បណ្តាញសង្គម

កងរាជអាវុធហត្ថ ឃាត់ខ្លួន អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២០នាក់ នៅផ្ទះសំណាក់ «រិទ្ធរស្មីអង្គរ»

ភ្នំពេញ៖ ដោយសារតែ មានការសហការ រវាងកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ (អ.ហ) ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ក្រុមប្រើប្រាស់ និងចែកចាយ គ្រឿងញៀន បានចំនួន ២០នាក់ រួមនិងវត្ថុតាង មួយចំនួនផងដែរ ។

អាន​បន្ត៖ កងរាជអាវុធហត្ថ ឃាត់ខ្លួន អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២០នាក់...

ប្រធាន​ការិយាល័យ​អប់រំ ​ស្រុក​បរសេដ្ឋ ត្រូវ​បាន​សង្ស័យ​ថា បាន​លាក់​ឈ្មោះគ្រូ មិន​មាន​វត្តមាន​បង្រៀន​សិស្ស​ ទុក​បើក​ប្រាក់ខែ​​

កំពង់ស្ពឺ៖ ប្រធានការិយាល័យ អប់រំ ស្រុកបរសេដ្ឋ លោក សំ វណ្ណា ត្រូវបានគេសង្ស័យថា បានលួចលាក់ ទុកឈ្មោះ លោកគ្រូ-អ្នកគ្រូ មួយចំនួន ខណៈលោកគ្រូ -អ្នកគ្រូ ទាំងនោះ បានព្យួរឈ្មោះ ដោយចេញទៅធ្វើការ តាមបណ្ដាក្រុមហ៊ុន និងមួយចំនួន ទៀតបានចេញ ក្រៅប្រទេស។

អាន​បន្ត៖ ប្រធាន​ការិយាល័យ​អប់រំ ​ស្រុក​បរសេដ្ឋ ត្រូវ​បាន​សង្ស័យ​ថា បាន​លាក់​ឈ្មោះគ្រូ...

ផ្ទះប្រជាពលរដ្ឋ ២៨ខ្នង ត្រូវប្រឈមការរុះរើ ដោយសារ បាំងច្រាំងទន្លេ នៅឃុំសូរគង

កំពង់ចាម៖ ដោយសារតែការ បាក់ច្រាំងទន្លេ ជាបន្តបន្ទាប់ នៅភូមិបឹងសាងកើត និងភូមិបឹងសាងលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាមនោះ ផ្ទះប្រជាពលរដ្ឋ ចំនួន២៨ខ្នង ដែលនៅ ជាប់មាត់ទន្លេ ត្រូវប្រឈម នឹងការរុះរើចេញ ជាបន្ទាន់ ខ្លាចបាក់ ឫស្រុតចូលទន្លេ នាំឲ្យមានគ្រោះថ្នាក់ ។

អាន​បន្ត៖ ផ្ទះប្រជាពលរដ្ឋ ២៨ខ្នង ត្រូវប្រឈមការរុះរើ ដោយសារ បាំងច្រាំងទន្លេ នៅឃុំសូរគង

បាក់ច្រាំងទន្លេនៅមុខ សណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ផ្លូវមាត់ទន្លេ ត្រូវហាមឃាត់មិនឲ្យឆ្លងកាត់

កំពង់ចាម៖ ច្រាំងទន្លេ ប្រវែងជាង ២០ម៉ែត្រ និងមានស្នាមប្រេះ ជាច្រើនម៉ែត្រ បូករួមទាំងជម្រៅជាង ១០ម៉ែត្រ ស្ថិតនៅមុខ សណ្ឋាគារ មេគង្គ ភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបាក់ស្រុត ចូលទៅក្នុងទន្លេ កាលពី យប់ថ្ងៃទី១៨ ខែតុលា និងរហូតមកដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ បាក់ច្រាំងទន្លេនៅមុខ សណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ផ្លូវមាត់ទន្លេ...

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ រាជធានីភ្នំពេញ ឃាត់ខ្លួនកម្មករសំណង់ ៦នាក់ និង ដាវសាំម៉ូរ៉ៃ ២ដើម

ភ្នំពេញ៖ ក្រុមកម្មករសំណង់ ចំនួន ៦នាក់ ត្រូវនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីពួកគេ កាន់ដាវស៊ាំម៉ូរៃចំនួន ២ដើម ចូលទៅ ផឹកស៊ីក្នុងហាង ដែលមានយីហោ រហាត់លាភ ស្ថិតនៅ ជិតស្ថានទូត រុស្ស៊ី ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ២១នឹង ៣០នាទី យប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៤ ។

អាន​បន្ត៖ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ រាជធានីភ្នំពេញ ឃាត់ខ្លួនកម្មករសំណង់ ៦នាក់ និង...

សមត្ថកិច្ចស្រុកសង្កែ ចាប់ខ្លួនយុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភសេពសន្ថវៈ

បាត់ដំបង៖ សមត្ថកិច្ចនគរបាល ស្រុកសង្កែ បានចុះអនុវត្តចាប់ខ្លួន យុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភ សេពសន្ថវៈ កាលពីវេលាម៉ោង ១០ ៖១៥នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ រួចបញ្ជូនមក ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែតុលា ដើម្បីបញ្ជូន បន្តទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ។

អាន​បន្ត៖ សមត្ថកិច្ចស្រុកសង្កែ ចាប់ខ្លួនយុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភសេពសន្ថវៈ

សមត្ថកិច្ច​ថៃ​ ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយ ០៤​នាក់ ​ដើរ​អង្គាសប្រាក់ ​នៅ​ដី​ថៃ ប្រគល់​ឱ្យ​ នគរបាលស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ៖ ជនសង្ស័យ ចំនួន ០៤នាក់ ពាក់ស្បង់ចីវរ និងមានការកាន់បាត ក្លែងបន្លំ ជាព្រះសង្ឃ ដើរអង្គាសប្រាក់ នៅដីថៃត្រូវ តម្រួតថៃ ចាប់ប្រគល់ឱ្យ នគរបាលស្រុកម៉ាឡៃ សហការជាមួយនិង ការិយាល័យធម្មការស្រុក ធ្វើការសាកសួរ និងឃាត់ខ្លួនបញ្ជូន ទៅកាន់តុលាការ ដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់ ។

អាន​បន្ត៖ សមត្ថកិច្ច​ថៃ​ ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយ ០៤​នាក់ ​ដើរ​អង្គាសប្រាក់ ​នៅ​ដី​ថៃ...

ចោរ​លួច​រថយន្ត ​ជើងចាស់​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ លើក​ទី​៣​ ក្រោយពី​លួច​រថយន្ត​ អ្នក​កាសែត

ត្បូងឃ្មុំ៖ មុខសញ្ញាចោរ លួចរថយន្តម្នាក់ ដែលមាន ប្រវត្តិធ្លាប់ជាប់គុក ច្រើនដងមកហើយ ឥឡូវ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើ សកម្មភាពលួច យករថយន្ត របស់អ្នកកាសែត មួយគ្រឿងនៅក្នុងភូមិ ក្រាំងអង្ក្រង សង្កាត់ ក្រាំងធ្នង់ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រ ថ្ងៃដដែល។

អាន​បន្ត៖ ចោរ​លួច​រថយន្ត ​ជើងចាស់​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ លើក​ទី​៣​...

បុរសជនជាតិបរទេសម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹង មូលហេតុច្បាស់លាស់

ភ្នំពេញ៖ បុរសជាជនជាតិ បរទេសម្នាក់ បានចងក ធ្វើអត្តឃាត នឹងដើមឈើ កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចដីឡូតិ៍ មួយកន្លែង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

អាន​បន្ត៖ បុរសជនជាតិបរទេសម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹង មូលហេតុច្បាស់លាស់

យុវជន​ញៀន​ថ្នាំ ​ប៉ះចំ​ជើងកាង ​ប្រចាំ​ភូមិ​ដើម​ចាន់១ ​ចាប់​អារ​​ក​ទាំង​ព្រឹក​ ប៊ិះ​ក្ស័យជីវិត

ភ្នំពេញ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ នៅចំណុចក្រុមទី៤ ភូមិដើមចាន់១ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគេបាន ឃើញយុវជនម្នាក់ ដេកប្រកាច់ រមួលក្បែរផ្ទះ ប្រជាពលរដ្ឋ ដោយមានស្នាម រយះបំពង់.ក និងផ្ទៃមុខសឹង សុសសាច់ ដោយឡែកផ្ទៃមុខ និងក្បាល ហើមពោរ ហូរឈាមស្រោច ពេញដីដោយសារ តែក្រុមជើងកាង ប្រចាំតំបន់នោះ ចាប់អារ.ក ដើម្បីជាការព្រមាន។

អាន​បន្ត៖ យុវជន​ញៀន​ថ្នាំ ​ប៉ះចំ​ជើងកាង ​ប្រចាំ​ភូមិ​ដើម​ចាន់១ ​ចាប់​អារ​​ក​ទាំង​ព្រឹក​...

សហជីព ចាប់ផ្តើមដង្ហែក្បូន មកកាន់ទីលានប្រជាធិបតេយ្យ ដើម្បីស្នើសុំប្រាក់ខែសមរម្យ សម្រាប់កម្មករ

ភ្នំពេញ៖ សហជីពធំៗ ចំនួន៦ ព្រមទាំងលោក ដេវីត ចនវើល ប្រធានសហជីព ACILS ដែលមាន មូលដ្ឋាននៅ សហរដ្ឋ អាម៉េរិក និងជាអ្នក ឃ្លាំមើល សកម្មភាព សហជីពប្រចាំ នៅកម្ពុជា បានចាប់ផ្តើម ដង្ហែក្បួនចេញ ពីបណ្តារោងចក្រ មួយចំនួន ដោយមាន កម្មករជិត ៤.០០០នាក់ ជិះរថយន្ត សំដៅមក កាន់ទីលាន ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ អាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ សហជីព ចាប់ផ្តើមដង្ហែក្បូន មកកាន់ទីលានប្រជាធិបតេយ្យ...

អ្នកកាសែត នៅសមាគមខ្មែរប្រជាធិបតេយ្យ ត្រូវគេបាញ់សម្លាប់ និងម្នាក់ទៀត បានបាត់ខ្លួន នៅឃុំខ្សឹម ស្រុកស្នួល

ក្រចេះ៖ អ្នកកាសែតម្នាក់ ត្រូវគេស្គាល់ថា ជាអ្នកធ្វើការ នៅសមាគមខ្មែរ ប្រជាធិបតេយ្យ ត្រូវបានគេបាញ់ សម្លាប់ និងម្នាក់ ទៀតបានបាត់ខ្លួន នៅវេលាម៉ោង ប្រហែល ១២យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុច ទួលពន្លៃ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

អាន​បន្ត៖ អ្នកកាសែត នៅសមាគមខ្មែរប្រជាធិបតេយ្យ ត្រូវគេបាញ់សម្លាប់ និងម្នាក់ទៀត...

រថយន្តយីឌុប ព្រលះម៉ូតូស្មាស់ ស្លាប់២នាក់ នៅជិតរង្វង់មូលចោមចៅ

ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍ បង្កដោយ រថយន្តយីឌុប មួយគ្រឿង បានបើកបុក អ្នកជិះម៉ូតូ ស្មាស់រីវ៉ូ ប្រុស ២នាក់ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ត្រង់ចំណុច មុខផ្ទះលេខ៣A ឈ្មោះស៊ីម ឆៃហ៊ាង លក់គ្រឿង បន្លាស់រថយន្ត លើផ្លូវជាតិលេខ ៤ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែន ពោលនៅជិតរង្វង់ មូលចោមចៅ កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ។

អាន​បន្ត៖ រថយន្តយីឌុប ព្រលះម៉ូតូស្មាស់ ស្លាប់២នាក់ នៅជិតរង្វង់មូលចោមចៅ

អធិការនគរបាល ខណ្ឌចំការមន បដិសេធការចង់ស៊ីដាច់ ម៉ូតូក្រុមក្មេងស្ទាវ ក្រោយឃាត់ទុក នៅប៉ុស្តិ៍ទួលទំពូងទី២

ភ្នំពេញ៖ អធិការនគរបាល ខណ្ឌចំការមន លោក យិន សាន បានឆ្លើយ បដិសេធ និងច្រានចោល ទាំងស្រុង ចំពោះសេចក្តី រាយការណ៍ និងព័ត៌មាន ដែលថា មន្ត្រីនគរបាល របស់លោក នៅប៉ុស្តិ៍នគរបាល ទួលទំពូងទី២ ចង់ ស៊ីដាច់ ម៉ូតូក្រុម ក្មេងស្ទាវ មួយគ្រឿង ដែលត្រូវបានក្រុម នគរបាលល្បាត របស់លោក ឃាត់ទុកកាលពី យប់រំលង អធ្រាត្រ ឈានចូល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

អាន​បន្ត៖ អធិការនគរបាល ខណ្ឌចំការមន បដិសេធការចង់ស៊ីដាច់ ម៉ូតូក្រុមក្មេងស្ទាវ...

ស្រី​ស្រលាញ់​ស្រី ​កើត​ភ្លើង​ប្រចណ្ឌ យក​ញញួរ​ វាយ​ស្ត្រី​ជា​ដៃ​គួរ​ ឲ្យ​របួស រួច​រត់​ទៅ​លេប​ថ្នាំ​សម្លាប់​ខ្លួន ជា​ក្រោយ​

ភ្នំពេញ៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដោយត្រូវដៃគួរ ជាស្រី ដូចគ្នាប្រចណ្ឌថា លួចមាន ប្រុសថ្មី យកញញួរ ទម្ងន់៥គីឡូ វាយសំពងលើក្បាល និងដងខ្លួន បណ្ដាលឲ្យ រងរបួសធ្ងន់ធ្ងរ ចំណែកស្ត្រី ជាជនដៃដល់ ក្រោយពីធ្វើ សកម្មភាព បានរត់ទៅ លេបថ្នាំសម្លាប់ខ្លួន ។

អាន​បន្ត៖ ស្រី​ស្រលាញ់​ស្រី ​កើត​ភ្លើង​ប្រចណ្ឌ យក​ញញួរ​ វាយ​ស្ត្រី​ជា​ដៃ​គួរ​ ឲ្យ​របួស...

ម៉ូតូស្កូបពីបង់ពន្ធខ្លះ អត់បង់ពន្ធខ្លះ កំពុងសម្រុកឡើង ផែទំនប់រលក

ព្រះសីហនុ៖ មន្ត្រីប៉ូលិស សេដ្ឋកិច្ច ខេត្តព្រះសីហនុម្នាក់ ដែលមិនមាន សែស្រឡាយ បានលួចខ្សឹបប្រាប់ ទូរទស្សន៍ បច្ចុប្បន្នភាព ប៉ុស្តិ៍លេខ៩ ឲ្យដឹងថា មានឈ្មួញបីនាក់ កំពុងនាំម៉ូតូ ម៉ាកស្កូបពី សេរីឆ្នាំ២០១២ និង២០១៣ សម្រុកចូលមក តាមច្រក ទំនប់រលក ក្រុងព្រះសីហនុ នៅចុងឆ្នាំ២០១៤នេះ តែម៉ូតូទាំងនោះ ភាគច្រើន ពុំមានបង់ពន្ធជូនរដ្ឋ គ្រប់ចំនួននោះទេ។

អាន​បន្ត៖ ម៉ូតូស្កូបពីបង់ពន្ធខ្លះ អត់បង់ពន្ធខ្លះ កំពុងសម្រុកឡើង ផែទំនប់រលក

ប៉ូលីសស្រុកចំការលើ វែកមុខឃាតករ ប្លន់សម្លាប់ស្ត្រី នៅស្រុកចំការលើ ហើយបញ្ជូនទៅតុលាការ

