បណ្តាញសង្គម

សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី អ្នកបើកបរស្រវឹងខ្លាំង ពិន័យពី ៨០ម៉ឺន ទៅ ៤លានរៀល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ តាមទំព័រហ្វេសប៊ុក របស់ឯកឧត្តម បានថ្លែងថា សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរ ដែលមានភាពស្រវឹងខ្លាំង ចាប់ពី ០.៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ នឹងត្រូវពិន័យពី ៨០ម៉ឺន ទៅ៤លានរៀល។

អាន​បន្ត៖ សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី អ្នកបើកបរស្រវឹងខ្លាំង ពិន័យពី ៨០ម៉ឺន...

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ កម្ពុជា បញ្ជាក់ថា ពាក្យសំដី អ្នកនាំពាក្យ ស្ថានទូតវៀតណាម មិនអាចបំភ្លៃ ប្រវត្តិសាស្រ្ត បានឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស៤ ខៀវ សុភ័គ បានថ្លែងថា ចំពោះការលើកឡើងរបស់ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ថាទឹកដីខ្មែរក្រោម ភាគខាងត្បូង វៀតណាម ជារបស់វៀតណាម តាំងពីរយូរមកហើយនោះ មិនអាចបំភ្លៃពីប្រវត្តិសាស្រ្ត ការពិតបានឡើយ។

អាន​បន្ត៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ កម្ពុជា បញ្ជាក់ថា ពាក្យសំដី អ្នកនាំពាក្យ...

ពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ជូននាយនគរបាល ជាន់ខ្ពស់ ៧៣រូប នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រារព្ធ ពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាល ជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

អាន​បន្ត៖ ពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ជូននាយនគរបាល ជាន់ខ្ពស់ ៧៣រូប...

ឯកឧត្តម សុខ អាន អញ្ជើញជាអធិបតី ពិធីបើកជំនួប ប្រចាំឆ្នាំ លើកទី៤០ និងមហាសន្និបាត AIBD លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម បណ្ទិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទូលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតី ពិធីបើកជំនួប ប្រចាំឆ្នាំលើកទី៤០ និងមហាសន្និបាត នៃវិទ្យាស្ថានអភិវឌ្ឍន៍ ការផ្សាយ តាមរលកធាតុអាកាស អាស៊ី-ប៉ាស៊ីហ្វិក (AIBD) លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ។

អាន​បន្ត៖ ឯកឧត្តម សុខ អាន អញ្ជើញជាអធិបតី ពិធីបើកជំនួប ប្រចាំឆ្នាំ លើកទី៤០...

ក្រសួងមហាផ្ទៃ ណែនាំដល់ អភិបាលខេត្តគោលដៅ សហការជាប្រចាំ ជាមួយ កម្មវិធីសន្ទនាមតិ សម្លងសហគមន៍

ភ្នំពេញ៖ ខេត្តបាត់ដំបង សៀមរាប កំពត និងខេត្តកំពង់ចាម គឺជាខេត្តគោលដៅ ដែលត្រូវបានប្រាប់ដោយ ក្រសួងមហាផ្ទៃ ឲ្យចូលរួមពង្រឹងការផ្សព្វផ្សាយ ព័ត៌មាន ឲ្យកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋ តាមរយៈ ការចូលរួមអនុវត្តន៍ គម្រោងជំនួយ ផ្នែកទំនាក់ទំនង នៅកម្ពុជានោះ (Cambodia Communication Assistance Project «CCAP»)។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ ណែនាំដល់ អភិបាលខេត្តគោលដៅ សហការជាប្រចាំ ជាមួយ កម្មវិធីសន្ទនាមតិ...

អាជ្ញាធរអប្សរា បញ្ជាក់ពី​​ភ្ញៀវ​​ទេសចរ​ ជនជាតិកូរ៉េម្នាក់ ធ្វើឲ្យ​​ព្រះកេស​​យក្ស​​ របូត​​ធ្លាក់ពីដងខ្លួន

សៀមរាប៖ អាជ្ញាធរអប្សរា បានចេញ សេចក្តីប្រកាសព័ត៌មាន មួយឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ថាមានឧបទ្ទវហេតុមួយ បានកើតឡើង នៅខ្លោងទ្វារទន្លេអុំ នៃអតីតក្រុងអង្គរធំ បង្កដោយភ្ញៀវទេសចរ ជនជាតិកូរ៉េម្នាក់ ធ្វើឲ្យ ព្រះកេសយក្ស ធ្វើពីស៊ីម៉ង់ ធ្លាក់របូតពីដងខ្លួន។

អាន​បន្ត៖ អាជ្ញាធរអប្សរា បញ្ជាក់ពី​​ភ្ញៀវ​​ទេសចរ​ ជនជាតិកូរ៉េម្នាក់...

សមាជិក​សភា ​បក្ស​ប្រឆាំង ​ប្រកាស​ថា​ នឹង​កោះ​ហៅ​ ឯកឧត្តម ហោ ណាំហុង បំភ្លឺ​រឿង​ខ្មែរ​ក្រោម

ភ្នំពេញ៖ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ចូលបំភ្លឺ ក្នុងរដ្ឋសភា ជុំវិញបញ្ហា ដែលវៀតណាម បំភ្លៃប្រវត្តិសាស្ត្រ។ ការអះអាងនេះ ធ្វើឡើងដោយ សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា មកពី គណបក្សសង្គ្រោះជាតិ នៅក្នុងចំណោម ក្រុមបាតុករ ដែលទាមទារឲ្យ វៀតណាម សុំអភ័យទោស ជាសាធារណៈ នាល្ងាចថ្ងៃទី១២ ខែសីហា។

អាន​បន្ត៖ សមាជិក​សភា ​បក្ស​ប្រឆាំង ​ប្រកាស​ថា​ នឹង​កោះ​ហៅ​ ឯកឧត្តម ហោ ណាំហុង...

សម័យ​ប្រឡង​បាក់​ឌុប ​លើក​ទី២ សម្រាប់ឆ្នាំ២០១៤នេះ នឹងធ្វើ​ឡើង​ នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន បានប្រកាសអោយដឹង នៅថ្ងៃចន្ទ នេះថា សម័យប្រឡងឡើងវិញ សម្រាប់អ្នកធ្លាក់បាក់ឌុប ឆ្នាំ២០១៤នេះ អាចនឹងរៀបចំឡើង នៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខនេះ។ ការប្រកាសរបស់ ឯកឧត្តម រដ្ឋមន្ត្រីអប់រំ បានធ្វើឡើងក្រោយពេល សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីព្រឹកថ្ងៃទី១០ ខែសីហានេះ ពីលទ្ធភាព បើកអោយមាន ការប្រឡងឡើងវិញ។

អាន​បន្ត៖ សម័យ​ប្រឡង​បាក់​ឌុប ​លើក​ទី២ សម្រាប់ឆ្នាំ២០១៤នេះ នឹងធ្វើ​ឡើង​ នៅ​ចុងខែ​កញ្ញា...

សម្តេចតេជោ៖ ប្រាក់ខែសមាជិកសភា បក្សប្រឆាំង ជាង១លានដុល្លារ សម្រេចលើ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ប្រាក់ខែជាង ១លានដុល្លារអាម៉េរិក របស់សមាជិកសភា គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប  អំឡុងពេល ធ្វើពហិការ មិនចូលបម្រើការងារ នៅក្នុងរដ្ឋសភា រយៈពេល ប្រមាណមួយឆ្នាំ កន្លងទៅនេះ ត្រូវបាននា យករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សុំមិនចូលខ្លួនពាក់ព័ន្ធ និងទុកលទ្ធភាពឲ្យ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជា អ្នកសម្រេច។ តែសម្តេច បានរំលេចថា «មិនចូលធ្វើការ មិនចាំបាច់បើកប្រាក់ខែនោះទេ»។

អាន​បន្ត៖ សម្តេចតេជោ៖ ប្រាក់ខែសមាជិកសភា បក្សប្រឆាំង ជាង១លានដុល្លារ សម្រេចលើ...

រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ ស្ពានពីរទៀត ឆ្លងកាត់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម

ភ្នំពេញ ៖ ស្ពានចំនួនពីរទៀត ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងធ្វើការសាងសង់ នាពេលឆាប់ៗ ខាងមុខនេះ ដោយស្ពានទីមួយ ឆ្លងកាត់ទន្លេមេគង្គលើ និងស្ពានមួយទៀត  ឆ្លងកាត់ទន្លេមេគង្គក្រោម តភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ខេត្ដកណ្ដាល ។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ ស្ពានពីរទៀត ឆ្លងកាត់ ទន្លេមេគង្គលើ...

សហគមន៍ខ្មែរក្រោម បន្តដាក់ញត្តិ នៅស្ថានទូតវៀតណាម

ភ្នំពេញ៖ សហគមន៍ខ្មែរ ក្រោមមានគ្នា ប្រមាណជាង ៥០ នាក់ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តដាក់ញត្តិ នៅមុខស្ថានទូត វៀតណាម បន្តទៀត ដើម្បីទាមទារ ឲ្យអ្នកនាំពាក្យ ស្ថានទូតនេះ សុំទោស ជាសាធារណៈ ចំពោះសម្តីរបស់ខ្លួន។ នៅខាងមុខ ស្ថានទូតវៀតណាម តាមមហាវិថីព្រះមុនីវង្ស ត្រូវបិទមិនឲ្យធ្វើ ចរាចរនោះឡើយ។

អាន​បន្ត៖ សហគមន៍ខ្មែរក្រោម បន្តដាក់ញត្តិ នៅស្ថានទូតវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ សញ្ញាបត្រដល់ និស្សិត សាកលវិទ្យាល័យ ន័រតុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៤នេះ បានអញ្ជើញ ជាអធិបតី ដ៏ខ្ពង់ខ្ពស់ ប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យន័រតុន ប្រមាណ ២.៥០០នាក់ បន្ទាប់ពីពួកគេ បានបញ្ចប់ការសិក្សា ដោយជោគជ័យ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ សញ្ញាបត្រដល់ និស្សិត សាកលវិទ្យាល័យ ន័រតុន

ក្រសួងមហាផ្ទៃ គ្រោងបង្កើត អគ្គនាយកដ្ឋាន នគរបាលព្រំដែន បំបែកចេញពី អគ្គស្នងការដ្ឋាន នគរបាលជាតិ

ភ្នំពេញ៖ ប្រភពគួរឱ្យទុកចិត្តមួយ បានបង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃ គ្រោង នឹងដាក់សំណើទៅ រាជរដ្ឋាភិបាល ដើម្បីសុំបង្កើត អគ្គនាយកដ្ឋាន នគរបាលព្រំដែន មួយទៀត ដោយបំបែកចេញពី អគ្គស្នងការដ្ឋាន នគរបាលជាតិ ដូចអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មផងដែរ ។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ គ្រោងបង្កើត អគ្គនាយកដ្ឋាន នគរបាលព្រំដែន បំបែកចេញពី...

ខ្មែរក្រោម បន្តនាំគ្នាតវ៉ាឲ្យ អ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត ប្រវត្តិសាស្រ្ត

ភ្នំពេញ៖ ព្រះសង្ឃ ប្រជាពលរដ្ឋ និង យុវជនទាំងខ្មែរ កម្ពុជាក្រោម ក៏ដូចខ្មែរលើ ប្រមាណជាច្រើន បានរួបរួមគ្នា ទៅតវ៉ាជាថ្មី នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យ អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ ប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម ព្រមទាំងសុំទោសជាសាធារណៈ នូវពាក្យសម្តីរបស់ខ្លួន ដែលបាននិយាយកាឡៃ ប្រវត្តិសាស្រ្តពិត។

អាន​បន្ត៖ ខ្មែរក្រោម បន្តនាំគ្នាតវ៉ាឲ្យ អ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត...

ប្រកាសជាផ្លូវការ ដំទ្បើងឋានៈ វិទ្យាស្ថាន NTTI ស្មើថ្នាក់ អគ្គនាយកដ្ឋាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ដំឡើងឋានៈ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) ឲ្យមានឋានៈស្មើថ្នាក់ អគ្គនាយកដ្ឋាន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ពិធីប្រការជាផ្លូវការ ត្រូវបានរៀបចំឡើង នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អាន​បន្ត៖ ប្រកាសជាផ្លូវការ ដំទ្បើងឋានៈ វិទ្យាស្ថាន NTTI ស្មើថ្នាក់ អគ្គនាយកដ្ឋាន

តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់ ជាងមួយឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីទុកឲ្យ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា អង្គុយធ្វើការ ក្រោមដំបូលសភា ដ៏ធំទូលាយ ដោយឯកបក្ស អស់រយៈពេលជាង មួយឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប បានបញ្ចប់ ការងរងក់របស់ខ្លួន ព្រមចូលបើកកិច្ចប្រជុំ និងបម្រើការការងារ ក្នុងស្ថាប័ននីតិបញ្ញត្តរួមគ្នា ជាមួយនឹងតំណាងរាស្រ្ត ទាំង ៦៨រូបមកពី គណបក្សប្រជាជនកម្ពុជា ហើយ។

អាន​បន្ត៖ តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់...

គណបក្សប្រជាជនកម្ពុជា យល់ព្រមប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មី ទៅឲ្យ គណបក្ស សម រង្ស៊ី

ភ្នំពេញ៖ តាមរយៈ កិច្ចព្រមព្រាងថ្មី រវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្ស សម រង្ស៊ី (SRP) នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេច ប្រគល់តំណែង ជាប្រធានគណៈកម្មការ បោសសម្អាត ប្រឆាំងអំពើពុករលួយថ្មី ទៅឲ្យគណបក្សសម រង្ស៊ី (SRP) ។

អាន​បន្ត៖ គណបក្សប្រជាជនកម្ពុជា យល់ព្រមប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មី ទៅឲ្យ...

សម្តេចតេជោ ផ្ញើសារទៅកាសែត ឌឹណេសិន គ្មានទេការផ្ទេរ​តំណែង ពីឪពុកទៅកូន នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារទៅកាន់ កាសែតឌឹណេសិន របស់ថៃ ថានៅកម្ពុជា គ្មាននោះឡើយ ការផ្ទេរតំណែង នាយករដ្ឋមន្ដ្រី ពីឪពុកទៅកូន ក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។

អាន​បន្ត៖ សម្តេចតេជោ ផ្ញើសារទៅកាសែត ឌឹណេសិន គ្មានទេការផ្ទេរ​តំណែង ពីឪពុកទៅកូន នៅកម្ពុជា

ក្រុងកំពង់ចាម ទាំងមូល កំពុងប្រឈមមុខ នឹងការគំរាមកំហែង យ៉ាងខ្លាំង ពីទឹកជំនន់

កំពង់ចាម៖ ទីរួមខេត្តកំពង់ចាម ទាំងមូល រហូតមកដល់ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បាននិងកំពុង ប្រឈមមុខ ទឹកជន់លិច បើសិនជា ការលើកទំនប់ទប់ទឹក មិនបានទាន់ ពេលវេលាទេនោះ ។

អាន​បន្ត៖ ក្រុងកំពង់ចាម ទាំងមូល កំពុងប្រឈមមុខ នឹងការគំរាមកំហែង យ៉ាងខ្លាំង ពីទឹកជំនន់

អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការចម្រុះ សម្រាប់គ្រប់គ្រង វត្តទួលរាជា

កណ្តាល៖ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចេញ សេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការចម្រុះ សម្រាប់គ្រប់គ្រង វត្តទួលរាជា។ យោងសេចក្តីសម្រេចនេះ អនុគណៈកម្មការ ចំនួន២ ត្រូវបានបង្កើត ដូចបង្ហាញខាងក្រោម។

អាន​បន្ត៖ អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការចម្រុះ សម្រាប់គ្រប់គ្រង វត្តទួលរាជា

តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ចូលស្បថនៅ ព្រះបរមរាជវាំង

ភ្នំពេញ៖ ដូចការគ្រោងទុក នៅម៉ោង ៣ និង៣៨នាទីរសៀល ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានចូលធ្វើ សច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងហើយ ក្រោមព្រះរាជាធិបតី ដ៍ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅលើព្រះទីនាំងទេវាវិនិឆ្ឆ័យ។

អាន​បន្ត៖ តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ចូលស្បថនៅ ព្រះបរមរាជវាំង