បណ្តាញសង្គម

ពិធីករទូរទស្សន៍ថៃម្នាក់ចេញមុខបញ្ជាក់ច្បាស់ៗ Weir និង Bella បែកគ្នាហើយរងចាំតែសាមីខ្លួនបកស្រាយប៉ុណ្ណោះ

ខំប្រឹងសាងស្នេហ៍៩ឆ្នាំតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេស Weir និងស្រីស្អាត Bella ប្រែជាស្នេហាឥតន័យត្រឹមមួយប៉ព្រិចភ្នែក បន្ទាប់ពីធ្លាយដំណឹងបែកបាក់។

អាន​បន្ត៖ ពិធីករទូរទស្សន៍ថៃម្នាក់ចេញមុខបញ្ជាក់ច្បាស់ៗ Weir និង Bella...

ក្មេងៗវ័យស្របាលគ្នាពេញទារលុយម្ដាយចាយតែ ម៉ានីកា សម្ញែងរថយន្ដថ្មីដែលជាញើសឈាមផ្ទាល់ខ្លួន!

អាចនិយាយបានថានាងតូច ម៉ានីកា ជាសិល្បការិនីរលកក្រោយមួយរូបដែលមានវ័យក្មេងខ្ចីបំផុត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនតាមរយៈស្នាដៃសម្ដែងជាច្រើនក្នុងរឿងភាគខ្មែរ ដែលផ្ដល់ឱកាសឱ្យនាងមានលទ្ធភាពរកប្រាក់រាប់ពាន់ដុល្លារតាំងពីក្មេងវ័យបែបនេះ។

អាន​បន្ត៖ ក្មេងៗវ័យស្របាលគ្នាពេញទារលុយម្ដាយចាយតែ ម៉ានីកា...

បុរសម្នាក់នេះហើយ ជាអ្នកច្នៃម៉ូដតំណាងជាតិកម្ពុជា MGI ដែលប្រើពេលច្នែមិនដល់កន្លះខែផង

ជឿជាក់ថាប្រិយមិត្តបានឃើញហើយពីឈុតតំណាងជាតិកម្ពុជា MGC ដែលត្រូវយកទៅប្រកួតលើឆាកអន្តរជាតិ នៅក្នុងប្រទេសថៃ ទោះយ៉ាងណាមហាជនមិនច្រើនទេដែលបានដឹងពីដំណើរការច្នៃម៉ូដឈុតដ៏ប្រណិតក្រោមស្នាដៃបុរសម្នាក់ជាអ្នកច្នៃម៉ូដនេះផ្ទាល់ ដែលប្រើពេលមិនច្រើនទេក្នុងច្នៃម៉ូដសម្រាប់ឈុតតំណាងជាតិ។

អាន​បន្ត៖ បុរសម្នាក់នេះហើយ ជាអ្នកច្នៃម៉ូដតំណាងជាតិកម្ពុជា MGI...

wow! ក្តៅៗ បទ វីរនារី ភ្លេងថ្មី ចេញជាផ្លូវការលើ Pleng App តែមួយគត់ហើយ

បទ វីរនារី ឬ"Top of the Lady" ពី ទេព បូព្រឹក្ស ដែលហ្វេនៗ ទាំងអស់កំពុងទន្ទឹងរង់ចាំទស្សនា MV ពេញនោះ បានចេញនៅលើ Pleng App ហើយ។

អាន​បន្ត៖ wow! ក្តៅៗ បទ វីរនារី ភ្លេងថ្មី ចេញជាផ្លូវការលើ Pleng App តែមួយគត់ហើយ

ស្រីអ៊ីត និងនូ សុវត្ថិធីតា និយាយគ្នារឿងគូស្រករ ដោយថា"ប្រុសខ្លះចប់ តទៅ​មិនបាច់យកប្ដី"!

តារាសម្ដែងក្រុមនាយពាក់មី គឺអ្នកនាង សេន ចន្ដា ហៅស្រីអ៊ីត បានបង្ហាញពីភាពជាម្ចាស់ការលើខ្លួនឯងដោយសុខចិត្ដដើរតួប្រុសផង និងស្រីផង ដើម្បីផ្ដល់ក្រីសុខដល់កូនៗ ដោយមិនបាច់មានមនុស្សប្រុស ឬស្វាមីតទៅទៀតទេ។

អាន​បន្ត៖ ស្រីអ៊ីត និងនូ សុវត្ថិធីតា និយាយគ្នារឿងគូស្រករ ដោយថា"ប្រុសខ្លះចប់...

ជឿថាស្រីៗអីចឹងហើយ មើលទូដាក់ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ឡើងដូចហាង

អ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលក្រោយពីឃើញទូដាក់សម្លៀកបំពាក់ ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ដែលគេកម្រឃើញ ហើយបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបើកភ្នែកធំៗ ដោយសារតែពួកគេស្មានថាអ្នកមេម៉ាយចាយរាងរូបនេះ បើកហាងថ្មីមួយទៀតបន្ថែមពីលើអាជីពសិល្បៈ ព្រោះមើលទៅការតុបតែងស្រស់មិនចាញ់ហាងធំៗមួយចំនួនក្នុងផ្សារទំនើប។

អាន​បន្ត៖ ជឿថាស្រីៗអីចឹងហើយ មើលទូដាក់ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ឡើងដូចហាង

ចាំ​ទេ​! តួអង្គ «​អង្គ​លី​មា​ល៍​» នួន សុផល បាត់​មុខ​ជិត​២០​ឆ្នាំ សន្សំ​ចិត្ត​ចង់​វិល​មក​ជា​ថ្មី

ទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរប្រហែលជានៅមិនទាន់ភ្លេចនៅឡើយទេ នូវតួអង្គក្នុងរឿង «អង្គលីមាល៍» លោក នួន សុផល ដែលបានចាប់ឈោងភាពល្បីល្បាញក្នុងពិភពខ្សែភាពយន្តខ្មែរកាលពីអំឡុងឆ្នាំ២០០៤ ខណៈពេលដែលអតីតតារាសម្តែងរូបនេះ បានសន្សំចិត្តចង់វិលមកការសម្តែងនៅក្នុងស្រុកខ្មែរជាថ្មីឡើងវិញ។

អាន​បន្ត៖ ចាំ​ទេ​! តួអង្គ «​អង្គ​លី​មា​ល៍​» នួន សុផល បាត់​មុខ​ជិត​២០​ឆ្នាំ...

ក្រៅពី Lisa សមាជិក Blackpink ផ្សេងទៀត ឆ្លងកូវីដដែរទេ?

តារាចម្រៀងស្រី Lalisa Manoban ឬគេស្គាល់ថា Lisa ក្នុងក្រុម Blackpink បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩កាលពីថ្ងៃពុធ។

អាន​បន្ត៖ ក្រៅពី Lisa សមាជិក Blackpink ផ្សេងទៀត ឆ្លងកូវីដដែរទេ?

ក្រុមអ្នកឧបត្ថម្ភ សម្រុកគាំទ្រមហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីជួយស្តារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ

ក្រុមហ៊ុនក្នុងស្រុកជាច្រើន កំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាប ក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះ ត្រូវការជំនួយយ៉ាងខ្លាំង ដែលការគាំទ្រទាំងនេះធ្វើឡើង តាមរយៈការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នឹងរៀបចំធ្វើឡើងក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពនេះ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. មានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២។

ក្រុមហ៊ុននិងស្ថាប័នដែលផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍នេះ ក្នុងនាមជាអ្នកឧបត្ថម្ភ រួមមានធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិវប្បធម៌និងទេសចរណ៍ Chengdu និងសហភាពអឺរ៉ុប។ ក្រុមហ៊ុន និងស្ថាប័ន ដែលចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពនេះ កំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងរូបភាពជាការឧបត្ថម្ភ។

រីឯក្រុមហ៊ុននិងស្ថាប័នផ្សេងទៀតកំពុងពិចារណាអំពីរបៀបដែលពួកគេអាចជួយបាន។ លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា “យើងទាំងអស់គ្នាដឹងហើយថា ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខេត្តសៀមរាបបានទទួលរងគ្រោះយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជួយដល់ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងគុណដ៏សាកសមដល់កេរ្តិ៍មរតកវប្បធម៌របស់កម្ពុជា និងទស្សនីយភាពសិល្បៈក្នុងស្រុកផងដែរក្នុងពេលមួយដែលកម្ពុជាបានក្លាយជាប្រធានអាស៊ាន ហើយខេត្តសៀមរាបបានក្លាយជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២០-២០២២”។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះ គឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer & Readers Festival Hub ហើយនឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងល្ខោនខោលផងដែរ។

លោក Aaron Carpene បានបន្ថែមថា “យើងសង្ឃឹមថា មហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១នេះ នឹងជួយជំរុញភ្ញៀវទេសចរឱ្យវិលមកទស្សនាខេត្តសៀមរាបឡើងវិញ។ ដូច្នេះ ក្រុមហ៊ុនដែលគាំទ្រព្រឹត្តិការណ៍នេះនឹងមានន័យថាក៏កំពុងគាំទ្រដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាឱ្យវិលមករកភាពធម្មតា និងស្ទុះងើបឡើងវិញពីការរាតត្បាតជំងឺកូវីដវិញផងដែរ”។

មហោស្រពសិល្បៈអន្តរជាតិឆ្នាំ ២០២១ នឹងប្រព្រឹត្តឡើងនៅទីកន្លែងផ្សេងៗក្នុងខេត្តសៀមរាប នៅឧទ្យានអង្គរ និងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១។ នៅថ្ងៃសុក្រ ទី ១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធនៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា ដើម្បីចាប់ផ្តើមបើកដំណើរការមហោស្រពសិល្បៈអន្តរជាតិឆ្នាំ ២០២១។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ សូមទាក់ទងមកកាន់ក្រុមការងារមហោស្រពសិល្បៈអន្តរជាតិអង្គរតាមរយៈអ៉ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.facebook.com/AIFA2021Festival៕

ដកស្រង់ពី៖កម្ពុជាថ្មី

ជុំ លី​ណូ ទម្លាយ​រឿង​ពិត​លើ​ការ​ចាយ​លុយ​ឡង់ សេ​ចម្រៀង​ដើម្បី​មាន​គេ​មើល​រាប់លាន​ដង

តារាចម្រៀងម្ចាស់បទ ប្រពន្ធរត់ចោល លោក ជុំ លីណូ សុខៗស្រាប់តែទម្លាយរឿងពិតលើការចាយលុយឡង់សេចម្រៀង ដើម្បីមានគេមើលរាប់លានដង ខណៈលោកថាសម័យនេះជាការរកលុយនៅលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តការលើកឡើងរបស់តារាចម្រៀងប្រុសលោក ជុំ លីណូ ពេលនេះស្របពេលដែលបច្ចុប្បន្នកំពុងមាន ការប្រកួតប្រជែងលើវិស័យចម្រៀងដោយផលិតកម្មនីមួយៗឬតារាប្រុស-ស្រីឯទៀតតែងបញ្ចេញទិន្នន័យ នៃការចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារគួបផ្សំនិងការបង្អួតតួលេខនៃអ្នកទស្សនារាប់លាននាក់។

លោក ជុំ លីណូ បានលើកឡើងថា ពេលខ្លះបទចម្រៀង១បទគេមើលរាប់លានដងតែក៏មិនប្រាកដថា បទចម្រៀងមួយបទនោះមិនប្រើលុយឡង់សេទេ។ ដូច្នេះសូមបងប្អូនកុំផ្អើលតាមគ្នាពេក។ ត្រូវចាំថា នេះជាសម័យរកលុយតាមផេកនិងយូធូប។

តាមរយៈការលើកឡើងរបស់តារាចម្រៀងក្រមិចក្រមើមលោក ជុំ លីណូ ខាងលើនេះគេឃើញមានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំ បង្ហាញការគាំទ្រហើយយល់ឃើញដូចលោកថាសម្តី ជុំ លីណូ និយាយនេះពិតជាត្រឹមត្រូវណាស់៕

ដកស្រង់ពី៖កម្ពុជាថ្មី

Power Bank នេះ​សាកថ្ម​ទូរសព្ទបាន​លឿនបំផុត​ ពី ០ ទៅ ១០០% មិនដល់កន្លះម៉ោងទេ តម្លៃជិត ៦០ដុល្លារ

ក្រុមហ៊ុន Elecjet បានអះអាងថា Power Bank ថ្មីរបស់ខ្លួនម៉ូដែល Apollo Ultra គឺជា Power Bank ដែលអាចសាកថ្មទូរសព្ទបានលឿនបំផុតក្នុងពិភពលោក។Power Bank នេះមានថាមពល 10 000mAh អាចសាកបញ្ចូលថ្មទូរសព្ទពី ០ ទៅពេញ ១០០% ប្រើពេលត្រឹមតែ ២៧នាទីប៉ុណ្ណោះ ពោលគឺលឿនជាង ៥ ទៅ ៦ដងនៃ Power Bank ផ្សេងទៀត ដែលមានថាមពលដូចគ្នា។

អាន​បន្ត៖ Power Bank នេះ​សាកថ្ម​ទូរសព្ទបាន​លឿនបំផុត​ ពី ០ ទៅ ១០០% មិនដល់កន្លះម៉ោងទេ...

ពេជ្រ សោភា ប្រតិកម្ម​លើ​បុគ្គល​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ

តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំងបន្ទាប់ពីឃើញបុគ្គលមួយចំនួនមិនឲ្យតម្លៃលើវិស័យសិល្បៈបុរាណខ្មែរ។ លើសពីនេះគឺចាំតែរិះគន់ជាន់ពន្លិចរាល់សកម្មភាពដែលគេចូលរួមលើកស្ទួយទម្រង់សិល្បៈបុរាណ។

តួយ៉ាងថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបានធ្វើការរិះគន់លើតារាចម្រៀងសំនៀងស្រទន់អ្នកនាង ពេជ្រ សោភា បន្ទាប់ពីនាងបានបំផុសមហាជនជុំវិញការគាំទ្រនៃទម្រង់ល្ខោន ខោលជាមួយនាដការីអាជីព។ តារាចម្រៀង ពេជ្រ សោភា បានលើកឡើងថា ”បុគ្គលទាំងនោះហៅបានថាសត្វបរោខោទុំមែកពោធិ៍ ស៊ីផ្លែជ្រៃ។

ខ្ញុំដឹងតារាខ្មែរជាតារាដែលប្អូនស្អប់អូនចង់ឱ្យបងបញ្ឈប់ព្រោះស្អប់រឿងខ្មែរតែបងចង់ប្រាប់ប្អូនថា ល្ខោនខោលក្នុងរឿងរាមកេរ្តិ៍កើតឡើងមុនសម័យអង្គរមានជីវិតរស់វែងជាងជីវិតប្អូនទៀត”។ សូមបញ្ជាក់ថា តារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យមហាជនពោលសរសើរគ្រប់គ្នាបន្ទាប់ពីនាងបានសម្តែងទម្រង់នៃការសម្ដែងល្ខោនខោលនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាកាលពីថ្មីៗកន្លងទៅនេះ។

ម្យ៉ាងទៀតតាមរយៈសកម្មភាពនេះ ក៏កាន់តែទទួលបាន ការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី

 

តិចនិក ៥ !លក់អនឡាញលើ Facebook មានគេឃើញច្រើន ចាយតិចចំណេញច្រើន

បង្ហោះលក់ឥវ៉ាន់លើ Facebook គេមិនសូវឃើញ ចាយលុយ boost page ហើយ ចំនួនអ្នកចាប់អារម្មណ៍តិចទៅៗ ឬក៏ជួលគេផ្សាយហើយនៅមិនទាន់មានប្រសិទ្ធភាពទៀត... បញ្ហាទាំងនេះអាចដោះស្រាយបាន បើអ្នកយល់ពី Facebook Algorithm ដែលជាភាពវៃឆ្លាតរបស់ម៉ាស៊ីន ដូចមានបង្ហាញជូនខាងក្រោម។

អាន​បន្ត៖ តិចនិក ៥ !លក់អនឡាញលើ Facebook មានគេឃើញច្រើន ចាយតិចចំណេញច្រើន

ដឹងមួយក្បាច់នេះ ផ្ទេរប្រាក់ឆ្លងធនាគារ អត់កាត់សេវាមួយសេន

ការផ្ទេរប្រាក់ឆ្លងពីធនាគារមួយទៅកាន់ធនាគារ ពិតណាស់គឺជៀសមិនផុតពីការកាត់ថ្លៃសេវានោះទេ ប៉ុន្ដែតិចនិកមួយក្បាច់នេះ អាចឱ្យអ្នកចំណេញលុយ ដោយមិនអស់ថ្លៃសេវាមួយសេននោះទេ។

អាន​បន្ត៖ ដឹងមួយក្បាច់នេះ ផ្ទេរប្រាក់ឆ្លងធនាគារ អត់កាត់សេវាមួយសេន

ក្តៅៗ ! បវរកញ្ញា MGI ២០២១ ឆ្លើយតបភ្លាមៗ ក្រោយមានការរិះគន់រឿងសម្លៀកបំពាក់ក្នុងថ្ងៃសំភាសន៏

ក្រោយមានការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម រឿងសម្លៀកបំពាក់របស់បវរកញ្ញា សុត ធីតា ស្លៀកក្នុងថ្ងៃចូលសំភាសន៏ ពេលនេះនាងបានស្នើរសុំរឿងមួយដល់អ្នករិះគន់នាង ។

នៅប៉ុន្មាននាទីមុននេះ បវរកញ្ញា MGI កញ្ញា ប៉ូគឹមហេង សុតធីតា ដែលជាបវរកញ្ញាតំណាងឲ្យកម្ពុជា ក្នុងកម្មវិធី”Miss Grand International ២០២១ ក្រោយទទួលបាន ខមមិន ជាច្រើននៅក្នុងបណ្តាញសង្គម រឿងនាងស្លៀករ៉ូបមិនសាកសមចូលរួមក្នុងកម្មវិធីសំភាសន៏ ដោយមើលទៅខុសគ្នាឆ្ងាយពីប្រទេសផ្សេងៗ ដោយមិនសាកសមស្លៀកសំលៀកបំពាក់នេះចូលរួមក្នុងកម្មវិធីសំភាសន៏ឡើយ រហូតបានធ្វើឲ្យនាងបង្ហាញអារម្មណ៏ពិត រួមទាំងស្នើរសុំទៅកាន់អ្នកគាំទ្រទាំងអស់ នៅក្នុងការសំភាសន៏ខ្លីៗមួយរបស់ពិធីករទាំងពីរដោយនាងបាននិយាយជាភាសារខ្មែរ ទៅកាន់អ្នកគាំទ្ររបស់នាងចំពោះសម្លៀកបំពាក់ដែលនាងបានពាក់នៅក្នុងថ្ងៃសំភាសន៏នេះ ក្នុងនោះនាងសូមឲ្យបងប្អូនទាំងអស់គ្នាមេត្តាយោគយល់ដល់នាង និងបន្តការគាំទ្រលើកទឹកចិត្តដល់រូបនាងបន្តទៀត ។

ចំណែកអ្នកគាំទ្រជាច្រើនបានចូលខមមិននិយាយរឿងការស្លៀកពាក់នេះ ដោយអ្នកខ្លះថា រូបនេះស្អាតហើយ តែប្រើខុសពេល ចំណែកអ្នកខ្លះទៀតថា ឈុតនេះទៅសម្ភាសន៍គឺ “ មិនសមទេ " ហេតុផលគឺ ការចូលបន្ទប់សម្ភាសន៍ គឺគេបង្ហាញពីបុគ្គលិកលក្ខណៈដូចចូលសម្ភាសន៍ធ្វេីការ តែងខ្លួនបែបជាស្រ្តីដឹកនាំ រៀបរយ ដែលអាចអោយគេឃេីញពីអត្តចរិតនិងការរៀបចំខ្លួនធ្វេីការ មិនមែនស្លៀករ៉ូបដូចចូលរួមកម្មវិធីអាហារពេលល្ងាចនោះទេ៕

ដកស្រង់ពី៖Sabay

អស់ចម្ងល់! ឌុច លីដា បកស្រាយច្បាស់ៗក្រោយប្រិយមិត្តងឿងឆ្ងល់មិនដែលឃើញមុខស្វាមីនាង

មិនទុកឱ្យគ្រប់គ្នាងឿងឆ្ងល់យូរ តារាសម្ដែងស្រីឆ្នើម ឌុច លីដា ចេញមុខបកស្រាយច្បាស់ៗក្រោយប្រិយមិត្តជាច្រើនបានចោទសួរនាងថា ហេតុអ្វីបានជាមិនដែលឃើញថតរូបបង្ហោះជាមួយស្វាមី។

សម្លឹងឃើញសំនួរព្រោងព្រៀតពីប្រិយមិត្តសួររកស្វាមី ឌុច លីដា មិនបង្អង់យូរនាងចេញវីដេអូខ្លីនៅលើ បណ្ដាញសង្គម Tik Tok ផ្ទាល់ខ្លួនជម្រះមន្ទិលមហាជន ដោយនាងបានបកស្រាយយ៉ាងច្បាស់ៗថា ជារឿងធម្មតាមនុស្សប្រុសជាពិសេសស្វាមីរបស់នាងមិនចូលចិត្តរឿងថតរញ៉េរញ៉ៃដូចមនុស្សស្រីនោះទេ។

លីដា បន្តថាទំានាក់ទំនងជាស្វាមីភរិយានឹងគ្នាគឺនាងគ្មានអ្វីត្រូវលាក់បាំងនោះទេគ្រាន់តែស្វាមីមិនចូលចិត្តថត ហើយគ្រួសារនាងតែងតែធ្វើដំណើរកម្សាន្ដ ឬទៅញុំាអាហារជុំគ្នាធម្មតា។ ឌុច លីដា បកស្រាយយ៉ាងដូច្នេះថា៖”ស្វាមីខ្ញុំមិនសូវជាចូលចិត្តថតរូបអីដូចខ្ញុំជាមនុស្សស្រីនោះទេ ក្នុងទូរស័ព្ទគាត់មានតែរូបការងារហើយមែនមានន័យថាខ្ញុំចង់លាក់បាំងអីទេ គឺពួកខ្ញុំដើរហើរទៅណា មកណាជាមួយគ្នាធម្មតា តែធ្វើម៉េចបើនិស្ស័យមនុស្សមិនចូលចិត្តថត”។

យ៉ាងណាមិញតារាស្រីឆ្នើមកម្ពុជារូបនេះហាក់ស្ងប់ស្ងាត់ពីសិល្បៈ ចាប់តាំងពីនាងមានកូនមកម្ល៉េះ ប៉ុន្តែ បើក្រឡេកទៅមើលជីវិតឯកជនវិញនាងនៅតែបន្តសកម្មភាពជារឿយៗលើបណ្ដាញសង្គមនានា៕

ដកស្រង់ពី៖Sabay

ករណីសង្ស័យរឿង Tesla ទាមទារឱ្យអ្នកប្រើ​កម្មវិធី​សាក Full Self Driving ត្រូវផ្ដល់រូបភាពនិងវីដេអូ

ក្រុមហ៊ុន Tesla បានផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធី 'Full Self Driving-FSD' ដោយទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ទាំងក្នុងនិងក្រៅរថយន្ត ករណីរថយន្តមានបញ្ហាសុវត្ថិភាព ឬជួបគ្រោះថ្នាក់ចរាចរណ៍។

អាន​បន្ត៖ ករណីសង្ស័យរឿង Tesla ទាមទារឱ្យអ្នកប្រើ​កម្មវិធី​សាក Full Self Driving...

ខេមរៈ សិរីមន្ដ ធ្លាប់ដាច់បាយស្គមស្ទើស្លាប់ ដោយសារប្រាក់ខែ៩០ ទៅកុហកម៉ែថា ៣០០ដុល្លារ

ចូលមកដល់យុគ្គសម័យទំនើបនេះ គេសង្កេតឃើញអ្នកមានធនធាន ឬជោគជ័យក្នុងជីវិត ចាប់ផ្ដើមលាតត្រដាងពីអតីតកាល នៃភាពក្រខ្សត់របស់ខ្លួន រីឯអ្នកមានល្មមៗ ឬមិនទាន់ជោគជ័យវិញ គឺចាប់ផ្ដើមសម្ញែងទ្រព្យសម្បត្ដិ និងការហូបចុក។

ជាក់ស្ដែងតារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ដ ដែលមានវីឡា ឡានទំនើបៗជិះ ហើយគេជឿថាមានលុយរាប់សិបម៉ឺនដុល្លារក្នុងដៃនោះ បានបង្ហាញពីជីវិតតោកយ៉ាក និងអត់អាហារហូបចុកគ្រប់គ្រាន់កាលពីខ្លួនមិនទាន់ល្បី ឬជោគជ័យក្នុងមុខជំនួញ។

តារាចម្រៀងរូបនេះ បានរំលឹកអតីតកាលរបស់ខ្លួនតាមបណ្ដាញសង្គមថា នៅពីក្រោយភាពជោគជ័យរបស់លោកមានការតស៊ូច្រើនណាស់ តែបើលោកមិនទាន់ជោគជ័យដល់កម្រិតណាមួយ ហើយលោកលើករឿងនេះមកនិយាយក៏មិនទាន់សម។

ប៉ុន្ដែពេលនេះត្បិតលោកមិនទាន់ជោគជ័យខ្លាំង តែលោកមានជីវភាពសមរម្យ ទើបលើកមកនិយាយ ដើម្បីផ្ដល់ជាគំរូដល់បងប្អូន។ ខេមរៈ សិរីមន្ដ៖”ខ្ញុំ មិនមែនស្គមពីកំណើតទេបងប្អូន គឺខ្ញុំស្គមដោយអត់អាហារ! កាលណោះខ្ញុំធ្វើការនៅកន្លងខ្ញុំហ្នឹងប្រាក់ខែតែ៩០ដុល្លារទេ បើឈប់១ថ្ងៃគេកាត់១ថ្ងៃទៀត តែខ្ញុំប្រាប់អ្នកផ្ទះថាខ្ញុំបានដល់៣០០ដុល្លារ ហើយខ្ញុំសល់តិចតួចឆ្លៀតផ្ញើឲ្យគាត់ទៀត ដើម្បីកុំគាត់បារម្ភ ហើយណាមួយខ្ញុំខ្លាចគាត់ហៅខ្ញុំទៅផ្ទះវិញ”។

បញ្ហាធ្វើការងារហត់នឿយ ដេកមិនគ្រប់ និងហូបអាហារមិនឆ្អែត បានធ្វើឲ្យលោកស្រកគីឡូខ្លាំងស្ទើឪពុក-ម្ដាយនៅឯស្រុកកំណើតមើលមិនស្គាល់ ហើយពួកគាត់តែងតែស្ដីបន្ទោសបងប្រុសដែលរស់នៅជាមួយលោកថាមិនចេះមើលថែប្អូនបណ្ដាលឲ្យស្គមដូច្នេះ។

ប៉ុន្ដែលោក មិនប្រាប់ថាការងារដំបូងរបស់លោកនោះជាអ្វីនោះទេ តែរូបលោក និងបងប្រុសខំលាក់រឿងនេះ ដោយរកបានប៉ុន្មានហូបប៉ុណ្ណោះមិនរំខានដល់ឪពុក-ម្ដាយឡើយ។ លោក ខេមរៈ សិរីមន្ដ បន្ថែមថា ក្រោយពីតស៊ូក្នុងជីវិតតោកយ៉ាកនៅភ្នំពេញជាច្រើនឆ្នាំ រូបលោកក៏ចាប់ផ្ដើមមានឱកាសបានច្រៀងតាមកម្មវិធីប្រគំតន្ដ្រីកាន់តែច្រើន ហើយមានក្រុមហ៊ុន និងផលិតកម្មទាក់ទងឲ្យលោកចូលច្រៀងនៅក្នុងផលិតកម្មគេជាហូរហែ។ ចាប់ពីពេលនោះហើយដែលជីវិតសិល្បៈ និងការរកស៊ីរបស់លោកកាន់តែរីកចម្រើន ហើយការហូបចុកក៏តាមនោះដែរ៕

ដកស្រង់ពី៖Sabay

ធំលឿនណាស់ ! រំលងមិនប៉ុន្មានឆ្នាំសោះ លីងគ័ង្គ និង ជាតា ពេលនេះពេញវ័យអស់ហើយ ថែមទាំងពូកែៗទៀត

តារាចម្រៀងវ័យក្មេងសំឡេងធំ ឡុង លីងគ័ង្គ និង តារាចម្រៀងស្រស់ស្អាតគួរឲ្យស្រលាញ់ សុខ សុជាតា ដែលគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់កាលពីប៉ុន្មានឆ្នាំមុនពួកគេបានប្រលងចម្រៀងក្នុងកម្មវិធីរបស់ទូរទស្សន៏ធំមួយ ពេលនេះពួកគេកំលោះក្រមុំអស់ហើយ ។

បន្ទាប់ពីខានឃើញអ្នកទាំងពីរយូរ ពេលនេះម្នាក់ៗហាក់ប្រែប្លែកធំរាងៗខ្លួនមើលទៅស្រស់សង្ហាពេញកំលោះក្រមុំអស់ហើយ មើលសឹងមិនស្គាល់ ចំណែកអាយុនិងបទពិសោធន៏នៃការងារច្រៀងរាំ របស់អ្នកទាំងពីរក៏គួរឲ្យកោតសរសើរនឹងកត់សម្គាល់ផងដែរ ដែលពួកគេសុទ្ធតែជាក្មេងឆ្លាតៗគួរឲ្យស្រលាញ់។

ឡុង លីងគ័ង្គ កុមារារូបនេះតាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាសនាកំឡុងឆ្នាំ ២០១៧ កន្លងទៅ។ ត្បិតតែពេលនោះ មិនបានក្លាយជាម្ចាស់ពានក៏ពិតមែន ប៉ុន្តែ លីងគ័ង្គ ក៏ត្រូវបានជ្រើសរើសក្លាយជាតារាចម្រៀងអាជីពមួយរូបផងដែរប្រចាំផលិតកម្មរស្មីហង្សមាស។

 

សុខ សុជាតា កុមារីរូបនេះ បានប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយ ដោយកាលនោះនាងគ្រាន់តេជាក្មេងស្រីតូចច្រមក់ម្នាក់ប៉ុណ្ណោះ រំលងមិនបានប៉ុន្មានឆ្នាំផង តារាចម្រៀងរូបនេះធំឡើងពេញរូបរាង ចំណែកមុខមាត់ក៏ស្រស់ស្អាតដែរ ៕

ដកស្រង់ពី៖Sabay

តម្រុយ ​៥ បង្ហាញ​ថាចង្កឹះ​លេខ​រថយន្ត​អូតូ​របស់អ្នកមាន​បញ្ហា

ចង្កឹះលេខអូតូ គឺពិបាកក្នុងការជួសជុល ហើយវាដំណើរការដោយប្រព័ន្ធកុំព្យូទ័រ ចំណែកពេលខ្លះការជួសជុលចង្កឹះលេខអូតូ អាចមានតម្លៃខ្ពស់ជាងម៉ាស៊ីនក៏មាន។ដើម្បីកុំឱ្យចង្កឹះលេខរថយន្តអូតូជួបបញ្ហានេះ អ្នកបើកបរគួរស្វែងយល់ពីរោគសញ្ញាទាំង៥នេះ៖

អាន​បន្ត៖ តម្រុយ ​៥ បង្ហាញ​ថាចង្កឹះ​លេខ​រថយន្ត​អូតូ​របស់អ្នកមាន​បញ្ហា

វ៉ាត លីម៉េង ចាប់ផ្ដើមថតMV ទាក់ទងសម័យលង្វែកភ្លាម ក៏វិភាគលើសមត្ថភាព អៀង ចេនឡា

អ្នកដឹកនាំរឿងចាស់វស្សារបស់ផលិតកម្មTOWN គឺលោក វ៉ាត លីម៉េង មានគម្រោងប្ដូររសជាតិសម្ដែងលោក អៀង ចេនឡា ពីកំប្លែងដោយប្រើសំនួនវោហារចាក់ទឹកមិនលិច មកជាតារាសម្ដែងបែបម៉ឺងម៉ាត់ ឬស្រគត់ស្រគំវិញម្ដង។

អ្នកដឹកនាំរូបនេះ បានប្រាប់Sabay ក្នុងឱកាសដែលលោកបានចូលរួមក្នុងកម្មវិធីសម្ពោធគម្រោងលក់ផ្ទះលំហែមួយឈ្មោះ"មរតកបរសេដ្ឋ" កាលពីពេលថ្មីនេះថា ត្បិតលោក និងនាយចេនឡា មិនសូវបានជួបគ្នាទាំងក្នុង និងក្រៅការសម្ដែង ប៉ុន្ដែលោកយល់ថាក្រៅពីមានទេពកោសល្យខាងកំប្លែង នាយចេនឡា ក៏មានសមត្ថភាពខ្លាំងណាស់ដែរខាងសម្ដែងភាពយន្ដ ឬMV។

វ៉ាត លីម៉េង៖”ឮថាគាត់(ចេនឡា)ឈឺ! ខ្ញុំអាណិតគាត់…ធ្លាប់បាញ់លុយអីជួយគាត់ដែរ ហើយឆាប់ៗនេះខ្ញុំគ្រោងរួមការងារជាមួយគ្នា។ ខ្ញុំឃើញសមត្ថភាពគាត់គឺកំប្លែង តែសម្រាប់ខ្ញុំចង់ឲ្យគាត់ប្រើStye ផ្សេងក្រៅពីកំប្លែង”។ ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងលោក អៀង ចេនឡា ដើម្បីសាកសួរបន្ថែមលើការលើកឡើងរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងរបស់ផលិតកម្មTown នេះបាននៅឡើយទេ គិតត្រឹម៉ោង១០កន្លះ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ការប្រកាសជ្រើសរើសយកលោក អៀង ចេនឡា ដើម្បីសម្ដែងក្នុងMV ដែលនិពន្ធ និងដឹកនាំសម្ដែងដោយលោកផ្ទាល់នេះ គឺក្រោយពីលោកបញ្ជាក់ថា លោកកំពុងថតMV មួយដែលមាន៦វគ្គ ទាក់ទងនឹងប្រវត្ដិសាស្ដ្រខ្មែរ និងសៀម នាសម័យលង្វែក។ លោកថា MV នេះនឹងចាប់ផ្ដើមថតនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅដើមខែមករា ឆ្នាំ២០២២៕

ដកស្រង់ពី៖Sabay