បណ្តាញសង្គម

យុវជនម្នាក់ ឈរមើលគេគប់ប៉េងប៉ោង ស្រាប់តែ​ត្រូវជនសង្ស័យ លួចកាប់រងរបួសធ្ងន់ សង្ស័យគំនុំ

យុវជនម្នាក់ រងរបួសក្បាលផ្នែកខាងក្រោយ ត្រូវបានគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណ:ឈរមើលគេលេងគប់ប៉េងប៉ោង ក្នុងបរិវេណវត្ត នៅក្នុងកម្មវិធីបុណ្យមួយ។

អាន​បន្ត៖ យុវជនម្នាក់ ឈរមើលគេគប់ប៉េងប៉ោង ស្រាប់តែ​ត្រូវជនសង្ស័យ លួចកាប់រងរបួសធ្ងន់...

ចាប់ខ្លួន​មេ​ភូមិ​ម្នាក់ ក្រោយ​ដុត​បំផ្លាញ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

មេភូមិចិត្តខ្លាំងម្នាក់បានផឹកស៊ីស្រវឹង រួចក៏ដុតផ្ទះខ្លួនឯងបណ្តាលឱ្យខ្ទេចម៉ត់តែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

អាន​បន្ត៖ ចាប់ខ្លួន​មេ​ភូមិ​ម្នាក់ ក្រោយ​ដុត​បំផ្លាញ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

​សង្ស័យ​​​​រត់ពន្ធ​ចេញ​ទៅ​​​ភូមា ករណីយោធា៣នាក់​​ជួញ​ដូរ​អា.វុ.ធខុសច្បាប់​​​នេះ​

បន្ទាប់ពីមន្ត្រីយោធាចំនួន៣នាក់ដែលពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់នោះ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័នអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

អាន​បន្ត៖ ​សង្ស័យ​​​​រត់ពន្ធ​ចេញ​ទៅ​​​ភូមា ករណីយោធា៣នាក់​​ជួញ​ដូរ​អា.វុ.ធខុសច្បាប់​​​នេះ​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់...

មន្ត្រីយោធា​ខឹង​ប្រពន្ធ​ដុ.ត​ផ្ទះ​ខ្លួន​ឯង ​ឆេះ​រាល​ដាល​​ដល់​ផ្ទះ​មន្ត្រី​អាវុធហត្ថខណ្ឌ​

បុរសម្នាក់ជាមន្ត្រីយោធាបានឈ្លោះប្រកែកជាមួយប្រពន្ធផ្អើលអស់អ្នកជិតខាង រហូតទប់កំហឹងមិនបាន ក៏ដុ.តផ្ទះខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះអ្នកជិតខាងមួយខ្នងទៀត ដែលមានម្ចាស់ជាមន្ត្រីអាវុធខណ្ឌដូនពេញ បន្ទាប់ពីកើតហេតុ ជនបង្កក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

អាន​បន្ត៖ មន្ត្រីយោធា​ខឹង​ប្រពន្ធ​ដុ.ត​ផ្ទះ​ខ្លួន​ឯង...

ក្រុមចោរ ៣នាក់ ជិះម៉ូតូ ១គ្រឿង ឆក់កាបូបស្ត្រី ពីរនាក់ កំពុងជិះម៉ូតូ បណ្តាលឱ្យដួលរងរបួស ចាប់បានចោរម្នាក់

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣ និង ១៧នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អាន​បន្ត៖ ក្រុមចោរ ៣នាក់ ជិះម៉ូតូ ១គ្រឿង ឆក់កាបូបស្ត្រី ពីរនាក់ កំពុងជិះម៉ូតូ...

បង្ក្រាបក្រុមចោរលួច និងទទួលទិញស្លាកលេខរថយន្ត២នាក់នៅខណ្ឌច្បារអំពៅ

ជនសង្ស័យ២នាក់ ម្នាក់ពាក់ព័ន្ធនឹងការលួចម្នាក់ពាក់ព័ន្ធនឹងការទទួលទិញស្លាកលេខរថយន្តដែលលួចបាន ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ក្បាលកោះ បើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ បង្ក្រាបក្រុមចោរលួច និងទទួលទិញស្លាកលេខរថយន្ត២នាក់នៅខណ្ឌច្បារអំពៅ

ស្ត្រីម្នាក់រួចជីវិត ក្រោយ​ចាប់ចំកន្លែងពិសេសបុរស​ម្នាក់ ក្នុង​បន្ទប់ដាក់​គ្រឿងសក្ការៈ

ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែជនសង្ស័យម្នាក់ចូលទៅចា.ក់ជាច្រើនកាំបិ.តប្ល.ន់យកទ្រព្យដល់ក្នុងផ្ទះ ប៉ុន្តែប្ល.ន់ពុំបានសម្រេចនោះទេ ដោយស្ត្រីរងគ្រោះចា.ប់ទាញកន្ត្រា.ក់ព.ងស្វាស បណ្ដាលឲ្យជនសង្ស័យឈឺចា.ប់(អួល) ទើបស្ត្រីរងគ្រោះមានឱកាសបានរត់រួច និងស្រែកឲ្យកូនជួយ បង្កការភ្ញាក់ផ្អើល ចំណែកជននេះក៏បានរត់គេចខ្លួនបាត់ដែរ ប៉ុន្តែស្ត្រីរងគ្រោះបានស្គាល់ ហើយប្ដឹងនគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួនដល់ផ្ទះតែម្ដង។

អាន​បន្ត៖ ស្ត្រីម្នាក់រួចជីវិត ក្រោយ​ចាប់ចំកន្លែងពិសេសបុរស​ម្នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យុវជន​ម្នាក់​រង​របួសធ្ងន់

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ករណីយកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យុវជន​ម្នាក់​រង​របួសធ្ងន់

ប្រទះ​ឃើញ​យុវជន​ម្នាក់​ ​ធ្វើរឿងស្មានមិនដល់​​​លើទឹកដីកាស៊ីណូផ្កាយ៥ ដោយមិនដឹងមូលហេតុ​

យុវជនម្នាក់ ត្រូវបានគេប្រទះឃើញច.ង ក លើទឹកដីកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ ប្រទះ​ឃើញ​យុវជន​ម្នាក់​ ​ធ្វើរឿងស្មានមិនដល់​​​លើទឹកដីកាស៊ីណូផ្កាយ៥...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤១នាក់...

តុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង

លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។

អាន​បន្ត៖ តុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់...

ស្រ្តីម្នាក់ត្រូវជនសង្ស័យចាក់ជាច្រើនកាំបិត ប្លន់ទ្រព្យសម្បត្តិមិនបានសម្រេច នៅខណ្ឌកំបូល

ស្រ្តីម្នាក់ត្រូវបានជនសង្ស័យម្នាក់ទៀត ចាក់ជាច្រើនកាំបិតប្លន់យកទ្រព្យដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែប្លន់ពុំបានទ្រព្យសម្បត្តិនោះទេ ហើយក្រោយមកជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន នាំយកទៅសាកសួរនិងចាត់ការតាមច្បាប់។

អាន​បន្ត៖ ស្រ្តីម្នាក់ត្រូវជនសង្ស័យចាក់ជាច្រើនកាំបិត ប្លន់ទ្រព្យសម្បត្តិមិនបានសម្រេច...

ទីបំផុត​! សម្រេច​ឃុំខ្លួន​តារា TikTok សុខា ដាក់​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​ហើយ

នៅទីបំផុត នាង ថន សុខា ដែលជាតារាល្បីមួយរូបលើបណ្តាញសង្គម Tik Tok ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ ក្រោយពីត្រូវបានចោទប្រកាន់ពីបទ «លួច»។

អាន​បន្ត៖ ទីបំផុត​! សម្រេច​ឃុំខ្លួន​តារា TikTok សុខា ដាក់​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​ហើយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់...

គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសឈប់សម្រាក បុណ្យអុំទូក៣ថ្ងៃ ឆក់យកជីវិតមនុស្ស២២នាក់ និងរងរបួស៤៤នាក់

យ៉ាងហោចណាស់មានមនុស្ស២២នាក់បានស្លាប់ និងរងបួស៤៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តើតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសឈប់សម្រាក បុណ្យអុំទូក៣ថ្ងៃ ឆក់យកជីវិតមនុស្ស២២នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៣៦នាក់...

បង្ក្រាបគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង១៦៧គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនសញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង១៦៧គីឡូក្រាម នៅរាជធានីភ្នំពេញ។

អាន​បន្ត៖ បង្ក្រាបគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនជាតិកាណាដាម្នាក់...

ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករចំនួន១៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

កម្លាំងសមត្ថកិច្ចចម្រុះព្រំដែនកម្ពុជា បានបង្ក្រាបករណីលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនមេខ្យល់ម្នាក់ ក្នុងចំណោមមេខ្យល់២នាក់ និងពលករប្រុសស្រីចំនួន១៤នាក់ ដែលដឹកនាំតាមរថយន្តចំនួន២គ្រឿង។

អាន​បន្ត៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករចំនួន១៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤៩នាក់...

អ្នកនាំពាក្យក្រសួងការបរទេស៖ ពលករខ្មែរខុសច្បាប់៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ខ្លួន ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មានពលករខ្មែរខុសច្បាប់ចំនួន ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ ត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងការបរទេស៖ ពលករខ្មែរខុសច្បាប់៧០នាក់ទៀត...