បណ្តាញសង្គម

ធ្វើ​មេការ​សំណង់​មិន​គ្រប់ បែកគំនិត​រក​ចំណូល​បន្ថែម ត្រូវ​សន្តិសុខ​ឃើញ​ទាន់​ចាប់​ជាប់

ជនសង្ស័យម្នាក់ដែលជាមេការសំណង់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ទំនងជាប្រាក់ដែលរកបានពីការធ្វើសំណង់នេះ ចាយមិនគ្រប់ ក៏បែកគំនិតលួចដែកសរសៃរបស់ក្រុមហ៊ុនជាច្រើនជាមួយនឹងបក្សពួកម្នាក់ទៀត ក្នុងគោលបំណងយកទៅលក់ឱ្យអ្នកទិញអេតចាយ ដើម្បីបន្ថែមប្រាក់ចំណូល តែទីបំផុតក៏ត្រូវបានសន្តិសុខដែលយាមភ្នំបុរី ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។

អាន​បន្ត៖ ធ្វើ​មេការ​សំណង់​មិន​គ្រប់ បែកគំនិត​រក​ចំណូល​បន្ថែម...

បុរស​វ័យ​ចំណាស់​ម្នាក់ ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​គាំងបេះដូង​ដួល​ស្លា​.​ប់

បុរសវ័យចំណាស់ម្នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែឈប់ម៉ូតូកណ្ដាលផ្លូវ រួចក៏ដួលសន្លប់ទៅលើថ្នល់ ភ្លាមៗនោះ សន្តិសុខយាម និងប្រជាពលរដ្ឋនៅក្បែរនោះ ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យ ប្រាប់ថា គាត់បានដាច់ខ្យល់ផុតបាត់ទៅហើយ ។

អាន​បន្ត៖ បុរស​វ័យ​ចំណាស់​ម្នាក់ ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​គាំងបេះដូង​ដួល​ស្លា​.​ប់

ប្ដី​ផ្តាច់ជីវិត​​ប្រពន្ធ​នៅ​ខេត្តសៀមរាប កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​តាម​ចាប់ខ្លួន​បាន​ក្នុង​ក្រុង​តា​ខ្មៅ

បុរសម្នាក់ដែលជាប្ដី បានអារ.ក សម្លា.ប់ប្រពន្ធ នៅក្រុងសៀមរាប រួចរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនបានសម្រេច នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អាន​បន្ត៖ ប្ដី​ផ្តាច់ជីវិត​​ប្រពន្ធ​នៅ​ខេត្តសៀមរាប...

បុរស​សេដ្ឋី​ប្រាក់​លាន ចែក​លុយ​ឲ្យ​ម្នាក់​ៗ ១០០​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនពី​បទ ​ឆបោក

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ពីបទឆបោក តាម(អនឡាញ)នៅបណ្តាញសង្គមហ្វេសប៊ុក ។

អាន​បន្ត៖ បុរស​សេដ្ឋី​ប្រាក់​លាន ចែក​លុយ​ឲ្យ​ម្នាក់​ៗ ១០០​ដុល្លារ...

ឃើញ​ដើរ​ចូល​ទៅ​​យក​កង់​បី​ លុះ​មួយសន្ទុះ​ ស្រាប់តែ​​​មានអាការៈប្លែកៗ ផ្អើ.លកា​រ៉ា​ស់​សាំង

បុរសជាអ្នករត់កង់បីម្នាក់បានដេកស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលគេបានឃើញបុរសរងគ្រោះរូបនោះដើរមកយកកង់បីឥណ្ឌាដូចសព្វមួយដង លុះជាងមួយម៉ោងក្រោយមក ស្រាប់តែជនរងគ្រោះមានអាការៈគ្រវីក្បាលនិងបែកពពុះមាត់ដា.ច់ខ្យល់ស្លា.ប់ភ្លាមៗតែម្តង។

អាន​បន្ត៖ ឃើញ​ដើរ​ចូល​ទៅ​​យក​កង់​បី​ លុះ​មួយសន្ទុះ​ ស្រាប់តែ​​​មានអាការៈប្លែកៗ...

