បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិឌ្ឍន៍ ដែលត្រូវធ្វើឡើងនៅ សណ្ឋាគារ អ៊ិនធឺខុន ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨...

ស្នងការ ខេត្តកំពង់ចាម ប្រកាសផ្តល់រង្វាន់ ដល់យុវសិស្ស កញ្ញា អិត ស្រីពៅ ទទួលនិន្ទេស A ប្រចាំខេត្តកំពង់ចាម

កំពង់ចាម៖ ដើម្បីលើកទឹកចិត្ត ដល់សិស្សពូកែ ប្រចាំខេត្តកំពង់ចាម ដែលទទួល និន្ទេសល្អប្រសើរ គឺនិន្ទេស A នោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានប្រកាស ផ្តល់រង្វាន់ដល់ កញ្ញា អិត ស្រីពៅ ដែលទទួលបាន និន្ទេសមួយនេះ សម្រាប់ការប្រឡងបាក់ឌុប ប្រចាំឆ្នាំ២០១៤ ដែលជាឆ្នាំ នៃកំណែទម្រង់ស៊ីជំរៅ ប្រព័ន្ធអប់រំ នៅក្នុងកម្ពុជា។

អាន​បន្ត៖ ស្នងការ ខេត្តកំពង់ចាម ប្រកាសផ្តល់រង្វាន់ ដល់យុវសិស្ស កញ្ញា អិត ស្រីពៅ...

ឯកឧត្តម កឹម សុខា អះអាងថា ឯកឧត្តម និងឯកឧត្តម សម រង្ស៊ី ចុះចេញពីតំណែងបក្ស លុះត្រាមានអ្នកខ្លាំងជាង

ភ្នំពេញ៖ អនុប្រធាន គណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា បានថ្លែងថា រូបឯកឧត្តម និងឯកឧត្តម សម រង្ស៊ី នឹងចុះចេញតំណែងបក្ស ប្រសិនបើមាននរណា ដែលមានសមត្ថភាពខ្លាំង ជាងរូបឯកឧត្តម ទាំងពីរនាក់ ហើយទទួលបានការ គាំទ្រពី ប្រជារាស្រ្តនោះ។

អាន​បន្ត៖ ឯកឧត្តម កឹម សុខា អះអាងថា ឯកឧត្តម និងឯកឧត្តម សម រង្ស៊ី ចុះចេញពីតំណែងបក្ស...

អង្គភាពប្រឆាំង អំពើពុករលួយ និងវិស័យឯកជន គ្រោងបង្កើត សៀវភៅណែនាំពី អំពើពុករលួយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ អង្គភាពប្រឆាំង អំពើពុករលួយ បានសហការណ៍ ជាមួយ វិស័យឯកជននានា ជជែកគ្នាពីគម្រោង បង្កើតសៀវភៅណែនាំ ស្ដីពីការប្រឆាំង អំពើពុករលួយ សម្រាប់ធុរៈកិច្ច នៅកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើង នៅសណ្ឋាគារ អ៊ិនធើខុន ៕

អាន​បន្ត៖ អង្គភាពប្រឆាំង អំពើពុករលួយ និងវិស័យឯកជន គ្រោងបង្កើត សៀវភៅណែនាំពី អំពើពុករលួយ

ក្រសួងសាធារណការ ហៅមន្ត្រីថ្លឹងរថយន្ត មករៀនបន្ថែម ដើម្បីកាត់បន្ថយ ការខូចផ្លូវថ្នល់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើក វគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព មន្ដ្រីផ្នែកត្រួតពិនិត្យ ការដឹកជញ្ជូន លើសទម្ងន់ និង ការថ្លឹងរថយន្ដ នៅតាមដងផ្លូវ ដល់មន្ត្រី ដែលបម្រើការងារ តាមស្ថានីយជញ្ជីង ថ្លឹងរថយន្តចល័ត អចល័ត ដើម្បីរូមចំណែក ក្នុងការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់ ដែលបណ្តាលឲ្យផ្លូវខូច សំដៅធានាបាននូវ គុណភាពផ្លូវថ្នល់។

អាន​បន្ត៖ ក្រសួងសាធារណការ ហៅមន្ត្រីថ្លឹងរថយន្ត មករៀនបន្ថែម ដើម្បីកាត់បន្ថយ...

មេដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធាថៃ សន្យាជួយការពារ សិទ្ធិពលករខ្មែរ

បាងកក៖ នាយឧត្តមសេនីយ៍ Tanasak Patimapragom អនុប្រធានក្រុមប្រឹក្សា សន្តិសុខសណ្តាប់ធ្នាប់ និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិថៃ ដែលកំពុងបំពេញទស្សនកិច្ច នៅកម្ពុជា បានសន្យាថា រដ្ឋាភិបាល របស់លោក នឹងជួយសម្រួល ដល់ពលករខ្មែរ ដើម្បីឲ្យពួកគេ ទទួលបាន សិទ្ធិពេញលេញ ក្នុងនាមជាអ្នកធ្វើការ ស្របច្បាប់ នៅក្នុងប្រទេសខ្លួន។

អាន​បន្ត៖ មេដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធាថៃ សន្យាជួយការពារ សិទ្ធិពលករខ្មែរ

លទ្ធផល ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤

ត្បូងឃ្មុំ៖ ផ្អែកតាមការបិទផ្សាយ ជាសាធារណៈ ស្តីពី លទ្ធផល ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សួមប្រកាសផ្សព្វផ្សាយ លទ្ធផល ដែលមានបង្ហាញ ដូចខាងក្រោម។

អាន​បន្ត៖ លទ្ធផល ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រឡងបាក់ឌុប លើកទី២ នៅតែតឹងដដែល គ្មានការបន្ធូរបន្ថយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើង នៅថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅតែតឹងរឹង ដដែល គ្មានការបន្ធូរបន្ថយ ដើម្បីជាប់នោះទេ ទាំងគ្រូ និងក្រសួង ត្រូវតែរក្សានូវ ការរឹតបន្តឹង ដើម្បីចម្រាញ់ យកធនធានពិត។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រឡងបាក់ឌុប លើកទី២ នៅតែតឹងដដែល...

ព្រឹទ្ធសភា ជ្រើសតាំង ឯកឧត្តម លី ណារុន ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៥ នីតិកាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី ព្រឹទ្ធសភា ដោយមានសមាជិកចូលរួម ចំនួន៥៥រូប លើរបៀបវារៈ តែមួយគត់ គឺ ការបោះឆ្នោត ជ្រើសតាំង ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ចំនួន១រូប ជំនួស ឯកឧត្តម ប្រាក់ សុខ ដែលបានទទួលមរណភាព។

អាន​បន្ត៖ ព្រឹទ្ធសភា ជ្រើសតាំង ឯកឧត្តម លី ណារុន ជាសមាជិក ក្រុមប្រឹក្សាជាតិ...

កិច្ចប្រជុំលើកទី ៤៤ របស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានបើកកិច្ច ប្រជុំលើកទី៤៤ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ រួមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។

អាន​បន្ត៖ កិច្ចប្រជុំលើកទី ៤៤ របស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

អង្គភាព ប្រឆាំងអំពើពុករលួយ ហៅ មន្ដ្រីជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសទៅ “កោសខ្យល់ ”

ភ្នំពេញ៖ ប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីមានរឿងអាស្រូវ ពុករលួយរបស់ ក្រុមជញ្ជីងថ្លឹងរថយន្ដ ផ្ទុកលើសទម្ងន់ នៅលើដងផ្លូវជាតិ ជាបន្ដបន្ទាប់រួចមក អង្គភាព ប្រឆាំងអំពើពុករលួយ ក្រោមការដឹកនាំ របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង បានធ្វើការកោះ ហៅក្រុមមន្ដ្រីជញ្ជីងថ្លឹង ទាំងអស់នោះ មកប្រជុំ “កោសខ្យល់” ដើម្បីឱ្យពួកគេបញ្ឈប់ ការប្រព្រឹត្ដ អំពើពុករលួយ តទៅទៀត បើមិនដូច្នោះទេ ពួកគេនឹងប្រឈម មុខទៅនឹងវិធានការ ផ្លូវច្បាប់ ។

អាន​បន្ត៖ អង្គភាព ប្រឆាំងអំពើពុករលួយ ហៅ មន្ដ្រីជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសទៅ...

