បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្រោមជំនួយឥតសំណងអង្គការជប៉ុន JICA

(ភ្នំពេញ)៖ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវសាសង់ក្រោមជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន នៅលើផ្ទៃដីប្រមាណ ៣ហិកតាកន្លះ នៅតំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរ ចូលទៅក្នុងទន្លេ ដើម្បីកាត់បន្ថយផលប៉ះពាល់ ផ្នែកបរិស្ថាន។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធ ផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

កម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿងញៀន»។

អាន​បន្ត៖ កម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ...

កម្ពុជា គ្រោងសាងសង់ផែទឹកជ្រៅមួយទៀតនៅចុងឆ្នាំ២០១៩ តម្លៃជាង ២០០លានដុល្លារអាមេរិក

(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា នៅចុងឆ្នាំ២០១៩ខាងមុខ កម្ពុជាគ្រោងនឹងសាងសង់ ផែទឹកជ្រៅមួយទៀត ដើម្បីបំពេញឆ្លើយតបកំណើន នៃការដោះដូរទំនិញដែល កំពុងមានសភាពរស់រវើក និងកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងពិធីសម្ពោធដាក់ឲ្យ ដំណើរការចំណតផែ ពហុបំណងនៃកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ចំណតផែកុងតឺន័រថ្មីនេះមានជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ។

អាន​បន្ត៖ កម្ពុជា គ្រោងសាងសង់ផែទឹកជ្រៅមួយទៀតនៅចុងឆ្នាំ២០១៩ តម្លៃជាង ២០០លានដុល្លារអាមេរិក

បណ្ណាល័យសាលាបឋមសិក្សាបឹងទីង ជាអំណោយរបស់លោក ហ៊ុន ម៉ាណែត នៅឃុំទងត្រឡាច ខេត្តកំពង់ចាម ត្រូវដាក់សម្ពោធជាផ្លូវការ ជាការចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

(កំពង់ចាម)៖ តំណាងអនុប្រធានក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ សុខសាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យ មួយខ្នង នៅក្នុងសាលាបឋមសិក្សាបឹងទីង ភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបានចំណាយថវិកាប្រមាណ ១៤៥០០ដុល្លារ។

អាន​បន្ត៖ បណ្ណាល័យសាលាបឋមសិក្សាបឹងទីង ជាអំណោយរបស់លោក ហ៊ុន ម៉ាណែត នៅឃុំទងត្រឡាច...

លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សប្រជាជន​ នៅសង្កាត់ឫស្សីកែវ ជាង​១,០០០នាក់​

(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៤ មិថុនា ២០១៨ បានជួបសំណេះសំណាល ប្រជុំដាក់ចេញផែនការនានា ជាមួយក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយសង្កាត់ឫស្សីកែវ និងសមាជិកបក្ស គ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ចំនួន១,១៦៧នាក់។

អាន​បន្ត៖ លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សប្រជាជន​...

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ជួបសំណេះសំណាលសមាជិកបក្សប្រជាជន នៃ​ក្រសួងធម្មការ និងសាសនា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សមាជិកគណៈកម្មាការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីជួបសំណេះ សំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រសួងធម្មការនិងសាសនា។

អាន​បន្ត៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ជួបសំណេះសំណាលសមាជិកបក្សប្រជាជន នៃ​ក្រសួងធម្មការ...

ព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញសម្ពោធអគារដាក់ឱ្យប្រើប្រាស់អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជាអធិបតីភាពពិធីសម្ពោធអគារសិក្សា និងផ្ទះសំណាក់របស់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅវិទ្យាល័យបឹងប្រិយ៍ ឃុំពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ ព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង...

នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន៖ អាមេរិកចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្ស ស្របពេលខ្លួនបែរជាចាប់បំបែកកូនតូចៗពីម្តាយ ជាទីស្រឡាញ់របស់ពួកគេ ដាក់ក្នុងទ្រុងដូចសត្វធាតុ

(ភ្នំពេញ)៖ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ ពិសេសមួយ រវាងនាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយលោក ហូ សិទ្ធី បានថ្លែងទាំងអស់សំណើច និងបានចោទសួរថា សហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាបិតា ប្រជាធិបតេយ្យលើលោក បានចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថាជាអ្នករំលោភសិទ្ធិមនុស្ស ស្របពេល អាមេរិកខ្លួនឯងនេះ បែរជារំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយចាប់បំបែកម្តាយ និងកូនតូចៗជនជាតិម៉ិចស៉ិក ហើយដាក់ពួកគេដូចសត្វធាតុ នៅក្នុងទ្រុងទៅវិញ។

អាន​បន្ត៖ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន៖ អាមេរិកចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង...

ព្រឹត្ដិការណ៍ ពិព័រណ៌អឺរ៉ុបដ៏អស្ចារ្យដំបូងគេ នឹងបង្ហាញវត្ដមាននៅកម្ពុជា នៅចុងខែមិថុនានេះហើយ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នឹងក្លាយជាទីតាំងពិព័រណ៌អឺរ៉ុប ដំបូងគេបង្អស់ ដែលត្រូវបានរៀបចំដោយ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ឧបត្ថម្ភដោយ ក្រុមហ៊ុន Cambodia Airports តំណាងដោយលោក Eric Delobel និងទទួលការគាំទ្រពីគណៈប្រតិភូ សហភាពអឺរ៉ុប ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួម ពីសភាពាណិជ្ជកម្មជាតិ នៃបណ្ដាប្រទេសនៅអឺរ៉ុប និងសមាគមធុរកិច្ច ចំនួន៥នៅកម្ពុជា រួមមានសភាពាណិជ្ជកម្មបារំាង ( CCIFC) សភាពាណិជ្ជកម្ម អាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស( BritCham) សភាពាណិជ្ជកម្ម អ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្ម អឺរ៉ុបខាងជើង (NordCham ប្រទេសន័រវេ ដាណឺមាក ស៊ុយអែត ហ្វាំងឡង់ និងអ៊ីស្លង់ )។

អាន​បន្ត៖ ព្រឹត្ដិការណ៍ ពិព័រណ៌អឺរ៉ុបដ៏អស្ចារ្យដំបូងគេ នឹងបង្ហាញវត្ដមាននៅកម្ពុជា...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ...

ស.ស.យ.ក និងក្រសួងទេសចរណ៍ បង្កើតកម្មវិធីថ្មីមួយឲ្យសិស្ស-និស្សិត ងាយស្រួលស្វែងយល់អំពីប្រព័ន្ធកម្មសិក្សា ក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញទេសចរណ៍ មានឱកាសស្វែងយល់ អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍ និងក្រេបយកបទ ពិសោធន៍ល្អពីស្ថាប័ន ដែលខ្លួនចុះកម្មសិក្សានោះ ពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនមួយចំនួនទៀត បានរៀបចំកម្មវិធីកម្មសិក្សា - Internship នៅក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្រាប់សម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស- និស្សិតអាចស្វែង រកឱកាសកម្មសិក្សាខ្លីៗ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ជាដៃគូ។

អាន​បន្ត៖ ស.ស.យ.ក និងក្រសួងទេសចរណ៍ បង្កើតកម្មវិធីថ្មីមួយឲ្យសិស្ស-និស្សិត...

ពលរដ្ឋនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលជួបការលំបាកក្នុងការធ្វើដំណើរ ទទួលបានផ្លូវថ្មីមួយខ្សែពីអាជ្ញាធរ និងប្រកាសថា នឹងទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ កក្កដា

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង០១ខ្សែ ប្រវែង៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។

អាន​បន្ត៖ ពលរដ្ឋនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលជួបការលំបាកក្នុងការធ្វើដំណើរ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស ដែលមានតម្លៃជាង៤លានដុល្លារ

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធ សមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានតម្លៃជាង៤លានដុល្លារ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស...

