បណ្តាញសង្គម

អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៨១នាក់ ពាក់ព័ន្ធនឹង បទល្មើសនានា ក្រោយអ៊ុំទូក

ភ្នំពេញ៖ ត្រឹមតែរយៈពេល  ១សប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីបុណ្យអុំទូក បានបិទបញ្ចប់ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានបើក ប្រតិបត្តិការ ឃាត់ខ្លួនមនុស្ស ៨១នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា នៅក្នុងរាជធានីភ្នំពេញ ។

អាន​បន្ត៖ អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៨១នាក់ ពាក់ព័ន្ធនឹង បទល្មើសនានា...

ទំនាស់បង្កឡើង ដោយសារតែ គោចូលស៊ីអំពៅ ក្នុងចំការ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងជនរងគ្រោះ ២នាក់ទៀត រងរបួសស្រាល

ត្បូងឃ្មុំ៖ ស្ត្រីម្នាក់ត្រូវ បានស្លាប់ និងក្មេងស្រីម្នាក់ រួមនិងក្មេងប្រុស ត្រូវជាក្មួយម្នាក់ទៀត បានរងរបួសស្រាល បន្ទាប់ ពីត្រូវបាន ជនសង្ស័យម្នាក់ យកកាំបិតកាប់ ទៅលើស្រីជាម្តាយ បណ្តាលឲ្យស្លាប់ និងបានវាយ ទៅលើនារីរងគ្រោះ ដែលត្រូវជាកូន ស្រ្តីរងគ្រោះ រួមនឹងក្មេងប្រុសម្នាក់ ដែលត្រូវជាក្មួយ បណ្តាលឲ្យរង របួសស្រាល ។

អាន​បន្ត៖ ទំនាស់បង្កឡើង ដោយសារតែ គោចូលស៊ីអំពៅ ក្នុងចំការ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់...

សមត្ថកិច្ចប្រទេសថៃ ចាប់បញ្ជូន ពលករខ្មែរខុសច្បាប់ ២៤នាក់ តាមច្រកបឹងសាគូ

បន្ទាយមានជ័យ ៖ កម្លាំងទាហាន ឈុតខ្មៅថៃ កងរយ១២០៦ នៅទល់មុខភូមិ សាស្ដ្រ ប៉ុស្ដិ៍បឹងសាគូ នៃវរសេនា តូច ៩១១ ខេត្ដបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានចាប់បញ្ជូន ពលករ ខ្មែរខុសច្បាប់ ចំនួន ២៤នាក់ ក្នុងនោះស្រី៦ នាក់ កុមារ ពីរនាក់ មកប្រទេសកម្ពុជាវិញ តាមចំណុច គោលដៅចំការអំពៅ ប៉ុស្ដិ៍ព្រំដែន បឹងសាគូ ។

អាន​បន្ត៖ សមត្ថកិច្ចប្រទេសថៃ ចាប់បញ្ជូន ពលករខ្មែរខុសច្បាប់ ២៤នាក់ តាមច្រកបឹងសាគូ

បំផ្ទុះថ្មការដ្ឋាន លោកឧកញ៉ា លឹម ប៊ុណ្ណា ធ្វើលើសផែនការ របស់ក្រសួង ពលរដ្ឋរស់ក្នុង ភូមស្រែសៀម ប្រឈមនិងហានិភ័យ

ត្បូងឃ្មុំ៖ អាជ្ញាធរមូលដ្ឋាន បានអះអាងថា ការដ្ឋានកិនថ្ម របស់លោក ឧកញា លឹម ប៊ុណ្ណាចំណុច ស្ថិតខាងកើត ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ បំផ្ទុះថ្មការដ្ឋាន លោកឧកញ៉ា លឹម ប៊ុណ្ណា ធ្វើលើសផែនការ របស់ក្រសួង...

ភ្ជង់ប្លន់យកទ្រព្យសម្បត្ដិ ខឹងជនរងគ្រោះ តដៃ បាញ់មួយគ្រាប់ រងរបួស

ភ្នំពេញ៖ បុរសជាង សំណង់ម្នាក់ ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ ហៅរថយន្ត សង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យ កាល់ម៉ែត ដឹកយកទៅ ព្យាបាលភ្លាមៗ ក្រោយពីបុរស រូបនេះ ត្រូវជនសង្ស័យមួយក្រុម មានគ្នា ៣នាក់ បានធ្វើ សកម្មភាព ភ្ជង់ហើយបាញ់ មួយគ្រាប់ ខណៈដែលជនរងគ្រោះ កំពុង អង្គុយនៅលើបង់ សួនច្បារមាត់ទន្លេ តែម្នាក់ ឯង ដើម្បីរង់ចាំមិត្ដភក្ដិ ។

អាន​បន្ត៖ ភ្ជង់ប្លន់យកទ្រព្យសម្បត្ដិ ខឹងជនរងគ្រោះ តដៃ បាញ់មួយគ្រាប់ រងរបួស

ដំរីព្រៃដេញជាន់ ស្លាប់ក្មេងស្រីម្នាក់ ពេលទៅរកត្រី ជាមួយម្តាយ

កោះកុង៖ ក្មេងស្រីម្នាក់ ត្រូវបានដំរីព្រៃ ដេញជាន់រហូត ស្លាប់បាត់បង់ជីវិត ពេលទៅបង់ សំណាញ់រកត្រី ជាមួយ ម្តាយ តាមទឹកជ្រោះ ក្នុងព្រៃដាច់ ស្រយាល់មួយកន្លែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីម៉ោងប្រមាណ ១០ និង៤៥នាទីព្រឹក ។

អាន​បន្ត៖ ដំរីព្រៃដេញជាន់ ស្លាប់ក្មេងស្រីម្នាក់ ពេលទៅរកត្រី ជាមួយម្តាយ

យុវជនម្នាក់ បានចងក សម្លាប់ខ្លួន ព្រោះខូចចិត្ត សង្សាស្លាប់ចោល

បាត់ដំបង ៖ យុវជនម្នាក់ បានសម្រេច ចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចក្រុមទី១២ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយតែខូចចិត្តសង្សាស្លាប់ ចោលនៅភ្នំពេញកន្លងទៅ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។

អាន​បន្ត៖ យុវជនម្នាក់ បានចងក សម្លាប់ខ្លួន ព្រោះខូចចិត្ត សង្សាស្លាប់ចោល

នគរបាល ខេត្ដត្បូងឃ្មុំ បញ្ជូនក្រុមចោរ ប្លន់៤នាក់ ទៅតុលាការ

ត្បូងឃ្មុំ ៖ ក្រោយបញ្ចប់ការ សួរនាំ និងបំពេញនីតិវិធី រួចមក នៅរសៀលថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៤នេះ នគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បានបញ្ជូន ជនសង្ស័យ ចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព ប្លន់ប្រដាប់អាវុធ និងវត្ថុតាង ដែលដកហូតបាន ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

អាន​បន្ត៖ នគរបាល ខេត្ដត្បូងឃ្មុំ បញ្ជូនក្រុមចោរ ប្លន់៤នាក់ ទៅតុលាការ

នគរបាលបង្ក្រាប​ បទល្មើសនេសាទ ជំនួសរដ្ឋបាលជលផល ក្នុងទឹកដីស្ទឹងត្រង់

 កំពង់ចាម៖ នគរបាល ខេត្តកំពង់ចាម បានចុះបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ នៅព្រឺកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំណុចព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាលទ្ធផលកម្លាំង បានរឹបអូសឧបករណ៍ នេសាទមួយចំនួនធំ ព្រមទាំង បានកំទេចបំផ្លាញចោល នូវឧបករណ៍មួយចំនួន នៅនឹងកន្លែងផងដែរ ។

អាន​បន្ត៖ នគរបាលបង្ក្រាប​ បទល្មើសនេសាទ ជំនួសរដ្ឋបាលជលផល ក្នុងទឹកដីស្ទឹងត្រង់

សមត្ថកិច្ចត្រៀម បង្ក្រាបការដឹក ជញ្ជូនឈើ ឆ្លងកាត់ ភូមិសាស្រ្តពាមអូរលាវ

រតនគិរី៖ មន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តរតនគិរី កំពុងរៀបចំផែនការថ្មី ដើម្បីឈានទៅបង្ក្រាប ករណីជំនួញ ឈើប្រណិត នៅក្នុងភូមិសាស្ត្រ ពាមអូរលាវ សារជាថ្មី ម្តងទៀត ក្រោយពីកម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាលខេត្ត បានបរាជ័យ ក្នុងការបង្ក្រាប បទល្មើស ព្រៃឈើកន្លងទៅនេះ ។ 

អាន​បន្ត៖ សមត្ថកិច្ចត្រៀម បង្ក្រាបការដឹក ជញ្ជូនឈើ ឆ្លងកាត់ ភូមិសាស្រ្តពាមអូរលាវ

ពលរដ្ឋ ៤០០នាក់ ទៅតវ៉ាមុខពន្ធនាគារ ព្រៃស ទាមទារឲ្យដោះលែង អ្នកភូមិបឹងកក់ និងសកម្មជន CNRP

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលមកពី ក្រុមសហគមន៍ រងគ្រោះដីធ្លី លំនៅដ្ឋាន និងព្រះសង្ឃ នៅម៉ោង ៨ ព្រឹក ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានលើកគ្នា មកជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ក្នុងគោលបំណង ចុះសួរ សុទុក្ខ ជាពិសេស ទាមទារឱ្យដោះលែង សកម្មជន ដីធ្លីនៅភូមិបឹងកក់ និងសកម្មជន គណបក្សសង្រ្គោះជាតិ (CNRP)។

អាន​បន្ត៖ ពលរដ្ឋ ៤០០នាក់ ទៅតវ៉ាមុខពន្ធនាគារ ព្រៃស ទាមទារឲ្យដោះលែង អ្នកភូមិបឹងកក់...

នារីវ័យក្មេងម្នាក់ មាន​វិបត្តិ​ស្នេហា ​ដោះស្រាយមិន​ចេញ​ មក​លោតពី​លើ​ ស្ពាន​ព្រះមុនីវង្ស​ចាស់​ សម្លាប់ខ្លួន

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤មាន នារីស្រស់ស្អាតម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន នៅក្នុងទឹកទន្លេ លិចខ្លួនបាត់ស្រមោល ធ្វើឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់។

អាន​បន្ត៖ នារីវ័យក្មេងម្នាក់ មាន​វិបត្តិ​ស្នេហា ​ដោះស្រាយមិន​ចេញ​ មក​លោតពី​លើ​...

ផ្ទះ២ខ្នង និងរថយន្តមួយគ្រឿង ត្រូវអគ្គិភ័យ ឆាប់ឆេះអស់ទាំងស្រុង នៅក្រុងតាខ្មៅ

កណ្តាល៖ អគ្គិភ័យមួយ បានឆេះបំផ្លាញ ផ្ទះ២ខ្នង និងរថយន្ត មួយគ្រឿង រួមទាំងទ្រព្យសម្បត្តិ មួយចំនួនធំ អស់ទាំងស្រុង កាលពីវេលាម៉ោង១៨និង ៣០នាទី ព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អាន​បន្ត៖ ផ្ទះ២ខ្នង និងរថយន្តមួយគ្រឿង ត្រូវអគ្គិភ័យ ឆាប់ឆេះអស់ទាំងស្រុង នៅក្រុងតាខ្មៅ

ព្រះសង្ឃ៨អង្គ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ តាមរថយន្តទ្រុងដឹកពលករ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៩និង១០នាទីព្រឹក នាទីតម្រួតថៃបានដឹក លោកសង្ឃចំនួន៨ អង្គ តាមរថយន្តទ្រុង ចេញពីប្រទេសថៃ យកមកទម្លាក់ នៅកន្លែងផ្ទេរពលករ (ដែលថៃ ដឹកយកមក) ស្ថិតនៅជាប់ខាងលិច ផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ព្រះសង្ឃ៨អង្គ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ តាមរថយន្តទ្រុងដឹកពលករ

បុរសរត់តាក់ស៊ី ផ្តល់សំណង ៤ពាន់ដុល្លារ ជូនលោកជំទាវ សម មុន្នីកា ក្រោយការសុំទោស មិនបានផល

ភ្នំពេញ៖ ទីបំផុតលោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងមិត្តភក្តិ របស់ខ្លួន ៣នាក់ផ្សេង ទៀត ទទួលសំណងថវិកា ៤ពាន់ដុល្លារ បានសម្រេច ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មានការយោគយល់ឡើយ ទោះបីបុរស រត់តាក់ស៊ី ធ្លាប់បាន សរសេរលិខិត សុំទោស និងសុំក្តីអនុគ្រោះ ពីលោកជំទាវទាំង៤នាក់ យ៉ាងណាក្តី ។

អាន​បន្ត៖ បុរសរត់តាក់ស៊ី ផ្តល់សំណង ៤ពាន់ដុល្លារ ជូនលោកជំទាវ សម មុន្នីកា ក្រោយការសុំទោស...

ពលករខ្មែរ ៨៦នាក់ កំពុងជាប់ឃុំ ក្នុងផ្ទះមួយ នៅបាងណាម ជាង១០ថ្ងៃ រងការវាយធ្វើបាប មកទល់ថ្ងៃនេះ ស្លាប់កុមារពីរនាក់ហើយ

បន្ទាយមានជ័យ៖ យោងតាម សម្តីជនរងគ្រោះ ដែលបានផ្តល់ ឲ្យតាមរយៈ ទូរស័ព្ទដៃ បានឲ្យដឹង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា មានពលករខ្មែរ ប្រមាណ ៨៦ នាក់ បាននិងកំពុង ជាប់ឃុំ នៅក្នុងផ្ទះមួយខ្នង ដែលស្ថិត នៅចំណុចបាងណាម សមុទ្របាកាន ប្រទេសថៃ រយៈពេលជាង ១០ថ្ងៃមកហើយ ហើយកំពុងរង ការវាយធ្វើបាប ពីសំណាក់ មេខ្យល់ថៃ ។

អាន​បន្ត៖ ពលករខ្មែរ ៨៦នាក់ កំពុងជាប់ឃុំ ក្នុងផ្ទះមួយ នៅបាងណាម ជាង១០ថ្ងៃ រងការវាយធ្វើបាប...

ស្នងការខេត្តត្បូងឃ្មុំ បង្ហាញមុខ ជនសង្ស័យម្នាក់ ចូលរួមបាញ់ប្លន់ អ្នកលក់មាស និងដូរលុយ ជិតផ្សារស្ទឹង

ត្បូងឃ្មុំ៖ ករណីប្លន់ ប្រដាប់អាវុធ ដែលបង្កឡើង ដោយក្រុមចោរ មានគ្នាចំនួន ៤នាក់ ជិះរថយន្ត ម៉ាកលុច្សស៊ីស RX-៣០០ ពីអាជីវករ លក់មាស និងដូរលុយ ជិតផ្សារស្ទឹង ក្នុងភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។

អាន​បន្ត៖ ស្នងការខេត្តត្បូងឃ្មុំ បង្ហាញមុខ ជនសង្ស័យម្នាក់ ចូលរួមបាញ់ប្លន់ អ្នកលក់មាស...

បញ្ជូនខ្លួន ជនសង្ស័យប្រុសស្រី ៣នាក់ ទៅស្នងការនគរបាលខេត្ត ពីបទចែកចាយថ្នាំញៀន

បាត់ដំបង៖ កម្លាំងនគរបាល ក្រុងបាត់ដំបង បានចាប់បញ្ជូនខ្លួន ជនសង្ស័យ ស្រី -ប្រុស ៣នាក់ ទៅស្នងការ ខេត្តពីបទ ចែកចាយថ្នាំញៀន បន្ទាប់ពីបានឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីវេលា១១ និង៤៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤។

អាន​បន្ត៖ បញ្ជូនខ្លួន ជនសង្ស័យប្រុសស្រី ៣នាក់ ទៅស្នងការនគរបាលខេត្ត ពីបទចែកចាយថ្នាំញៀន

កាប់សម្លាប់កូនប្រុស ៩ពូថៅ រួចយកសព ទម្លាក់ចូលអណ្តូងទឹក ខឹងទារលុយ ១០ម៉ឺនរៀល ទៅលេងបុណ្យអុំទូក

ត្បូងឃ្មុំ៖ អំពើឃាតកម្ម ដ៏សាហាវមួយ បានកើតឡើង ក្រោយពីបុរសជាឪពុក បានទាញពូថៅ កាប់កូន ប្រុសខ្លួនឯង ចំនួន៩ពូថៅ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ រួចយកសព ទៅទម្លាក់ចូល នៅក្នុងអណ្តូងទឹក ដោយសារ ទំនាស់ពាក្យសម្តី ក្រោយពេលដែល ជនរងគ្រោះ ជាកូនសុំលុយ ចំនួន១០ម៉ឺនរៀល ដើម្បីទៅលេង បុណ្យអុំទូកនៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ កាប់សម្លាប់កូនប្រុស ៩ពូថៅ រួចយកសព ទម្លាក់ចូលអណ្តូងទឹក ខឹងទារលុយ ១០ម៉ឺនរៀល...

ផ្តន្ទាទោស ស្រ្តីវៀតណាម ២នាក់ ដាក់គុកម្នាក់ៗ ២ឆ្នាំ ៦ខែ ទាក់ទងនឹង ការនាំក្មេងស្រីទៅ ដេកជាមួយតាៗ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាសសាលក្រម ផ្តន្ទាទោស ស្រ្តីជនជាប់ចោទ ជនជាតិវៀតណាម ចំនួន២នាក់ ដាក់គុកម្នាក់ៗ រយៈពេល ២ និង៦ឆ្នាំ។

អាន​បន្ត៖ ផ្តន្ទាទោស ស្រ្តីវៀតណាម ២នាក់ ដាក់គុកម្នាក់ៗ ២ឆ្នាំ ៦ខែ ទាក់ទងនឹង...

អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យចាប់ខ្លួន ជនពាក់ព័ន្ធ ក្នុងករណីធ្លាក់ដែក ចំក្បាលស្ដ្រីម្នាក់ស្លាប់

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួន មនុស្ស៦នាក់ យកទៅសួរនាំ ពាក់ព័ន្ធករណីដែកធ្លាក់ ត្រូវស្រ្តីម្នាក់ស្លាប់ សាច់ញាតិស្ដ្រីរងគ្រោះ ទៅយំនៅមុខ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ស្វែងរកដំណោះស្រាយ។

អាន​បន្ត៖ អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យចាប់ខ្លួន ជនពាក់ព័ន្ធ ក្នុងករណីធ្លាក់ដែក...