អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសពីករណីជនមិនស្គាល់មុខមួយក្រុម ចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី ជាឧកញ៉ា លក់ឡេ។ ផ្ទះរបស់ឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី ស្ថិតនៅក្នុងបុរីមូនថោន ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អានបន្ត៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសថា...
យុវជនម្នាក់ទំនងបែកថ្នាំដល់កំរិតបានឡើងបើកលួចយករថយន្តមួយគ្រឿង ដែលកំពុងរង់ចាំដឹកស្រូវ តែក្រោយកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ១៥ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់ ស្រុកសង្កែ។លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដែលដឹកនាំកម្លាំងចុះបង្រ្កាបករណីលួចរថយន្តនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សារិត អាយុ២២ឆ្នាំ នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្្ស្សី។ លោកថា ជននេះទំនងជាបែកថ្នាំដល់កំរិត បានលួចរថយន្តមួយគ្រឿង ម៉ាកហាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-1578 របស់ឈ្មោះ ទូច ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ដែលកំពុងរងចាំដឹកស្រូវ។
អានបន្ត៖ ក្រោយកើតហេតុ២ម៉ោង ចាប់បានចោរលួចឡានដឹកស្រូវវិញ
ក្រោយពីបន្លំឆក់យកទូរស័ព្ទពីកន្លែងលក់បានមួយថ្ងៃ លោកចោរដៃស្អិតម្នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានពេលកំពុងសំងំប្រព្រឹត្តល្បែង«អ៊ីនធើរណេត»មួយកន្លែង នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ធ្នូ ត្រង់ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
អានបន្ត៖ តាមចាប់បានចោរឆក់ទូរស័ព្ទពេលកំពុងលេងល្បែងអុីនធើរណេត
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ (ផ្កាយ១) ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន (ស័ក្តិ៥) ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាំមកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។
អានបន្ត៖ ACU ឃាត់ខ្លួន ស្នងការរងខេត្តកំពង់ឆ្នាំង និងមន្ត្រីនគរបាលម្នាក់ទៀត...
បុរសម្នាក់ ជាអ្នកម៉ៅការផ្នែកថ្នាំលាបផ្ទះល្វែង នៅខេត្តកំពង់ធំ បានចេញសែក ដែលមិនមានលុយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយកងកម្លាំងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចាប់ខ្លួនតាមដីកាតុលាការ លេខ ៣៨៥៣ ( ច.១) ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។តុលាការចោទប្រកាន់បុរសអ្នកម៉ៅការនេះ ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន”។
អានបន្ត៖ បុរសម្នាក់ ម៉ៅការផ្នែកថ្នាំលាបផ្ទះល្វែង នៅខេត្តកំពង់ធំ ចេញសែក អត់លុយ...
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកជាបណ្តោះអាសន្ន អាជីវកម្មកាស៊ីណូ ទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
អានបន្ត៖ បិទកាស៊ីណូទីងស៊ីង ក្រោយសមត្ថកិច្ចខេត្តព្រះសីហនុ...
អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានចាប់ដកហូតគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០២គ្រឿង ហើយបាននិងកំពុងស្វែងរកចាប់ខ្លួនជនល្មើស ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ០២កន្លែងផ្សេងគ្នា ។
អានបន្ត៖ អាជ្ញាធរខេត្តព្រះសីហនុ ចាប់ដកហូតគ្រឿងចក្រអេស្កាវ៉ាទ័រ ២គ្រឿង...
ជនសង្ស័យម្នាក់ បានផ្លោះរបងចូលផ្ទះមួយកន្លែង លួចយកបានម៉ូទ័រកាត់ដែកមួយគ្រឿង រួចហើយគេចខ្លួនបាត់កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃខែដដែល ជនរងគ្រោះបានប្រទះឃើញ ជនសង្ស័យ ដើរលើដងផ្លូវ និងដោយសារស្គាល់ភិនភាគ តាមកាមេរ៉ាសុវត្ថិភាព ទើបចាប់ឃាត់ខ្លួន ប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ចាត់ការតាមច្បាប់ ។
អានបន្ត៖ លួចម៉ូទ័រកាត់ដែក ម្ចាស់ឆែកកាមេរ៉ាស្គាល់ភិនភាគ...
ក្រុមជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿងបានសម្រេច ម៉ាកiPhone11Pro ពីស្ត្រីម្នាក់កំពុងធ្វើដំណើរលើកង់បី ប៉ុន្តែត្រូវបាន បុរសម្ចាស់កង់បី បើកដេញកៀរម៉ូតូ០១គ្រឿង របស់ជនសង្ស័យឲ្យដួល ហើយចាប់បានម្នាក់ ខណៈបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ ។
អានបន្ត៖ ចាប់ជនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿង ក្នុងចំណោមបក្ខពួក៤នាក់...
