ្ទុះឡើងនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២០នាក់ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមេដឹកនាំសាសនានិកាយស៊ីអ៊ីតដ៏មានឥទ្ធិពលនៅក្នុងប្រទេស គឺលោក Muqtada al-Sadr បានប្រកាសពីការដកខ្លួនទាំងស្រុងចេញពីជីវិតនយោបាយ និងការបិទការិយាល័យនយោបាយរបស់លោក។

អាន​បន្ត៖ មនុស្សយ៉ាងហោច ២០នាក់ស្លាប់ ក្នុងអំពើហិង្សានៅអ៊ីរ៉ាក់...

លោក Joe Biden គ្រោងស្នើឱ្យសភាអាមេរិក អនុម័តការលក់អាវុធទំហំ ១.១ពាន់លានដុល្លារ ឱ្យតៃវ៉ាន់

 លោកប្រធានាធិបតី Joe Biden មានផែនការស្នើសុំឱ្យសភា Congress របស់សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់ ក្នុងនោះរួមមានទាំង មីស៊ីលប្រឆាំងនាវាចម្បាំង ៦០ដើម និងមីស៊ីលបំពាក់លើយន្ដហោះចម្បាំង ១០០ដើម។

អាន​បន្ត៖ លោក Joe Biden គ្រោងស្នើឱ្យសភាអាមេរិក អនុម័តការលក់អាវុធទំហំ ១.១ពាន់លានដុល្លារ...

UN ប្រកាសរៃអង្គាសថវិកា ១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានដោះស្រាយ មហន្តរាយគ្រោះទឹកជំនន់

 (យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការរៃអង្គាសថវិកាជាបន្ទាន់ចំនួន ១៦០លានដុល្លារអាមេរិក ដើម្បីយកទៅជួយប៉ាគីស្ថានដោះស្រាយ វិបត្តិគ្រោះទឹកជំនន់ដ៏សែនអាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១,១០០នាក់, បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំជាច្រើន ព្រមទាំងជះផលប៉ះពាល់ទៅលើ មនុស្សយ៉ាងហោច៣៣លាននាក់។

អាន​បន្ត៖ UN ប្រកាសរៃអង្គាសថវិកា ១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានដោះស្រាយ...

តាលីបង់ ចោទប៉ាគីស្ថាន អនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន

 រដ្ឋមន្ត្រីការពារជាតិស្ដីទី នៃរដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ថា ប៉ាគីស្ថាន បានអនុញ្ញាត ឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពវាយប្រហារ ក្នុងទឹកដីអាហ្វហ្កានីស្ថាន។

អាន​បន្ត៖ តាលីបង់ ចោទប៉ាគីស្ថាន អនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន

រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដង្ហោយរកជំនួយបន្ទាន់ ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដ៏អាក្រក់

 រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសរបស់លោក ត្រូវការជំនួយហិរញ្ញវត្ថ ជាបន្ទាន់ ដើម្បីដោះសា្រយបញ្ហាគ្រោះទឹកជំនន់ ហើយលោកសង្ឃឹមថា ស្ថាប័នហិរញ្ញវត្ថុ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងគិតគូរពី ផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដង្ហោយរកជំនួយបន្ទាន់...

ជប៉ុន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិត

 ជប៉ុន និងសហរដ្ឋអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ក្នុងនោះរួមមានទាំង សមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើមីស៊ីលប្រឆាំងរថក្រោះ ពាក់ស្មា Javelin ជាអាវុធ ដែល សហរដ្ឋអាមេរិកបានផ្ដល់អ៊ុយក្រែន។ សមយុទ្ធយោធារួមគ្នាខាងលើ បានចាប់ផ្ដើមធ្វើឡើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង ទៅនេះ នៅឯទីលានហ្វឹកហាត់ នៅលើកោះគ្យូស៊ូ (Kyushu) ដោយមានការចូលរួមពីកង កម្លាំងស្វ័យការពារជប៉ុនចំនួន ១,៤០០នាក់ និងយោធាអាមេរិក ៧០០នាក់។

អាន​បន្ត៖ ជប៉ុន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិត