ភ្នំពេញ៖ ឧត្តមសេនីយ៍យោធា ពាក់ផ្កាយ២ នៅក្រសួងការពារជាតិ ប៉ុន្តែទៅបម្រើការងារ នៅអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោក គឹម ម៉ារិន ត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំង នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួមសហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ តាមផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ
អានបន្ត៖ ចាប់ខ្លួន ឧត្តមសេនីយ៍យោធា ប្រធានក្រុមហ៊ុន រថយន្តក្រុង GST...
ត្បូងឃ្មុំ៖ រថយន្តដឹក សំពីងសំពោង ទាំងយប់ទាំងថ្ងៃ រហូតដល់ក្រឡាប់ ប្រជាពលរដ្ឋ នាំគ្នារិះគន់ថា ដោយសារ ថៅកែរថយន្ត ដឹកទំនិញទាំងនោះ បណ្តាលឲ្យក្រឡាប់ ទាំងព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចជិតផ្សារស្ទឹង ខាងលិច ស្ថិតក្នុងភូមិពោរោងលិច ឃុំកោងការ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ រថយន្តធន់ធ្ងន់មួយគ្រឿង ដឹកឥវ៉ាន់ សំពីងសំពោងពេក បណ្តាលអោយដេក កណ្តាលផ្លូវ
បាត់ដំបង៖ នារីវ័យក្មេងចំនួន ២នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ ដង្ហើមចង្រិត ខណៈដែលកំពុង ជិះម៉ូតូ ហើយត្រូវបាន រថយន្តបុក ពីក្រោយ យ៉ាងពេញទំហឹង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១ និង៣០នាទី រសៀល តាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុច ក្បែរវត្តបញ្ញា ស្ថិតក្នុង ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រហូតផ្លោង អូសទៅមុខជាង ១០០ម៉ែត្រ ។
អានបន្ត៖ នារី២នាក់ ឋិតក្នុងសភាព ដង្ហើមចង្រិត ព្រោះត្រូវរថយន្ត កាមរីបាឡែន បុកពីក្រោយ
មណ្ឌលគិរី៖ បុរសម្នាក់ បានស្លាប់ នៅម៉ោង៨ និង២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសារដើមឈើ សង្កត់នៅខាងក្រោយ ចំការក្នុងភូមិ ពូត្រែងឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
អានបន្ត៖ ចូលទៅកាប់ឈើ យកមកធ្វើជន្លង់ម្រេច បើជាដើមឈើ បាក់សង្កត់ស្លាប់
កំពង់ឆ្នាំង៖ ស្រ្តី ជាប្រពន្ធម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារប្តីទី២ យកកាំបិត បុ័ងតោ កាប់ចំក្បាល និងដៃ ជាច្រើន កាំបិត ព្រោះតែខឹង និងនាង វាយប្រដៅ កូនប្តីមុន តិចតួច និងប្រច័ណ្ឌ ឃើញនាង អោបស្រុី ពេលទៅ បោកគក់ ខោអាវ នៅហាងការ៉ាអូខេ។
អានបន្ត៖ ប្តីចិត្តសាហាវ ប្រពន្ធវាយប្រដៅ កូនតិចតួច ខឹងទាញកាំបិតបុ័ងតោ កាប់ចំក្បាល...
ត្បូងឃ្មុំ៖ មានករណី គ្រោះថ្នាក់ ចរាចរណ៍មួយ នៅចំនុច ផ្សារស្ទឹង ស្ថិតនៅភូមិកណ្ដោកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វេលាម៉ោង ៧៖១៥ នាទីព្រឹក នៅថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៤ ។
អានបន្ត៖ រថយន្តហ៊ី យ៉ាន់ដាយ ៥តោន បានបើកបរចូលចង្ហុក ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ នៅកណ្ដាលផ្សារ
កណ្តាល៖ យុវជនម្នាក់ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ បានចងកសម្លាប់ខ្លួន នៅលើដើមឈើ កាលពីវេលាម៉ោង ៤ព្រឹក ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៤ នេះ ត្រង់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។
អានបន្ត៖ ម្តាយស្តីបន្ទោស តិចតួច រឿងយកសត្វឆ្កែ ទៅធ្វើគ្រឿងក្លែម ចិត្តខ្លាំងចងក...
ភ្នំពេញ-ត្បូងឃ្មុំ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង តាមរយៈ ការចែកចាយតគ្នា ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយសារ យុវតីម្នាក់ ដែលមានអាយុ ប្រហែល ២០ឆ្នាំ បានធ្វើអត្តឃាតខ្លួឯង ហើយបើយោងតាម ការសរសេរ ក្នុងបណ្តាញសង្គមនេះ យុវតីម្នាក់នេះ ធ្វើអត្តឃាតដោយសារ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។
អានបន្ត៖ ផ្អើលពេញហ្វេសប៊ុក យុវតីស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតខ្លួឯង ដោយមិនដឹង...
បាត់ដំបង៖ យុវជនម្នាក់ជា ព្រូរថយន្តក្រុង បានសម្រេចចិត្ត ចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ ថ្នាក់រៀន វិទ្យាល័យ មោងឫស្សី ដោយសារ តែសង្សារ បែកចិត្ត និងត្រូវថៅកែ ដេញចោល ហើយនាយក សាលាបាន ប្រទះឃើញ កាលពី វេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី។
អានបន្ត៖ ព្រូរថយន្តក្រុងម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន ដោយសារ សង្សារបែកចិត្ត...
ភ្នំពេញ៖ អ្នកជិះម៉ូតូ ពីរនាក់ ម្នាក់កំពុង សង្គ្រោះបន្ទាប់ នៅក្នុងមន្ទីរពេទ្យ ឯម្នាក់ទៀត របួសបាក់ដៃ បាក់ជើង បែកក្បាល លៀនគ្រាប់ភ្នែក រហូតដល់ ស្លាប់ ខណៈបញ្ជូន ដល់មន្ទីរពេទ្យ បន្ទាប់ពី ត្រូវរថយន្ត បើកបុក ពេញទំហឹង នៅម៉ោង១ និង៣០នាទី រំលង អធ្រាត្រឈាន ចូលថ្ងៃទី១០ ខែកញ្ញា តាមផ្លូវ៤៣២ កែង១៣៥ ខាងក្រោយ វិទ្យាល័យ ទួលទំពូង ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន ។
អានបន្ត៖ ម្នាក់របួសធ្ងន់ ហើយម្នាក់ទៀត បាក់ដៃបាក់ជើង បែកក្បាលលៀនគ្រាប់ភ្នែក...
ត្បូងឃ្មុំ៖ តាមបណ្តោយ ផ្លូវជាតិលេខ៧ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណី គ្រោះថា្នក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តតូរីស មួយគ្រឿង ដឹកសុទ្ធតែឈើ និងរថយន្តធន់ធ្ងន់ មួយគ្រឿងទៀត ជាហេតុធ្វើឲ្យ រថយន្តតូរីសនេះ ខូតខាតយ៉ាងដំណំ បែកធ្លាុយសុទ្ធឈើ រីឯរថយន្ត ធន់ធ្ងន់ ត្រូវបានក្រឡាប់ ផ្អៀងខ្លួនទៅនឹងដី។
អានបន្ត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូរីស ដឹកឈើ និងរថយន្តធន់ធ្ងន់...
ត្បូងឃ្មុំ៖ កម្លាំងនគរបាល ប៉ុស្តិឃុំជីគរ បានឃាត់បុរស់ម្នាក់ បន្ទាប់ពីស្រវឹងស្រា ហើយយកកាំបិត កាប់សសរផ្ទះ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិរកាឃ្មួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ។
អានបន្ត៖ បុរសម្នាក់ស្រវឹងស្រា យកកាំបិត កាប់សសរផ្ទះ ហើយយកកន្រ្តៃ ចាក់ខ្លួនឯងរងរបួស
ត្បួងឃ្មុំ៖ ជនសង្ស័យ ខ្មែរឥស្លាម ៣នាក់ ឪពុកនិងកូនស្រី ត្រូវបានកម្លាំងនគរ បាលស្រុកក្រូចឆ្មារ ចាប់ខ្លួនពីបទចែកចាយ ថ្នាំញៀន កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ដោយដកហូតថ្នាំញៀន ១២កញ្ចប់ ក្នុងនោះ ១០កញ្ចប់ធំ ។
អានបន្ត៖ សមត្ថកិច្ច ចាប់ខ្លួនខ្មែរឥស្លាម ៣នាក់ ដកហូតថ្នាំ ញៀន១២ កញ្ចប់ធំតូច...
ព្រៃវែង៖ រថយន្ដ ដឹកអុសធុន ធំមួយគ្រឿង បានក្រឡាប់ ធ្លាក់ផ្លូវ ជាតិលេខ១ ក្រោយ ពីបុកគូទ រថយន្ដ បែនដឹកដី កាលពីវេលា ម៉ោង ៨យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ នៅជិត ផ្សារកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បណ្ដាលឱ្យស្លាប់ និងរបួស ពីរនាក់ អ្នកស្លាប់ គឺជាកម្មករ ជិះនៅលើ រថយន្ដ ដោយឡែក អ្នករងរបួស បាក់ជើង គឺជាអ្នកបើក រថយន្ដ ។
អានបន្ត៖ រថយន្ដដឹកអុស បុករថយន្ដបែនដឹកដី ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់របួសពីរនាក់
ពោធិ៍សាត់៖ ជនសង្ស័យ ២នាក់ ដែលបាន បង្កហិង្សា ដោយចេតនា ទៅលើជនរងគ្រោះ កាលពីថ្ងៃទី២ ខែកញ្ញា និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ស្រុកពីរផ្សេងគ្នានោះ ត្រូវបានកម្លាំង នគរបាល ស្រុក បាកាន និងស្រុក ក្រគរ ចាប់ខ្លួន បញ្ជូន មកកាន់ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តពោធិ៍សាត់ ហើយនៅព្រឹក ថ្ងៃទី៨ ខែកញ្ញានេះ ។
អានបន្ត៖ បុរសបង្កហិង្សា ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ
កំពង់ចាម៖ ភ្ញៀវទេស ចរបរទេស ជនជាតិ អូស្រ្តាលី ៦នាក់ ស្រី២នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារ ធ្លាក់ពីលើ ភ្នំហាន់ជ័យ ពេលកំពុងដើរ កម្សាន្តនា ម៉ោង ៨ និង៥០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម។
អានបន្ត៖ បាក់បង្កាន់ដៃ កន្លែងកម្សាន្ត លើភ្នំហាន់ជ័យ ធ្លាក់ជនបរទេស ៦នាក់របួសធ្ងន់-ស្រាល
រតនគិរី៖ គ្រោះថ្នាក់ ចរាចរមួយ បង្កឡើងដោយ កូនប្រុសលោក ខៃ វិបុល មានតួនាទី ជាមេបញ្ជាការរង អ-ហ មូលដ្ឋានស្រុក អូរជុំ បានបើក រថយន្តម៉ាក តាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0684 ដឹកឈើប្រណិត ជាច្រើនដុំ ដើរលក់ តាមសិប្បកម្ម និងម៉ូយ ជាច្រើនទៀត។
អានបន្ត៖ កូនប្រុសមន្ត្រីអាវុធហត្ថ បើករថយន្តដឹកឈើ បុកក្មេងប្រុស កំពុងរត់លេងមុខផ្ទះ...
ត្បូងឃ្មុំ៖ យុវជនម្នាក់ បានយកកាំបិត កាចេត ទៅកាប់ស្ត្រី កំពុងធ្វើម្ហូបជាច្រើន កាំបិត បណ្តាលឲ្យរងគ្រោះ ជាទម្ងន់ នៅវេលាម៉ោង ១៩៖០០ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចចំការម្រេច ខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ប៉ូលីសប៉ុស្តិ៍រដ្ឋបាល ឃុំកំពាន់ ឃាត់ខ្លួនយុវជនម្នាក់ ប្រើអំពើហិង្សា...
ភ្នំពេញ៖ មុខសញ្ញា ចោរឆក់ ដែលទើបចេញពីគុក ប្រហែលជា ញ៉ាមចង់ ទៅដេកគុកទៀតនោះ ក៏ចេញធ្វើ សកម្មភាព ឆក់យកទ្រព្យសម្បត្តិ របស់ជនបរទេសភ្លាម ក៏ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ ដេញចាប់បាន កាលពី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច មុខផ្ទះលេខ១២៥Eo ផ្លូវលេខ១៥កែង១១០។
អានបន្ត៖ ទើបតែចេញពីគុក ធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិ ជនបរទេសភ្លាម ប៉ូលិសឃាត់ខ្លួនភ្លែត
ភ្នំពេញ៖ នារីម្នាក់ បានដួលសន្លប់ បាត់ស្មារតី នៅក្នុងការិយាល័យ ប្រឆាំងការជួញដូរស្ត្រី និងអនីតិជន អាវុធហត្ថរាជធានី កាលពី វេលា១០ និង៣០នាទី ពេលព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេលដែល អាណាព្យាបាល បាននាំនាង មកដាក់ពាក្យបណ្ដឹង។
អានបន្ត៖ ខូចចិត្តនឹងប្រុសស្នេហ៍ ចាប់រំលោភ លេបថ្នាំងងុយដេក អស់៣០គ្រាប់ រួចដួលសន្លប់មុខ...
ភ្នំពេញ៖ ម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ច រឹបអូស ពីក្រុមជនសង្ស័យ ដែលរត់ចោល បន្ទាប់ពីពួកគេ ជួបកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាល ចាក់អង្រែក្រោម ដែលកំពុងល្បាត ក្នុងមូលដ្ឋាន ហើយពួកគេ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួន ចូលបឹងទំពុនបាត់ ស្រមោល ។
អានបន្ត៖ ជនសង្ស័យ២នាក់ ផ្តួលម៉ូតូចោល រត់ធ្លាក់បឹង ខណ:កម្លាំងល្បាតនគរបាល ដេញតាម