(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មពិភពលោក កំពុងបាននិងផ្ទុះឡើងហើយរវាង សហរដ្ឋអាមេរិកជាមួយប្រទេស មានសេដ្ឋកិច្ចលូតលាស់ចំនួន ៦ផ្សេងទៀត (កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អង់គ្លេស) ក៏ដូចជារវាងអាមេរិកជាមួយចិន អាមេរិកជាមួយម៉ិចស៊ីកូ និងជាមួយឥណ្ឌាជាដើមនោះ។
(បន្ទាយមានជ័យ)៖ នៅព្រឹកអង្គារ៧កើត ខែបឋមសាឍ ឆ្នាំច សរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូល និធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ភាពក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង១ខ្សែ ប្រវែង២០២០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិព្រះពន្លា ភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអ្នក ចូលរួមជាង៤០០០នាក់។
អានបន្ត៖ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ នៅក្រុងសិរីសោភ័ណ, នាយឧត្តមសេនីយ៍ កែ...
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ បានកនាំគណៈ ប្រតិភូការងារកម្ពុជា ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេសថៃ ដើម្បីជួបសម្តែងការ គួរសម និងពិភាក្សាការងារ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ជាមួយឧត្តមសេនីយ៍ Po. Gen. ADUL SANGSINGKEO រដ្ឋមន្ត្រីក្រសួងការងារ ប្រទេសថៃ។
អានបន្ត៖ រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ...
(ភ្នំពេញ)៖ ក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ (TVET Day) លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល នៅតែបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារការងារនៅកម្ពុជានៅតែមានតម្រូវការខ្ពស់នូវកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយទិវាជាតិ TVET Day នេះនឹងឆ្លុះបញ្ចាំងប្រាប់មហាជន ពិសេសយុវជនឱ្យកាន់តែយល់ច្បាស់ថា តម្រូវការក្នុងទីផ្សារការងារត្រូវការអ្វីខ្លះ។
អានបន្ត៖ ក្រសួងការងារ នៅតែបញ្ជាក់ថាជំនាញបច្ចេកទេសវិជ្ជាជីវៈ...
(កំពង់ធំ)៖ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានធ្វើកំណែទម្រង់ ស៊ីជម្រៅលើវិស័យអប់រំ និងទទួលបានជោគជ័យ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់លោក គ្រូអ្នកគ្រូទាំងអស់ ពិសេសលោកគ្រូអ្នក គ្រូក្នុងខេត្តកំពង់ធំ ត្រូវបន្តចូលរួមអនុវត្ តកំណែទម្រង់នេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីនាំមកនូវប្រសិទ្ធភាព លើវិស័យអប់រំបន្ថែមទៀត។
ការជំរុញយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត សុខ លូ ជួបសំណេះសំណាល ជាមួយលោកគ្រូអ្នក គ្រូសរុបចំនួន ១,១៣៦នាក់ មកពីស្រុក២ផ្សេងៗគ្នា គឺពេលព្រឹកនៅស្រុកសណ្តាន់ និងពេលរសៀលនៅ ស្រុកប្រាសាទសំបូរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយនឹងការថ្លែងអំណរគុណ ចំពោះការខិតខំរបស់លោក គ្រូអ្នកគ្រូកន្លងមក លោក សុខ លូ បានលើកឡើងថា លោកគ្រូអ្នកគ្រូ គឺជាអ្នកមានគុណដែលបាន អប់រំបណ្តុះបណ្តាល បង្កើននូវធនធានមនុស្ស គ្រប់ទីកន្លែង ដែលធ្វើឲ្យមនុស្សគ្រប់ មជ្ឈដ្ឋាននៅក្នុង សង្គមផ្តល់តម្លៃថា «ជាមាតាបិតាទី២» មានគុណនូបការៈ មិនអាចកាត់ថ្លៃបាន ហើយលោកគ្រូអ្នកគ្រូទាំងអស់ គឺជាអ្នកសាបព្រោះនូវ ចំណេះដឹងចំណេះ ធ្វើគ្រប់បែបយ៉ាង បើគ្មានលោកគ្រូអ្នកគ្រូនោះទេ ហាក់ដូចជាគ្មានអ្វីៗទាំងអស់។
ដោយយល់ឃើញដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបាន ខិតខំយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់នូវសមិទ្ធផល ជាច្រើនក្នុងវិស័យអប់រំ ជាវិស័យអាទិភាពមួយ។
ទន្ទឹមនេះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើក ម្រិតជីវភាពរស់នៅ របស់លោកគ្រូអ្នកគ្រូ តាមរយៈការដំឡើង ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗផងដែរ។
លោក សុខ លូ បានសង្កត់ធ្ងន់ថា តាមរយៈការបណ្តុះបណ្តាលរបស់ លោកគ្រូអ្នកគ្រូគ្រប់កម្រិត បានធ្វើឲ្យប្រទេសកម្ពុជា សម្បូរទៅដោយអ្នកមានចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ ស្ថិតនៅក្រោមរបបលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលដឹកនាំប្រកប ដោយសុខសន្តិភាពរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការដឹកនាំ ប្រទេសតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ទទួលបាននូវភាពជោគជ័យ ក្នុងការបង្រួបបង្រួមជាតិ ឲ្យជៀសផុតពីសង្គ្រាម។
ឆ្លងកាត់តាមរយៈ សុខសន្តិភាពនេះ ធ្វើឲ្យលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទទួលបាននូវសិទ្ធិសេរីភាពស្មើ មុខស្មើមាត់លើឆាកអន្តរជាតិ និងទទួលស្គាល់ពីលទ្ធផល នៃការបោះឆ្នោតក្នុងអំឡុង ពេល៥អាណត្តិ កន្លងមកនេះ។
ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវឲ្យលោក គ្រូអ្នកគ្រូទាំងអស់គ្នា ចូលរួមបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបានអំពាវនាវឲ្យ លោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយ បន្តទៀតទៅកាន់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងពីគុណតម្លៃ នៃការបោះឆ្នោត និងអញ្ជើញចូលរួមបោះ ឆ្នោតកុំបីខាន ព្រោះការបោះឆ្នោតនេះ មានសារសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹក ដែលខ្លួនពេញចិត្តក្នុង ការដឹកនាំប្រទេស អាចរក្សានូវសុខសន្តិភាព និងស្ថិរភាពសង្គមប្រកប ដោយការអភិវឌ្ឍទៅ ថ្ងៃអនាគតបន្តទៀត៕
ដកស្រង់ពី៖ Fresh News
(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈ កម្មាធិការកណ្តាល សមាគមអតីត យុវជនកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសំណេះសំណាល និងបំពាក់មេដាយ ការពារជាតិ ជូនដល់អតីតយុទ្ធជន ទូទាំងក្រុងសៀមរាប ចំនួន១,៨៥៥នាក់។
អានបន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនជិត២,០០០នាក់...
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ បាននាំគ្នាជួបជុំគ្នា ពិសារអាហារសាគ្គី ក្នុងន័យរឹងចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ ទាំងអស់ បានចូលរួមក្នុង កម្មវិធីមនុស្សធម៌ រួមសុខទុកជាមួយនឹង លោក ហ៊ុន ម៉ានី ផ្ទាល់ និងខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ទៅកាន់ទូទាំងប្រទេស ដើម្បីព្យាបាល ប្រជាពលរដ្ឋនៅតាមតំបន់ ទីប្រជុំជន និងដាច់ស្រយ៉ាល។
អានបន្ត៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណជាង៣ពាន់នាក់...
(បាងកក, ថៃ)៖ បន្ទាប់ពីបានអញ្ជើញដល់ ប្រទេសថៃនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ទីដឺលនឹងត្រូវអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល យុទ្ធសាស្រ្តនៃកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃ កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារចូលជួប សំណេះសំណាល និងសំដែងការគួរសម។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីថៃ និងក្រុមគ្រួសារ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មា ធិការអចិន្រ្តៃយ៍មួយ ក្រោមអធិបតីភាព លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា។
អានបន្ត៖ ព្រឹទ្ធសភា បើកសម័យប្រជុំ នៅព្រឹកស្អែក ដើម្បីពិនិត្យ និងឱ្យយោបល់...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងព័ត៌មាន បានសហការជាមួយ ក្រសួងកិច្ចការនារី ក្លឹបអ្នកការសែតកម្ពុជា និងអង្គការសង្គមស៊ីវិល រៀបចំសិក្ខាសាលាមួយ ដើម្បីពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រី។
អានបន្ត៖ ក្រសួងចំនួន២ សហការសង្គមស៊ីវិល រៀបចំសិក្ខាសាលា ពង្រឹងការអនុវត្តក្រមប្រតិបត្តិ...
(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះមូល ដ្ឋានខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅក្រោយ ផ្សារផល្លារាត្រីអង្គរ និងអាជីវករផ្សារ ក្រោយពីបានបើកផ្លូវ សាងសង់ផ្លូវបេតុង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។
អានបន្ត៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង...
(កំពង់ស្ពឺ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព-ខុសច្បាប់ ដោយមានសារធាតុគីមីជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមិថុនានេះ បានរៀបចំពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ដែលបានខិតខំបំពេញ ការងារកន្លងមក។
អានបន្ត៖ លោក ហ៊ុន ម៉ានី ជំរុញលើកទឹកចិត្តឲ្យក្រុមគ្រូពេទ្យ...
(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសិក្សាលទ្ធភាព និងផែនការមេ សម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងព្រះសីហនុ ក្រុងសៀមរាប និងក្រុងតាខ្មៅ ដែលសិក្សាដោយក្រុមហ៊ុនចិន នឹងចាប់ផ្ដើមអនុវត្ដន៍នៅចុងខែមិថុនា ឆ្នាំ២០១៨នេះ និងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ខាងមុខ ។
អានបន្ត៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ គម្រោងសិក្សាលទ្ធភាព...
(កណ្តាល)៖ លោក ហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសជាថ្មី ប្រឆាំងដាច់ខាតមិនឱ្យមាន កើតឡើងបដិវត្តន៍ព៌ណនៅកម្ពុជា និងការពារជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីសុខសាន្ត របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
អានបន្ត៖ លោក ហ៊ីង ប៊ុនហៀង ប្រកាសជាថ្មីប្រឆាំងដាច់ខាត មិនឱ្យកើតមានបដិវត្តន៍ព៌ណនៅកម្ពុជា...
(ភ្នំពេញ)៖ លោកអភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ លោកឌី រ័ត្នខេមរុណ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងអស់ ដែលមានអាយុគ្រប់គ្រាន់ មានសិទ្ធិក្នុងការចូលរួមបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតកុំបីខាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
(កំពង់ធំ)៖ មន្ត្រីចំនួន១១រូប ដែលមកពី៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូល កាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។
អានបន្ត៖ មន្ត្រី១១រូប ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី,...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយ ជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រ។
អានបន្ត៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះជួបសំណេះសំណាលពលរដ្ឋ នៅឃុំពាមជីកង...
(សហរដ្ឋអាមេរិក)៖ ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាល ជាច្រើននៅឯអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងនាមជារដ្ឋភាគីនៃ អនុសញ្ញាសិទ្ធិជនមានពិការភាព លោក ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសគោលជំហររបស់រដ្ឋាភិបាល កម្ពុជាក្នុងការបន្តបង្ហាញឆន្ទៈនៅចំពោះមុខ អង្គការសហប្រជាជាតិពី គាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិ ជនមានពិការភាព សម្រេចឲ្យខាងតែបាន និងមានស័ក្តសិទ្ធភាព ដើម្បីលើកកម្ពស់សិទ្ធិនិងយកចិត្តទុកដាក់លើសុខមាល ភាពជនមានពិការភាព។
(ភ្នំពេញ)៖ ខណៈស្វាយតាមរដូវ មានការធ្លាក់ថ្លៃប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍ ទៅលើការដាំដំណាំស្វាយខុសរដូវវិញ ព្រោះស្វាយខុសរដូវនេះ អាចមានទីផ្សារនាំចេញច្រើនជាងស្វាយធម្មតា។
អានបន្ត៖ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ងាកមកចាប់អារម្មណ៍ ដាំដំណាំស្វាយខុសរដូវ...
(ភ្នំពេញ)៖ នៅអំឡុងពេលជិតមួយអាណត្តិ (ជិត៥ឆ្នាំ) កុមារនៅកម្ពុជាប្រមាណ៣ម៉ឺននាក់ ត្រូវបានរាជរដ្ឋាភិបាលជួយ សង្គ្រោះឱ្យផុតពីស្ថាន ភាពពលកម្មធ្ងន់ធ្ងរ ព្រមទាំងបានផ្ដល់នូវលទ្ធភាពទទួលបាន ការអប់រំចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប៉ុន្តែបញ្ហានិទណ្ឌភាពនៅតែជាបញ្ហាចម្បងមួយ ដែលជំរុញឱ្យកើត មានពលកម្មកុមារធ្ងន់ធ្ងរ។
អានបន្ត៖ កុមារ៣ម៉ឺននាក់ ត្រូវបានសង្គ្រោះពីពលកម្មធ្ងន់ធ្ងរ និងផ្ដល់ការអប់រំបណ្ដុះបណ្ដាល...