បណ្តាញសង្គម

ប្រកាសចូលកាន់តំណែងអភិបាលរងស្រុករមាសហែក, អភិបាលរងខេត្តស្វាយរៀង ដាក់ចេញគោលការណ៍៨ចំណុច ដល់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តន៍

(ស្វាយរៀង)៖ លោកស្រី កែវ សោភ័ណ្ឌ ត្រូវបានប្រកាសឲ្យចូល កាន់មុខតំណែង ជាអភិបាលរងស្រុករមាសហែក ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលាស្រុករមាសហែក។

អាន​បន្ត៖ ប្រកាសចូលកាន់តំណែងអភិបាលរងស្រុករមាសហែក, អភិបាលរងខេត្តស្វាយរៀង...

ក្នុងឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ២០១៨ សំណង់១០៦១កន្លែង ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យជួសជុល

(សៀមរាប)៖ អំឡុងឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ២០១៨ មានសំណង់ប្រមាណ១០៦១កន្លែង នៅក្នុងតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរអប្សរា អនុញ្ញាតឱ្យធ្វើការជួសជុល និងកែល្អ។ នេះបើតាមការជូនដំណឹងរបស់ ក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា។

អាន​បន្ត៖ ក្នុងឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ២០១៨ សំណង់១០៦១កន្លែង ក្នុងតំបន់រមណីយដ្ឋានអង្គរ...

រដ្ឋបាលខេត្តកោះកុង និងខេត្តត្រាត បើកកិច្ចប្រជុំពិភាក្សា ការទប់ស្កាត់គ្រឿងញៀនឆ្លងដែន, ភាគីកម្ពុជាស្នើឲ្យថៃផ្តល់ព័ត៌មានឲ្យបានលឿនបំផុត ពេលជនល្មើសរត់ចូលកម្ពុជា

(កោះកុង)៖ ដើម្បីរឹតចំណងមិត្តសាមគ្គីភាព និងចងសម្ព័ន្ធមិត្តភាពទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឆ្លងដែនរវាង កម្ពុជា-ថៃ បានប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភពថៈឡេ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ក្រោមការដឹកនាំដោយលោក ផៃធូន ធ្លាមកេសន អភិបាលរងខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ។

អាន​បន្ត៖ រដ្ឋបាលខេត្តកោះកុង និងខេត្តត្រាត បើកកិច្ចប្រជុំពិភាក្សា...

សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់ម៉ូតូ ចំនួន១,៦៤៦គ្រឿង ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅទូទាំងប្រទេស តាមរយៈស្នងការនគរបាល រាជធានី-ខេត្ត បានប្រាប់ទៅកាន់មន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់...

គយចាប់ទូកដឹកឈើប្រណិតខុសច្បាប់ ៣ទូកុងតឺន័រ នៅជិតផែព្រែកត្នោត ខេត្តកំពត ដែលមប្រុងឆ្លងដែនទៅវៀតណាម

(កំពត)៖ ទូកយន្តដឹកឈើប្រណិតខុសច្បាប់៣ទូកុងតឺន័រ ដែលមានផ្ទុកឈើ៥៣ដុំធំៗ បម្រុងឆ្លងដែនទៅប្រទេស វៀតណាម ត្រូវបានកម្លាំងការិយាល័យនាវាចរគយ សហកាជាមួយសកម្លាំងអាវុធ ហត្ថលើផ្ទៃប្រទេសបង្ក្រាបបាន នៅចម្ងាយ៣គីឡូម៉ែត្រ ពីផែព្រែកត្នោត ខេត្តកំពត។

អាន​បន្ត៖ គយចាប់ទូកដឹកឈើប្រណិតខុសច្បាប់ ៣ទូកុងតឺន័រ នៅជិតផែព្រែកត្នោត ខេត្តកំពត...

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន​ បន្តជួបសំណេះសំណាល​សមាជិកបក្សប្រជាជនជិត១,៦០០០នាក់ នៅស្រុកមង្គលបុរី និងប្រាប់ឲ្យទៅបោះឆ្នោតជូន​បក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០​

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា មកពីឃុំបន្ទាយនាង បត់ត្រង់ ចំណោម គោកបល្លង្គ័ គយម៉ែង ភ្នំតូច អូរប្រាសាទ រហាត់ទឹក ឬស្សីក្រោក សំបួរ តាឡំ សឿ និងឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត១,៦០០០នាក់។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន​ បន្តជួបសំណេះសំណាល​សមាជិកបក្សប្រជាជនជិត១,៦០០០នាក់...

