បណ្តាញសង្គម

ឃើញនាង ជិះកង់ម្នាក់ឯង ហៅឲ្យឈប់ រួចចាប់អូសចូលចំការចេក គំរាមសម្លាប់ និងរំលោភបានសម្រេច

កណ្តាល៖ កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នារីជាអនីតិជនម្នាក់ ត្រូវបានយុវជនម្នាក់ ចាប់រំលោភ សេពសន្ថវៈ បានសម្រេច ខណៈនាង ជិះកង់តែម្នាក់ នៅចំណុចចំការចេក ដីឡូតិ៍ ឈ្មោះ ឌី លឹមហួន នៅភូមិ កណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

អាន​បន្ត៖ ឃើញនាង ជិះកង់ម្នាក់ឯង ហៅឲ្យឈប់ រួចចាប់អូសចូលចំការចេក គំរាមសម្លាប់...

បុគ្គលិកធនាគារ Maybank ត្រូវចោរប្លន់ រថយន្តស៊េរីទំនើប ម៉ាកកាមរី ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ដល់មុខផ្ទះ

ភ្នំពេញ៖ ស្ត្រីម្នាក់ជាបុគ្គលិក បម្រើការងារ នៅធនាគារ Maybank ត្រូវជនសង្ស័យ ២នាក់ ដកកាំភ្លើងភ្ជង់ និង ប្លន់យករថយន្ត បើកគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខ ផ្ទះលេខ 5B ផ្លូវ ៦៨ ក្រុម២០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

អាន​បន្ត៖ បុគ្គលិកធនាគារ Maybank ត្រូវចោរប្លន់ រថយន្តស៊េរីទំនើប ម៉ាកកាមរី ពណ៌ស្ករ...

បាតុកម្ម​ប្រឆាំង ​ស្ថានទូត​វៀតណាម​ ផ្ទុះ​ឡើង​ជា​ថ្មី ​បើទោះ​បីជា​ អាជ្ញាធរ ​ហាម​ឃាត់

ភ្នំពេញ៖ បាតុកម្មប្រឆាំង ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានផ្ទុះឡើងសាជាថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ។ ជាបាតុកម្មនៅថ្ងៃទីមួយ នៃគម្រោងបាតុកម្មរយៈពេល៥ថ្ងៃ ដឹកនាំដោយ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី១នៃបាតុកម្មនេះ ក៍មានការប៉ះទង្គិចគ្នា មួយប្រាវផងដែរ ខណៈដែលកំហឹងរបស់ បាតុករ បានឈានដល់ ការដុតទង់ជាតិ របស់ប្រទេសវៀតណាម។

អាន​បន្ត៖ បាតុកម្ម​ប្រឆាំង ​ស្ថានទូត​វៀតណាម​ ផ្ទុះ​ឡើង​ជា​ថ្មី ​បើទោះ​បីជា​ អាជ្ញាធរ...

នាយរង ប៉ុស្តិ៍នគរបាលឃុំសឿម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់ សង្ស័យរឿងគំនុំ ស្នេហាត្រីកោណ

បាត់ដំបង៖ នាយរង ប៉ុស្តិ៍នគរបាល ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់ ១ដែកឆាប បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្លូវលេខ១ មាត់ស្ទឹងសង្កែ ស្ថិតក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សង្ស័យគំនុំស្នេហា ត្រីកោណ សពជនរងគ្រោះ ត្រូវប្រពន្ធ ដឹកយកទៅ លំនៅដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី។

អាន​បន្ត៖ នាយរង ប៉ុស្តិ៍នគរបាលឃុំសឿម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់...

យុវជនឈាមរាវ ៤នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួន ពាក់ព័ន្ធថ្នាំញៀន

ភ្ន្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួន យុវជន ៤នាក់ ពាក់ព័ន្ធ ករណីលាក់ទុក និងប្រើប្រាស់ គ្រឿងញៀន រកឃើញវត្ថុតាង គ្រឿងញៀន ២កញ្ចប់តូច កាលពីវេលា ម៉ោង៣ និង ២០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវ បេតុង ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ ។

អាន​បន្ត៖ យុវជនឈាមរាវ ៤នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួន...

វិបត្តិស្នេហ៍ បង្ខំឲ្យសង្សារវ័យក្មេង នាំគ្នាចាក់សម្លាប់ខ្លួន តួអង្គស្រីស្លាប់ ខណៈតួអង្គប្រុស កំពុងសង្រ្គោះ

កំពង់ចាម៖ គូស្នេហ៍វ័យក្មេង ដែលគេសង្ស័យថា មានវិបត្តិស្នេហ៍ បានដឹកដៃគ្នា ចូលក្នុងសាលារៀន យកកាំបិត ចាក់លើខ្លួនឯង ជាច្រើនកាំបិត ដើម្បីបញ្ចប់ជីវិត និងនាំយក រាល់វិបត្តិស្នេហ៍ ទៅជាមួយគ្នា។ តែមច្ចុរាជ ឥតមេត្តា មិនអនុញ្ញាត ឲ្យគូស្នេហ៍ កម្សត់មួយគូនេះ បានស្លាប់ជាមួយគ្នាឡើយ ពោលតួអង្គស្រី បានស្លាប់ បាត់បង់ជីវិតទៅ ខណៈតួអង្គ ខាងប្រុសស្មោះស្នេហ៍ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ។

អាន​បន្ត៖ វិបត្តិស្នេហ៍ បង្ខំឲ្យសង្សារវ័យក្មេង នាំគ្នាចាក់សម្លាប់ខ្លួន តួអង្គស្រីស្លាប់...

ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ ៩ឆ្នាំ ឱ្យបុរសវៀតណាម រំលោភ ទាំងសំឡេងស្រែកឱ្យជួយ

កំពង់ចាម៖ ស្ដ្រីម្នាក់ បានប្រព្រឹត្ដនូវរឿង ដ៏ព្រៃផ្សៃ និងអគតិធ្វើឱ្យមាន ការថ្កោលទោស និងរិះគន់យ៉ាងខ្លាំង ព្រោះតែបាននាំ កូនស្រីបង្កើត របស់ខ្លួន អាយុទើបតែ ៩ឆ្នាំ ទៅឱ្យបុរស ជនជាតិវៀតណាម ចាប់រំលោភ ទាំងសំឡេង ស្រែកឱ្យម្ដាយជួយ យ៉ាងឈឺចាប់ ជាទីបំផុត ។

អាន​បន្ត៖ ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ ៩ឆ្នាំ ឱ្យបុរសវៀតណាម រំលោភ ទាំងសំឡេងស្រែកឱ្យជួយ

ផ្អើលសមត្ថកិច្ច ដេញ​ចាប់អ្នកបើក រថយន្ដទំនើប ក្រោយបុកម៉ូតូ មិនឈប់ដោះស្រាយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ព្រមទាំងអ្នករត់ម៉ូតូឌុប បាននាំគ្នាបើកម៉ូតូ ដេញតាមពីក្រោយ រថយន្ដកាមរី ស៊េរី ២០០៧ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌចំការមន ស្មានតែសមត្ថកិច្ច ដេញបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ លួចរថយន្ដ ។

អាន​បន្ត៖ ផ្អើលសមត្ថកិច្ច ដេញ​ចាប់អ្នកបើក រថយន្ដទំនើប ក្រោយបុកម៉ូតូ មិនឈប់ដោះស្រាយ

ជម្រះអតីតតារាចម្រៀង អ្នកនាង អ៊ូ រស្មី ចំនួន២បទល្មើស ពាក់ព័ន្ធនឹង ការនាំក្មេងស្រី ទៅរួមភេទ ជាមួយបុរស អ្នកមានទ្រព្យ

ភ្នំពេញ៖ ចៅក្រមប្រឹក្សា នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ២០១៤នេះ បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោសបន្ត ជាប់ចោទម្នាក់ ឈ្មោះ អ៊ូ រស្មីអតីត តារាចម្រៀង មិនសូវ ឮឈ្មោះ ឬល្បីឈ្មោះ ជាអសាធារណៈ ជាប់ពាក់ព័ន្ធ នឹងករណីការ នាំក្មេងអាយុ ១៤ឆ្នាំ ម្នាក់ យកទៅ រួមភេទ ជាមួយបុរស អ្នកមានទ្រព្យ ដែលជាអនិកជន ជាថ្នូរនឹងបានក្លាយ ជាតារាអ្នកចម្រៀង ដ៏ល្បី មូយរួប។

អាន​បន្ត៖ ជម្រះអតីតតារាចម្រៀង អ្នកនាង អ៊ូ រស្មី ចំនួន២បទល្មើស ពាក់ព័ន្ធនឹង...

កម្លាំងនគរបាល ស្រុកពញាក្រែក ចាប់ខ្លួន ឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកពញាក្រែក បានឃាត់ខ្លួន ឪពុកបង្កើត ចិត្តតិរច្ឆានម្នាក់ រំលោភកូនស្រី ខ្លួន បានសម្រេច ជាញឹកញាប់ កាលពីវេលាម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះ ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ កម្លាំងនគរបាល ស្រុកពញាក្រែក ចាប់ខ្លួន ឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ

សង្ស័យជំងឺប្រចាំកាយរើ ស្រ្តីម្នាក់ ប្រកាច់ធ្លាក់ទឹកស្រះ លង់ស្លាប់

កណ្តាល៖ ស្រ្តីមានសតិ មិនគ្រប់ម្នាក់ ត្រូវបានលង់ ទឹកស្រះស្លាប់ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៤ នៅចំណុច ស្រះទឹកវត្តព្រៃចាស់ ឃុំវិហារ សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

អាន​បន្ត៖ សង្ស័យជំងឺប្រចាំកាយរើ ស្រ្តីម្នាក់ ប្រកាច់ធ្លាក់ទឹកស្រះ លង់ស្លាប់

ឪពុកមា រំលោភក្មួយស្រី ជីដូនមួយ អាយុ១៥ឆ្នាំ បានសម្រេច៤ដង ទើបបែកការ ម្តាយប្តឹងនគរបាល ឲ្យចាប់ខ្លួន

បាត់ដំបង៖ ឪពុកមា បានចាប់ រំលោភក្មួយ ស្រីជីដូនមួយឯង មានអាយុ ១៥ឆ្នាំ បានសម្រេច ៤ដង ចុងក្រោយ ទើបបែកការ ដឹងដល់ អាណាព្យាបាល បានទៅ ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជនសង្ស័យ បានប្រព្រឹត្ត ចាប់តាំង ពីថ្ងៃទី២២ ខែកញ្ញា ចំនួន២ លើកសម្រេច៤ ដងកន្លងទៅ។

អាន​បន្ត៖ ឪពុកមា រំលោភក្មួយស្រី ជីដូនមួយ អាយុ១៥ឆ្នាំ បានសម្រេច៤ដង ទើបបែកការ...

ភ្ជុំបិណ្ឌឆ្នាំនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨៩ ករណី ស្លាប់ ២៩នាក់ និងរបួស ២០៧នាក់

ត្បូងឃ្មុំ៖ រយៈពេល ៣ថ្ងៃ អំឡុងពេល បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៤នេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៨៩ ករណី (លើសឆ្នាំ ២០១៣ ចំនួន ២៤ ករណី) បណ្ដាលអោយស្លាប់មនុស្ស ចំនួន ២៩ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៥ នាក់) រងរបួស ២០៧ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៣៨ នាក់) ។

អាន​បន្ត៖ ភ្ជុំបិណ្ឌឆ្នាំនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨៩ ករណី ស្លាប់...

នគរបាល​ខេត្តត្បូងឃ្មុំ ចាប់​ក្រុមចោរ ៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ និងបាញ់សម្លាប់

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បានធ្វើការស្រាជវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង សកម្មភាពប្លន់ម៉ូតូ បណ្តាលអោយ ជនរងគ្រោះស្លាប់ កាលពីប្រមាណម៉ោង ១១យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅនៅ ដីឡូតី៍កៅស៊ូ 107B ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។

អាន​បន្ត៖ នគរបាល​ខេត្តត្បូងឃ្មុំ ចាប់​ក្រុមចោរ ៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ...

នគរបាល​ ឃាត់ខ្លួន​ជនជាតិ​ថៃ ៣ នាក់ រត់ពន្ធ​ក្រដាសប្រាក់​ ដុល្លារ​ក្លែងក្លាយជាង ៧លាន​ដុល្លារ ចូលមក​កម្ពុជា

បាត់ដំបង៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនជាតិថៃ ចំនួន ៣ នាក់ ខណៈដែល អ្នកទាំងនោះ ឆ្លងដែនចូល ទឹកដីកម្ពុជា ដើម្បីរត់ពន្ធក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ប្រភេទ ១០០ ស៊េរីថ្មី ប្រមាណជាង៧ លានដុល្លារអាមេរិក ឆ្លងដែនបម្រុង ចូលមកចែកចាយ ខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ នគរបាល​ ឃាត់ខ្លួន​ជនជាតិ​ថៃ ៣ នាក់ រត់ពន្ធ​ក្រដាសប្រាក់​...

នគរបាលក្រុង បានលុងឃាត់ខ្លួន មុខសញ្ញាចោរកម្ម យ៉ាងសកម្ម ២នាក់ និងដកហូតម៉ូតូ ៥គ្រឿង

រតនគិរី៖ កម្លាំង នគរបាលក្រុង បានលុង សហការជាមួយ កម្លាំងប៉ុស្តិ៍ ឡាបានសៀក ប៉ុស្តិ៍កាចាញ និងប៉ុស្តិ៍ បឹងកន្សែង កាលពីវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានចុះយុទ្ធនា ការឃាត់ខ្លួន មុខសញ្ញា ចោរកម្ម យ៉ាងសកម្ម ចំនួន ២នាក់ និងដកហូត ម៉ូតូស៊េរីថ្មី ចំនួន ៥គ្រឿង ត្រង់ចំណុច ផ្ទះជួល មួយកន្លែង ស្ថិតក្នុង ភូមិអន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

អាន​បន្ត៖ នគរបាលក្រុង បានលុងឃាត់ខ្លួន មុខសញ្ញាចោរកម្ម យ៉ាងសកម្ម ២នាក់ និងដកហូតម៉ូតូ ៥គ្រឿង

សង្ឃ២អង្គ ក្នុងវត្តពោធិ៍លង្ការ ផឹកស៊ី នាំស្រីចូលកុដ្ឋ ហើយថែម ទាំងវាយនគរបាល ទៀតនោះ មន្ត្រីអាជ្ញាធរ រួមទាំងមន្ត្រីពាក់ព័ន្ធ រុញឲ្យគ្នាទៅវិញទៅមក មិនព្រមដោះស្រាយ

សៀមរាប៖ ទាំងសង្ឃ ទាំងស្រីស្អាត ទាំងក្មេងវត្ត ផឹកស៊ីសុទ្ធតែ អាបេសេ (ABC) ជ្រាបចូលពេញខ្លួនហើយ ចាំអីទៀត នាំគ្នាវាយតដៃ និងសមត្ថកិច្ចនគរបាល ដែលចុះទៅពិនិត្យ និងសួរនាំ ។

អាន​បន្ត៖ សង្ឃ២អង្គ ក្នុងវត្តពោធិ៍លង្ការ ផឹកស៊ី នាំស្រីចូលកុដ្ឋ ហើយថែម ទាំងវាយនគរបាល...

កំពុងលួចរថយន្ត កាច់សោករបញ្ឆេះទៅហើយ ត្រូវម្ចាស់គេទាន់ ចាប់ខ្លួនប្រគល់អោយ ប៉ូលិសភ្លាមៗ

ភ្នំពេញ៖ សមត្ថកិច្ច នគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួន បុរស ជាប់ចោទ ជាចោរម្នាក់ កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេល ដែលបុរស ជាប់ចោទ កំពុងធ្វើសកម្មភាព លួចរថយន្ត គេចតទុកមុខ ផ្ទះនៅក្នុង ពិធីភ្ជាប់ពាក្យ បងប្អូន នៅតាមបណ្តោយ ផ្លូវលេខ ១៩៦៤កែង ១០១៥ ស្ថិតក្នុងភូមិ ពោងពាយ ក្រុមទី៣ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អាន​បន្ត៖ កំពុងលួចរថយន្ត កាច់សោករបញ្ឆេះទៅហើយ ត្រូវម្ចាស់គេទាន់ ចាប់ខ្លួនប្រគល់អោយ...

ស្រីប្រកាន់ប្រុសប្រកែក ខាងប្រុសជាប់ខ្នោះក្រោយ ឡើងឋានសួគ៉ា ៣ដងក្នុងមួយយប់

ភំ្នពេញ៖ បងប្អូនស្រីម្នាក់ បានប្តឹងបុរស មានប្រពន្ធ និងមានកូនពីបទ ចាប់រំលោភ បានសម្រេច៣ដង ក្នុងមួយយប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចវិហារយេស៊ូ ដែលគេទុកចោលឋិត ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

អាន​បន្ត៖ ស្រីប្រកាន់ប្រុសប្រកែក ខាងប្រុសជាប់ខ្នោះក្រោយ ឡើងឋានសួគ៉ា ៣ដងក្នុងមួយយប់

បុរសម្នាក់ ចុះបូមខ្យល់បញ្ចូល ក្នុងពាងទ្រផ្ទះបណ្តែតទឹក បាត់ខ្លួនយូរម៉ោង លង់ទឹកស្លាប់

កំពង់ឆ្នាំង៖ បុរសម្នាក់ បានលង់ ទឹកស្លាប់ ក្នុងពាង បណ្តែតផ្ទះទឹក នៅពេល គាត់បានចូល ក្រោមពាង ណ្តែតផ្ទះទឹក បូមខ្យល់ បញ្ចូលក្នុងពាង បាត់ខ្លួនជាយូរ ម៉ោងរួចមក ទើបប្រពន្ធ មានការ ភ្ញាក់ផ្អើល ។

អាន​បន្ត៖ បុរសម្នាក់ ចុះបូមខ្យល់បញ្ចូល ក្នុងពាងទ្រផ្ទះបណ្តែតទឹក បាត់ខ្លួនយូរម៉ោង...

នាំគ្នាទៅលេងទឹកជ្រោះ ធ្លាក់ទៅក្នុងជ្រោះ ៤នាក់ រកឃើញ ២នាក់ និងបាត់ខ្លួន ២នាក់

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ នៅពេលកាន់ បិណ្ឌ បាននាំគ្នា ទៅលេងទឹកជ្រោះ ក្បាលអូរ ស្វាយបណ្ដាល ឲ្យធ្លាក់ក្នុង ជ្រោះចំនួន ៤នាក់ ត្រូវបានរកឃើញ ២នាក់ និង២នាក់ទៀត បានបាត់ខ្លួន កំពុងតែតាម រុករក ។

អាន​បន្ត៖ នាំគ្នាទៅលេងទឹកជ្រោះ ធ្លាក់ទៅក្នុងជ្រោះ ៤នាក់ រកឃើញ ២នាក់ និងបាត់ខ្លួន ២នាក់