បណ្តាញសង្គម

មូលនិធិរូបិយវត្ថុអន្តរជាតិ ប្តេជ្ញាជួយអភិវឌ្ឍ​វិស័យ​ធនាគារនៅកម្ពុជា

លោក Vassilli Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកជំនួយបច្ចេកទេសសម្រាប់កម្ពុជាបានប្តេជ្ញាជួយអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

អាន​បន្ត៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ប្តេជ្ញាជួយអភិវឌ្ឍ​វិស័យ​ធនាគារនៅកម្ពុជា

គម្រោង​កម្ពុជា ហា​វែ​ស II បាន​ជួយ​វិស័យ​ឯកជន បង្កើន​ទុនវិនិយោគ ប្រមាណ​ជា ២៨ លាន​ដុល្លារ សហរដ្ឋអាមេរិក បង្កើត​ការងារ​ជាង ២.៥០០ កន្លែង​

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំឆ្នាំ កន្លងមក គម្រោងកម្ពុជា ហាវែស II បានជួយវិស័យឯកជន បង្កើនទុនវិនិយោគ ប្រមាណជា ២៨ លានដុល្លារ សហរដ្ឋអាមេរិក បង្កើតការងារជាង ២.៥០០ កន្លែង គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្ម ចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ សហរដ្ឋអាមេរិក។

អាន​បន្ត៖ គម្រោង​កម្ពុជា ហា​វែ​ស II បាន​ជួយ​វិស័យ​ឯកជន បង្កើន​ទុនវិនិយោគ ប្រមាណ​ជា ២៨...

រដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១០៦រូប។

អាន​បន្ត៖ រដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ​​ ក្រាបបង្គំទូលថ្វាយ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រះរាជវអាកាស ព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៦៩ព្រ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ក្រាបបង្គំទូលថ្វាយ

អាន​បន្ត៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ឯកឧត្ដម...

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈចំនួនពីរ នៅក្នុងសម័យប្រជុំរដ្ឋសភាព្រឹកថ្ងៃទី១១ ឧសភា

(ភ្នំពេញ)៖ នៅមុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

អាន​បន្ត៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈចំនួនពីរ...

លោក សាយ សំអាល់៖ ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរ ក្នុងការអភិរក្សជីវចម្រុះ តាមតំបន់ឆ្នេរ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា: ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរ ក្នុងការអភិរក្សជីវចម្រុះតាមតំបន់ឆ្នេរ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

អាន​បន្ត៖ លោក សាយ សំអាល់៖ ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរ...

BREAKING: សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ

(អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន

អាន​បន្ត៖ BREAKING: សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក...

កម្ពុជា-ស្រីលង្កា ឈានដល់ការចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឯកភាពចាប់ផ្ដើមការងារចម្បងៗច្រើនចំណុច

(ភ្នំពេញ)៖ កម្ពុជា និងស្រីលង្កាបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈភាគីទាំងពីរក៏បានឯកភាពចាប់ផ្ដើមអនុវត្តការងារចម្បងៗច្រើនចំណុច ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូទស្សនកិច្ចទៅវិញទៅមកជាដើម។

អាន​បន្ត៖ កម្ពុជា-ស្រីលង្កា...

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

អាន​បន្ត៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល...

អនុស្ថានីយ៍ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីតម្លៃជាង ៧០លានអឺរ៉ូ ត្រូវបានដាក់ឲ្យដំណើរការនៅខេត្តកោះកុង

អនុស្ថានីយ៍ និងខ្សែបណ្តាញបញ្ចូនអគ្គិសនីតម្លៃប្រមាណ ៧០លានអឺរ៉ូ ដែលតភ្ជាប់ឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២នេះ ដោយមានថាមពល ២៣០គីឡូវ៉ុល និងមានបង្គោលខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

អាន​បន្ត៖ អនុស្ថានីយ៍ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីតម្លៃជាង ៧០លានអឺរ៉ូ...

សម្តេចតេជោ ៖ ទោះបីកូវីដកាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរសជនជាតិ-អន្តរជាតិជាង១៦លានដុល្លារ

រាជធានីភ្នំពេញ ៖ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្តី ក៏កាកបាទក្រហមកម្ពុជាបានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិបានជាង១៦លានដុល្លារអាមេរិក ។

អាន​បន្ត៖ សម្តេចតេជោ ៖...

TOP NEWS: សារសម្លេងសម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងប្រកាសថា ថ្ងៃនេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង១៦លានដុល្លារអាមេរិក, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារតាមបណ្តាញតេឡេក្រាមថា នៅវេលាម៉ោងប្រមាណ ២៖៤៥នាទី រសៀលថ្ងៃទី១០ ខែឧសភា (ម៉ោងនៅសេអ៊ូល) សម្តេច និងគណៈប្រតិភូ បានអញ្ជើញដល់ក្រុងសេអ៊ូល ប្រទេសកូរ៉េ ដើម្បីចាក់សាំងយន្តហោះ។

អាន​បន្ត៖ TOP NEWS: សារសម្លេងសម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក...

កងទ័ពវិស្វកម្ម ទទួលបានអាវភ្លៀងជាអំណោយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ឧសភានេះ បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់កងទ័ពវិស្វកម្មអគ្គបញ្ជាការ។

អាន​បន្ត៖ កងទ័ពវិស្វកម្ម ទទួលបានអាវភ្លៀងជាអំណោយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន...

រដ្ឋសភាកម្ពុជាចេញសេចក្ដីថ្លែងការណ៍ សម្តែងការខកចិត្តជាខ្លាំងចំពោះ​សេចក្តី​សម្រេច​​របស់សភាអឺរ៉ុប

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី

អាន​បន្ត៖ រដ្ឋសភាកម្ពុជាចេញសេចក្ដីថ្លែងការណ៍...

សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេល ៣ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩

នៅក្នុងសារសំឡេងពិសេស នាព្រឹកថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃទី ៣ហើយ ដែលព្រះរាជា ណាចក្រកម្ពុជា មិនមានការឆ្លងកូវីដ-១៩។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេល ៣ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩

កម្ពុជា-ថៃ ជួប​ពិភាក្សា​​ពី​សម្ព័ន្ធភាព​ទ័ព ស្ថាប័ន​​ស៊ីវិល ​និង​​សន្តិ​សុខ​តាម​​បន្ទាត់​​​ព្រំដែ​ន

ខេត្តបន្ទាយមានជ័យ ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃលើកទី២៨រយៈពេល៣ថ្ងៃ ដោយលើកពិភាក្សាស្តីពីសម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខតាមបន្ទាត់ព្រំដែន ធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់១១ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ ។

អាន​បន្ត៖ កម្ពុជា-ថៃ ជួប​ពិភាក្សា​​ពី​សម្ព័ន្ធភាព​ទ័ព ស្ថាប័ន​​ស៊ីវិល...

មេដឹកនាំប្រទេសអាស៊ាន ៣ ផ្ញើសាររំលែកមរណទុក្ខ​បងប្រុស​សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមេដឹកនាំប្រទេសសមាជិកអាស៊ាន ចំនួន ៣ បានផ្ញើសារដាច់ដោយឡែកពីគ្នា ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមរំលែកមរណទុក្ខ ដែលបងប្អូនបង្កើតរបស់សម្តេចតេជោ គឺសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង។

អាន​បន្ត៖ មេដឹកនាំប្រទេសអាស៊ាន ៣ ផ្ញើសាររំលែកមរណទុក្ខ​បងប្រុស​សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកនេះដើម្បីចូលជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

(ភ្នំពេញ)តបតាមការអញ្ជើ ញរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមនិងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិកដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើក ទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី១២-១៣ខែឧសភាឆ្នាំ២០២២ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

រដ្ឋសភា​កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សំដែង​ការខកចិត្ត ចំពោះសេចក្តីសម្រេចរបស់​សភាអឺរ៉ុប

ភ្នំពេញ៖ ក្នុងសេចក្តីថ្លែងការណ៍ នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នេះ រដ្ឋសភាកម្ពុជា បានសំដែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័ត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ (២០២២/២៦៥៨(RSP))។

អាន​បន្ត៖ រដ្ឋសភា​កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សំដែង​ការខកចិត្ត...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន នៅព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ...

ខេត្តបីជាប់មាត់សមុទ្រមានភ្ញៀវទេសចរទៅកម្សាន្តជាង ១០ម៉ឺននាក់ ២ថ្ងៃ ចុងសប្តាហ៍

ខេត្តទេសចរណ៍ជាប់មាត់សមុទ្រចំនួនបី រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងកែប នៅតែមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ក្រោយចូលឆ្នាំខ្មែរ នាថ្ងៃចុងសប្តាហ៍។លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថា រយៈពេលពីរថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ៦១,០២០នាក់ ខេត្តកំពតមានចំនួន ៣០,៧០៥នាក់ និងខេត្តកែប ២៩,៥០៩នាក់។

អាន​បន្ត៖ ខេត្តបីជាប់មាត់សមុទ្រមានភ្ញៀវទេសចរទៅកម្សាន្តជាង ១០ម៉ឺននាក់ ២ថ្ងៃ ចុងសប្តាហ៍