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោលបានរយៈមួយថ្ងៃ ។
អានបន្ត៖ ចាប់បានបុរសស្រី៣នាក់ក្នុងបន្ទប់ លុះសួរនាំបែកធ្លាយ៦នាក់...
យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។
កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ចំនួន ២២នាក់ ទៅប្រទេសដើមកំណើតវិញ ក្រោយពីឃាត់ខ្លួនពីបទ ជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។
អានបន្ត៖ វៀតណាម២២នាក់ ដែលជ្រៀតចូល និងស្នាក់នៅខុសច្បាប់នៅកម្ពុជា...
ប៉ូលិស បានឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រភូមិប្រាសាទស្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
អានបន្ត៖ ឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន...
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជាងកាត់សក់ ករណីឆក់ទូរស័ព្ទដៃរបស់បុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN នៅចំណុចកន្លែងជួសជុលម៉ូតូ ផ្ទះគ្មានលេខ ផ្លូវ ២០BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អានបន្ត៖ ប៉ូលិសប៉ុស្តិ៍បឹងទំពន់ទី១ ឃាត់ខ្លួនជាងកាត់សក់ម្នាក់...
កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះបង្ក្រាបករណីជូញដូរចែកចាយ និងប្រើប្រាស់នូវសាធាតុញៀន ចំនួន ០៣ទីតាំង ដោយបានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៣នាក់ ។
អានបន្ត៖ នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ករណីជូញដូរ...
ក្រោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការស្រុក ព្រៃនប់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់តាំងកំលាំងនាំយកសង្ក័សី ចំនួន៤៨សន្លឹក ជាអំណោយរបស់លោកស្នងការនគរបាលខេត្ត ចុះជួយប្រក់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ១៥ខ្នងផ្ទះ ដែលរងគ្រោះខ្យល់កន្ត្រាក់ ២ភូមិ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អានបន្ត៖ ស្នងការនគរបាលខេត្តព្រះសីហនុ ចាត់តាំងកំលាំងនាំយកសង្ក័សី...
បុរសម្នាក់បានចតម៉ូតូ១គ្រឿងទុកនៅមុខបន្ទប់ជួលមួយកន្លែង រួចចូលទៅដេកនៅក្នុងបន្ទប់ ដោយពុំបានដកសោរចេញពីម៉ូតូឡើយ ក្រោយមកក៏មានជនសង្ស័យ២នាក់ដែលជាអ្នកស្គាល់គ្នា ក្នុងនោះមានម្នាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នាផង បានយកមេសោទៅចាក់ទ្វារបន្ទប់ពីខាងក្រៅជាប់ រួចលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។
អានបន្ត៖ ឃើញម្ចាស់ដេកក្នុងបន្ទប់ បុរស២នាក់ប្រើល្បិចយកសោចាក់ទ្វារជាប់...
ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើ ប្រក់ក្បឿងមួយខ្នង ទំហំ ៦ម៉ែត្រគុណ ៧ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំ ។
អានបន្ត៖ ឆេះផ្ទះប្រជាពលរដ្ឋអស់០១ខ្នង នៅស្រុកត្រាំកក់
ប្តីប្រពន្ធទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញ ប្រពន្ធមិនព្រមមកទេ ទើបកើតជាភ្លើងប្រចណ្ឌ បង្កជាអំពើហិង្សា ឈានទៅដុតផ្ទះខ្លួនឯង បណ្តាលអោយឆេះខូចខាតទាំងស្រុងតែម្តង ។
អានបន្ត៖ ប្តីដុតផ្ទះខ្លួនឯងចោល ព្រោះប្រចណ្ឌប្រពន្ធ ទៅផឹកស្រានៅផ្ទះបងប្អូន
អាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បន្តប្រើធម៌ក្តៅ ដោយប្រើប្រាស់គ្រឿងចក្រ វាយកម្ទេចសំណង់ ព្រមទាំងកាយអាចម៍ដីចេញពីក្នុងព្រែកក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ដែលជនខិលខូច ព្យាយាមសាងសង់ លើចំណីព្រែក និងចាក់ដីលុបព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិ ។
អានបន្ត៖ អាជ្ញាធរខេត្តកំពត ប្រើធម៌ក្តៅ វាយកម្ទេចសំណង់ រំលោភដីរដ្ឋ...
យុវជន យុវតីមួយក្រុម មានគ្នា១០នាក់ ក្នុងនោះមានស្រីម្នាក់ ទើបនឹងចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្ដិ ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ពេលនោះស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដំបង និងដុំថ្ម ដេញវាយនិងគប់ បណ្តាលឱ្យត្រូវយុវជនម្នាក់និងសង្សារដួលម៉ូតូរងរបួស ចំណែកបក្សពួកក្រុមជនបង្កក៏រត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
អានបន្ត៖ ចេញពីកម្មវិធីខួបកំណើត ត្រូវក្រុមរហ័សនាម YT...