ត្រឹមតែពាក្យសម្តី! ប្តីលើកដៃ​ប្រហារជីវិត​ប្រពន្ធ​គ្មាន​ក្តី​មេត្តា

មានករណីអំពើហិ.ង្សាក្នុងគ្រួសារមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក ដោយបុរសជាប្តីស្រវឹងស្រា ហើយរករឿងឈ្លោះជាមួយប្រពន្ធ រហូតឈានដល់ការប្រើអំពើហិ.ង្សាទៅលើប្រពន្ធទាំងកម្រោល រួចវា.យប្រពន្ធមួយដៃចំផ្ទៃមុខ បណ្តាលឱ្យស្ត្រីជាប្រពន្ធដួលទៅលើដី បន្ទាប់មកបុរសជាប្តីបានយកអាវទៅរឹ.ត កប្រពន្ធរហូតសន្លប់ស្តូកស្តឹង ខណ:នោះកូនស្រីបានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាម នៅឃុំចន្ទ្រាដែរ តែជាអកុសលស្ត្រីរងគ្រោះបានស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ។

អាន​បន្ត៖ ត្រឹមតែពាក្យសម្តី! ប្តីលើកដៃ​ប្រហារជីវិត​ប្រពន្ធ​គ្មាន​ក្តី​មេត្តា

ផ្តាច់ជីវិត​ស្ត្រីម្នាក់​ក្នុងបន្ទប់ជួល ផ្អើ.លក្រុងសៀម​រាប

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីជនសង្ស័យអា.រ ក សម្លា.ប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួល បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ។

អាន​បន្ត៖ ផ្តាច់ជីវិត​ស្ត្រីម្នាក់​ក្នុងបន្ទប់ជួល ផ្អើ.លក្រុងសៀម​រាប

ហាមហាងបញ្ចាំ យកអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ! ប៉ូលិសដកហូតបាន ៣៦៦សន្លឹក ពីកន្លែងបង់រំលស់ទូរស័ព្ទ

លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានប្រកាសថា អត្តសញ្ញាណបណ្ណ័បញ្ជាក់សញ្ជាតិខ្មែរ គឺហាមផ្តាច់ មិនឱ្យដាក់តម្កល់ជាមួយឯកសារ ក្នុងការដាក់បញ្ចាំ ឬរំលោះនោះទេ។

អាន​បន្ត៖ ហាមហាងបញ្ចាំ យកអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ! ប៉ូលិសដកហូតបាន ៣៦៦សន្លឹក...

កូនប្រុស​មាន​សតិ​មិន​គ្រប់​យក​បំពង់ទីប​វាយ​ឪពុក​បង្កើត​ផុង​លលាដ៍ក្បាលស្លា.ប់​

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឃា.តកម្ម ប្រព្រឹត្តនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ វេលាម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

អាន​បន្ត៖ កូនប្រុស​មាន​សតិ​មិន​គ្រប់​យក​បំពង់ទីប​វាយ​ឪពុក​បង្កើត​ផុង​លលាដ៍ក្បាលស្លា.ប់​

ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ ១ខ្នង ទាំងយប់

ផ្ទះថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

អាន​បន្ត៖ ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ ១ខ្នង ទាំងយប់

​ត្រឹម​១យប់! ស្ត្រី២រូបប៉.ងបញ្ចប់អ្វីៗគ្រប់យ៉ាងផ្អើ.លស្ពានជ្រោយចង្វា

ស្ត្រីម្នាក់ស្រលាញ់ប្តីខ្លាំងបាត់មុខមិនបាន បែរជាប្តីព្រងើយកន្តើយទុកនាងចោលមិនខ្វាយខ្វល់ ហើយទៅមានស្រីថ្មីទៀត ធ្វើឱ្យនាងតូចចិត្ត ក៏បានដើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចនោះទេ ។

អាន​បន្ត៖ ​ត្រឹម​១យប់! ស្ត្រី២រូបប៉.ងបញ្ចប់អ្វីៗគ្រប់យ៉ាងផ្អើ.លស្ពានជ្រោយចង្វា

ឆេះក្លឹបកម្សាន្ត នៅក្រុងសៀមរាប សម្លា.ប់ ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់

ហេតុការណ៍ឆេះក្លឹបអេលីត កាលពីម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ បណ្តាលឲ្យស្លា.ប់បុរស ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់។ អ្នកស្លា.ប់ ៣នាក់ នៅកន្លែងកើតហេតុ គឺជាសន្តិសុខ ២នាក់ និងអ្នកចម្រៀងម្នាក់។

អាន​បន្ត៖ ឆេះក្លឹបកម្សាន្ត នៅក្រុងសៀមរាប សម្លា.ប់ ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់

ឡានក្រុង​ពន្លះ​ជាមួយ​គោ​យន្ត​ត្រង់ព្រំប្រទល់​ខេត្ត២ ស្លា.ប់ និង​របួសច្រើននាក់​

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន បុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឱ្យស្លា.ប់៤នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ នៅចំនុចបង្គោលផ្លូវលេខ៤៤ លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិរវ៉ាក់លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង។

អាន​បន្ត៖ ឡានក្រុង​ពន្លះ​ជាមួយ​គោ​យន្ត​ត្រង់ព្រំប្រទល់​ខេត្ត២ ស្លា.ប់ និង​របួសច្រើននាក់​

ពលរដ្ឋ​រាយការណ៍​ពី​ផ្ទះ​មួយ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ចុះ​ភ្លាម​បង្ក្រាប​បាន​ទាំង​សម្បុក

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគី សហការជាមួយកម្លាំងនគរបាលផ្នែកគ្រឿង.ញៀនស្រុកកៀនស្វាយ បានចុះបង្ក្រាបក្រុមសម្បុកជួញដូរ និងប្រើប្រាស់គ្រឿង.ញៀន បានចំនួន១០នាក់ រួមនឹងថ្នាំ.ញៀនចំនួន០៩កញ្ចប់ធំ-តូចទៀតផង ។

អាន​បន្ត៖ ពលរដ្ឋ​រាយការណ៍​ពី​ផ្ទះ​មួយ​គួរ​ឱ្យ​សង្ស័យ...

​ចោរ​ដៃ​ស្អិត​​មាន​ប្រុស​ មាន​ស្រី​ អស់​លក្ខ​ណ៍​ដោយ​សារ​តែ​ស្លាក​លេខ​ម៉ូតូ

ជនដៃដល់ក្នុងអំពើចោរកម្ម (ចោរឆក់) ចំនួន០៣នាក់ ក្នុងនោះ មានស្ត្រីម្នាក់ផងត្រូវបានកម្លាំងអធិការស្រុកថ្មគោល ដែលមានកិច្ចសហការពីកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្ត បន្ទាប់ កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី០១ ធ្នូ នេះ ខណៈជនខ្លះកំពុងសំងំនៅផ្ទះ និងខ្លះទៀតកំពុងសំងំប្រព្រឹត្តល្បែងអ៊ុីនធើរណេត ក្នុងក្រុងបាត់ដំបង។

អាន​បន្ត៖ ​ចោរ​ដៃ​ស្អិត​​មាន​ប្រុស​ មាន​ស្រី​ អស់​លក្ខ​ណ៍​ដោយ​សារ​តែ​ស្លាក​លេខ​ម៉ូតូ

ករណី​ឆេះ​ផ្ទះ​១​ល្វែង ឈ្លក់ផ្សែង​ស្លា​.​ប់​ឪពុកក្មេក​និង​កូនប្រសា​ស្រី បុរស​រង​គ្រោះជា​មន្ត្រី​យោធា​ផ្កាយ​៣

ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែង ក្នុងបុរីគឹមសាន្ត ធ្វើឲ្យឪពុកក្មេក និងកូនប្រសាស្រី ចេញពីក្នុងផ្ទះពុំរួច បណ្តាលឲ្យស្លា.ប់ទាំង២នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យនោះ គឺបុរសរងគ្រោះជាមន្ត្រីយោធាផ្កាយ៣ ។

អាន​បន្ត៖ ករណី​ឆេះ​ផ្ទះ​១​ល្វែង ឈ្លក់ផ្សែង​ស្លា​.​ប់​ឪពុកក្មេក​និង​កូនប្រសា​ស្រី...

លួច​ដែក​ពុម្ព​សសរ​ស្ពានសម្រេច តែគ្មានអ្នកហ៊ាន​ទិញ អស់លក្ខណ៍ត្រឹមកាមេរ៉ាសុវត្ថិភាព​

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានត្រូវនគរបាលសង្កាត់សិត្បូរ ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព លួចដែកពុម្ពសសរស្ពាន ។

អាន​បន្ត៖ លួច​ដែក​ពុម្ព​សសរ​ស្ពានសម្រេច តែគ្មានអ្នកហ៊ាន​ទិញ...

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ ៤៧​នាក់ ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ១០០​ហិ​កតា

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យមើលទីកន្លែង ដែលជនខិលខូចបានកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

អាន​បន្ត៖ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ ៤៧​នាក់...

ឆ្មក់​បុរស​ម្នាក់​​សម្រេច ចុង​ក្រោយ​របស់​ទៅ​ម្ចាស់​ដើម​វិញ អស់ទាំង​ម៉ូតូ​ជាង​២​ពាន់​ដុល្លារ​ទៀត

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានសម្រេច ហើយបន្ថែមល្បឿនបើករត់គេចខ្លួន បន្ទាប់មកជនរងគ្រោះបានជិះដេញតាម រួចស្រែកថា «ចោរៗ» ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោក៏ជិះទៅបុកម៉ូតូប្រជាពលរដ្ឋ ហើយខ្ទាតបន្តទៅបុករះគំនរឥដ្ឋទៀត បណ្តាលឲ្យដួលម៉ូតូរងរបួស ក្រោយមកជនសង្ស័យក៏បានបោះទូរស័ព្ទអោយទៅជនរងគ្រោះវិញ រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

អាន​បន្ត៖ ឆ្មក់​បុរស​ម្នាក់​​សម្រេច ចុង​ក្រោយ​របស់​ទៅ​ម្ចាស់​ដើម​វិញ...

ចោរលួចម៉ូតូម្ដង ៣គ្រឿង ក្នុងបុរីប៉េងហួត បឹងស្នោរ តែតាមរកឃើញ ១គ្រឿងវិញ

មានករណីជនសង្ស័យ លួចម៉ូតូក្នុងបុរីប៉េងហួត បឹងស្នោរ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន ៣គ្រឿងហើយយក ១គ្រឿង ប្លុងចោលនៅហាងកាហ្វេ ដោយម្ចាស់តាមទាន់ ព្រោះភ្ជាប់ប្រព័ន្ធ GPS បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ៦ និង ៣០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេង តាមផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

អាន​បន្ត៖ ចោរលួចម៉ូតូម្ដង ៣គ្រឿង ក្នុងបុរីប៉េងហួត បឹងស្នោរ តែតាមរកឃើញ ១គ្រឿងវិញ

ប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ជាមុខសញ្ញា​សកម្មលួចកាត់ខ្សែភ្លើង ពីខណ្ឌសែនសុខ ដល់ខណ្ឌទួលគោក

ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងកណ្តាលយប់ ដោយប្រជាពលរដ្ឋ បាននាំគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចោរលួចកាត់ខ្សែភ្លើងយ៉ាងសកម្ម។

អាន​បន្ត៖ ប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ជាមុខសញ្ញា​សកម្មលួចកាត់ខ្សែភ្លើង ពីខណ្ឌសែនសុខ...