កំពង់ចាម៖ ករណីឃាតកម្ម ប្លន់សម្លាប់ស្ត្រីម្នាក់ យកគ្រឿងអលង្កា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវកម្លាំងអធិការដ្ឋាន នគរបាល ស្រុកចំការលើ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជយោ ចុះស្រាវជ្រាវ កន្លែងកើតហេតុ ចំណុចវាលស្រែច្រឡៃ ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម វែកបង្ហាញមុខឃាតក បានយ៉ាងទាន់ហេតុការណ៍ នឹងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត ។

អាន​បន្ត៖ ប៉ូលីសស្រុកចំការលើ វែកមុខឃាតករ ប្លន់សម្លាប់ស្ត្រី នៅស្រុកចំការលើ...

ទាហាន​សឹក​រង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ឈាន​ទៅ​ដល់​ ចាប់​ឈើ​គ្រញូង​ សង្ស័យ​ចរចា​ មិន​ត្រូវ​គ្នា

បន្ទាយមានជ័យ៖ យោធា នៃកងអនុសេនាធំ របស់តំបន់ ប្រតិបត្តិការ សឹករងខេត្ត បន្ទាយមានជ័យ ប្រចាំស្រុកម៉ាឡៃ បានឆ្មក់បង្ក្រាប ឈើគ្រញូង នៅនឹងមាត់ អូរព្រំដែន ខាងថៃ ដែលបំរុងឆ្លង អូរព្រំដែន ចូលមកកម្ពុជា ត្រង់ច្រករបៀង ចំការស្វាយ ភូមិកណ្តាល ឃុំអូរស្រទ្បៅ ស្រុកម៉ាទ្បៃ កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។

អាន​បន្ត៖ ទាហាន​សឹក​រង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ឈាន​ទៅ​ដល់​ ចាប់​ឈើ​គ្រញូង​ សង្ស័យ​ចរចា​...

យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យដាច់កដៃ ខាងស្តាំ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានដាច់កដៃ ខាងស្តាំ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម ដោយសារយុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ បានដេញកាប់ ទាំងមិនដឹង មូលហេតុ រួចបានរត់គេច ខ្លួនបាត់បន្សល់ទុក ដាវពីរដើម នៅក្បែរកន្លែងកើតហេតុ ។

អាន​បន្ត៖ យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យដាច់កដៃ...

សមត្ថកិច្ច បង្ក្រាបឈើធ្នង់ ជិត១៤ម៉ែត្រគូប គរស្តុកទុកនៅមុខ ទីបញ្ជាការដ្ឋាន ផ្នែកសឹករង ស្រុកឆ្លូង

ក្រចេះ៖ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការ ឯកភាព ស្រុកឆ្លូង ដឹកនាំដោយលោក សេង ភីណា អភិបាលរង ស្រុក និងជាប្រធាន លេខាដ្ឋាន គណៈបញ្ជាការបង្ក្រាប និងទប់ស្កាត់ បទល្មើស ខុសច្បាប់ នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិ ជ្រោយថ្មក្រោម ឃុំឆ្លូង ក្បែរទីបញ្ជាការដ្ឋាន ផ្នែកសឹករងស្រុកឆ្លូង កាលពី យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៤ ។

អាន​បន្ត៖ សមត្ថកិច្ច បង្ក្រាបឈើធ្នង់ ជិត១៤ម៉ែត្រគូប គរស្តុកទុកនៅមុខ ទីបញ្ជាការដ្ឋាន...

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្តនីសាន់ បោលបុកតូរីស ស្លាប់៥នាក់ របួសធ្ងន់៩នាក់

កំពត៖ យ៉ាងហោចណាស់ អ្នកដំណើរប្រុស-ស្រី ៥នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ៩នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយ រថយន្តនីសាន់ បោល បុករថយន្តតួរីសដឹកអ្នកដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ស្ថិតនៅមុខវត្តរលួស ឃុំបឹង ទូក ស្រុកទឹកឈូ ខេត្តកំពត នាម៉ោង ៥ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នេះ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្តនីសាន់ បោលបុកតូរីស ស្លាប់៥នាក់ របួសធ្ងន់៩នាក់