កម្ពុជារៀបចំសិក្ខាសាលា ស្តីពី ការបង្កើនការស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយនៅប្រទេសមេគង្គ-ឡានឆាង ក្រោមជំនួយរបស់ចិន

(ភ្នំពេញ)៖ អ្នកជំនាញប្រមាណជិត១០០នាក់ មកពី៦ប្រទេស បានជួបជុំគ្នា ដើម្បីបង្កើតគម្រោងស្រាវជ្រាវ និងកិច្ចសន្ទនា គោលនយោបាយនៅ ក្នុងបណ្តាប្រទេស មេគង្គ-ឡានឆាង ក្នុងរយៈពេល២ឆ្នាំ ខាងមុខ ដោយចាប់ផ្តើមពីថ្ងៃនេះ។

អាន​បន្ត៖ កម្ពុជារៀបចំសិក្ខាសាលា ស្តីពី ការបង្កើនការស្រាវជ្រាវ...

លោក ប៉ាន សូរស័ក្តិ៖ ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង សម្រាប់សេដ្ឋកិច្ចកម្ពុជា

(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វត្តមានរបស់ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើន យ៉ាងសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារផ្សារនេះ នឹងស្រូបយកទំនិញក្នុងស្រុក ដែលផលិតដោយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញការនាំចេញ។

អាន​បន្ត៖ លោក ប៉ាន សូរស័ក្តិ៖ ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង...

នាយឧត្តមសេនីយ៍ ឥត​ សារ៉ាត់ ជំរុញឲ្យយោធិនទាំងអស់ត្រូវការពារតម្លៃសន្តិភាព ដើម្បីការអភិវឌ្ឍ និងចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យយោធិនទាំងអស់ ត្រូវចូលរួមការពារ តម្លៃសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍន៍នៅកម្ពុជា និងចូមរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ ឥត​ សារ៉ាត់ ជំរុញឲ្យយោធិនទាំងអស់ត្រូវការពារតម្លៃសន្តិភាព...

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំ​​ពាវនាវដល់ប្រជាពលរដ្ឋ តមអាហារបីប្រភេទ ដើម្បីជៀសវាងកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចុះ ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុ ងការថែរក្សាសុខភាព ពិសេសការពិសាអាហារ ដែលមានរសជាតិ ប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក ដើម្បីជៀសវាង កើតជំងឺដាច់សរសៃឈាម លើសឈាម បេះដូង និងទឹកនោមផ្អែម ។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំ​​ពាវនាវដល់ប្រជាពលរដ្ឋ តមអាហារបីប្រភេទ...

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ជួបជជែកគ្នាជំរុញទំហំពាណិជ្ជកម្មឲ្យដល់ ៦ពាន់លានដុល្លារនៅឆ្នាំ២០២០

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ទ្វេភាគីកម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយលោកស្រី កៅ យាន អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ដើម្បីពិនិត្យលទ្ធផលនៃកិច្ច សហប្រតិបត្តិការក្នុង បណ្តាឆ្នាំកន្លងមក និងលើកទិសដៅការងារ ជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឲ្យបានដល់ ៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ស្របតាមផែន ការដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានដាក់ ចេញនាពេលកន្លងមក។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន...

អភិបាលរាជធានីភ្នំពេញ ជំរុញលើការងារធ្វើប្រទានកម្មដីធ្លី ស្ដីពីការបំបែកក្បាលដីក្នុងបុរី

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំស្ដីពី ការធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិដី និងបំបែកក្បាលដីក្នុងបុរី សំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយជំរុញធ្វើការងារ នេះឲ្យបានលឿន ជូនប្រជាពលរដ្ឋ។

អាន​បន្ត៖ អភិបាលរាជធានីភ្នំពេញ ជំរុញលើការងារធ្វើប្រទានកម្មដីធ្លី...

រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បង្ហាញពីការអភិវឌ្ឍវិស័យមុខងារសាធារណៈនៅកម្ពុជា តាមរយៈការធ្វើបាឋកថា នៅសាលាភូមិន្ទរដ្ឋបាល​

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំបាឋកថាស្តីពី «ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា» ក្រោមអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង មុខងារសាធារណៈ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ ប្រមាណ៣០០នាក់ នៅសាលសហសិក្សា សាលាភូមិន្ទរដ្ឋបាល។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បង្ហាញពីការអភិវឌ្ឍវិស័យមុខងារសាធារណៈនៅកម្ពុជា...