បណ្តាញសង្គម

ក្រុមឈ្មួញសម្រុក ដឹកឈើប្រភេទ លេខ១ ទៅវៀតណាម ក្រោមការបើកដៃ ពីសមត្ថកិច្ច ច្រករបៀង ភូមិឡំ ស្រុកអូរយ៉ាវ

រតនគិរី៖ បន្ទាប់ពី ឈើប្រណិត ប្រភេទក្រញូង បេង នាងនួន និងធ្នង់ ដែលជាតម្រូវការ ទីផ្សារនៅ ប្រទេសវៀតណាមនោះ។ ឥឡូវនេះ ទីផ្សារនៅប្រទេសវៀតណាម បានកម្ម៉ង ទិញឈើប្រភេទ លេខ១ (សុក្រំ) ដោយតម្រូវ ឲ្យក្រុមឈ្មួញខែ្មរ ដឹកឈើ ដែលមានមុខកាត់ធំៗ និងមានប្រវែង វែង ដោយតម្លៃខ្ពស់ ទៀតផង ។

អាន​បន្ត៖ ក្រុមឈ្មួញសម្រុក ដឹកឈើប្រភេទ លេខ១ ទៅវៀតណាម ក្រោមការបើកដៃ ពីសមត្ថកិច្ច...

ក្រុមចោរ ចូលបាញ់ប្លន់ ផ្ទះលក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ចោរស្លាប់ម្នាក់ ខណៈម្ចាស់ផ្ទះ រងរបួសជើង

ត្បូងឃ្មុំ៖ ក្នុងរយះពេល ចុងក្រោយនេះ ក្រុមចោរ ប្រដាប់អាវុធ ដែល មានជាក្រុម និងអាចមាន រចនាសម្ព័ន្ធ យ៉ាងច្បាស់លាស់នោះ បានធ្វើ សកម្មភាព ប្លន់ជាបន្តបន្ទាប់ នៅតាមបណ្តាខេត្ត ជាពិសេសនោះ គឺសំដៅ ទៅលើក្រុមអាជីវករ លក់មាស និងដូរលុយ ដែលមានទីតាំង នៅជិតផ្សារធំៗ ហើយករណីខ្លះ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ និងរងរបួសទៀតផង ។

អាន​បន្ត៖ ក្រុមចោរ ចូលបាញ់ប្លន់ ផ្ទះលក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ចោរស្លាប់ម្នាក់...

ឯកឧត្តម វង់ សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច ជំរុញឲ្យ លុបបំបាត់មន្រ្តីខ្មោច កាត់បន្ថយ ការចំណាយ ថវិកាជាតិ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធ និង យុវនីតិសម្បទា ឯកឧត្តម វង សូត បានថ្លែងជំរុញឲ្យ មន្រ្តីក្រោមឱវាទ របស់លោកគ្រប់អង្គភាព ត្រូវតែកាត់បន្ថយ និងលុបបំបាត់មន្រ្តីខ្មោច ដើម្បីកាត់បន្ថយការ ចំណាយរបស់រដ្ឋ។

អាន​បន្ត៖ ឯកឧត្តម វង់ សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច ជំរុញឲ្យ លុបបំបាត់មន្រ្តីខ្មោច...

នារីវ័យក្មេងម្នាក់ ខឹងសង្សារបែកចិត្ដ ឡើងលើស្ពានអាកាស លោតសម្លាប់ខ្លួន តែមិនស្លាប់

ភ្នំពេញ៖ នារីវ័យក្មេង មានរូបសម្ផស្ស ស្រស់ស្អាតមួយរូប ដែលមានអាយុខ្ទង់ ២០ឆ្នាំ បានដាច់ចិត្ដដើរ ឡើងទៅលើ ស្ពានអាកាស ហើយលោត សម្លាប់ខ្លួន តែសំណាងល្អមិនស្លាប់ បានត្រឹមតែរងរបួស ព្រោះកម្ពស់ដែល នាងលោត គឺមានត្រឹមតែជាង ៣ម៉ែត្រ ប៉ុណ្ណោះ ។

អាន​បន្ត៖ នារីវ័យក្មេងម្នាក់ ខឹងសង្សារបែកចិត្ដ ឡើងលើស្ពានអាកាស លោតសម្លាប់ខ្លួន តែមិនស្លាប់

អគ្គីភ័យឆាបឆេះ ផ្សារប៉េសុវណ្ណ នៅជិតផ្សាររុងគ្លឿ ជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ផ្សាប៉េសុវណ្ណ នៅជិតផ្សារុងគ្លឿ នៅជាប់ព្រំដែនកម្ពុជា -ថៃ ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង២៣និង៤៥នាទី ត្រូវបានឆេះ បណ្តាលឲ្យតូបជាច្រើនរងការខូចខាត ។

អាន​បន្ត៖ អគ្គីភ័យឆាបឆេះ ផ្សារប៉េសុវណ្ណ នៅជិតផ្សាររុងគ្លឿ ជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ

រដ្ឋបាលព្រៃឈើបាត់ដំបង ចាប់បានរថយន្តដឹកឈើ ១គ្រឿង ធ្វើការផាកពិន័យតាមច្បាប់

បាត់ដំបង៖ រដ្ឋបាលព្រៃឈើ បាត់ដំបង ចាប់បានរថយន្ត ដឹកឈើ១គ្រឿង ម៉ាកនីសាន់ ស៊េរីចាស់ កាលពី វេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្លូវជាតិលេខ៥ ស្ថក្នុងភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ នាំយកមកថ្នាល បណ្តុះ កូនឈើខេត្ត ធ្វើកំណត់ហេតុសួរនាំ និងធ្វើការផាក ពិន័យតាមច្បាប់។

អាន​បន្ត៖ រដ្ឋបាលព្រៃឈើបាត់ដំបង ចាប់បានរថយន្តដឹកឈើ ១គ្រឿង ធ្វើការផាកពិន័យតាមច្បាប់

កម្លាំងសមត្ថកិច្ចអាវុធហត្ថ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ាទឹកក ២ថង់តូច

បាត់ដំបង៖ កម្លាំងសមត្ថកិច្ច អាវុធហត្ថ ក្រុងបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនិងម៉ាទឹកក ២ថង់ តូចកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្ទះ លេខ១១៤ ក្រុមទី១៣ ភូមិវត្តលៀប ក្រុងបាត់ដំបង ។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់...

កម្មកររោងចក្រ ហ្រ្គេនធ្វីន ជិត៦ពាន់នាក់ ធ្វើកូដកម្មទាមទារ ប្រាក់អតីតភាព

ភ្នំពេញ៖ ក្រុមកម្មករ -កម្មការរិនី ដែលបម្រើការងារនៅ ហ្រ្គេនធ្វីន អតីតរោងចក្រ QMI ស្ថិតនៅភូមិជម្ពូរវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិត៦ពាន់នាក់បាន នាំគ្នាធ្វើកូដ កម្មអស់រយៈពេល ៥ថ្ងៃមកហើយ ដើម្បីឲ្យថៅកែ គិតប្រាក់អតីតភាព ការងារផ្សេងៗ ទៅតាមច្បាប់បន្ទាប់ រោងចក្រមួយនេះបាន ប្តូរឈ្មោះអស់រយៈពេល ៩ឆ្នាំ។

អាន​បន្ត៖ កម្មកររោងចក្រ ហ្រ្គេនធ្វីន ជិត៦ពាន់នាក់ ធ្វើកូដកម្មទាមទារ ប្រាក់អតីតភាព

តុលាការកំពូល សម្រេច តម្កល់ទោស លោក ហេង ពៅ និងគូកន ២នាក់ ដាក់ទោសម្នាក់ៗពី ១៨ឆ្នាំនិង១៥ឆ្នាំ ចំណែកអង្គរក្ស ឲ្យមានសេរីភាព

ភ្នំពេញ៖ តុលាការកំពូល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ បានប្រកាសដីកា លើសំណុំរឿង ឧក្រិដ្ឋមួយក្នុង ចំណោម ៧ សំណុំរឿងរបស់លោក ហេង ពៅ និងគូកន ដែលជាប់ចោទពីបទ «បទប៉ុនប៉ង ធ្វើឃាតនាយឧត្តមសេនីយ៍ សៅ សុខា ។

អាន​បន្ត៖ តុលាការកំពូល សម្រេច តម្កល់ទោស លោក ហេង ពៅ និងគូកន ២នាក់ ដាក់ទោសម្នាក់ៗពី...

ចាប់ខ្លួន មន្រ្តីយោធា និងស្រីស្នេហ៍ ក្រោយដកកាំភ្លើងវាយ មេកាខារ៉ាអូខេ ឌីយ៉ាម៉ង់ ផាលេស

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ ថ្នាក់នាយរង ការិយាល័យ អន្តរជាតិ ក្រសួងការពារ និង ស្រីស្នេហ៍ របស់ខ្លួន ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ទឹកល្អក់ទី៣ ខណ្ឌទួលគោក សហការ ជាមួយកម្លាំង អាវុធហត្ថខណ្ឌ បានចុះទៅឃាត់ខ្លួន។

អាន​បន្ត៖ ចាប់ខ្លួន មន្រ្តីយោធា និងស្រីស្នេហ៍ ក្រោយដកកាំភ្លើងវាយ មេកាខារ៉ាអូខេ...

ស្ត្រី​ម្នាក់ ​​​ត្រូវ​ឪម៉ាល់​ទិច​​​ ជា​ច្រើន​មេ បាន​ស្លាប់​ ខណៈកំពុងដឹក​មកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត

កំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបាន សត្វឪម៉ាល់ទិច រាប់សិបមេ នៅពេលប្តី ប្រពន្ធ គាត់បើកកាណូត ទៅដាក់មង នៅបឹងទន្លេសាប និងបានបើកកាណូត បុកចំសំបុក ឪម៉ាល់ នៅក្នុងព្រៃ ហើយបានស្លាប់ នៅតាមផ្លូវ ពេលពេទ្យ ស្រុកបរិបូណ៌ ដឹកមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្ត ។

អាន​បន្ត៖ ស្ត្រី​ម្នាក់ ​​​ត្រូវ​ឪម៉ាល់​ទិច​​​ ជា​ច្រើន​មេ បាន​ស្លាប់​...

ជន្លង់​ម្រេច​ ប្រមាណ​៤​ម៉ឺន​ដើម ​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រសួង​រ៉ែ និង​ថាមពល ​លាក់​ទុក​យ៉ាង​ស្ងៀមស្ងាត់ ​នៅ​ឃុំ​ស៊ើង

រតនគិរី៖ នាយខណ្ឌរដ្ឋបាល ព្រៃឈើ ស្រុកបរកែវ នៅមិនទាន់មាន ចំណាត់ការ ទៅលើមេការ ដែលលួចកាប់ ជន្លង់ម្រេច ពីព្រៃសហគមន៍ ដែនបម្រុងទុក និងតំបន់អភិរក្ស ពីស្រុកលំផាត់ មកស្តុកទុកជិត ៤ម៉ឺនជន្លង់ យ៉ាងអនាធិបតេយ្យ នៅដីមន្ត្រីជាន់ខ្ពស់ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយ រូបស្ថិតនៅភូមិក្លិៈ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្មីៗនេះទេ។

អាន​បន្ត៖ ជន្លង់​ម្រេច​ ប្រមាណ​៤​ម៉ឺន​ដើម ​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រសួង​រ៉ែ និង​ថាមពល...

អ្នកទោស ​៦​នាក់ ​ហែក​គុក​រត់ចេញពី ពន្ធនាគារ ខេត្តរតនគិរី សមត្ថកិច្ច ​ចាប់​បាន​ម្នាក់​ ​ត្រឡប់​មក​វិញ

រតនគិរី៖ អ្នកទោស ៦នាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណីគ្រឿងញៀន ប្លន់ និងអំពើហិង្សា បាននាំគ្នា ហែកគុក រត់គេចខ្លួន ទាំងកណ្ដាលអធ្រាត្រ ប៉ុន្តែត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនបានម្នាក់ ត្រឡប់មកវិញ ហើយនៅសល់ ៥នាក់ទៀត កំពុងតាមប្រមាញ់។

អាន​បន្ត៖ អ្នកទោស ​៦​នាក់ ​ហែក​គុក​រត់ចេញពី ពន្ធនាគារ ខេត្តរតនគិរី សមត្ថកិច្ច...

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគោ នៅស្រុកបាណន់

បាត់ដំបង៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចណុចភូមិ អណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពីបទលួចគោ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព លួចគោ ១ក្បាល កាលពីវេលាម៉ោង ១ និង២០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ កន្លង ត្រុវបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

អាន​បន្ត៖ កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគោ នៅស្រុកបាណន់

ចោរប្រដាប់អាវុធមួយក្រុម ប្លន់បាញ់សម្លាប់ អាជីវករលក់មាស និងដូរលុយ រួចគេចខ្លួនបាត់ស្រមោល

កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា វេលាម៉ោងជាង ៤ល្ងាច ថៃ្ងទី២១ ខែតុលា ឆ្នាំ២០១៤នេះ នៅផ្សារព្រៃខ្មែរ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចោរប្រដាប់អាវុធ មួយក្រុម មានគ្នា៣នាក់ ជិៈម៉ូតូមួយគ្រឿង មានអាវុធវែងមួយដើម និងខ្លី១ដើម ធ្វើសកម្មភាពបាញ់ប្លន់ អាជីវករលក់មាស និងដូរលុយ បានបណ្តាលអោយ ស្លាប់ម្នាក់ ឈ្មោះ សួន រដ្ឋា ភេទប្រុសអាយុប្រមាណ ៣០ឆ្នាំ និងប្អូនស្រី ត្រូវរបួសធ្ងន់ ឈ្មោះ សួន បូរិន អាយុប្រមាណ ២០ឆ្នាំ។

អាន​បន្ត៖ ចោរប្រដាប់អាវុធមួយក្រុម ប្លន់បាញ់សម្លាប់ អាជីវករលក់មាស និងដូរលុយ...

យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ សម្លាប់យកម៉ូតូ១គ្រឿង នៅក្នុងចំការអំពៅ នៅជាអូរព្រំដែន

បន្ទាយមានជ័យ៖ យុវជនម្នាក់ ត្រូវបានក្មេងៗ ដើទៅកាប់ដើមអំពៅ ប្រទះឃើញ ដេកស្លាប់ ហើមស្អុយ ភ្លាមនោះ ក្មេងៗ បានរត់ទៅប្រាប់ ប្រជាពលរដ្ឋ និងបានរាយការណ៍ ប្រាប់សមត្ថកិច្ច មូលដ្ឋាន ចុះមកត្រួតពិនិត្យសព ។

អាន​បន្ត៖ យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ សម្លាប់យកម៉ូតូ១គ្រឿង នៅក្នុងចំការអំពៅ...

នាំ​គ្នា​ព្រួត​វាយ​គេ ​ប្លន់​យក​ម៉ូតូ​ ប៉ះ​ចំ​ម៉ូតូ​បែក​កង់ ​ជិះ​រត់​មិន​រួច​ សមត្ថកិច្ចតាម​ចាប់​ខ្លួន​បាន​ម្នាក់​ រត់​រួច​ម្នាក់

ភ្នំពេញ៖ មនុស្សម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ជាប់ចោទពីបទនាំ បក្ខពួកព្រួតវាយ គេប្លន់ដណ្ដើមយកម៉ូតូ មួយគ្រឿងនៅ វេលាយប់ ថ្ងៃទី១៩ ខែតុលានេះ នៅតាមបណ្ដោយផ្លូវ លំមួយក្នុងភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

អាន​បន្ត៖ នាំ​គ្នា​ព្រួត​វាយ​គេ ​ប្លន់​យក​ម៉ូតូ​ ប៉ះ​ចំ​ម៉ូតូ​បែក​កង់ ​ជិះ​រត់​មិន​រួច​...