បាក់ឌុបឆ្នាំនេះ ជាប់បាន ២៥,៧២% និងទទួលបាននិទ្ទេស A ចំនួន ១១នាក់

ត្បូងឃ្មុំ៖ នៅទីបំផុត រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន បានផ្ដល់បទសម្ភាស តាមទូរទស្សន៍ ឯកជនមួយថា សិស្សជាប់និទ្ទេស A ទូទាំងប្រទេស មាន ១១ នាក់។ ចំណោម ១១នាក់ នេះមាន ៣នាក់ នៅភ្នំពេញ ក្រៅពីនោះ នៅខេត្តផ្សេងៗ។ រីឯនិទ្ទេស B សរុបមាន ២៨០នាក់។ រីឯបរិមាណ អ្នកជាប់ សរុបមានចំនួន ២៣ ១២៦ នាក់ ដែលស្មើនឹង ២៥,៧២% នៃចំនួនបេក្ខជន សរុបជាង ៩ម៉ឺន ៣នាក់។ លទ្ធផល នឹងបិទតាមមណ្ឌលនានា នៅម៉ោង ៤រសៀលនេះ សម្រាប់ភ្នំពេញ។

អាន​បន្ត៖ បាក់ឌុបឆ្នាំនេះ ជាប់បាន ២៥,៧២% និងទទួលបាននិទ្ទេស A ចំនួន ១១នាក់

ឯកឧត្ដម ខៀវ កាញារីទ្ធ គ្រោងកំណត់ម៉ោង ផ្សាយគ្រឿងស្រវឹង លើកញ្ចក់ទូរទស្សន៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានព្រលយសម្ដីថា នាពេលឆាប់ៗ ខាងមុខនេះ ឯកឧត្ដម នឹងជួបពិភាក្សា ជាមួយ ប្រធានស្ថានីយទូរទស្សន៍ ទាំងអស់ ដើម្បីនិយាយពី ការកំណត់ម៉ោងផ្សាយ គ្រឿងស្រវឹង លើកកញ្ចក់ទូរទស្សន៍។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

អាន​បន្ត៖ ឯកឧត្ដម ខៀវ កាញារីទ្ធ គ្រោងកំណត់ម៉ោង ផ្សាយគ្រឿងស្រវឹង លើកញ្ចក់ទូរទស្សន៍

កងទ័ពកម្ពុជា សមយុទ្ធ បាញ់គ្រាប់ពិត បង្ហាញសមត្ថភាព ក្រោយបញ្ចប់ ការហ្វឹកហ្វឺន

កំពង់ស្ពឺ៖ កងទ័ពកម្ពុជា ជាង ៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ បានធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ប្រភេទកាំភ្លើងធំ និង រថពាសដែក បង្ហាញសមត្ថភាព របស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ចប់ វគ្គហ្វឹកហ្វឺន អស់ជាច្រើនខែ ដោយជោគជ័យ។

អាន​បន្ត៖ កងទ័ពកម្ពុជា សមយុទ្ធ បាញ់គ្រាប់ពិត បង្ហាញសមត្ថភាព ក្រោយបញ្ចប់ ការហ្វឹកហ្វឺន

មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងសំណង់ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា

ដោយផ្តើមជីវិត នៅក្នុងគ្រួសារ មានសន្តានព្រះធម៌ ពេញខ្លួន លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្វាយជីវិត របស់ខ្លួន ទៅនឹងព្រះពុទ្ធសាសនា ស្ទើរពេញមួយជីវិត ទៅហើយ ហើយនៅជីវិតចុងក្រោយនេះ ស្ត្រីដែលលះបង់កិលេស មិនយកគ្រួសារ ដើម្បីសាសនារូបនេះ បាននិងកំពុងលះបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងកៀរគរ ពុទ្ធសាសនិកទាំងអស់ សាងសង់នូវ មហាសំណង់ប្រាសាទ ដ៏អស្ចារ្យបំផុត មានកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ នៅលើស្ថានសួគ៌បៃតង ភ្នំគិរីរម្យ ដោយដាក់ឈ្មោះថា «មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា»។ 

អាន​បន្ត៖ មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងសំណង់ មជ្ឈមណ្ឌលវប្បធម៌...

រដ្ឋសភាជាតិ បោះឆ្នោតផ្ដល់ សេចក្ដី​ទុកចិត្ត រួចហើយ នូវគណៈកម្មការជំនាញ ទាំង១០

ភ្នំពេញ៖ សមាជិករដ្ឋសភា ចំនួន១២២រូប ក្នុងចំណោម១២៣រូប បានបោះឆ្នោត បំពេញបន្ថែម រួចហើយនូវ សមាសភាព គណៈកម្មការ ទាំង១០ នៃរដ្ឋសភា ខណៈប្រធានគណៈកម្មការ ចំនួនពីររូបរបស់ គណបក្សសង្គ្រោះជាតិ មិនជាប់ជាប្រធាន ដូចការគ្រោងទុកនោះទេ។

អាន​បន្ត៖ រដ្ឋសភាជាតិ បោះឆ្នោតផ្ដល់ សេចក្ដី​ទុកចិត្ត រួចហើយ នូវគណៈកម្មការជំនាញ ទាំង១០

លទ្ធផល នៃការកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី នាថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៤

ភ្នំពេញ៖ បន្ទាប់ពី ការបើកកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ការអញ្ជើញចូលរួម ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយ អនុលោមតាម កិច្ចព្រមព្រៀង បិទបញ្ចប់ វិបត្តិនយោបាយ របស់ថ្នាក់ដឹកនាំកំពូល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ នាវិមានព្រឹទ្ធសភា។

អាន​បន្ត៖ លទ្ធផល នៃការកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី...

លោកជំទាវ កែ សុវណ្ណរ័ត្ន ជំនួស លោកជំទាវ មូរ សុខហួរ ខណៈ ឯកឧត្តម ហូ វ៉ាន់ ជំនួស ឯកឧត្តម យឹម សុវណ្ណ

ភ្នំពេញ ៖ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន បានឡើងប្រកាស នៅក្នុងកិច្ចប្រជុំ វគ្គ២ នៅរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នេះថា លោកជំទាវ កែ សុវណ្ណរ័ត្ន ឡើងជំនួស លោកជំទាវ មូរ សុខហួរ ចំណែក ឯកឧត្តម ហូ វ៉ាន់ ឡើងជំនួស ឯកឧត្តម យឹម សុវណ្ណ ។

អាន​បន្ត៖ លោកជំទាវ កែ សុវណ្ណរ័ត្ន ជំនួស លោកជំទាវ មូរ សុខហួរ ខណៈ ឯកឧត្តម ហូ វ៉ាន់ ជំនួស...

ឯកឧត្តម កឹម សុខា៖ បើចូលប្រជុំសភា អន់ជាងអាចម៍គោទៀត (មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃទី២៦ សីហានេះ រដ្ឋសភា បានបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្តម កឹម សុខា ធ្វើជា អនុប្រធានទី១ នៃរដ្ឋសភា នៅក្នុង កិច្ចប្រជុំវិសាមញ្ញ នៃរដ្ឋសភា នីតិកាលទី៥ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា ព្រមទាំង សមាជិកសភា ទាំងពីរគណបក្ស។

អាន​បន្ត៖ ឯកឧត្តម កឹម សុខា៖ បើចូលប្រជុំសភា អន់ជាងអាចម៍គោទៀត (មានវីដេអូ)

ក្រសួងការបរទេស៖ កម្ពុជា ពិចារណា ទទួលជនភៀសខ្លួនពី អូស្ត្រាលី តែក្នុងលក្ខខណ្ឌមនុស្សធម៌

ភ្នំពេញ៖ រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់បានសម្រេចចិត្ត មួយរយ ភាគរយ ថាត្រូវធ្វើយ៉ាងណា នៅឡើយទេ ទាក់ទងនឹង សំណើរ របស់រដ្ឋាភិបាល អូស្រ្តាលី ដែលចង់បញ្ជូន ជនភៀសខ្លួន មកកម្ពុជានោះ ដោយករណីនេះ គឺស្ថិតក្នុង ដំណាក់កាល ឆ្លងឆ្លើយនៅឡើយ។ នេះបើយោងតាមការបញ្ជាក់ អំពីមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស កម្ពុជា។

អាន​បន្ត៖ ក្រសួងការបរទេស៖ កម្ពុជា ពិចារណា ទទួលជនភៀសខ្លួនពី អូស្ត្រាលី...

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល ស្តីពីការថតរូប ដល់អ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានសហការជាមួយ ក្រុមហ៊ុនឯកជន ដើម្បីបើកវគ្គ បណ្តុះបណ្តាលមួយ ស្តីពីបច្ចេកទេស នៃការថតរូប ដល់អ្នកសារព័ត៌មាន មកពីស្ថាប័ននានា ក្នុងនោះ ក៏មានអ្នកមក ពីក្រុមហ៊ុនឯកជន និង អ្នកមកពីស្ថាប័នរដ្ឋ និងឯកជន ។

អាន​បន្ត៖ ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល ស្តីពីការថតរូប ដល់អ្នកសារព័ត៌មាន