បណ្តាញសង្គម

សិក្ខាសាលា ផ្សាព្វផ្សាយ បទពិសោធន៍ល្អៗ របស់គម្រោងកែលម្អអប់រំ កម្រិតមូលដ្ឋាន នៅកម្ពុជា និងពិគ្រោះយោបល់ អំពីសាលារៀនថ្មី

កំពង់ចាម៖ ក្រសួងអប់រំបាន ពង្រឹងវិស័យអប់រំ ដោយមានរៀបចំបើក សិក្ខាសាលា ពិគ្រោះយោបល់សម្រាប់ សាលារៀន អ្នកជំនាន់ថ្មី និងបង្ហាញបទពិសោធន៍ល្អៗ ក្នុងគម្រោងកែលម្អ អប់រំកម្រិតមូលដ្ឋាន នៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី ២៥.២៦ ខែសីហា ឆ្នាំ ២០១៤ នៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ចាម ។

អាន​បន្ត៖ សិក្ខាសាលា ផ្សាព្វផ្សាយ បទពិសោធន៍ល្អៗ របស់គម្រោងកែលម្អអប់រំ កម្រិតមូលដ្ឋាន...

ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅ ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃ ក្នុងព្រឹទ្ធសភា ដែលមានលើកឡើងពី ការបន្ថែម គណៈកម្មការទី១០ថ្មីនោះ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតគាំទ្រ ដោយសំឡេង ជាឯកច្ឆន្ទ (៥១ លើ៥១ ក្នុងចំណោម សមាជិកសរុប ៦១រូប) និង បានបញ្ជូនទៅដល់ដៃ ក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅថ្ងៃដដែលនេះ។

អាន​បន្ត៖ ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅ...

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរការ បណ្តោះអាសន្ន

ស្ទឹងត្រែង៖ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ដែលជាស្ពានឆ្លងកាត់ ទន្លេមេគង្គ ប្រវែង ១.៧៣១ម៉ែត្រ ត្រូវបានអាជ្ញាធរ ខេត្តស្ទឹងត្រែង បើកឲ្យធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្នហើយ នៅព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ។

អាន​បន្ត៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរការ បណ្តោះអាសន្ន

ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្ធារអន្តរជាតិ អូរយ៉ាដាវ

រតនគិរី៖ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ លោកឧកញ៉ា លាង ច័ន្ទមុន្ទី នាយកក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី និងសហការី បាននាំគ្រឿងចក្រ និងអាច៌មដី ជាច្រើនរថយន្ត ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ។

អាន​បន្ត៖ ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់...

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង ប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែ សីហា ឆ្នាំ២០១៤នេះ។

អាន​បន្ត៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង

កូនប្រុស សម្តេចតេជោ​ ​នាយករដ្ឋមន្រ្តី លេងល្បែងចាក់ទឹកកក ស្រោចខ្លួន យកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងបណ្តាញ Facebook បានផុសផុល នូវល្បែងចាក់ទឹកកក “Ice Bucket Challenge” ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសរបស់ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងតារាល្បីៗ របស់កម្ពុជា ជាច្រើននាក់ ក៏បានលេងល្បែង ចាក់ទឹកកកនេះ ហើយបង្ហោះតាម Facebook ផងដែរ។

អាន​បន្ត៖ កូនប្រុស សម្តេចតេជោ​ ​នាយករដ្ឋមន្រ្តី លេងល្បែងចាក់ទឹកកក ស្រោចខ្លួន...

ប្រទេសចំនួន៣ នឹងមកជួយរៀបចំ បញ្ជីបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា នៃយើង

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង បានថ្លែងថា នៅពេលខាងមុខនេះ ប្រទេសចំនួន ៣ មាន ប្រទេសជប៉ុន, សហគមន៍អឺរ៉ុប និងប្រទេសអូស្ត្រាលី នឹងមកជួយរៀប ចំបញ្ជីបោះឆ្នោត នៅកម្ពុជា។

អាន​បន្ត៖ ប្រទេសចំនួន៣ នឹងមកជួយរៀបចំ បញ្ជីបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា នៃយើង

សម្ដេច ហេង សំរិន មិនបានសន្យា​ ចាត់វិធានការ អ្នកដុតទង់ជាតិ វៀតណាមឡើយ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន មិនបានសន្យា ជាមួយរដ្ឋាភិបាល ក្រុងហាណូយថា នឹងចាត់វិធានការ លើក្រុមអ្នកតវ៉ា ដែលដុតទង់ជាតិ វៀតណាម នៅកម្ពុជាឡើយ។

អាន​បន្ត៖ សម្ដេច ហេង សំរិន មិនបានសន្យា​ ចាត់វិធានការ អ្នកដុតទង់ជាតិ វៀតណាមឡើយ

នាយករដ្ឋមន្ត្រី ប្រកាសពី កាលបរិច្ឆេទ បោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ការបោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ៍ ទី២៦ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពី ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ត្រឡប់មកពីបំពេញ ទស្សនៈកិច្ច នៅវៀតណាមវិញ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី ប្រកាសពី កាលបរិច្ឆេទ បោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា...

ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយ ភាសាអង់គ្លេស វ័យក្មេង ៤រូប ចេញទៅបំពេញ ទស្សនកិច្ចសិក្សា នៅចក្រភពអង់គ្លេស មួយសប្តាហ៍

ភ្នំពេញ៖ យុវសិស្ស-និស្សិត ប្រុស-ស្រីវ័យក្មេង របស់កម្ពុជា ៤រូប បានចេញទៅ បំពេញទស្សនកិច្ចសិក្សា និង កម្សាន្តនៅ ចក្រភព អង់គ្លេស ប្រទេសដ៏ល្បាញល្បី លើវិថីអប់រំ បន្ទាប់ពីពួកគេទទួល បានជ័យលាភី ក្នុងការ បញ្ចេញសមត្ថភាព ប្រកួតប្រជែង និយាយ ភាសាអង់គ្លេស ដែលរៀបចំឡើងដោយ «ស្ព្រីងបត ប្រចាំនៅកម្ពុជា»។

អាន​បន្ត៖ ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយ ភាសាអង់គ្លេស វ័យក្មេង ៤រូប ចេញទៅបំពេញ...

សង្គមស៊ីវិល ពិភាក្សាអំពី ការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារនេះ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ ចំនួន១០ នឹងជួបគ្នា នៅក្នុងកិច្ចប្រជុំ តុមួលមួយ នៅព្រឹកថ្ងៃអង្គារទី ១៩ សីហានេះ ដើម្បីពិភាក្សាអំពី ការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ សង្គមស៊ីវិល ពិភាក្សាអំពី ការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារនេះ

ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្រ្ត នៅកំពង់ស្ពឺ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាន ព្រះរាជអំណោយ ដល់ប្រជារាស្ត្រ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្រ្ត នៅកំពង់ស្ពឺ

មហោស្រព​អមតៈ ​ឆ្នាំ២០១៤​ អបអរ​សាទរ​ខួប ១៥ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរអមតៈ

ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ បានរៀបចំពិធី មហោស្រពសិល្បៈ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងនៅសារមន្ទីរជាតិ អបអរសារទរ ខួបទី១៥ឆ្នាំ របស់ខ្លួន ដែលបានបង្កើតឡើង ដើម្បីអភវឌ្ឍន៍ សិល្បៈវប្បធម៌ខ្មែរ និងការបណ្ដុះបណ្ដាល អ្នកជំនាន់ក្រោយ ក្នុងន័យលើកម្ពស់ ទេពកោសល្យសិល្បៈ នៅលើឆាកជាតិ និងអន្តរជាតិ។

អាន​បន្ត៖ មហោស្រព​អមតៈ ​ឆ្នាំ២០១៤​ អបអរ​សាទរ​ខួប ១៥ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរអមតៈ

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប លើកទី២ នឹងធ្វើឡើង នៅថ្ងៃទី១៣ តុលា ខាងមុខនេះ

ភ្នំពេញ៖ បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ឱកាស ឲ្យមានការប្រលង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ បាក់ឌុបថ្នាក់ទី១២ លើកទី២សំរាប់ បេក្ខជនមិនជាប់ ក្រសួងអប់រំ ប្រកាសពី កាលបរិច្ឆេទ ប្រលង នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

អាន​បន្ត៖ ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប លើកទី២ នឹងធ្វើឡើង នៅថ្ងៃទី១៣ តុលា ខាងមុខនេះ

លទ្ធផល នៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤

ភ្នំពេញ៖ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី១៥ ខែសីហានេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបើក សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខ រាជរដ្ឋាភិបាល អាណត្តិទី៥នេះ។

អាន​បន្ត៖ លទ្ធផល នៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤

ប្រសាសន៍សំខាន់ៗ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ម្សិលមិញនេះ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កាលពីម្សិលមិញ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញអោយពង្រឹង នឹងយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ អោយបានជា អតិបរិមារ ស្របតាម ការរីកលូតលាស់ របស់ប្រទេសជាតិ។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំពេញអង្គ...

អនុក្រឹត្យ ស្តីពីសមាសភាព ថ្នាក់ដឹកនាំកំពូល កាកបាទក្រហមកម្ពុជា អាណត្តិទី៦

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ប្រារព្ធពិធីបើក និងពិធីបិទ មហាសន្និបាត របស់ខ្លួន ក្រោមព្រះរាជវត្តមាន ដ៍ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមវត្តមាន ដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

អាន​បន្ត៖ អនុក្រឹត្យ ស្តីពីសមាសភាព ថ្នាក់ដឹកនាំកំពូល កាកបាទក្រហមកម្ពុជា អាណត្តិទី៦

ស៊ីអិនអិន ចុះផ្សាយ​សៀមរាប ​ជាប់​លេខ​៤​ ជា​ទីក្រុង​ដ៏ល្អ​បំផុត ​ក្នុង​ពិភព​លោក

ភ្នំពេញ៖ ទីក្រុងសៀមរាប បានជាប់ចំណាត់ថ្នាក់ លេខ៤ ផ្នែកទីក្រុងទេសចរណ៍ និងលំហែកម្សាន្ត ប្រចាំឆ្នាំ២០១៤ នៅក្នុងចំណោម ទីក្រុងកំពូលទាំង១០ នៃកម្មវិធី World’s Best Cities 2014 ក្នុងពិភពលោក និងចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ី បន្ទាប់ពីទីក្រុងក្យូតូ ប្រទេសជប៉ុន។ នេះបើយោងតាម ការដកស្រង់ របស់វេបសាយ ស៊ីអិនអិន នូវរបាយការណ៍ ចងក្រងដោយ ទស្សនាវដ្ដីទេសចរណ៍ និងកម្សាន្ត (Travel and Leisure) ដ៏ល្បីល្បាញ។

អាន​បន្ត៖ ស៊ីអិនអិន ចុះផ្សាយ​សៀមរាប ​ជាប់​លេខ​៤​ ជា​ទីក្រុង​ដ៏ល្អ​បំផុត ​ក្នុង​ពិភព​លោក

ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញលទ្ធផល ប្រឡងបាក់ឌុប ពីឆ្នាំ ១៩៨០-២០១៣

ភ្នំពេញ៖ របាយការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបង្ហាញ នៅថ្ងៃសុក្រ ទី១៥ ខែសីហានេះ បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា ១៩៧៩-១៩៨០ រហូតដល់ឆ្នាំសិក្សា ២០១២-២០១៣ មានសិស្សប្រមាណ ៧១៦.៦៩៦នាក់ បានប្រឡងជាប់ សញ្ញាបត្រ ទុតិយភូមិ នៅកម្ពុជា។

អាន​បន្ត៖ ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញលទ្ធផល ប្រឡងបាក់ឌុប ពីឆ្នាំ ១៩៨០-២០១៣

ក្រសួងការបរទេស កម្ពុជា កំណត់ថ្លៃ ទិដ្ឋាការថ្មី សម្រាប់អ្នកទេសចរ និង អ្នកជំនួញ

ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកកម្ពុជា បានប្រកាសឱ្យដឹងថា ក្រសួង បានសម្រេច កែប្រែ តម្លៃទិដ្ឋាការ សម្រាប់អ្នកទេសចរ និងអ្នកធ្វើជំនួញ ដែលចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នេះតទៅ។

អាន​បន្ត៖ ក្រសួងការបរទេស កម្ពុជា កំណត់ថ្លៃ ទិដ្ឋាការថ្មី សម្រាប់អ្នកទេសចរ និង អ្នកជំនួញ

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង​ ព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ៖ សេចក្តីព្រាង ព្រះរាជក្រឹក្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រូវបាន គណៈរដ្ឋមន្រ្តីធ្វើ ការអនុម័តហើយ នេះបើយោង តាមគេហទំព័រ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី។

អាន​បន្ត៖ គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង​ ព្រះរាជក្រឹត្យ ស្តីពីការរៀបចំ...