សមត្ថកិច្ចបញ្ចេញ​សាច់ដុំ ​បោសសំអាត​ ក្រុម​រកស៊ី​ផ្លូវភេទ ​នៅ​តាម​មាត់​ស្ទឹង​ ក្នុង​ក្រុង​សៀមរាប ​​នៅពេល​រាត្រី

សៀមរាប៖ នារី ៤នាក់ និងភេទទីបីចំនួន ៣សរុប ចំនួន៧នាក់នេះ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ធ្វើការចាប់ប្រមូល បានជាប្រចាំ រួចយកមកកាន់ ការិយាល័យ នគរបាលជំនាញដើម្បីធ្វើការ សួរនាំនិងធ្វើ ការអប់រំ អោយបញ្ឈប់ នូវសកម្មភាព រកស៊ីផ្លូវភេទ។

អាន​បន្ត៖ សមត្ថកិច្ចបញ្ចេញ​សាច់ដុំ ​បោសសំអាត​ ក្រុម​រកស៊ី​ផ្លូវភេទ ​នៅ​តាម​មាត់​ស្ទឹង​...

បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទប្រើប្រាស់ឧបករណ៍ ឆក់ត្រីខុសច្បាប់

ក្រចេះ៖ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាល ជលផលខេត្ត បានបញ្ជូនខ្លួនជន សង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ពន្ឋ័ នឹងករណីប្រើប្រាស់ ឧបករណ៍ នេសាទ ឆក់ត្រីខុសច្បាប់ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ នេះ ។

អាន​បន្ត៖ បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទប្រើប្រាស់ឧបករណ៍ ឆក់ត្រីខុសច្បាប់

រថយន្តបុកបុរសជិះម៉ូតូម្នាក់ ដាច់ខ្លួនជាពីរ ស្លាប់ភ្លាមៗ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ បានត្រូវបានដាច់ខ្លួន ចេញជា ២កំណាត់ យ៉ាងរន្ធត់ ជាទីបំផុត ដោយមួយ កំណាត់ត្រឹមដងខ្លួន ដល់ក្បាលជាប់ នៅលើដំបូលរថយន្ត និងមួយកំណាត់ទៀត ចាប់ពីដងខ្លួនចុះ មកក្រោមធ្លាក់នៅលើថ្នល់ជាតិ ។

អាន​បន្ត៖ រថយន្តបុកបុរសជិះម៉ូតូម្នាក់ ដាច់ខ្លួនជាពីរ ស្លាប់ភ្លាមៗ នៅខេត្តបន្ទាយមានជ័យ

នាយកដ្ឋានបសុពេទ្យ គួរតែមានវិធានការ ចំពោះមន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម បន្ទាប់ពីបែកធ្លាយ រឿងពុករលួយ

កំពង់ចាម៖ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម ឈ្មោះ ឈិន ផល្លា ត្រូវបានគេរាយការណ៍ថា កំពុងបន្តការ គាបសង្កត់ ជំរិតទារប្រាក់ ខ្លាំងជាងមុន ពីឈ្មួញដឹកគោ ក្របី ហើយប្រការនេះ គឺបានចាប់ផ្តើម ក្រោយពីបានចុះផ្សាយ មាននូវការ ផ្តល់បទសម្ភាស ពីឈ្មួញដឹកគោ ដែលឈ្មោះ ផល្លា ធ្លាប់ជំរិតទារប្រាក់ ក្នុងកំហុសនីតិវិធី បន្តិចបន្តួច នាពេលថ្មីៗ កន្លងទៅនេះ ។

អាន​បន្ត៖ នាយកដ្ឋានបសុពេទ្យ គួរតែមានវិធានការ ចំពោះមន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម...