បណ្តាញសង្គម

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងជាអំណោយពីសប្បុរសជន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល

(កណ្តាល)៖ នាព្រឹកថ្ងៃទី ៩ ខែកក្កដា នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់រថយន្តសង្គ្រោះ បន្ទាន់មួយគ្រឿង ដែលជាអំណោយពី សប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដែលចេះ តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

អាន​បន្ត៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...

វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការចូលរួមសង្កេតការណ៍បោះឆ្នោត ឆ្លុះបញ្ចាំងពីការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានលើកឡើងថា ការដែលវេទិកាសម្ព័ន្ធសង្គម ស៊ីវិលរបស់លោកបញ្ជូន សមាជិករហូតដល់ជាង ១ពាន់នាក់ចូលរួមសង្កេត ការណ៍ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គឺជាការឆ្លុះបញ្ចាំងឲ្យ ឃើញនូវការគាំទ្រ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឲ្យកាន់តែរឹង មាំបន្ថែមទៀត។

អាន​បន្ត៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការចូលរួមសង្កេតការណ៍បោះឆ្នោត...

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ គណបក្សប្រជាជន គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង មានបរទេសនៅពីក្រោយ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌល បន្ទាយមានជ័យ និងប្រធានក្រុមការងារថ្នាក់ កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយ ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ចំនួនជិត៦២០០នាក់ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ គណបក្សប្រជាជន គឺជាកម្លាំងនយោបាយតែមួយគត់...

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបានឡដុតសំណល់វេជ្ជសាស្រ្តចំនួន២គ្រឿង ពីក្រុមហ៊ុនកូរ៉េ, មួយថ្ងៃៗសំណល់គ្រោះថ្នាក់ នៅតាមមន្ទីរពេទ្យជាង៥តោន ត្រូវបានបញ្ចេញចោល

(ភ្នំពេញ)៖ ឡដុតសំណល់ វេជ្ជសាស្ត្រ២គ្រឿង របស់ក្រុមហ៊ុន Hwa Seong B & Tec មកពីប្រទេសកូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និងលោក Han Kisub នាយកប្រតិបត្តិកបរុមហ៊ុន Hwa Seong B & Tec ព្រមទាំងមន្ត្រីអនុសាខា ជាច្រើនរូបផងដែរ។

អាន​បន្ត៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបានឡដុតសំណល់វេជ្ជសាស្រ្តចំនួន២គ្រឿង...

នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតឡើយ

(កណ្ដាល)៖ ដើម្បីធានាដល់ការបោះឆ្នោត ប្រកបដោយអព្យាក្រឹត, សេរី និងយុត្តិធម៌ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់មន្រ្ដីរាជការទាំងអស់ ហាមមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតនោះឡើយ។ ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់...

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងគ្រឿងឥស្សរិយយស ​ដល់មន្ដ្រីនគរបាល៩១​នាក់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តម សេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយស ដល់មន្ដ្រីនគរបាលជាតិ ចំនួន៩១នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ។

អាន​បន្ត៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងគ្រឿងឥស្សរិយយស...

អាជ្ញាធរខណ្ឌឬស្សីកែវ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ជាមួយពលរដ្ឋជិត៥០០នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈម

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឬស្សីកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឋលម៉ូឌែន៥ ក្រោមអធិបតីភាពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ រួមនិងព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្រ្តីរាជការ មន្ត្រីប៉ូលីស ប៉េអឹម យោធភូមិភាគពិសេសផងដែរ។

អាន​បន្ត៖ អាជ្ញាធរខណ្ឌឬស្សីកែវ បើកវេទិកាផ្សព្វផ្សាយ...

ដាក់ឲ្យប្រើប្រាស់អគារសាលាឃុំព្រៃគគីរ តម្លៃជាង៥ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព និងត្រៀមឯកសារឲ្យគ្រប់ ទៅបោះឆ្នោតជូនគណបក្សប្រជាជន

(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានថ្លែងអំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ហើយលោកក៏បានអំពាវនាវឲ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

អាន​បន្ត៖ ដាក់ឲ្យប្រើប្រាស់អគារសាលាឃុំព្រៃគគីរ តម្លៃជាង៥ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍...

ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រៀបចំក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ, ការអភិរក្សបេតិកភណ្ឌជាតិ ជួយជំរុញវិស័យទេសចរណ៍ ក្នុងខេត្តព្រះវិហារ ឲ្យរីកលូតលាស់បន្ថែមទៀត

(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

អាន​បន្ត៖ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រៀបចំក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ,...

ព្រឹកស្អែកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នឹងបន្តចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកគិរីវង់ ខេត្តតាកែវ

(តាកែវ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៧១នាក់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ នឹងចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ នៅវត្តពោធិវង្សលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។

អាន​បន្ត៖ ព្រឹកស្អែកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី...

រដ្ឋមន្ត្រីកសិកម្ម៖ ការផលិត និងផ្គត់ផ្គង់បន្លែ មានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក នៅមានកម្រិតតិចតួចនៅឡើយ

(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ ធ្វើឲ្យនិន្នាការ និងទម្លាប់នៃការហូបចុក ក៏មានការប្រែប្រួលដែរ ដោយពួកគាត់បានយក ចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់។

អាន​បន្ត៖ រដ្ឋមន្ត្រីកសិកម្ម៖ ការផលិត និងផ្គត់ផ្គង់បន្លែ...

កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន និងជីវៈចម្រុះនៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា-ចិន បានសហការគ្នាលើ កិច្ចគាំពារបរិស្ថាន តាមរយៈការពង្រីកវិសាលភាព និងសមត្ថភាពវិភាគ ទៅលើគុណភាពខ្យល់ ទឹក និងដី ដែលនឹងជួយធ្វើឱ្យ បរិស្ថានក្នុងប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ កាន់តែមានភាពប្រសើរ។

អាន​បន្ត៖ កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន និងជីវៈចម្រុះនៅកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនទាល់តែសហជីពហែរក្បួន ទើបហៅថា សេរីភាពកម្មករ កុំភាន់ច្រឡំ, រីឯសហជីពដែលទទួលលុយពីបរទេស ត្រូវគិតគូរដល់សុខទុក្ខ របស់កម្មករផង

(កណ្តាល)៖ ថ្លែងចេញពីទឹកដីខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា មិនមែនទាល់ តែសហជីពដឹកនាំហែរក្បួន ទើបហៅថាសេរីភាព ឯករាជ្យកម្មករនោះទេ កុំភាន់ច្រឡំ, រីឯសហជីពដែលបានយកលុយពីបរទេសត្រូវគិតគូរ ដល់សុខទុក្ខរបស់កម្មករ-កម្មការិនីផង។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនទាល់តែសហជីពហែរក្បួន ទើបហៅថា សេរីភាពកម្មករ...

នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនទាល់តែសហជីពហែរក្បួន ទើបហៅថា សេរីភាពកម្មករ កុំភាន់ច្រឡំ, រីឯសហជីពដែលទទួលលុយពីបរទេស ត្រូវគិតគូរដល់សុខទុក្ខ របស់កម្មករផង

(កណ្តាល)៖ ថ្លែងចេញពីទឹកដីខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា មិនមែនទាល់ តែសហជីពដឹកនាំហែរក្បួន ទើបហៅថាសេរីភាព ឯករាជ្យកម្មករនោះទេ កុំភាន់ច្រឡំ, រីឯសហជីពដែលបានយកលុយ ពីបរទេសត្រូវគិតគូរ ដល់សុខទុក្ខ របស់កម្មករ-កម្មការិនីផង។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនទាល់តែសហជីពហែរក្បួន ទើបហៅថា សេរីភាពកម្មករ...

កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន និងជីវៈចម្រុះនៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា-ចិន បានសហការគ្នាលើកិច្ចគាំពារបរិស្ថាន តាមរយៈការពង្រីកវិសាលភាព និងសមត្ថភាពវិភាគ ទៅលើគុណភាពខ្យល់ ទឹក និងដី ដែលនឹងជួយធ្វើឱ្យបរិស្ថានក្នុងប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ កាន់តែមានភាពប្រសើរ។

អាន​បន្ត៖ កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន និងជីវៈចម្រុះនៅកម្ពុជា

អភិបាលខេត្តកំពង់ចាម៖ ការជ្រលក់ទឹកខ្មៅបង្កឲ្យស្លាប់ វាគ្រាន់តែជាការបំភិតបំភ័យ របស់ជនអគតិដែលមិនចង់ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតតែប៉ុណ្ណោះ

(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ព័ត៌មានដែលបានលើកឡើងថា ការជ្រលក់ដៃនៅក្នុង ទឹកខ្មៅនៅថ្ងៃបោះឆ្នោត អាចបង្កឲ្យស្លាប់នោះ វាគ្រាន់តែជាការបំភិត បំភ័យរបស់ជនអគតិមួយចំនួន ដែលមិនចង់ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតតែប៉ុណ្ណោះ។

អាន​បន្ត៖ អភិបាលខេត្តកំពង់ចាម៖ ការជ្រលក់ទឹកខ្មៅបង្កឲ្យស្លាប់ វាគ្រាន់តែជាការបំភិតបំភ័យ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសន្យាបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុន ដែលមានបំណងបណ្តាក់ទុនលើវិស័យធុរកិច្ចផ្សេងៗនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន...

អបអរសាទរពិធីរុក្ខទិវា៩ កក្កដា! អាជ្ញាធរ មន្រ្តី និងប្រជាពលរដ្ឋ នាំយកកូនឈើជិត២ពាន់ដើម ទៅដាំនៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កូនឈើចម្រុះ និងឈើហូបផ្លែគ្រប់ ប្រភេទប្រមាណជិត២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរួម និងសិស្សានុសិស្ស បានរៀបចំដាំនៅក្នុង បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងែទី៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជាការអបអរសាទរ ពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨។

អាន​បន្ត៖ អបអរសាទរពិធីរុក្ខទិវា៩ កក្កដា! អាជ្ញាធរ មន្រ្តី និងប្រជាពលរដ្ឋ...

រដ្ឋមន្ត្រីកសិកម្ម៖ ការផលិត និងផ្គត់ផ្គង់បន្លែ មានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក នៅមានកម្រិតតិចតួចនៅឡើយ

(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ ធ្វើឲ្យនិន្នាការ និងទម្លាប់នៃការហូបចុក ក៏មានការប្រែប្រួលដែរ ដោយពួកគាត់បានយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់។

អាន​បន្ត៖ រដ្ឋមន្ត្រីកសិកម្ម៖ ការផលិត និងផ្គត់ផ្គង់បន្លែ...

ក្រសួងធម្មការរៀបចំ សន្និបាតវាយតម្លៃ ស្តីពីការអនុវត្តសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦

(កំពង់ចាម)៖ កម្មវិធីសន្និបាតវាយតម្លៃ ស្តីពី «ការអនុវត្តខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៦ និងកាបញ្ជ្រាបច្បាប់នានា នៅសាលប្រជុំខេត្តកំពង់ចាម» ត្រូវបានរៀបចំឡើង នារសៀលថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល អគ្គាធិការងពុទ្ធិកសិក្សាជាតិ អនុប្រធានថេរសភា ព្រះរាជតំណាងសម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះនាគមុនីមេគណខេត្តកំពង់ចាម, លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

អាន​បន្ត៖ ក្រសួងធម្មការរៀបចំ សន្និបាតវាយតម្លៃ...

ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន មានការវិវឌ្ឍយ៉ាងល្អប្រសើរ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Hu Zhengyue អនុប្រធានសមាគម ការទូតសាធារណៈ និងជាអតីតអនុរដ្ឋមន្រ្តី ការបរទេសចិន បានវាយតំលៃខ្ពស់ដោយ ការរីករាយពេញចិត្តចំពោះ ការវិវឌ្ឍដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងមិត្តភាព និង «កិច្ចសហ-ប្រតិបត្តិការភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន និងការរៀបចំសកម្ មភាពជាច្រើន ដើម្បីអបអរខួបលើកទី៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

អាន​បន្ត៖ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ...