បណ្តាញសង្គម

ជនជាតិថៃ៥នាក់ ត្រូវបានឃាត់ខ្លួនពេលបម្រុងឆ្លងដែនមកកម្ពុជាខុសច្បាប់ ខណៈពលករខ្មែរ១០នាក់ ក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនផងដែរ

កម្លាំងយោធាថៃ នៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានឃាត់ខ្លួនជនជាតិថៃចំនួន៥នាក់ ដែលបម្រុងលួចឆ្លងដែនមកប្រទេសកម្ពុជា ដើម្បីធ្វើការនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែកនៅថ្ងៃតែមួយកម្លាំងយោថៃ ក៏បានឃាត់ខ្លួនពលករខ្មែរចំនួន១០នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ផងដែរ។

អាន​បន្ត៖ ជនជាតិថៃ៥នាក់ ត្រូវបានឃាត់ខ្លួនពេលបម្រុងឆ្លងដែនមកកម្ពុជាខុសច្បាប់...

អ្នក​ភ្នំពេញ ត្រូវការ​អន្តរាគមន៍​បន្ទាន់​ពី​កងរាជអាវុធហត្ថ សូម​ទូរ​សព្ទ​មក​លេខ 1291

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរសព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ។

អាន​បន្ត៖ អ្នក​ភ្នំពេញ ត្រូវការ​អន្តរាគមន៍​បន្ទាន់​ពី​កងរាជអាវុធហត្ថ...

ក្មេងស្រី ២នាក់ បងប្អូនជីដូនមួយ នាំគ្នាជិះចាន​ជ័រ​លាយស៊ីម៉ង់ បេះផ្កាឈូក ក្នុងស្រះទឹក ​លង់ស្លា.ប់ ទាំង២នាក់

ក្មេងស្រី០២នាក់ ម្នាក់អាយុ ១០ឆ្នាំ និងម្នាក់ទៀត អាយុ ០៩ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា បានបាត់បង់ជីវិត ខណៈពេលជិះចានជ័រ សម្រាប់លាយស៊ីម៉ងត៍ បេះផ្កាឈូក ក្នុងស្រះទឹក ហើយលិច។

អាន​បន្ត៖ ក្មេងស្រី ២នាក់ បងប្អូនជីដូនមួយ នាំគ្នាជិះចាន​ជ័រ​លាយស៊ីម៉ង់ បេះផ្កាឈូក...

សន្តិសុខ ចាប់បានជនសង្ស័យ ផ្លោះរបង​ចូល​ក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែប៉ូលិស មិនទទួលយកទេ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ២នាក់ ត្រូវបានសន្តិសុខយាម នៅក្នុងបឹងកក់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នោះ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ដែលទុកចោល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

អាន​បន្ត៖ សន្តិសុខ ចាប់បានជនសង្ស័យ ផ្លោះរបង​ចូល​ក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ...

​ទីបំផុត ! ចាប់​​​​ក្រុម​ចោរលួច​ស្លាក​លេខ​ឡាន​នៅ​បុរី​ហើយ​ រួម​ទាំង​​អ្នកទទួល​ទិញ​​ផង

ទីបំផុត ក្រុមចោរលួចដោះយកស្លាកលេខរថយន្តដ៏កក្រើកត្រឹមតែ១យប់អស់ជិត១០គ្រឿង នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបាននគរបាលធ្វើការចាប់ខ្លួនបានចំនួន៤នាក់ហើយ ។

អាន​បន្ត៖ ​ទីបំផុត ! ចាប់​​​​ក្រុម​ចោរលួច​ស្លាក​លេខ​ឡាន​នៅ​បុរី​ហើយ​...

ជនជាប់សង្ស័យ​ទាំង២​នាក់​ជា​មេ​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​បន្តជាប់​ឃុំ​ដដែល

កាលពីរសៀលថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះអង្គសេចក្តី លើសំណុំរឿងល្បែងស៊ីសងដោយខុសច្បាប់ដែលមានមេខ្លោង២នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃ.ស ។

អាន​បន្ត៖ ជនជាប់សង្ស័យ​ទាំង២​នាក់​ជា​មេ​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​បន្តជាប់​ឃុំ​ដដែល

ស្ត្រី​មេម៉ាយ​កូន​៤ ស្រែក​សុំ​ជួយ​រក​យុត្តិធម៌ ករណី​មន្ត្រី​នគរបាលម្នាក់​បាញ់​សម្លា.ប់​ប្តី ជាង​១​ឆ្នាំ​មុន

ស្ត្រីមេម៉ាយកូន៤ ដែលប្តីជាជាងកាត់សក់ ត្រូវមន្ត្រីនគរបាលម្នាក់ បា.ញ់ផ្តាច់ជីវិតកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនោះ គិតមកត្រឹមពេលនេះ អស់រយៈពេលជាង១ឆ្នាំហើយ នៅឡើយ ពុំទាន់ចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់នោះទេ បើទោះបីស្គាល់អត្តសញ្ញាណ ក៏ដោយ ។

អាន​បន្ត៖ ស្ត្រី​មេម៉ាយ​កូន​៤ ស្រែក​សុំ​ជួយ​រក​យុត្តិធម៌...

​ផ្តន្ទា​ទោស​ឈ្មួញ​គ្រឿ.ង.ញៀ​.ន.​ម្នាក់​ដាក់​ពន្ធនា​គារ​​​​​២០ឆ្នាំ​

លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មួ.ញ.គ្រឿ.ង.ញៀ.នម្នាក់ដាក់ពន្ធនាគារកំណត់២០ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ជួញដូរដោយខុសច្បាប នូវសារធាតុញៀន ។

អាន​បន្ត៖ ​ផ្តន្ទា​ទោស​ឈ្មួញ​គ្រឿ.ង.ញៀ​.ន.​ម្នាក់​ដាក់​ពន្ធនា​គារ​​​​​២០ឆ្នាំ​

ភ្ញាក់ផ្អើល​! ទីស្នាក់ការ​ គណបក្ស​ខ្មែរ​ក្រោក ក្លាយជា​សំអាងការ ក្រោយ​លោក​ប្រធាន ក្លាយជា​មេចោរ​ប្លន់

ពិតជាមិននឹកស្មានដល់ថា ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង ក្លាយជាមេចោរប្លន់ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ហើយអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលផងដែរនោះ គឺទីស្នាក់ការ គណបក្សខ្មែរក្រោក ប្រែក្លាយជាសំអាងការ «ប្រណមមង្គល» យ៉ាងឆាប់រហ័ស តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសមត្ថកិច្ចចាប់ខ្លួនមេបក្សរូបនេះ ។

អាន​បន្ត៖ ភ្ញាក់ផ្អើល​! ទីស្នាក់ការ​ គណបក្ស​ខ្មែរ​ក្រោក ក្លាយជា​សំអាងការ...

​បញ្ជូនក្រុ​ម​ចោ​រ២នាក់​ដែល​ជិះឡាន​ទំនើប​ដើរ​លួច​​​ម៉ូតូ​​ទៅតុលាការ​

ជនសង្ស័យចំនួន០២នាក់ដែលជិះសុទ្ធតែរថយន្តស៊េរីទំនើបដើរធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាននិងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ២៤ ធ្នូ នេះហើយ ជាមួយនឹងវត្ថុតាងនានាផង។

អាន​បន្ត៖ ​បញ្ជូនក្រុ​ម​ចោ​រ២នាក់​ដែល​ជិះឡាន​ទំនើប​ដើរ​លួច​​​ម៉ូតូ​​ទៅតុលាការ​

Picture អតីតអនុប៉ុស្តិ៍ប៉ូលិសសង្កាត់ស្រះចក ជួញដូរគ្រឿងញៀន និងបក្ខពួក ត្រូវកាត់ទោសដាក់ពន្ធនាគារ ២-៦ ឆ្នាំ

លោក ហុង សុគុណវឌ្ឍនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង.ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនជាប់សរុបទាំង ៩នាក់ ជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៦ឆ្នាំ។

អាន​បន្ត៖ Picture អតីតអនុប៉ុស្តិ៍ប៉ូលិសសង្កាត់ស្រះចក ជួញដូរគ្រឿងញៀន និងបក្ខពួក...

ចាប់​បាន​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប​នារី​បុគ្គលិក​កាស៊ីណូ ក្នុង​ក្រុងព្រះសីហនុ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ឲ្យបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដោយឃាត់បានជនសង្ស័យ០១នាក់ ។

អាន​បន្ត៖ ចាប់​បាន​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​២​នាក់...

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​១​ខ្នង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

អាន​បន្ត៖ ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​១​ខ្នង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

ឃុំខ្លួន​ចាងហ្វាង​គេហទំព័រ​ ២​នាក់ ប្រឈម​​ជាប់​ពន្ធនាគារ​ពី​២ ទៅ​៥​ឆ្នាំ ពី​បទ​គំរាម​កំ​ហែក​ហែកកេរ្តិ៍

លោក សេង លាង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួន ចាងហ្វាងគេហទំព័រ ២រូប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ គំរាមកំហែងហែកកេរ្តិ៍ ។

អាន​បន្ត៖ ឃុំខ្លួន​ចាងហ្វាង​គេហទំព័រ​ ២​នាក់ ប្រឈម​​ជាប់​ពន្ធនាគារ​ពី​២ ទៅ​៥​ឆ្នាំ...

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ក្រោយគំរាមកំហែងជំរិតទារប្រាក់គេ នៅខណ្ឌដូនពេញ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានឃាត់ខ្លួនអ្នកកាសែត២នាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន៦០០ដុល្លារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

អាន​បន្ត៖ នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់...

អភិបាលខេត្តស្វាយរៀង ប្រាប់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំការពារដីរបស់រដ្ឋ និងដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់លទ្ធភាព

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងប្រាប់ទៅអាជ្ញាធរក្រុងស្រុក ត្រូវខិតខំពិនិត្យនិងការពារដីរបស់រដ្ឋ ពិសេសខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់លទ្ធភាព។

អាន​បន្ត៖ អភិបាលខេត្តស្វាយរៀង ប្រាប់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំការពារដីរបស់រដ្ឋ...

ចិនបាញ់សម្លា.ប់ចិន នៅខេត្តព្រះសីហនុ ​តាមចាប់កន្លះខែ នៅ ៥​ខេត្តរាជធានី ទើបចាប់បាន​

ករណីឃាតកម្ម ចិនបាញ់សម្លា.ប់ចិន នៅក្នុងផ្ទះជួលមួយកន្លែង នៅខេត្តព្រះសីហនុ កាលពី ១៥ថ្ងៃមុន គឺត្រូវបានសមត្ថកិច្ច វែកមុខ តាមចាប់ខ្លួនបានជនជាតិចិនវៀតណាម និងខ្មែរ ៤នាក់ នៅភ្នំពេញ និងនៅខេត្តរតនគិរី។

អាន​បន្ត៖ ចិនបាញ់សម្លា.ប់ចិន នៅខេត្តព្រះសីហនុ ​តាមចាប់កន្លះខែ នៅ ៥​ខេត្តរាជធានី...

ចាប់ខ្លួន​ប៉ូលិស​ស័ក្តិ​៣ ងួ​ន ផល្លា នាយ​រង​ប៉ុស្តិ៍​ព្រែក​តា​សេក និង​កូនប្រុស បញ្ជូន​ទៅ​តុលាការ ករណីបង្កហិង្សា

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនសង្ស័យម្នាក់ ជាប៉ូលិសស័ក្តិ៣ ឈ្មោះ ងួន ផល្លា នាយរងប៉ុស្តិ៍ព្រែកតាសេក ក្រោយពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនរូបលោក និងកូនប្រុស បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តហិង្សាដោយចេតនា បង្ករបួសស្នាម កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ចាប់ខ្លួន​ប៉ូលិស​ស័ក្តិ​៣ ងួ​ន ផល្លា នាយ​រង​ប៉ុស្តិ៍​ព្រែក​តា​សេក...

ជនបរទេស​ម្នាក់ ដេកស្លាប់នៅ​មាត់អាងហែលទឹក ក្នុងសណ្ឋាគារមួយ នៅខេត្តសៀមរាប

ជនបរទេសម្នាក់ ដេកស្លាប់ នៅមាត់អាងហែលទឹក ក្នុងសណ្ឋាគារ សុភីអង្គរ រ៉េស៊ីដិន ស្ថិតនៅក្រុមទី១ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០ ២១ វេលាម៉ោង ១២ និង ១០នាទី។

អាន​បន្ត៖ ជនបរទេស​ម្នាក់ ដេកស្លាប់នៅ​មាត់អាងហែលទឹក ក្នុងសណ្ឋាគារមួយ នៅខេត្តសៀមរាប

ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ ​គ្រាន់តែ​ឃើញ​ភ្លាម​​​​​នាំ​គ្នា​រត់​ប្រះ​អាយុ​អស់

ដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ាស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៧ ធ្នូ កំលាំងជំនាញបានចុះល្បាតនៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ក្នុងភូមិសាស្ត្រចម្ការកៅស៊ូមួយកន្លែងមិនស្គាល់ម្ចាស់ ប្រទះឃើញក្រុមអ្នកញៀនល្បែងបញ្ជល់មាន់កំពុងតែនាំគ្នាលេងហ៊ោកញ្ច្រៀវដោយភ្នាល់ដាក់លុយ។

អាន​បន្ត៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់...

បុរស​ម្នាក់​លប​ឆ្មក់​នារី​ម្នាក់ តែ​ត្រូវ​ម៉ូតូ​កង់​បី​សង្កត់ពីលើ​ផ្អើល​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីជាជនជាតិវៀតណាមម្នាក់ដែលកំពុងជិះលើម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច រួចក៏បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីសង្កត់ពីលើម៉ូតូរបស់ជនសង្ស័យ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចទល់មុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

អាន​បន្ត៖ បុរស​ម្នាក់​លប​ឆ្មក់​នារី​ម្នាក់...