បណ្តាញសង្គម

អាល់ប៊ុមថ្មីរបស់ Adele ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ត្រឹមតែ ៣ថ្ងៃ

បន្ទាប់ពីរង់ចាំអាល់ប៊ុមថ្មីអស់រយៈពេលជាង ៦ ឆ្នាំ ពេលនេះហ្វេនរបស់ Adele បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជាវអាល់ប៊ុម “Adele’s 30” ដែលនាំឱ្យវាក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ២០២១នេះ។

អាល់ប៊ុមនេះបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ហើយក្នុងពេលត្រឹមតែ ៥ថ្ងៃ បន្ទាប់ពីការផ្សព្វផ្សាយពិសេសរយៈពេលពីរម៉ោងនៅលើកញ្ចក់ទូរទស្សន៍ CBS ក្រោមប្រធានបទ Adele One Night Only អាល់ប៊ុមថ្មីមានអ្នកទស្សនាជាង ១០លាននាក់ឯណោះ។

របាយការណ៍ចុងក្រោយពី Billboard បង្ហាញថា អាល់ប៊ុម “Adele’s 30” បានលក់ដាច់ជាង ៥ម៉ឺនកូពី ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដែលវាបានវ៉ាដាច់អាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ Evermore របស់តារាចម្រៀង Taylor Swift ដែលលក់បានចំនួន ៤៦៩០០០កូពី។

អាល់ប៊ុម “Adele’s 30” នឹងបញ្ចប់ការផ្សព្វផ្សាយនៅសប្តាហ៍នេះ ហើយវានឹងក្លាយជាអាល់ប៊ុមលំដាប់ទី១ នៅលើតារាង Billboard និងអាចរុញច្រានឱ្យតារាស្រីវ័យ ៣៣ឆ្នាំរូបនេះ ក្លាយជាតារាចម្រៀងពេញនិយមជាងគេផងដែរ អំឡុងចុងឆ្នាំ ២០២១។

គួររំលឹកថា កាលពីឆ្នាំ ២០១១ កន្លងទៅ អាល់ប៊ុម 21 របស់នាងបានចំណាយពេលរហូត ២៤សប្តាហ៍ ទើបអាចឈរនៅលើតារាងអាល់ប៊ុមពេញនិយមបំផុត ខណៈអាល់ប៊ុម 25 កំលុងឆ្នាំ ២០១៥ បានចំណាយពេល ១០សប្តាហ៍ ទើបអាចឈរនៅលើលំដាប់កំពូលចម្រៀងពេញនិយមទាំង ២០០ នៅលើតារាង Billboard។ យ៉ាងណាមិញ អាល់ប៊ុម “Adele’s 30” ចំណាយពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ វាអាចឈរលើកំពូលតារាងបាត់ទៅហើយ៕

ដកស្រង់ពី៖កម្ពុជាថ្មី

កម្មវិធី MAMA ២០២១ ប្រកាសជើងខ្លាំងត្រូវឡើង​ឆាកសម្ដែង​ប្រចាំកម្មវិធីឆ្នាំនេះ!

កម្មវិធី Mnet Asian Music Awards ឆ្នាំ ២០២១ នេះ បានប្រកាសពីអ្នកដែលនឹងបង្ហាញការសម្ដែងពិសេសលើឆាកកម្មវិធីហើយ។

** aespa, ATEEZ, Brave Girls, ENHYPEN, INI, ITZY, JO1, Kep1er, NCT 127, NCT DREAM, Stray Kids,** និង TXT សរុប ១២ក្រុមនឹងឡើងសម្ដែងជាបន្តបន្ទាប់ក្នុងកម្មវិធីឆ្នាំនេះ។

CJ ENM បានបង្ហើបថា កម្មវិធីក៏នឹងមានការចូលរួមសម្ដែងជាពិសេសផងដែរពី តារាចម្រៀងលំដាប់ពិភពលោក Ed Sheeran, ក្រុម Wanna One, ក្រុមរាំ “Street Woman Fighter” ក៏ដូចជាការសម្ដែងរួមគ្នាពីសមាជិកក្រុមចម្រៀង K-Pop ជំនាន់ទី ៤។

Lee Hyori នឹងធ្វើជាពិធីការិនីប្រចាំ MAMA ឆ្នាំ ២០២១ ហើយកម្មវិធីនឹងចាប់ផ្ដើមផ្សាយផ្ទាល់នៅថ្ងៃទី១១ ខែធ្នូ វេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា)។ ឯបេក្ខភាពដែលនឹងត្រូវប្រកួតគ្នា ដណ្ដើមពានសម្រាប់ឆ្នាំនេះ សូមចុចទីនេះ!

ដកស្រង់ពី៖Sabay

បណ្ដុំរូបភាពត្រជាក់ភ្នែកជាច្រើនសន្លឹកក្នុងពិធី ក្រុងពាលី សំពះគ្រូ បទ”វីរនារី”

តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បន្តបញ្ចេញសកម្មភាពក្រុងពាលី សំពះគ្រូ ដើម្បីត្រៀមផលិត MV ស្របពេលអ្នកគាំទ្រកំពុងទន្ទឹងរងចាំ Full MV បទ Top of the Lady “វីរនារី” យ៉ាងអន្ទះសា។

កាលពីម្សិលមិញនេះកញ្ញាទើបតែបានបង្ហាញប្រិយមិត្តអំពីទិដ្ឋភាពទាំងមូលក្នុងកម្មវិធីក្រុងពាលី ដោយ ឡែកនៅមុន បូព្រឹក្ស បន្តបង្ហោះរូបភាពត្រជាក់ភ្នែកជាច្រើនសន្លឹកបង្ហាញពីសកម្មភាពក្រុមការងាររៀបចំ ទាំងអស់ រួមជាមួយសិល្បករសិល្បការនី លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ ផ្នែកសិល្បៈបុរាណ ដែល អញ្ចើញមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញវិចិត្រសិល្បៈ ដើម្បីធ្វើកិច្ចបួងសួងសុំពរជ័យក្នុងការដំណើរការផលិតទៅដោយរលូន៕

មើលរូបភាពត្រជាក់ច្រើនសន្លឹកក្នុងពិធីក្រុងពាលី និងសំពះគ្រូ បទ Top of the Lady “វីរនារី”៖

ដកស្រង់ពី៖Sabay

ហាងឆេងព្រឹកនេះ តម្លៃ iPhone 13 Pro Max កាន់តែធូរថ្លៃហើយ

iPhone 13 មានលក់នៅតាមហាងជាច្រើនជាមួយតម្លៃមានការប្រែប្រួលចុះ កាន់តែធូរថ្លៃពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដែលហ្វេនៗអាចឆែកមើលរកទិញប្រើបាន។

អាន​បន្ត៖ ហាងឆេងព្រឹកនេះ តម្លៃ iPhone 13 Pro Max កាន់តែធូរថ្លៃហើយ

ថ្ងៃមុនស្ទើរផ្ទៀងដីខេត្ដបាត់ដំបង! មនុស្សម្នារឧទ្ទិសចំពោះ សហស្ថាបនិកអង្គការហ្វា លោក ស្រី បណ្ដូល

លោកគ្រូ ស្រី បណ្ដូល ដែលជាសហស្ថាបនិកសមាគមហ្វាពន្លឺសិល្បៈ នៅតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់កូនខ្មែររាប់ពាន់នាក់ បើទោះបីជាលោកបានចែកឋានទៅហើយកាលពីអំឡុងខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ ទឹកចិត្ដរបស់មហាជននេះ ស្ដែងឡើងនៅក្នុងពិធីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក និងអបអរខួប២៧ឆ្នាំ នៃការបង្កើតអង្គការនេះឡើង។

ពិធីនេះ បានរៀបចំឡើងក្រោមអធិបតីភាពរបស់ភិបាលខេត្ដបាត់ដំបងថ្មី គឺឯកឧត្ដម សុខ លូ និងនាយកប្រតិបត្ដិអង្គការហ្វាពន្លឺសិល្បៈ គឺលោក Osman Khawaja នៅក្នុងបរិវេណសាលាហ្វាពន្លឺសិល្បៈ ខេត្ដបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២១។

ក្នុងឱកាសនោះលោក Osman Khawaja ថ្លែងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលក្រុមការងាររបស់ទាំងអស់បានមករួមគ្នាដើម្បីផ្តល់កិត្តិយសប្រកបដោយភាពច្នៃប្រឌិត ភាពស្រស់ស្អាត ដ៏សក្តិសមដល់វីរបុរសនៃវប្បធម៌ខ្មែរពិតប្រាកដ។

លោកថា លោកគ្រូ ស្រី បណ្ដូល គឺជាឥស្សរជនដ៏សំខាន់បំផុត១រូបនៅក្នុងវិស័យសិល្បៈសហសម័យរបស់កម្ពុជា។ Osman Khawaja៖"តាមរយៈអង្គការហ្វារពន្លឺសិល្បៈជាអង្គការដែលលោកបានចូលរួមបង្កើតឡើង បានធ្វើឱ្យមានការជះឥទ្ធិពលយូរអង្វែងមួយនៅក្នុងសហគមន៍សិល្បៈផងដែរ"។

នៅក្នុងឱកាសនោះដែរ អភិបាល នៃគណៈភិបាលខេត្ដបាត់ដំបងឯកឧត្តម សុខ លូ ក៏បានចូលរួមបរិច្ចាគយ៉ាងសប្បុរសមកកាន់ហ្វារ ដើម្បីបន្តកេរដំណែលរបស់លោកគ្រូ បណ្តូលតទៅទៀត។ លោកគ្រូ ស្រី បណ្តូល បានបន្សល់ទុកនូវភាពសោកសង្រេងសម្រាប់មនុស្សជុំវិញពិភពលោក ចំពោះលោកជាអ្នកជួយស្ដារវិស័យសិល្បៈ និងវប្បធម៌ដល់ប្រទេសកម្ពុជា ក្រោយពីសង្គ្រាម។

ការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះរួមមានកម្មវិធីដូចជា៖ ការរំលឹកអនុស្សាវរីយ៍ដែលបានចែករំលែកដោយក្រុមគ្រួសាររបស់លោក កំណាព្យ ចម្រៀង ផ្សាយផ្ទាល់ការគូរគំនូរ ការសម្តែងសៀក និងការសម្តែងរបាំ ដែលបានបង្ហាញឲ្យឃើញអំពីទេពកោសល្យសិល្បៈដែលគាត់បានជួយបណ្តុះបណ្តាលនៅទូទាំងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ នេះ បាន បញ្ចប់ ដោយការអុជភ្លើង ទៀន ចំនួន ២៥០ដើម ដើម្បី បំភ្លឺ ផ្កា ឈូក ដ៏ ធំ មួយ ដែល បាន បង្កើត ឡើង នៅ ចំ កណ្តាល បរិវេណ សាលាហ្វារ។ គោម ក្រដាស ត្រូវ បាន ដុតបង្ហោះឡើង ទៅលើ មេឃ ដែលមានផ្កាយរះព្រោងព្រាត ដើម្បី បង្ហាញការអបអរសាទរ និង ទទួលយកការបួងសួង ពី ភ្ញៀវដែលមានវត្តមានទាំងអស់។ ពិធី គោរព វិញ្ញាណក្ខន្ធ នេះមានភ្ញៀវចូលរួមដោយផ្ទាល់ ប្រហែល ៥០០ នាក់ និងមនុស្ស ជាង ៧០០០ នាក់ ទៀត បាន ចូល រួម តាម អនឡាញ៕

ដកស្រង់ពី៖Sabay

 

 

កាមេរ៉ា 13 Pro ខ្លាំងមែន តែបើធៀបនឹង iPhone X នឹងទៅជាយ៉ាងណា? ខ្លាំងជាងគ្នាកម្រិតណា?

រវាង iPhone X និង iPhone 13 Pro ទូរសព្ទទាំងពីរនេះមានរយៈពេលខុសត្រូវគ្នាប្រមាណ ៤ឆ្នាំ។ បើខុសគ្នា ៤ឆ្នាំ អ៊ីចឹង iPhone X ពិតជាថតរូបចាញ់ iPhone 13 Pro ហើយមែនអត់?

អាន​បន្ត៖ កាមេរ៉ា 13 Pro ខ្លាំងមែន តែបើធៀបនឹង iPhone X នឹងទៅជាយ៉ាងណា?...

ELLE Italy ចម្រាញ់អស់ទឹក រកឃើញ​បុរសសិចស៊ីជាងគេលើលោក ញាក់តែ Jungkook អាស៊ីតែឯងក្នុងបញ្ជី

ELLE Italy ទើបតែបានចេញលទ្ធផល បុរសសិចស៊ីជាងគេលើលោក ហើយក្នុងចំណោមអ្នកមានឈ្មោះក្នុងតារាងទាំងអស់ មានតែម្នាក់គត់ដែលជាជនជាតិអាស៊ី។

ម្នាក់នោះគ្មានអ្នកណាក្រៅពី កូនពៅ BTS, Jungkook នោះទេ។ អ្នកដែល ELLE បានជ្រើសរើស គឺសំដៅដល់អ្នកណាដែលមានមន្តស្នេហ៍ រាងកាយ Hot សិចស៊ី និងមានភាពរឹងមាំអស្ចារ្យ។ ក្នុងនោះក្រៅពី Jungkook នៅមានអ្នកជាប់តំណែង ៦នាក់ផ្សេងទៀត រួមមានដូចជា Jake Gyllenhaal, Oscar Isaac, Harry Styles, Shawn Mendes, Timotheé Chalamet និង Maluma។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទី ១ទេ សម្រាប់ Jungkook ដែលមានឈ្មោះក្នុបញ្ជី បុរសសិចស៊ី ព្រោះកន្លងមក ទស្សនាវដ្ដី People ក៏ធ្លាប់លើកលោកថាជាបុរសដែលសិចស៊ីជាងគេដែរ ផ្អែកលើជម្រសើរបស់អ្នកអានទស្សនាវដ្ដីជាច្រើននាក់៕

ដកស្រង់ពី៖Sabay

កាន់តែស៊ិចស៊ី ! ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ក្នុងឈុតវាលខ្នងជាលើកទី១

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្រជាច្រើនបើកភ្នែកស្រឡាំងកាំងគ្រប់គ្នា ព្រោះតែនាងស្លៀករ៉ូបវាលខ្នងយ៉ាងស៊ិចស៊ីមិនធ្លាប់ឃើញ ។

តារាចម្រៀងស្រីកូនមួយអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកយ៉ាងស៊ិចស៊ីរ៉ូបវាលខ្នង បញ្ចេញសាច់សខ្ចី នៅលើគណនីហ្វេសប៊ុក ដោយដៃរបស់នាងមានកាន់លិខិតអបអរពីក្រុមហ៊ុនPleng ដែលនេះជាការចង់បង្ហាញថានាងបានទទួលលិខិតនេះហើយ ដែលបទចម្រៀងរបស់នាងមានអ្នកចូលស្តាប់រហូតដល់៥លានដង ។

បើតាមដឹងនេះគឺជាលិខិតអបអរលើកទី២ហើយ ដែលក្រុមហ៊ុនបានប្រគល់ជូននាង ។ ចំណែកអ្នកគាំទ្ររបស់នាង ក្រោយឃើញស្លៀករ៉ូបដ៏ស៊ិចស៊ីវាលខ្នងបញ្ចេញសាច់សរខ្ចីបែបនេះ ស្រាប់តែមានអ្នកចូលមកខមមិនសរសើរព្រោងព្រាតពីសម្រស់និងភាពកាន់តែស៊ិចស៊ីជាងមុន ដោយអ្នកខ្លះថា នេះគឺជាលើកទី១ហើយឃើញអាយដល់ស្លៀកបែបនេះ អ្នកខ្លះទៀតថា នាងធ្វើសក់និងស្លៀកបែបនេះស៊ិចស៊ីស្អាតខ្លាំងណាស់ ចំណែកអ្នកខ្លះទៀត អាយដលលែងមែនទែនហើយ ។

ដកស្រង់ពី៖Sabay

តារាសម្ដែង គង់ ប៊ុនសុន សម្រក់ទឹកភ្នែក ហើយពោលថា"ក្ដីប្រាថ្នាក្នុងជីវិតចុងក្រោយខ្ញុំ​ ប្រហែលមិនបានសម្រេចទេ”

តារាសម្ដែងស្រីវ័យជរា គង់ ប៊ុនសុន គឺជាសិល្បការិនីម្នាក់ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងក្រាញននៀលក្នុងជីវិតទីទ័លក្រ និងមានជំងឺប្រចាំកាយ។

ប៉ុន្ដែអ្វីដែលអភ័ព្វជាងគេនោះ គឺពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើរត្រាក់ៗរាល់ថ្ងៃដើម្បីលក់នំតាមផ្លូវ។ អ្នកស្រី គង់ ប៊ុនសុន បានប្រាប់Sabay នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិការ ថា រយៈពេលជិត១០ឆ្នាំហើយ ដែលអ្នកស្រីរស់នៅតែលតោលតែម្នាក់ក្រោយលែងលះស្វាមីនៅខេត្ដបាត់ដំបង។

សព្វថ្ងៃអ្នកស្រី កំពុងរស់នៅបន្ទប់ជួលតម្លៃជាង៦០ដុល្លារ ហើយបើគិតទាំងថ្លៃទឹក និងភ្លើង គឺអស់ប្រហែល១០០ដុល្លារក្នុង១ខែៗ។ ដូច្នេះ ថ្លៃផ្ទះ ថ្នាំព្យាបាលជំងឺ និងហូបចុកប្រចាំថ្ងៃ គឺជាបន្ទុកធ្ងន់ណាស់សម្រាប់អ្នកស្រីដែលមានមុខលក់នំចេកឆាប និងនំស្រួយតាមចិញ្ចើមផ្លូវបែបនេះ។

អ្នកស្រី គង់ ប៊ុនសុន៖”លក់១ថ្ងៃ តាំងពីព្រលឹមរហូតយប់បានចំណេញ១ម៉ឺន ហើយថ្ងៃខ្លះបាន២ម៉ឺន(រៀល)។ ខ្ញុំចង់បានដីសង់កូនខ្ទមមួយរស់នៅជនបទដែលជាកម្មសិទ្ធខ្លួនឯងក្នុងជីវិតចុងក្រោយ តែខ្ញុំមិនសង្ឃឹមទេ ព្រោះរកបង្គ្រប់តែមួយៗមិនបានផង"។

កន្លងទៅសប្បុរសជន និងអ្នកសិល្បៈជំនាន់ក្រោយមួយចំនួន បានឧបត្ថម្ភនូវទឹកប្រាក់ ព្រមទាំងគ្រឿងបរិភោគមួយចំនួន ប៉ុន្ដែជំនួយទាំងនោះគ្រាន់បានដោះស្រាយមួយគ្រាៗប៉ុណ្ណោះ។ តារាសម្ដែងលោក សាយ សៀរ៉ា ដែលតែងតែផ្ដល់ជំនួយដល់អ្នកស្រី គង់ ប៊ុនសុន ធ្លាប់ប្រកាសថា បើសប្បុរសជនចង់ជួយអ្នកគ្រូ អាចទាក់ទងតាមរយៈលេខទូរស័ព្ទគាត់ផ្ទាល់ គឺ០៩៨ ៤៤៤៨៥៨។ អ្នកស្រី គង់ ប៊ុនសុន បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ២០១២។

កាលពីកម្ពុជា មិនទាន់រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ អ្នកស្រី អាចចេញសម្ដែងញឹកញយដែរ ដោយ១ថ្ងៃម្ចាស់ក្រុមហ៊ុន ឬផលិតកម្មគិតឲ្យចន្លោះពី១៥ ទៅ៤០ដុល្លារ។ សព្វថ្ងៃវ័យកាន់តែជរា ហើយមានជំងឺស្ដ្រីប្រចាំកាយទៀត គឺទីផ្សារសិល្បៈលែងមានតែម្ដងដែលធ្វើឲ្យអ្នកស្រីកាន់តែយ៉ាប់៕

ដកស្រង់ពី៖Sabay

“Hellbound” ខ្សែភាពយន្តកូរ៉េពេញនិយមបំផុត បន្ទាប់ពី “Squid Game”

ខ្សែភាពយន្តភាគកូរ៉េថ្មីសន្លាងរឿង “Hellbound” កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លានៅលើ Netflix និងត្រូវគេរំពឹងអាចផ្ដួល “Squid Game” ក្នុងពេលដ៏ខ្លីខាងមុខ។

 

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ក្រុមហ៊ុន Netflix បានបញ្ចេញរឿងភាគ K-Drama ថ្មីដែលបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកមិនចាញ់ Squid Game ឡើយ ខណៈរឿងថ្មីនេះក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករផងដែរ ។


 

យោងតាមការវិភាគរបស់ FlixPatrol បានឱ្យដឹងថា ខ្សែភាពយន្ត Hellbound បានក្លាយជាកុនដែលមានអ្នកទស្សនាច្រើនបំផុតរបស់ Netflix នៅក្នុងបណ្ដាប្រទេសចំនួន ២៤ ត្រឹមតែមួយថ្ងៃ បន្ទាប់ពីការចេញផ្សាយ ហើយក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ កុននេះក៏ទទួលបានការ rate ខ្ពស់ច្រើនជាង ៨០ប្រទេសទៅហើយ។

  

បើងាកទៅ Squid Game វិញ រឿងនេះបានចេញផ្សាយនៅលើ Netflix កាលពីថ្ងៃទី ១៧ ខែកញ្ញា និងទទួលបានការគាំទ្រច្រើនបំផុត រហូតក្លាយជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។ Squid Game ទាក់ទាញអ្នកទស្សនាជាង ១១១លាននាក់ ក្រោយបញ្ចាំង ១៧ថ្ងៃ និងជាង ១៤២លាននាក់ បន្ទាប់ពីផ្សាយបាន ២៨ថ្ងៃ និងដណ្ដើមបានចំណាត់ថ្នាក់កំពូលក្នុងបណ្ដាប្រទេសចំនួន ៩៤ នៅជុំវិញពិភពលោក។

  

ដោយឡែក ខ្សែភាពយន្ត Hellbound ក៏ត្រូវអ្នកជំនាញទស្សន៍ទាយថា អាចប្រកួតប្រជែងជាមួយ Squid Game បាន ដោយសារសាច់រឿងដ៏រន្ធត់ថ្មី និងប្លែកម្យ៉ាងទៀត ដែលមិនធ្លាប់មានពីមុនមក។ រឿងនេះរៀបរាប់ពីអំពីការប្រឆាំងគ្នារវាងសេចក្ដីល្អ និងបិសាច។ នៅពេលដែល supernatural មកកាត់សេចក្តីលើមនុស្សជាតិ នរកទាំងអស់នឹងរលត់សូន្យសុង៕

ដកស្រង់ពី៖កម្ពុជាថ្មី

 

ជាផ្លូវការ! ក្រោយបិទបញ្ចប់ការបោះឆ្នោត ក្នុងបញ្ជី Top 10 កម្ពុជាមានពិន្ទុខ្ពស់លំដាប់ទី២

ដំណឹងល្អសម្រាប់ប្រិយមិត្តនិយមគាំទ្រការប្រកួតបវរកញ្ញាថ្នាក់ពិភពលោក Miss Grand International ដែលប្រព្រឹត្តិឡើងលើទឹកដីថៃ ពេលនេះរកឃើញបេក្ខនារីមកពីបណ្ដាប្រទេសទាំង១០នាក់ហើយ ដែលឆ្លងកាត់វគ្គ Best in swimsuit ក្នុងនោះក៏មានបវរកញ្ញាកម្ពុជាយើងផងដែរ។

ក្រោយបិទការបោះឆ្នោតក្នុងវគ្គ Best in swimsuit នៅវេលាម៉ោង១០យប់ក្នុងប្រទេសថៃបានស្វែងរកបេក្ខនារីដែលពោពេញទៅសមត្ថភាព ដើរបានល្អចំនួន១០នាក់។ ក្នុងបញ្ជី Top ១០ មានពិន្ទុខ្ពស់ជាងគេក៏មានវត្តមានបវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា ផងដែរ ដែលនៅលំដាប់ពិន្ទុខ្ពស់ទី២បន្ទាប់ ពីបវរកញ្ញាវៀតណាម។

យោងតាមទំព័រហ្វសេប៊ុកផ្លូវការ Miss Grand International បានចេញប្រកាស។ យ៉ាងណាមិញនេះគឺជាលទ្ធផលល្អបំផុតសម្រាប់បវរកញ្ញា ប៉ូគឹមថេង សុតធីតា ក៏ដូចជាប្រជាពលខ្មែរទាំងមូលដែលបានឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើនប៉ុន្តែ សុតធី នៅតែអាចឆ្លងផុតដោយជោគជ័យ ផ្អែកលើសមត្ថភាព ទេពកោសល្យខ្ពស់របស់នាង៕

ដកស្រង់ពី៖Sabay

​ប្រៀប​ធៀប​​មុខ​តារា​កំប្លែង​ខ្ញុង និង​អតីត​កញ្ញា​ឯក​ម្នាក់ គេ​ថា​ដូច​គ្នា​!

ទម្រង់មុខរបស់អតីតកញ្ញាឯកខណ្ឌឫស្សីកែវឆ្នាំ១៩៩៣ អ្នកនាង ទៀង ពេជ្រម៉ូនីតា ត្រូវអ្នកគាំទ្រប្រទះឃើញ និងយល់ថា ពិតជាស្រដៀងនឹងតារាកំប្លែង អ្នកនាង ខ្ញុង ខ្លាំងណាស់។

ស្ទើរពេញមួយទ្រេមុខរបស់អ្នកទាំងពីរ មើលទៅសឹងដូចគ្នា ប្រៀបដូចមនុស្សតែមួយ បើទោះអ្នកទាំងពីរមិនជាប់សាច់ឈាមអ្វីនឹងគ្នាក៏ដោយ។ បើនិយាយពី អតីតកញ្ញាឯកខណ្ឌឫស្សីកែវឆ្នាំ១៩៩៣ អ្នកនាង ទៀង ពេជ្រម៉ូនីតា វិញ សព្វថ្ងៃអ្នកនាងលែងរស់នៅប្រទេសកម្ពុជាទៀតហើយ ដោយបានផ្លាស់ទៅរស់នៅ ឡុងប៊ិច។

ចុះទស្សនិកជនវិញយល់ថា អ្នកទាំងពីរមានទម្រង់មុខមាត់ ដូចគ្នាឬទេ?

អតីតកញ្ញាឯកខណ្ឌឫស្សីកែវឆ្នាំ១៩៩៣ អ្នកនាង ទៀង ពេជ្រម៉ូនីតា

ដកស្រង់ពី៖Sabay

កតញ្ញូណាស់! រ៉ូលីន ចំណាយថវិកាផ្ទាល់ខ្លួនសង់ផ្ទះថ្មីជូនម៉ែដោះ ដែលមើលថែលោកតាំងពីក្មេងវ័យ

មិនមានឈ្មោះជាម្ដាយបង្កើតមែនពិត ប៉ុន្តែតារាប្រុសពូកែវោហាស័ព្ទ រ៉ូលីន ហាក់មានភាពកតញូ ណាស់ចំពោះម៉ែដោះ ដោយលោកទើបបានសាងសង់ផ្ទះយ៉ាងស្រស់ស្អាតមួយកន្លែង ជូនអ្នកមា នគុណទី២ បន្ទាប់ពីអ្នកម្ដាយរបស់ រ៉ូលីន ទទួលមរណៈភាព។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ រ៉ូលីន បានបង្ហោះរូបភាព នៅមុននេះបន្តិចបានឱ្យដឹងថាតារាពហុជំនាញរូបនេះទើបតែសម្រេចសមិទ្ធិផលថ្មី ដោយលោកបានសាងសង់ផ្ទះថ្មីសមល្មមមួយខ្នង ថែមទាំងរកវេលាល្អនិមន្ដព្រះសង្ឈសូត្រឡើងផ្ទះថ្មីទៀតផង។ ផ្ទះថ្មីនេះ រ៉ូលីន សាងសង់ផ្ទះនេះឡើងដើម្បីជាការដឹងគុណជូនដល់ ម៉ែដោះដែលខំមើលថែលោក តាំងពីក្មេងខ្ចីរហូតដល់វ័យក្រាស់នេះបន្ទាប់ពីម្ដាយបង្កើត។ មួយវិញទៀត រ៉ូលីន ក៏ចង់បំពេញបំណង ម៉ែដោះ ធ្លាប់ប្រាថ្នាចង់បានជាយូរមកហើយដែរ។

យ៉ាងណាមិញទង្វើដ៏ប្រពៃនេះបានសបញ្ជាក់ឱ្យឃើញពីភាពកតញ្ញូរបស់សិល្បកររូបនេះចំពោះ ម៉ែដោះ ថ្វីត្បិតមិនមែនជាសាច់ឈាមបង្កើតក្ដី។ ទន្ទឹមនឹងនេះ រ៉ូលីន ទទួលបានការស្ញប់ស្ញែង និងគាំទ្រយ៉ាងពេញទំហឹងពីប្រិយចំពោះទង្វើល្អរបស់លោក៕

ដកស្រង់ពី៖Sabay

តិចនិចបង្កើនសុវត្ថិភាពទ្វេដង ពេលប្រើកម្មវិធី Telegram ទាំង Android និង iOS

ដើម្បីបង្កើនបន្ថែមនូវសុវត្ថិភាពលើគណនី Telegram របស់អ្នកឱ្យកាន់តែរឹងមាំ មានវិធីច្រើន ប៉ុន្តែអ្នកជំនាញបានណែនាំឲ្យអ្នករើសយកវិធីមួយគឺ កំណត់លក្ខខណ្ឌត្រួតពិនិត្យ ២ ជំហាន ក្នុងការចូលប្រើប្រាស់ Telegram ដែលពាក្យបច្ចេកទេសហៅថា «2 Factors Authentication (អក្សរកាត់ 2FA)»។

អាន​បន្ត៖ តិចនិចបង្កើនសុវត្ថិភាពទ្វេដង ពេលប្រើកម្មវិធី Telegram ទាំង Android និង iOS

ប៉ូគឹមហេង សុតធីតា ជួបវិញ្ញាសារដ៏លំបាកចំនួនពីរនៅព្រឹកនេះ!

កញ្ញា ប៉ូគឹមហេង សុតធីតា ដែលជាបវរកញ្ញាតំណាងឲ្យកម្ពុជា ក្នុងកម្មវិធី”Miss Grand International 2021 កំពុងមានវត្ដមាននៅទីក្រុងភូកេត ប្រទេសថៃ ដើម្បីបំពេញបេសកម្មផ្នែកសិល្បៈសម្រាប់កម្ពុជា។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ កញ្ញា ប៉ូគឹមហេង សុតធីតា និងបេក្ខនារីពីបណ្ដាប្រទេសផ្សេងទៀត កំពុងបង្ហាញភាពក្លាហានរបស់ខ្លួនក្នុងការអនុវត្ដវិញ្ញាសារដែលគណកម្មការផ្ដល់ជូននៅថ្ងៃនេះចំនួនពីរ គឺជិះខ្សែរ៉ត និងជិះអង្រឹងអាកាស នៅសួនហនុមានវើល។

នៅក្នុងវីដេអូLive រយៈពេលកន្លះម៉ោង កញ្ញា ប៉ូគឹមហេង សុតធីតា និយាយថា ការដណ្ដើមយកTop5 ឬTop10 គឺមិនអាស្រ័យលើរូបសម្ផស្ស ឬម៉ូតសក់នោះទេ គឺអាស្រ័យលើសមត្ថភាពទាំងព្រមរបស់បេក្ខនារីម្នាក់ៗ។ សម្រាប់ការជិះខ្សែរ៉ត និងអង្រឹងអាកាសនេះ គឺនាងភ័យខ្លាចបំផុតព្រោះនាងមិនដែលជិះពីមុនមកនោះទេ។ ប៉ូគឹមហេង សុតធីតា៖”ពិន្ទុរបស់ខ្ញុំ គឺស្ថិតនៅក្នុងសកម្មភាពរបស់ខ្ញុំរាល់ថ្ងៃដែលខ្ញុំចូលរួមជាមួយគេ ធ្វើការងារដ៏ខ្លាំងខ្លា បញ្ចេញសកម្មភាពជាមួយគេ ហើយការរៀបចំខ្លួនរបស់ខ្ញុំគ្រាន់តែជារឿងបន្ទាប់បន្សំទេ”។

សូមរំលឹកថា កញ្ញា ប៉ូគឹមហេង សុតធិតា បានចេញពីកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីការប្រកួតដ៏អស្ចារ្យមួយ គឺកម្មវិធីប្រកួត”Miss Grand International 2021 កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ការចេញដំណើរទៅប្រកួតរបស់កញ្ញានេះ ត្រូវបានអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស កំពុងតាមដានសកម្មភាព និងការប្រកួតរបស់កញ្ញាស្ទើរគ្រប់វិញ្ញាសារនៅលើទឹកដីប្រទេសថៃ៕

ដកស្រង់ពី៖Sabay

អ៊ីរ៉ង់ ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម ភេរវកម្ម តែ​បទ​ចម្រៀង​មួយ​នេះ ពីរោះ​ណាស់!

មិនថាប្រទេសណាមួយក្នុងពិភពលោកនេះ រមែងមានសិល្បៈវប្បធម៌រាងខ្លួន ក្នុងនោះសូម្បី អ៊ីរ៉ង់ ប្រទេសដែលគេមើលក្នុងក្រសែភ្នែក ការគិតថា ជាដែនដីហែកហួរដោយសង្គ្រាម ទីកន្លែងរឹតត្បិតផ្នែកសាសនា និងត្រូវបាននិយមភ្ជាប់តែជាមួយរឿង ភេរវកម្មនោះ ក៏ដូចគ្នា។

ផ្នែកលើកហេតុផលខាងលើ ប្រិយមិត្តអាចគិតមិនដល់ពីសិល្បៈ វប្បធម៌របស់ប្រទេសនេះដែរ ដែលជាក់ស្ដែងពួកគេមានសិល្បៈតន្ត្រីរបស់ពួកគេ ហើយរសនៃបទភ្លេងខ្លះរបស់ពួកគេ អាចបំពេអារម្មណ៍ជនរួមផែនដីបានយ៉ាងពីរោះរណ្ដំដូចគ្នាដែរ។ “Raazaalud” គឺចំណងជើងបទចម្រៀងមួយរបស់ជាតិសាសន៍មូស្លីមមួយនេះ និងច្រៀងដោយតារាចម្រៀង Shahab Tiam។

“Raazaalud” ត្រូវបានផលិតឡើងក្នុងឆ្នាំ ២០១៧ ដែលជាបទចម្រៀងមនោសញ្ចេតនាមួយបទ ដែលមានបទភ្លេងពីរោះ ដាស់អារម្មណ៍ និងជាបទល្បីបំផុតមួយក្នុងចំណោមបទល្បីៗក្នុង១ទសវត្សរ៍ចុងក្រោយរបស់ Shahab Tiam។ ដោយឧបសគ្គនៃភាសា គេមិនដឹងថា តារាចម្រៀងប្រុសវ័យ ៤០ឆ្នាំរូបនេះ ត្អូញត្អែរយ៉ាងណាខ្លះទេ!។

 

 

ដកស្រង់ពី៖sabay

ផ្អែមល្ហែមណាស់ឥឡូវ ! ជា វិបុល និង គង់ សុជាតិ ដូចកំលោះក្រមុំ ល្អូកល្អិនជាងមុនបេះមិនចេញ

ពិធីករ លោក ជា វីបុល និងពិធីការិនីសម្តីចាក់ទឹកមិនលិច អ្នកនាង គង់ សុជាតិ ថ្មីៗនេះបង្ហាញភាពផ្អែមល្ហែម ជាលក្ខណៈគូស្នេហ៏ យ៉ាងស្អិតរមួតបេះមិនចេញ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរពីភក្តីភាពរបស់គូស្នេហ៏ដែលផ្តល់ឲ្យគ្នាយ៉ាងល្អូកល្អិនចាក់ទឹកមិនលិចបែបនេះ ។

ថ្មីៗនេះនៅលើគណនីហ្វេសប៊ុក របស់លោក ជា វីបុល ក៏ដូចជាអ្នកនាង គង់ សុជាតិ តែងតែបង្ហោះ post រូបភាពជាហូរហែរកន្លងមកជាលក្ខណៈគូស្នេហ៏យ៉ាងផ្អែមល្ហែមជាងមុន ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាហាក់ប្លែកអារម្មណ៏ដោយអ្នកទាំងពីរទៅដើរលេងជាមួយគ្នាសឹងគ្រប់កន្លែង បង្ហាញភាពផ្អែមល្ហែម ហាក់ដូចកំលោះ ក្រមុំថ្មីថ្មោង បញ្ចេញភាពសប្បាយរីករាយ សឹងតែគ្មានថ្ងៃកើតទុក្ខនោះទេ ។ សឹងតែគ្រប់រូបភាពទាំងអស់ នៅលើបណ្តាញសង្គម គឺសុទ្ធតែបង្ហាញភាពរ៉ូមែនទីច ជាគូស្នេហ័ស្រលាញ់គ្នាបេះមិនចេញ ។

រំលឹកផងដែរថា គូស្នេហ៏ជាពិធីករដូចគ្នានេះ បានរៀបអាពាហ៏ពិពាហ៏ជាមួយគ្នា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣មកម្លេះ ដោយគិតមកដល់ពេលនេះប្រហែលជាជិត៩ឆ្នាំមកហើយ ដោយអ្នកទាំងពីរបានបង្កើតកូនស្រីម្នាក់យ់ាងស្រស់ស្អាតទៀតផង ។ បើទោះបីជាអ្នកទាំងពីរ កាលពីកន្លងមក ធ្លាប់មានការអន់ចិត្តគ្នាញឹកញាប់ និងឈ្មោះប្រកែកគ្នាខ្លះៗយ៉ាងណាក្តី ក៏ឃើញថាអ្នកទាំងពីរ នៅតែបង្កើនភាពផ្អែមល្ហែមឲ្យគ្នាជាហូរហែររហូតដល់សព្វថ្ងៃនេះដែរ ។

ដកស្រង់ពី៖Sabay

មុនធ្លាក់ខ្លួនឈឺ ចូលពេទ្យភ្លាមៗបែបនេះ បាន មុន្នីលក្ខណ៍ សម្រុកការងារមិនចេះតិច!

គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាចម្រៀងស្រី បាន មុន្នីលក្ខណ៍ បានធូរស្បើយពីជំងឺក្រពះច្រើនហើយ ប៉ុន្ដែមិនទាន់អាចងើបចេញពីគ្រែពេទ្យ នៃគ្លីនិកឯកជនមួយនៅភ្នំពេញនៅឡើយទេ។នេះបើតាមការបញ្ជាក់ពីជំនួយការផ្ទាល់របស់នាង។

មហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងរូបនេះ ភ្ញាក់ផ្អើលក្រោយ បាន មុន្នីលក្ខណ៍ បង្ហោះរូបនាងកំពុងបន្ដោកសេរ៉ូម ហើយបានបង្ហោះសារខ្លីមួយតាមបណ្ដាញសង្គមថា”សុំទោសម្ចាស់កម្មវិធីដែលខាងយើងខ្ញុំត្រូវលុបភ្លាម”។

ការ្យនេះ បានធ្វើឲ្យអ្នកគាំទ្រចង់ដឹងពីសុខទុក្ខ និងមូលហេតុ នៃការធ្លាក់ខ្លួនឈឺលឿនបែបនេះ ខណៈអ្នកខ្លះ ខ្វល់ជំនួសថាតើនាងនឹងត្រូវដោះស្រាយយ៉ាងណាជាមួយម្ចាស់កម្មវិធីដែលបានកក់នាងហើយនោះ។ បើតាមជំនួយការផ្ទាល់របស់តារាចម្រៀង បាន មុន្នីលក្ខណ៍ បានប្រាប់Sabay នៅមុននេះបន្ដិចថា ក្នុងពេល២ ឬ៣សប្ដាហ៍ចុងក្រោយនេះ រវល់ច្រើនពេកលើការងារថតបទចម្រៀងខ្លួនឯងផង និងចេញច្រៀងតាមកម្មវិធីផ្សេងៗជាច្រើនបទ។

