បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី ញ៉ឹម​ វណ្ណដា កំពុងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី អាស៊ីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី

(ម៉ុងហ្គោលី)៖ អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយកម្ពុជា លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាននិងកំពុងចូលរួម សន្និសីទថ្នាក់រដ្ឋមន្ត្រី អាស៊ីសម្រាប់ការកាត់បន្ថយ ហានិភ័យ គ្រោះមហន្តរាយ ឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី ញ៉ឹម​ វណ្ណដា កំពុងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី...

នាយឧត្តមសេនិយ៍ ជា តារា៖ គោលការណ៍សំខាន់របស់បក្សប្រជាជន គឺដាច់ខាតថែរក្សាឲ្យបានសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ, មិនអនុញ្ញាតឲ្យបរទេសណាមកលូកដៃ បង្កសង្គ្រាមទៀតឡើយ

(សៀមរាប)៖ សាកលវិទ្យាល័យការពារជាតិ បានមូលមតិរៀបចំពិធី តាមព្រះពុទ្ធសាសនា ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ២វត្ត ដែលគង់ចាំព្រះវស្សាផ្សេងៗពីគ្នា មានវត្តព្រះកែវនព្វរ័ត្នពោធិរង្សី (ហៅវត្តរកា) ស្ថិតក្នុងភូមិដូននំ និងវត្តសិរីវុឌ្ឍី ឃ្លាំងមឿង (ហៅវត្តបន្ទាយឫស្សី) ស្ថិតក្នុងភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

អាន​បន្ត៖ នាយឧត្តមសេនិយ៍ ជា តារា៖ គោលការណ៍សំខាន់របស់បក្សប្រជាជន...

ក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធដាក់ឲ្យប្រើប្រាស់ ស្រះទឹកសហគមន៍ នៅស្រុកពញាឮ ខេត្តកណ្ដាល

(កណ្ដាល)៖ ស្រះទឹកសហគមន៍ដែលមានរៀបថ្ម តាមជើងទេរទី១៧ នៅក្នុងបរិវេណវត្តថ្មអណ្ដែត ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក សួស គង់ រដ្ឋមន្រ្ដីស្ដីទីក្រសួង អភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

អាន​បន្ត៖ ក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធដាក់ឲ្យប្រើប្រាស់ ស្រះទឹកសហគមន៍ នៅស្រុកពញាឮ...

លោក ថោង ខុន៖ ការប្ដេជ្ញាចិត្តរបស់កីឡាការិនី ស្រួង ភាវី គឺជាសំណាងរបស់កម្ពុជា

(ភ្នំពេញ)៖ ក្រោយបំពេញបេសកកម្មលើទឹកដី ប្រទេសកំណើតរយៈពេល ១សប្ដាហ៍កន្លងទៅ នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ កីឡាការិនីស្នូកឃ័រ ដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ត្រូវបានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) អនុញ្ញាតឲ្យចូលជួប សម្ដែងការគួរសម្យ និងសំណេះសំណាល មុនលោកស្រីវិលត្រឡប់ ទៅសាធារណរដ្ឋកូរ៉េវិញ នារាត្រីថ្ងៃពុធស្អែកនេះ។

អាន​បន្ត៖ លោក ថោង ខុន៖ ការប្ដេជ្ញាចិត្តរបស់កីឡាការិនី ស្រួង ភាវី គឺជាសំណាងរបស់កម្ពុជា

លោក គន់ គីម៖ មន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ មិនមែនបំណងប្រាថ្នាសម្តេចតេជោឡើយ, សុំកុំខឹងគោវាយរទេះ

(ឧត្តរមានជ័យ)៖ ក្នុងកិច្ចសំណេះសំណាល ជាមួយប្រជាប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយ ខេត្តឧត្តរមានជ័យ បានថ្លែងសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះភាពអសកម្ម និងចន្លោះប្រហោងមួយចំនួន ក្នុងការផ្តល់សេវា របស់មន្រ្តីរាជការ ក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋាន។

អាន​បន្ត៖ លោក គន់ គីម៖ មន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ...

សម្តេចតេជោ ហ៊ុន សែន៖ យើងមិនឈប់ត្រឹមនេះទេ យើងដើរទៅមុខទាំងអស់គ្នា មិនឱ្យកម្ពុជាវិលទៅរកសង្រ្គាម និងវិនាសកម្មជាថ្មីឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញសារនយោបាយ នៅលើបណ្តាញសង្គម Facebook ថា រាជរដ្ឋាភិបាល មិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នាអភិវឌ្ឍកម្ពុជា ឱ្យក្លាយទៅជាប្រទេស មានប្រាក់ចំណូលខ្ពស់ និងកាន់តែរីកចម្រើន ហើយសម្តេចនឹងនៅរួម សុខរួមទុក្ខជាមួយបងប្អូន ជាច្រើនឆ្នាំទៀត។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ យើងមិនឈប់ត្រឹមនេះទេ យើងដើរទៅមុខទាំងអស់គ្នា...

មន្ត្រីជាន់ខ្ពស់ទេសចរណ៍៖ កម្ពុជាអាចនឹង មានការហោះហើរត្រង់ ពីឥណ្ឌូនេស៉ី នៅឆ្នាំ២០១៩

(ភ្នំពេញ)៖ លោកថុក សុខុម ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងថា ប្រទេសកម្ពុជាអាចនឹងមាន ការហោះហើរត្រង់ដោយផ្ទាល់ ពីប្រទេសឥណ្ឌូនេស៉ី នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍៖ កម្ពុជាអាចនឹង មានការហោះហើរត្រង់ ពីឥណ្ឌូនេស៉ី...

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស នៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស

(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ បានជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួន ៧៧៣នាក់ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

អាន​បន្ត៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស...

ប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី៖ ជនពិការនៅតែមានការរើសអើងពីមហាជន

(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ប្រធានក្រុមការងារការងារពិការភាព ក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងថា ជនពិការនៅតែមាន ការរើសអើង ពីមហាជននានា ជាពិសេស ពីវិស័យសុខាភិបាល។

អាន​បន្ត៖ ប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី៖ ជនពិការនៅតែមានការរើសអើងពីមហាជន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អាន​បន្ត៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ...

លោក ប៉ាន សូរស័ក្តិ ស្នើប្រធានមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តព្រៃវែង ពង្រឹងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ឆ្លើយតបនឹងអភិបាលកិច្ចល្អ

(ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានស្នើទៅកាន់ប្រធាន មន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តព្រៃវែង បង្កើនការផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីឆ្លើយតបសំណូម ពររបស់ប្រជាពលរដ្ឋ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ លោក ប៉ាន សូរស័ក្តិ ស្នើប្រធានមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តព្រៃវែង...

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវាត់រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ ដោយគិតពីបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេស កម្ពុជាកំពុងតែបន្ដការអភិវឌ្ឍនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នឹងមានការចុះហត្ថលេខា ជាមួយសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីសាងសង់ផ្លូវក្រវាត់ រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន...

កិច្ចសម្ភាសន៍ពិសេស៖ ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន អតីតប្រមុខដឹកនាំការបរទេសកម្ពុជាថ្លែងថា «ទំនាក់ទំនងកម្ពុជា-ចិន មានលក្ខណៈជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅខ្លាំងណាស់»

(ភ្នំពេញ)៖ នៅក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ បានផ្តល់កិច្ច សម្ភាសន៍ពិសេសមួយ ជាមួយក្រុមសារព័ត៌មានជាតិ និងអន្តរជាតិ នៅទីស្តីការគណៈ រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ កិច្ចសម្ភាសន៍ពិសេស៖ ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន...

រដ្ឋមន្រ្តីការពារជាតិ ជុំរញឱ្យកងទ័ពទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅខែក្រោយនេះ ហើយត្រូវប្រឆាំងបដិវត្តន៍ពណ៌

(បាត់ដំបង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញដល់កងទ័ពទាំងអស់ ឱ្យទៅចូលរួម បោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកងទ័ពត្រូវប្រឆាំង ដាច់ខាតរាល់បដិវវត្តន៍ពណ៌ណា មួយ ដែលមានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិ ជុំរញឱ្យកងទ័ពទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា...

អគ្គនាយកដ្ឋានគយ​ ​បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជន ស្ដីពីយន្ដការសវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសិក្ខាសាលាលើក កម្ពស់ការយល់ដឹង ស្តីពីយន្តការសវនកម្ម ក្រោយពេលបញ្ចេញពីគយ (PCA) នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី តំណាងវិស័យឯកជននានា ដូចជាសភាពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ សមាគមដឹកជញ្ជូន ធុរជនជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីសវនករ គយសរុបប្រមាណ២០០នាក់។

អាន​បន្ត៖ អគ្គនាយកដ្ឋានគយ​ ​បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជន...

លោក ឃួង ស្រេង៖ សាលារាជធានីភ្នំពេញ កំពុងសាងសង់ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាពកម្ពុជា-ថៃ នៅខាងលិចវត្តភ្នំ

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការ គួរសមជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសថៃ ប្រចាំនៅកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាននិងកំពុងសាងសង់ ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

អាន​បន្ត៖ លោក ឃួង ស្រេង៖ សាលារាជធានីភ្នំពេញ កំពុងសាងសង់ចំណតរថយន្តក្រោមដី...

អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម បញ្ចាំងភាពយន្ត «មុនដំបូងគេសម្លាប់ប៉ាខ្ញុំ» ជូនប្រជាពលរដ្ឋខេត្តកោះកុងទស្សនា រយៈពេល២ថ្ងៃ

(កោះកុង)៖ អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានរៀបចំការតាំងពិព័រណ៍ចល័ត លើកទី៣ ស្តីពីអាពាហ៍ពិពាហ៍ដោយបង្ខំ ក្នុងរបបខ្មែរក្រហម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាមហោស្រប ខេត្តកោះកុង ក្រោមវត្តមានលោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃ អ.វ.ត.ក, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

អាន​បន្ត៖ អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម បញ្ចាំងភាពយន្ត...

សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យ កម្មករ-កម្មការិនីទទួលបាន ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះ នៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ...

សហជីពកម្ពុជា និងសហជីពឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) គណៈប្រតិភូសហព័ន្ឋសហជីពឡាវ (LFTU) ចំនួន៥រូប ដឹកនាំដោយលោក Vanhna Doungphachanh បានជួបពិភាក្សា  ការងារទ្វេរភាគីជាមួយ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៏ នៃសហជីពប្រទេសទាំង២។

អាន​បន្ត៖ សហជីពកម្ពុជា និងសហជីពឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់...

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ពន្យល់ពីស្ថានភាពជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃនេះ

(ភ្នំពេញ)៖ បន្ទាប់ពីមានភ្ញៀងធ្លាក់យ៉ាងគំហុក រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៦ ខែមិថុនាឆ្នាំ២០១៨នេះ ធ្វើឲ្យតំបន់ និងផ្លូវសាធារណៈមួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានការលិចលង់ ធ្វើឱ្យមានមតិមួយចំនួន បានលើកឡើងអំពីបញ្ហានេះ ប៉ុន្តែយ៉ាងណាក៏ដោយនោះ គេមើលឃើញថា ស្ថានភាពជំនន់ទឹកភ្លៀងឆ្នាំនេះ អាចប្រសើរជាងឆ្នាំកន្លងមុនៗ។

អាន​បន្ត៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ...

ឧកញ៉ា ស្រី ចាន់ថន៖ ប្រាសាទអង្គរដ៏ចំណាស់មួយ ដែលជាស្នាដៃតស៊ូរបស់ដូនតាយើង អស់រយៈពេលរាប់រយឆ្នាំ អាចស្រូបទាញថវិកាពីភ្ញៀវទេសចរ រាប់លានដុល្លារ

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Goup នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានចូលរួមសិក្ខាសាលា ស្តីពី «ការពង្រឹងគុណភាពផលិតផលខ្មែរ ក្នុងបរិបទទីផ្សារប្រកួតប្រជែង នៅទីស្តីការគណៈរដ្ឋមន្រ្តី»។

អាន​បន្ត៖ ឧកញ៉ា ស្រី ចាន់ថន៖ ប្រាសាទអង្គរដ៏ចំណាស់មួយ ដែលជាស្នាដៃតស៊ូរបស់ដូនតាយើង...