បណ្តាញសង្គម

ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​នាង​នឹក​ស្មាន​មិន​ដល់​ចុង​ក្រោយ​បាន​ត្រឹមតែ​សោកស្តាយ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយឆក់យកទូរស័ព្ទលៀនចេញពីក្នុងហោប៉ៅខោបានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ។

អាន​បន្ត៖ ជិត​ដល់​ផ្ទះ​ទៅ​ហើយ...

បញ្ជូន​មុខសញ្ញា​៣​នាក់ទៅតុលាការ​ ក្រោយ​​ធ្វើ​សកម្ម​ភាព​លើស្ត្រីម្នាក់​ត្រឹម​​១​ថ្ងៃ

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានចាត់បញ្ជូនមុខសញ្ញាក់ឆក់កាបូប៣នាក់ទៅតុលាការ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតស្រាវជ្រាវរកបក្សពួកធ្វើសកម្មភាជាមួយគ្នា ។

អាន​បន្ត៖ បញ្ជូន​មុខសញ្ញា​៣​នាក់ទៅតុលាការ​...

ហ៊ានម៉្លេះ! បុរសឡាវ២នាក់​ប្រព្រឹត្តបទល្មើសឆ្លងដែន​ អស់លក្ខណ៍ត្រឹមខេត្តស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិឡាវចំនួន២នាក់ត្រូវកម្លាំងនគរបាលស្រុកសៀមប៉ាងឃាត់ខ្លួន បន្ទាប់ពីឆ្លងដែននាំគ្រឿងញៀនមកជួញដូរនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០។

អាន​បន្ត៖ ហ៊ានម៉្លេះ! បុរសឡាវ២នាក់​ប្រព្រឹត្តបទល្មើសឆ្លងដែន​...

មិត្តភក្តិ​បបួល​! ដើរ​ចេញពីផ្ទះ​មិន​ដល់​ហាង​ផង ស្រាប់តែ​ត្រូវ​គេ​វាយ​ប្លន់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ដើរចេញពីផ្ទះ ក្នុងគោលបំណងទៅហូបអាហារជាមួយមិត្តភ័ក្ដិ ខណៈពេលដើរបណ្តើរ និយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ១ក្រុមវាយប្លន់យកទូរស័ព្ទ iPhone 11pro និងកាបូបលុយយកទៅដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២អធ្រាត្រ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវ១៦៣ កែងនឹងផ្លូវ ៤៥៦ ស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

អាន​បន្ត៖ មិត្តភក្តិ​បបួល​! ដើរ​ចេញពីផ្ទះ​មិន​ដល់​ហាង​ផង ស្រាប់តែ​ត្រូវ​គេ​វាយ​ប្លន់

រកឃើញគ្រឿងញៀន​៤គីឡូ នៅ​ចំណុចផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា​

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ៉ាន់ កុសល និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានចុះស៊ើបអង្កេតស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់ ស្មើនឹងទម្ងន់៤គីឡូក្រាម នៅចំណុចផ្លូវ៦A មុខស្ថានីយប្រេង PTT (កាហ្វេអាម៉ាហ្សូន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អាន​បន្ត៖ រកឃើញគ្រឿងញៀន​៤គីឡូ នៅ​ចំណុចផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា​

លែង​គ្នា​៣​ឆ្នាំ​ហើយស្រាប់តែ​អតីត​ប្តី​ធាក់​ទម្លុះ​ទ្វារ​ចាប់​អតីត​ប្រពន្ធ​អី​ៗ​បាន​សម្រេច

ខេត្តកំពង់ស្ពឺ ៖ បុរសជាអតីតប្តីមួយរូបដែលបានលែងលះជាមួយប្រពន្ធអស់រយៈពេល៣ឆ្នាំមកហើយនោះទំនងជាដាច់យូរជូរមាត់បានសម្រេចចិត្តទៅធ្វើសកម្មភាពចាប់រំលោភអតីតប្រពន្ធដែលកំពុងដេកជាមួយកូននៅលើផ្ទះរហូតបានសម្រេចចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមនីតិវិធីដោយចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ»។

អាន​បន្ត៖ លែង​គ្នា​៣​ឆ្នាំ​ហើយស្រាប់តែ​អតីត​ប្តី​ធាក់​ទម្លុះ​ទ្វារ​ចាប់​អតីត​ប្រពន្ធ​អី​ៗ​...

ចុះបង្ក្រាបទីតាំង​ស្តុកឈើខុសច្បាប់​​នៅស្រុកកែវសីមា​

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានបង្ក្រាបទីតាំងជ្រៀកឈើខុសច្បាប់ចំនួន៣កន្លែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរឹបអូសបានវត្ថុតាងមាន ១-ម៉ាស៊ីនជ្រៀកឈើចំនួន៣គ្រឿង ២-ឈើប្រភេទសុក្រំ, ស្រឡៅ, ផ្ចឹក និងឈ្លីកសរុបចំនួន២៥០ដុំ។

អាន​បន្ត៖ ចុះបង្ក្រាបទីតាំង​ស្តុកឈើខុសច្បាប់​​នៅស្រុកកែវសីមា​

យុត្តិធម៌​មាន​ចំពោះ​ជន​រង​គ្រោះ​ក្រោយ​ប៉ូលិស​បំបែកសំណុំរឿង​ក្រុមបងធំ​នៅ​បន្ទប់​ជួល

ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់លោកស្នងការដ្ឋាននគរបាលខេត្តសៀមបើកប្រតិបត្តិការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុនក្រោយពីជនរងគ្រោះត្រូវក្រុមបងធំកាប់សម្លាប់ដោយកាំបិតខ្វាវ និងដាវសាំម៉ូរ៉ៃរហូតបណ្តាលឱ្យជនរងគ្រោះស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរបង្អែកខេត្ត ។

អាន​បន្ត៖ យុត្តិធម៌​មាន​ចំពោះ​ជន​រង​គ្រោះ​ក្រោយ​ប៉ូលិស​បំបែកសំណុំរឿង​ក្រុមបងធំ​នៅ​បន្ទប់​ជ...

ប្រព្រឹត្ត​ដាក់​នាង​ហើយ​ខំ​រត់​ពី​ស្រុក​អង្គ​ស្នួល​ដល់​ខណ្ឌ​កំ​បូល តែ​ចប់​ត្រឹម​អស់​សាំង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រែករកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយមកត្រូវបានសមត្ថកិច្ចសហការគ្នា ព្រមទាំងប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនបានភ្លាមៗផងដែរនៅម្ដុំជិតវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល។

អាន​បន្ត៖ ប្រព្រឹត្ត​ដាក់​នាង​ហើយ​ខំ​រត់​ពី​ស្រុក​អង្គ​ស្នួល​ដល់​ខណ្ឌ​កំ​បូល...

ចុះបង្ក្រាបបានទាំងសម្បុក ក្រោយពលរដ្ឋ​រាយការណ៍​

 

 

 

ខេត្តកណ្តាល ៖ កម្លាំងអធិការនគរបាលស្រុកកៀនស្វាយបានសហការជាមួយកម្លាំងបុស្តិ៍រដ្ឋបាលដីឥដ្ឋចុះប្រតិបត្តិការបង្ក្រាបក្រុមគ្រឿងញៀនបានមួយសំបុកឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងថ្នាំញៀនមួយចំនួន ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។

អាន​បន្ត៖ ចុះបង្ក្រាបបានទាំងសម្បុក ក្រោយពលរដ្ឋ​រាយការណ៍​

បែកធ្លាយ​ល្បិច​បន្លំ​ប្រមូល​លុយ​អស់​ជាង​​១​ម៉ឺន​ដុល្លារ​ក្នុងផ្ទះ​វី​ង

 

 

 

ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះវេលុយវីងមួយកន្លែងដែលទើបនឹងបើកអាជីវកម្មថ្មីថ្មោង ត្រូវបែកធ្លាយព័ត៌មានថា មានក្រុមចោរ១ក្រុមបន្លំចូលប្រមូលលុយអស់ជាងមួយម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រុងស្ទឹងត្រែង ។

អាន​បន្ត៖ បែកធ្លាយ​ល្បិច​បន្លំ​ប្រមូល​លុយ​អស់​ជាង​​១​ម៉ឺន​ដុល្លារ​ក្នុងផ្ទះ​វី​ង

ប្រតិបត្តិការ​ក្តៅ ចុះ​បង្ក្រាប​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុងភូមិ​កោះអន្លង់ចិន

ខេត្តកណ្តាល ៖ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកដែលមានក្រុមអន្តរាគមន៍ពិសេសរហស្សនាម ក្រុមស្រមោចរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងដឹកនាំដោយលោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិកោះអន្លង់ចិនបានម្នាក់ រួមនឹងថ្នាំញៀនជិត២០កញ្ចប់ធំតូច និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

អាន​បន្ត៖ ប្រតិបត្តិការ​ក្តៅ ចុះ​បង្ក្រាប​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុងភូមិ​កោះអន្លង់ចិន

ចិន​២​នាក់​គួរ​ឱ្យ​សង្ស័យ​ពេក​ប៉ូលិស​កាក់​ឆែកឆេរ​ស្រាប់តែ​នឹក​ស្មាន​មិន​ដល់

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីកាន់កាប់ រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ និង ប៉ុនប៉ងប្រព្រឹត្តបទល្មើសដោយឃាត់ខ្លួនជនជាតិចិន២នាក់ និងដកហូតអាវុធខ្លី១ដើម នៅចំណុចអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

អាន​បន្ត៖ ចិន​២​នាក់​គួរ​ឱ្យ​សង្ស័យ​ពេក​ប៉ូលិស​កាក់​ឆែកឆេរ​ស្រាប់តែ​នឹក​ស្មាន​មិន​ដល់

នគរបាល​ព្រហ្មទណ្ឌ​ត្រៀម​បញ្ជូន​មុខសញ្ញា​ម្នាក់​លួច​រថយន្ត​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បាននឹងកំពុងត្រៀមរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចរថយន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ។

អាន​បន្ត៖ នគរបាល​ព្រហ្មទណ្ឌ​ត្រៀម​បញ្ជូន​មុខសញ្ញា​ម្នាក់​លួច​រថយន្ត​ទៅ​តុលាការ

ចុះ​ឆ្មក់​ដល់​បន្ទប់​ជួល​ស្ត្រី​វៀតណាម​៣​នាក់​ទាំង​យប់ បែកធ្លាយ​ខ្ទេច

ខេត្តសៀមរាប ៖ ស្ត្រីជនជាតិវៀតណាមចំនួន៣នាក់សង្ស័យលួចលក់ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

អាន​បន្ត៖ ចុះ​ឆ្មក់​ដល់​បន្ទប់​ជួល​ស្ត្រី​វៀតណាម​៣​នាក់​ទាំង​យប់ បែកធ្លាយ​ខ្ទេច

ខ្លាំងម៉្លេះ ហ៊ាន​ប្រព្រឹត្ត​បែបនេះ​លើមន្ត្រី​សមត្ថកិច្ចទៀត​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ខណៈជិះម៉ូតូធ្វើដំណើរទៅផ្ទះ ស្រាប់តែមានបុរសម្នាក់ទៀតសង្ស័យខឹងរឿងបុរសជាសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនមើលមុខ ក៏ទូរស័ព្ទហៅគ្នាទៅព្រួតវាយតាមផ្លូវ បណ្តាលឱ្យជនរងគ្រោះរងរបួសហើមមុខមួយចំហៀង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកឃាត់ខ្លួនជនសង្ស័យបានម្នាក់យកទៅសួរនាំ ។

អាន​បន្ត៖ ខ្លាំងម៉្លេះ ហ៊ាន​ប្រព្រឹត្ត​បែបនេះ​លើមន្ត្រី​សមត្ថកិច្ចទៀត​

ទទួលបញ្ញើ ស្មើ​បំណុល ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​វ័ណ្ឌ​.​ក​ធ្ងន់

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការបឋមឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបូរីអូរស្វាយសែនជ័យ សហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំព្រះរំកិលបានធ្វើការឃាត់ខ្លួន២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចជាំតាលឹម លើ ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀងដោយខុសច្បាប់ ។

អាន​បន្ត៖ ទទួលបញ្ញើ ស្មើ​បំណុល ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​វ័ណ្ឌ​.​ក​ធ្ងន់

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៣នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែមករាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់៣នាក់ ក្នុងនោះមិនពាក់មួក៣នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៣នាក់ និងរបួស៦នាក់...

ចុះ​រដ្ឋបាល​​​ក្នុង​តំបន់ស្មុគស្មាញ​ ដកហូត​៦គ្រឿង ឃាត់ខ្លួន​២នាក់​

រាជធានីភ្នំពេញ ៖ គណៈបញ្ជាកាឯកភាពខណ្ឌឬស្សីកែវដឹកនាំលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគស្មាញបង្ក្រាបទីតាំងហ្គេមបាញ់ត្រីលួចលាក់ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួ៣គ្រឿង និងហ្គេមបៀរចំនួន៣គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ និងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់។

អាន​បន្ត៖ ចុះ​រដ្ឋបាល​​​ក្នុង​តំបន់ស្មុគស្មាញ​ ដកហូត​៦គ្រឿង ឃាត់ខ្លួន​២នាក់​

កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

ខេត្តប៉ៃលិន ៖ ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសរបួសស្នាមទាំងសងខាងមួយករណី នៅវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចស្ដេចកន ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយជនសង្ស័យមានគ្នា០២នាក់ ។

អាន​បន្ត៖ កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

ចុះបង្ក្រាប​១ករណី ឃាត់ខ្លួន​៥​នាក់​

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលវេលាម៉ោង១២ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងសមត្តកិច្ចនគរបាលជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះសូទិន ស្រុកស្រីសន្ធរ ខណ្ឌជ្រោយចង្វារ និង កងរាជអាវុធហត្ថប្រចាំការនៅវិមានឈ្នះឈ្នះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនមនុស្ស៥នាក់ ។

អាន​បន្ត៖ ចុះបង្ក្រាប​១ករណី ឃាត់ខ្លួន​៥​នាក់​