បណ្តាញសង្គម

តំបន់អរិយក្សត្រ នឹងប្រែមុខមាត់ថ្មី ក្រោយសាងសង់ ស្ពានចំនួន២ តភ្ជាប់ រាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍អរិយក្សត្រ ដែលជាតំបន់មួយ ត្រូវបានដាក់ បញ្ចូលទៅ ក្នុងប្លង់គោលមេ របស់រាជធា នីភ្នំពេញឱ្យមាន សកម្មភាពរស់រវើក និងរលូនល្អ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរក្រុង និងក្រសួងពាក់ព័ន្ធមួយចំនួន ជាសេនាធិការ បានដាក់ចេញនូវគម្រោង ក្នុងការធ្វើស្ពាន ២ខ្សែ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់ ខាងលើ ។

អាន​បន្ត៖ តំបន់អរិយក្សត្រ នឹងប្រែមុខមាត់ថ្មី ក្រោយសាងសង់ ស្ពានចំនួន២ តភ្ជាប់...

រដ្ឋសភាជាតិ៖ លោក អ៊ិត រ៉ាឌី ជាប់ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

ភ្នំពេញ៖ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតឲ្យ លោក អ៊ិត រ៉ាឌី ជាប់ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជុំទី២ នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងចំណោមបេក្ខជន ៥នាក់ ។

អាន​បន្ត៖ រដ្ឋសភាជាតិ៖ លោក អ៊ិត រ៉ាឌី ជាប់ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

លទ្ធផល នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ នឹងប្រកាស មុនកាលកំណត់

ភ្នំពេញ៖ លទ្ធផលនៃការប្រឡង សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ ឬបាក់ឌុប អាចនឹងប្រកាស មុនកាលកំណត់ ដែលពីមុនក្រសួង គ្រោងប្រកាស នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០១៤។

អាន​បន្ត៖ លទ្ធផល នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ នឹងប្រកាស មុនកាលកំណត់

អនុ​ក្រឹត្យស្តីពី ការកំណត់​ប្រាក់​បំណាច់​មុខ​ងារ​ ចាប់ពីឋានៈ អនុរដ្ឋលេខធិការ ដល់នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានចេញអនុក្រឹត្យមួយ កាលពីថ្ងៃទី១៣តុលា ដើម្បីកំណត់ប្រាក់បំណាច់មុខងារ របស់មន្ត្រីរាជរដ្ឋាភិបាល ចាប់ពីថ្នាក់អនុរដ្ឋលេខាធិការ ឡើងទៅ។ អនុក្រឹត្យនោះ បានបង្ហាញថា នាយករដ្ឋមន្ត្រីកម្ពុជា មានប្រាក់បំណាច់មុខងារជាង ៣លាន៦សែនរៀល ដែលប្រហាក់ប្រហែល ៩០០ ដុល្លារអាមេរិក ក្នុងមួយខែ។ ចំណែកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មានប្រាក់បំណាច់មុខងារ ចន្លោះពី២លាន៨សែនរៀល និង ១លាន៤សែនរៀល។

អាន​បន្ត៖ អនុ​ក្រឹត្យស្តីពី ការកំណត់​ប្រាក់​បំណាច់​មុខ​ងារ​ ចាប់ពីឋានៈ អនុរដ្ឋលេខធិការ...

នាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិក ចូលចតកំពង់ផែ ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិក មួយគ្រឿង មានឈ្មោះ USNSS SAFIGUARD (T-ARS-50) បានចូលចត កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅវេលាម៉ោង ៨និង០០នាទី ក្នុងគោលបំណង បំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា រយះពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ នាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិក ចូលចតកំពង់ផែ ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២១...

រដ្ឋាភិបាល ប្រទេសសីស្ហែល ស្វែងរកទិញស្បៀងអាហារពី ប្រទេសកម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតប ទៅនឹងកំណើន ភ្ញៀវទេសចរ ដែលកើនលើស ប្រជាពលរដ្ឋ រហូតដល់ទៅ ៣ដងនោះ ជាហេតុ ធ្វើឲ្យប្រទេស ជួបបញ្ហាផ្គត់ផ្គង់ ស្បៀងអាហារនោះ រដ្ឋាភិបាលសីស្ហែល បានស្វែងរកការទិញស្បៀង អាហារបន្ថែម ទៀតពី រាជរដ្ឋាភិបាលកម្ពុជា ទៅផ្គត់ផ្គង់តម្រូវការ នៅក្នុងស្រុក។

អាន​បន្ត៖ រដ្ឋាភិបាល ប្រទេសសីស្ហែល ស្វែងរកទិញស្បៀងអាហារពី ប្រទេសកម្ពុជា

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា៖ ប្រឡងសញ្ញាបត្របាក់ឌុប លើកទី២ សិស្សធ្វើបានច្រើន

ភ្នំពេញ៖ ក្នុងឱកាសប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី២ បេក្ខជន-បេក្ខនារី អាចធ្វើបានច្រើន ដោយសារតែ ពួកគេ បានខិតខំប្រឹងប្រែង រៀនសូត្រ នេះជាការលើកឡើង របស់រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា៖ ប្រឡងសញ្ញាបត្របាក់ឌុប លើកទី២...

សម្តេចតេជោ ហ៊ុន សែន ចូលរូមពិធីរំលឹកខួប លើកទី២០ នៃការបង្កើតកងពលតូច លេខ៧០

ភ្នំពេញ៖ មេបញ្ជាការដ្ឋាន កងពលតូចលេខ៧០ បានប្រារព្ធពិធីរំលឹកខួប លើកទី២០ នៃការបង្កើតកងពល នាព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤នេះ ក្រោមវត្តមាន ដ៍ខ្ពង់ខ្ពស់បំផុត របស់ សម្តេច អគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាសប្រាំ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចូលរូមពិធីរំលឹកខួប លើកទី២០ នៃការបង្កើតកងពលតូច លេខ៧០

អាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីប្រណាំងទូកង ទូទាំងខេត្ត ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤

កំពង់ចាម៖ បងប្អូនប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ក្នុងខេត្តកំពង់ចាម និងមានខ្លះទៀតមកពី ខេត្តត្បូងឃ្មុំ មកទស្សនា ការប្រណាំងទូកង និងទូកខ្នាតអន្តរជាតិ យ៉ាងសប្បាយរីករាយ នៅចំណុចវេទិការ មាត់ទន្លេ ជិតវត្តជ្រោយថ្ម ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤នេះ ហើយកម្មវិធីនេះដែរ បានរៀបចំឡើងដោយ អាជ្ញាធរខេត្តកំពង់ចាមតែម្តង ។

អាន​បន្ត៖ អាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីប្រណាំងទូកង ទូទាំងខេត្ត ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤

ពិធីប្រកាសចូលកាន់តំណែង ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤នេះ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រោមអធិបតីភាព ឯកឧត្តម អួន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អាន​បន្ត៖ ពិធីប្រកាសចូលកាន់តំណែង ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ អតីតអភិបាល ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ មន្រ្តីជាន់ខ្ពស់ ជាច្រើននាក់ផ្សេងទៀត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤នេះ បានអញ្ជើញដល់ គេហដ្ឋានសព លោក ជុំ ហ៊ល អតីតអភិបាលខេត្ត ព្រះសីហនុ ក្នុងសម័យរដ្ឋកម្ពុជា នាទសវត្សរ៍ ឆ្នាំ៨០-៩០ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយក្រុម គ្រួសារសព។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ អតីតអភិបាល ខេត្តព្រះសីហនុ

កំណើន​សេដ្ឋកិច្ច ​របស់​កម្ពុជា ​នៅតែ​រក្សា​បាន​នូវ ​ភាព​រឹងមាំ ​ក្នុងកម្រិត​ ៧,២ ភាគរយ​

យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ច អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចេញផ្សាយ នៅថ្ងៃទី០៦ ខែតុលា ដោយធនាគារ ពិភពលោក បានឲ្យដឹងថាបណ្តាប្រទេស កំពុងអភិវឌ្ឍ ជាច្រើននៅ ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមានកំណើនសេដ្ឋកិច្ច ទាបជាងមុន បន្តិចនៅក្នុងឆ្នាំនេះ ប៉ុន្តែបណ្តាប្រទេសកំពុង អភិវឌ្ឍនៅ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែជាតំបន់ ដែលកំពុងមាន ការរីកលូតលាស់ លឿនជាងគេ បំផុតនៅក្នុង ពិភពលោក។

អាន​បន្ត៖ កំណើន​សេដ្ឋកិច្ច ​របស់​កម្ពុជា ​នៅតែ​រក្សា​បាន​នូវ ​ភាព​រឹងមាំ ​ក្នុងកម្រិត​...

ការ​ប្រលងបាក់​ឌុប ​លើក​ទី​២ មាន​បេក្ខជន​ចូលរួមប្រលង ​ចំនួន​ជាង ​៦៨០០០​នាក់ ដំណើរការ​ និង​នីតិវិធី​នៃ​ប្រលង ​ធ្វើ​ដូច​ការ​ប្រលង​ លើក​ទី​១​ដែរ​

ភ្នំពេញ៖ ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប លើកទី២ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ មានបេក្ខជន ចូលរួមប្រលង ចំនួនជាង ៦៨០០០នាក់ ចែកចេញជា ១១៧មណ្ឌល ស្មើនឹង ២៧៥២បន្ទប់ ។

អាន​បន្ត៖ ការ​ប្រលងបាក់​ឌុប ​លើក​ទី​២ មាន​បេក្ខជន​ចូលរួមប្រលង ​ចំនួន​ជាង ​៦៨០០០​នាក់...

សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកា និងសម្ភារៈជាច្រើន ព្រមទាំងផ្តល់ងារ ជាវីរនារីកម្ពុជា ដល់ម្ចាស់មេដាយមាស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចប់ ការជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡាកម្ពុជា និងកញ្ញា ស៊ន សៀវម៉ី នៅវិមានសន្តិភាពហើយ ។

អាន​បន្ត៖ សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកា និងសម្ភារៈជាច្រើន ព្រមទាំងផ្តល់ងារ...

ឯកឧត្តម ខៀវ​ កាញារីទ្ធ ជួបប្រជុំជាមួយ តំណាងស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងក្រុមហ៊ុនស្រាបៀរ ដើម្បីពិភាក្សាលើសារាចរណ៍ ស្តីពីការហាមមិនឲ្យផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបប្រជុំជាមួយ ថ្នាក់ដឹកនាំ និងតំណាងស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងក្រុមហ៊ុនស្រាបៀរ នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើ សារាចរស្តីពី ការហាមមិនឲ្យផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង ចន្លោះពីម៉ោង ០៦ ដល់ម៉ោង ០៨ យប់។

អាន​បន្ត៖ ឯកឧត្តម ខៀវ​ កាញារីទ្ធ ជួបប្រជុំជាមួយ តំណាងស្ថានីយ៍វិទ្យុ ទូរទស្សន៍...

ឯកឧត្តម ​កឹម សុខា​ បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​ នឹង​មនុស្ស​បីនាក់​ ដែល​ប៉ូលីស​អន្តរជាតិ​ កំពុង​តាម​ចាប់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានច្រានចោល ចំពោះការជាប់ពាក់ព័ន្ធនឹង មនុស្សបីនាក់ ដែលប៉ូលីសអន្តរជាតិ កំពុងតាមចាប់ខ្លួន។ ការច្រានចោល បានធ្វើឡើង ក្រោយពីសារព័ត៌មាន ក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយពី ដំណឹងនៃការចាប់ខ្លួន ពលរដ្ឋខ្មែរ សញ្ជាតិអាមេរិក ទាំងបីរូប ដោយភ្ជាប់នឹងរូបថត របស់ឯកឧត្តម កឹម សុខា ផងដែរ។

អាន​បន្ត៖ ឯកឧត្តម ​កឹម សុខា​ បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​ នឹង​មនុស្ស​បីនាក់​...

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារ អបអរសាទរ ប្រធានាធិបតី កូរ៉េខាងត្បូង ក្នុងឱកាសបុណ្យជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វ ព្រះរាជហឫទ័យ ផ្ញើព្រះរាជសារ អបអរសារទរ ជូនលោកជំទាវ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-HYE ក្នុងឱកាស បុណ្យជាតិ ។

អាន​បន្ត៖ ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារ អបអរសាទរ ប្រធានាធិបតី កូរ៉េខាងត្បូង...

ឯកឧត្តម សុខ អាន ទទួលមុខដំណែង ជាអនុប្រធាន គណៈ កម្មាធិការអចិន្ត្រៃយ៍ គណបក្សនយោបាយ នៅអាស៊ី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ត្រូវបានគាំទ្រ ឲ្យធ្វើជាអនុប្រធាន គណៈកម្មាធិការអចិន្រ្ដៃយ៍ គណបក្សនយោបាយ នៅអាស៊ី (ICAPP) ខណៈឯកឧត្តម អញ្ជើញចូលរួម ក្នុងមហាសន្និបាត (ICAPP) លើទី៨ នៅរដ្ឋធានី កូទ្បុំបូ នៃប្រទេស ស្រីលង្កា។

អាន​បន្ត៖ ឯកឧត្តម សុខ អាន ទទួលមុខដំណែង ជាអនុប្រធាន គណៈ កម្មាធិការអចិន្ត្រៃយ៍...

ឯកឧត្តម គុណ ញឹម ត្រូវបានតែងតាំងជា អគ្គនាយក គយ និងរដ្ឋាករ ជំនួស ឯកឧត្តម ប៉ែន ស៊ីម៉ន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យចូលនិវត្តន៍ ដោយតែងតាំង ឯកឧត្តម គុណ ញឹម បច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋាន យ និងរដ្ឋាករ ទៅជាអគ្គនាយក ជំនួសវិញ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចេញថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ៕

អាន​បន្ត៖ ឯកឧត្តម គុណ ញឹម ត្រូវបានតែងតាំងជា អគ្គនាយក គយ និងរដ្ឋាករ ជំនួស ឯកឧត្តម ប៉ែន...

សមាសភាព តួនាទី និងរចនាសម្ពន្ធ័របស់ គ.ជ.ប ថ្មី នឹងត្រូវអនុម័ត នៅថ្ងៃពុធស្អែក

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ តាមគម្រោង នៅថ្ងៃពុធទី០១ ខែតុលា ឆ្នាំ២០១៤ រដ្ឋសភា នឹងអនុម័ត សេចក្តីស្នើ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៧៦ និងមាត្រា ទាំងឡាយ ពីជំពូកទី ១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធស្ថាប័នជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាការអនុលោម តាមកិច្ចព្រមព្រៀង នយោបាយ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។

អាន​បន្ត៖ សមាសភាព តួនាទី និងរចនាសម្ពន្ធ័របស់ គ.ជ.ប ថ្មី នឹងត្រូវអនុម័ត នៅថ្ងៃពុធស្អែក

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូត ដីសម្បទានជាង ១ម៉ឺនហិកតា មានផលប៉ះពាល់ពី ក្រុមហ៊ុនវិនិយោគ ចំនួន៨

ភ្នំពេញ៖ រាជរដ្ឋាភិបាល កម្ពុជា នៅពេលកន្លងមក បានសម្បទាន ដីសេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនមួយចំនួន ដែលមកសុំ ធ្វើការវិនិយោគនោះ តែដោយឃើញមាន ផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ និងបង្កជាទំនាស់ដីធ្លី ជាច្រើនកន្លែងនោះ ក៏បានប្រកាស លុបចោល ការផ្តល់ដីសម្បទាន សេដ្ឋកិច្ចនេះវិញ ហើយនៅពេលនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចចិត្ត ដកហូតដីសម្បទាន ជាង ១ម៉ឺនហិកតា បន្ថែមទៀត ពីក្រុមហ៊ុនចំនួន៨ ដើម្បីយកមករក្សាទុក ជាសម្បត្តិរដ្ឋ ។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូត ដីសម្បទានជាង ១ម៉ឺនហិកតា មានផលប៉ះពាល់ពី...