ភាពមមាញឹកនេះហើយដែលធ្វើឲ្យ នាងគេងមិនបានគ្រប់គ្រាន់ ហូបបាយមិនទៀងទាត់ រហូតធ្លាក់ខ្លួនឈឺចូលគេពេទ្យភ្លាមៗបែបនេះ។ ជំនួយការ៖”ក្នុងខែនេះ គាត់(បាន មុន្នីលក្ខណ៍) មានកម្មវិធីច្រើនទាំងនៅខេត្ដ និងភ្នំពេញយើង។

ខ្ញុំមិនចាំមិនច្បាស់ តែដឹងថាច្រើនដូចជាពិធីមង្គលការអីជាដើម...សម្រាប់ឥឡូវនេះគាត់បានធូរហើយ គាត់ចង់ចេញមកផ្ទះដែរ អត់ចេះគេងពេទ្យ តែគេ(គ្រូពេទ្យ)អត់ទាន់ឲ្យចេញ"។ កញ្ញា បាន មុន្នីលក្ខណ៍ គឺជាតារាចម្រៀងឯករាជ្យមួយរូបដែលមានទឹកដមសំនៀងផ្អែមពីរោះ ហើយនាងបានកសាងកេរ្ដិ៍ឈ្មោះឲ្យល្បីកាន់តែខ្លាំងតាមរយៈច្រៀងឡើងវិញនូវបទមរតកដើម និងផលិតបទផ្ទាល់ខ្លួន ដើម្បីដាក់នៅលើបណ្ដាញសង្គមYoutube និងFacebook មិនដែលស្ងាត់ឡើយ៕





ដកស្រង់ពី៖Sabay

លទ្ធផលតារារកចំណូលបានច្រើនពីការថតស្ប៉ត បើគិតតែខាង K-Pop មានតែ BTS និង Jennie ប៉ុណ្ណោះ

ក្នុងភាគថ្មីរបស់កម្មវិធី "All Year Live” បានបង្ហាញពីលទ្ធផលតារាកូរ៉េ ដែលមានសមត្ថភាពរកចំណូលបានច្រើន ពីស្ប៉តពាណិជ្ជកម្មនានា។

ជាក់ស្ដែងកម្មវិធីដែលផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ បានបង្ហាញលទ្ធផល ដោយបញ្ជាក់ថាអ្នកមានឈ្មោះក្នុងតារាងជាតារារកចំណូលបានច្រើនជាងគេពីការងារថតស្ប៉តពាណិជ្ជកម្មគឺ BTS។ BTS រកចំណូលបានខ្ពស់បំផុតពីការថតស្ប៉ត ដល់ទៅ ៦៥ពាន់លានវ៉ុន (ខ្ទង់ ៥៤,៥លានដុល្លារ) ដោយមិនរាប់បញ្ចូលពីអចលនទ្រព្យរបស់សមាជិកម្នាក់ៗ និងចំណូលពីវិស័យបទចម្រៀងទេ។

 

 បន្ទាប់ពី BTS អ្នកដែលរកចំណូលពីស្ប៉ត បានច្រើនជាងគេគឺ៖

២ តារាសម្ដែង Jun Ji Hyun

 

៣. តារាសម្ដែង Park Seo Joon

 

៤. តារាសម្ដែង Jo Jung Suk

 

៥. កីឡាករបាល់ទាត់ Son Heung Min

 

៦. តារាចម្រៀង Jennie (BLACKPINK)

 

៧. តារាចម្រៀង Young Woong Lim

៨. តារាសម្ដែង Youn Yuh Jung

ដកស្រង់ពី៖Sabay

 

ឡានចិនថ្មី​របស់ GAC ម៉ាស៊ីនខ្លាំង​ និងសាកភ្លើងពេញ​ម្តង​ បើកបានឆ្ងាយបំផុត ១០០០គ.ម

ក្រុមហ៊ុនចិន GAC បានបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែលLX Plus ក្រោមឈ្មោះ Aion ក្នុងពិព័រណ៌រថយន្ត Guangzhou Auto Show 2021 កាលពីសប្តាហ៍មុន ដែលរថយន្តនេះមានអាគុយធំផ្ទុកភ្លើងបានច្រើនសម្រាប់ការធ្វើដំណើរបានឆ្ងាយ និងមានម៉ាស៊ីនធំទៀតផង។

អាន​បន្ត៖ ឡានចិនថ្មី​របស់ GAC ម៉ាស៊ីនខ្លាំង​ និងសាកភ្លើងពេញ​ម្តង​ បើកបានឆ្ងាយបំផុត ១០០០គ.ម

ចេះ ១១ ចំណុចនេះលើ iOS 15 ប្រើ iPhone ដូចអ្នកជំនាញ

Apple ទើបបញ្ចេញ iOS 15 មានប្រិយមិត្តខ្លះបានប្រើយូរហើយ និងខ្លះទើបអាប់ឌែតប្រើ ចំពោះមុខងារលើនេះពិសេសទៀតសោត មិនទាន់ការចេះប្រើគ្រប់គ្នានោះទេ ដូចនេះយើងសូមបង្ហាញមុខងារសំខាន់ៗ មានអត្ថប្រយោជន៍ទាំង ១១ តាមវិធីខ្លីៗងាយយល់។

អាន​បន្ត៖ ចេះ ១១ ចំណុចនេះលើ iOS 15 ប្រើ iPhone ដូចអ្នកជំនាញ