អតីតនិស្សិតកសិកម្មស្រាវជ្រាវរកឃើញម៉ាស៊ីនធ្វើតេស្ត រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ និងផ្លៃឈើ មានសមត្ថភាពវាស់ដឹងកម្រិតជាតិពុលជាង១,៧០០ប្រភេទ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ចូលជួបសម្តែងការគួរសម ដឹកនាំដោយលោក ភុន រតនា និងសហការីស្ថាបនិកផ្សារ ខ្មែរនៅកម្ពុជា ក្នុងគោលបំណងបង្ហាញ ជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍ លើរបកគំហើញថ្មីៗនៃ «ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមី ផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើបមាន សារៈប្រយោជន៍ ដល់វិស័យកសិកម្មនៅកម្ពុជា»។

អាន​បន្ត៖ អតីតនិស្សិតកសិកម្មស្រាវជ្រាវរកឃើញម៉ាស៊ីនធ្វើតេស្ត...

សល់ត្រឹមតែ១១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់, សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា!

(ភ្នំពេញ)៖ គិតមកដល់ត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

អាន​បន្ត៖ សល់ត្រឹមតែ១១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦...

លោក​ ប៉ាន សូរស័ក្តិ៖ ទីផ្សារកសិកម្មនឹងត្រូវពង្រីក ហើយគ្មានការយកពន្ធដីពីកសិករ​ឡើយ បើសិនជាគណបក្សប្រជាប្រជាជនកម្ពុជាឈ្នះឆ្នោត!

(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានអះអាងចំពោះមុខប្រជាពលរដ្ឋថា នៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹងមិនអនុវត្តន៍ការយកពន្ធ លើដីកសិកម្មពីប្រជា កសិករឡើយ គឺមានតែខិតខំស្វែង រកទីផ្សារថ្មីៗបន្ថែម ទៀតជូនប្រជាកសិករ ដើម្បីលក់កសិផលជាមួយតម្លៃសមរម្យ សំដៅបង្កើនជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

អាន​បន្ត៖ លោក​ ប៉ាន សូរស័ក្តិ៖ ទីផ្សារកសិកម្មនឹងត្រូវពង្រីក...

ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង កំពុងស្វែងរកដំណោះស្រាយពាក់ព័ន្ធតម្លៃពោតធ្លាក់ចុះ នៅតាមជាយដែនកម្ពុជា-ថៃ

(បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករប្រមូលទិញពោត នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមប្រជុំរកដំណោះស្រាយ តម្លៃពោតគ្រាប់ធ្លាក់ថ្លៃ នៅតាមបណ្តាស្រុកជាយដែនកម្ពុជា-ថៃ។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង...

ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង កំពុងស្វែងរកដំណោះស្រាយពាក់ព័ន្ធតម្លៃពោតធ្លាក់ចុះ នៅតាមជាយដែនកម្ពុជា-ថៃ

(បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករប្រមូលទិញពោត នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមប្រជុំរកដំណោះស្រាយ តម្លៃពោតគ្រាប់ធ្លាក់ថ្លៃ នៅតាមបណ្តាស្រុកជាយដែនកម្ពុជា-ថៃ។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង...

៦ខែឆ្នាំ២០១៨ រដ្ឋបាលគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក, ពន្ធពីយានយន្តមានកំណើនខ្ពស់ជាងគេ

(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានឲ្យដឹងថា ឆមាសទី១ (៦ខែ) ឆ្នាំ២០១៨នេះ ចំណូលពីការប្រមូលពន្ធដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រមាណ ៤,៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ ១,១៧២លានដុល្លារអាមេរិក។

អាន​បន្ត៖ ៦ខែឆ្នាំ២០១៨ រដ្ឋបាលគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក,...

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមានការរីកចម្រើន ដូច្នេះត្រូវបន្ដបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ចំនួន៣,៥៥០នាក់ និងការបង្ហាញបេក្ខភាពជា បេក្ខជនជាតំណាងរាស្ត្រ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង។

អាន​បន្ត៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព...

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមានការរីកចម្រើន ដូច្នេះត្រូវបន្ដបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ចំនួន៣,៥៥០នាក់ និងការបង្ហាញបេក្ខភាពជា បេក្ខជនជាតំណាងរាស្ត្រ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង។

អាន​បន្ត៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព...

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យវាយកម្ទេចសំណង់ខុសច្បាប់ លើតំបន់អាងទឹកទនប់ឥណ្ឌា (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿងសំណង់ជាច្រើន

(កំពង់ស្ពឺ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ សហការដោយព្រះរាជអាជ្ញារង អ៊ូ ផាត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះវាយកម្ទេចសំណង់មិនគោរពច្បាប់មួយកន្លែង លើតំបន់អាងទឹកទនប់ឥណ្ឌ (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿង សំណង់ជាច្រើន។

អាន​បន្ត៖ អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យវាយកម្ទេចសំណង់ខុសច្បាប់ លើតំបន់អាងទឹកទនប់ឥណ្ឌា...

ក្រុមប្រឹក្សាធម្មនុញ្ញ ដាស់តឿនគ្រប់គណបក្សនយោបាយ ដែលដាក់ពាក្យបណ្តឹង មកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តោតទៅលើផ្លូវច្បាប់ និងកម្មវត្ថុនៃពាក្យបណ្តឹង ឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាធម្មនុញ្ញ បានដាស់តឿនគ្រប់គណបក្សនយោបាយទាំងអស់ ដែលមកដាក់ពាក្យបណ្តឹង នៅក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តោតទៅលើគុណភាព នៃពាក្យបណ្តឹងរបស់ខ្លួន ដោយមានខ្លឹមសារ និងកម្មវត្ថុច្បាស់លាស់មិនត្រូវផ្តោតទៅលើបរិមាណ នៃបណ្តឹងនោះទេ។

អាន​បន្ត៖ ក្រុមប្រឹក្សាធម្មនុញ្ញ ដាស់តឿនគ្រប់គណបក្សនយោបាយ ដែលដាក់ពាក្យបណ្តឹង...

សៀកខ្មែរ១០ទម្រង់ នឹងត្រូវលើកយកសម្ដែង ឲ្យពលរដ្ឋខ្មែរទស្សនា ដោយសេរី

(ភ្នំពេញ)៖ សាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីសម្ដែងសៀក ចំនួន១០ទម្រង់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅ មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ដែលមានទីតាំងនៅទល់មុខ វិមានរដ្ឋសភាជាតិ ដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បានចូលទស្សនាដោយសេរី ពោលគឺមិនមានការលក់សំបុត្រ អ្វីទាំងអស់។

អាន​បន្ត៖ សៀកខ្មែរ១០ទម្រង់ នឹងត្រូវលើកយកសម្ដែង ឲ្យពលរដ្ឋខ្មែរទស្សនា ដោយសេរី

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់អតីតតារាចម្រៀង លោក ចាន់ សម័យ ចំថ្ងៃខួប៥ឆ្នាំ នៃមរណភាពឪពុករបស់សម្ដេច

(ភ្នំពេញ)៖ បន្ទាប់ពីជ្រួតជ្រាបនូវដំណឹងខ្វះខាត និងការរស់នៅយ៉ាងលំបាក តស៊ូចិញ្ចឹមកូនប្រាំនាក់ ក្នុងបន្ទុកគ្រួសារ និងរស់នៅសំងំលាក់ខ្លួនចាក ឆ្ងាយពីវិស័យសិល្បៈ ពីសំណាក់ អតីតតារាចម្រៀងធ្លាប់ល្បី គឺលោក ចាន់ សម័យ រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជួយដល់តារាចម្រៀង លោក ចាន់ សម័យ ដើម្បីជួយសម្រាលការលំបាក និងកសាងទីជំរករបស់ខ្លួន។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់អតីតតារាចម្រៀង លោក ចាន់ សម័យ...

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងឲ្យកម្មករជាង៥០ម៉ឺននាក់ ដាក់ញត្តិជូនសហភាពអឺរ៉ុប បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករនិយោជិត ចំនួនជាង៥០ម៉ឺននាក់ លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើង បានដាក់ញត្តិស្នើដល់សហភាពអឺរ៉ុប ដើម្បីបន្តផ្តល់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។

អាន​បន្ត៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងឲ្យកម្មករជាង៥០ម៉ឺននាក់...

អភិបាលខេត្តតាកែវ សុំឲ្យស្នងការខេត្ត មេមេបញ្ជាការអាវុធហត្ថខេត្ត និងមេយោធាខេត្ត ចូលរួមប្រជុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន

(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទូចស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សេក រស់ មេបញ្ជាការសឹករងខេត្ត ឲ្យមកចូលរួមប្រជុំនៅក្នុងកម្មវិធីប្រជុំស្តីពី ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ អភិបាលខេត្តតាកែវ សុំឲ្យស្នងការខេត្ត មេមេបញ្ជាការអាវុធហត្ថខេត្ត និងមេយោធាខេត្ត...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការ នៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា...